ក្រុមហ៊ុន |
អេច អិល អេច អេហ្រ្គីខលឈ័រ (ខេមបូឌា) ខូ អិលធីឌី |
ព័ត៌មានក្រុមហ៊ុន |
ក្រុមហ៊ុន អេច អិល អេច អេហ្រ្គីខលឈ័រ (ខេមបូឌា) ខូអិលធីឌី ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកំរិត។ ក្រុមហ៊ុននេះបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងការដាក់ដើមទុនចុះបញ្ជីរការដំបូងចំនួន ២០.០០០.០០០រៀល។ ក្រុមហ៊ុនគ្រោងវិនិយោគនូវទឹកប្រាក់ចំនួន៤០.០០០.០០០ដុល្លាអាមេរិក ដើម្បីចំណាយលើការដាំដុះដំបូង (ការសាងសង់សំណង់ស៊ីវិល, ចំណាយលើការទិញមធ្យោបាយផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម) ក្នុងដំណាក់កាល១០ឆ្នាំដំបូង នៃការអភិវឌ្ឍន៍ចំការកសិដ្ឋានដំណាំ កសិ-ឧស្សាហកម្មនេះ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន |
២០.០០០.០០០ រៀល |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន |
Ong Bee Huat |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន |
សាំងហ្គាពួរ |
អាសយដ្ឋានក្រុមហ៊ុន |
ផ្ទះលេខ ប៉េ ១៧ ផ្លូវផ្លេស័រ សង្កាត់ស្រះចក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា |
ប្រភេទរបាយការណ៍ EIA |
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម |
ក្រសួង/ស្ថាប័ន |
ក្រសួងបរិស្ថាន |
ទីតាំង |
ទីតាំងស្ថិតក្នុងភូមិសាស្រ្តឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីសម្បទាននេះអាចចូលពី ភូមិដំបងវេញ ភូមិច្រកទៀក ភូមិជំនាប់ និងភូមិត្រាងពង្រ ដែលមានចំងាយ៣-៥គីឡូម៉ែត្រភាគខាងកើតនៃដីសម្បទាន ស្ថិតនៅតាមដងផ្លូវទៅភូមិដំបងវេញ ក្នុងខេត្តកំពង់ស្ពឺ ដោយមានស្ថានភាពផ្លូវលំបាកក្នុងការធ្វើដំណើរ។ |
ភូមិ |
ព័ត៌មានពុំអាចរកបាន |
ឃុំ |
ត្រពាំងជោ និងសង្កែសាទប |
ស្រុក |
ឱរ៉ាល់ |
ខេត្ត |
កំពង់ស្ពឺ |
រយៈពេលកិច្ចសន្យា |
ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា |
៩៩៨៥ហិកតា |
ប្រភេទសម្បទាន |
ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម (ពោត) |
ក្រុមហ៊ុនសិក្សា EIA |
ហ្រ្គីន អ៊ិនវាយរិនមិន គ្រុប |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, ច្បាប់ភូមិបាល, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា |
ចំណូលនិងចំណាយក្រុមហ៊ុន |
ថវិកាដែលត្រូវវិនិយោគលើគម្រោងដំណាំកសិកម្ម-ឧស្សាហកម្ម ដំណាំពោត និងការចំណាយលើការកែច្នៃរយៈពេល១០ឆ្នាំដំបូង ២០០៩-២០១៨ គ្រោងនឹងចំណាយសុទ្ធអស់ចំនួន ៤៩.៩០០.៤១០ដុល្លាអាមេរិក។ ថវិកាដែលត្រូវចំណាយសំរាប់ប្រតិបត្តិការ ក្នុងគម្រោងវិនិយោគនេះមានចំនួន ៣៦.៧១២.៤០០ ដុល្លាអាមេរិក ដែលរួមមានចំណាយលើកំលាំងពលកម្ម ការដាំដុះ ការថែទាំដំណាំ ការប្រមូលផល ដឹកជញ្ជូនចំណាយលើដំណើរការរោងចក្រកែច្នៃ និងចំណាយលើការដាំដុះជួសថ្មីឡើងវិញ។ ថវិកាសំរាប់ចំណាយលើការដាំដុះដំបូង ត្រូវបានគ្រោងប្រហែល ៨.៧១៨.៥៧០ ដុល្លាអាមេរិក និងទឹកប្រាក់ចំនួន ៤.៤៦៩.៤៤០ដុល្លាអាមេរិក សំរាប់ចំណាយថេរមិនមែនពន្ធ។ ប្រាក់ចំណូលសុទ្ធ (Net Income/Profit) ត្រូវបានប៉ាន់ស្មានថានឹងទទួលបានចាប់ពីឆ្នាំទី១០ ចំនួន ៤៣០.៩៧៦ ដុល្លាអាមេរិក។ នៅឆ្នាំទី១១ ប្រាក់ចំណេញសុទ្ធទទួលបានប្រហែល ៣.៣៨ ដុល្លាអាមេរិក នៅឆ្នាំទី១២ ទទួលបានប្រហែល ៤.៥៤ លានដុល្លាអាមេរិក និងទឹកប្រាក់ចំនួន៧.៩៩លាន ដុល្លាអាមេរិក ជាទឹកប្រាក់ទទួលនៅឆ្នាំទី២០។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម |
ហេតុប៉ះពាល់អវិជ្ជមានលើបរិស្ថាន (រយៈពេលមធ្យម និងវែង): ប្រតិបត្តិការឈូសឆាយមុនពេលដាំដុះ ប្រតិបត្តិការដាំដុះ និងប្រមូលផល។ ហេតុប៉ះពាល់សង្គម (រយៈពេលខ្លីនិងមធ្យម): នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំសង្កែសាទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយការបាត់បង់លទ្ធភាពប្រើប្រាស់ផល-អនុផលព្រៃឈើ ដែលពួកគាត់ធ្លាប់ទទួលបានពីមុន ពីប្រភពធនធានធម្មជាតិនៅក្នុងតំបន់ដែលនឹងត្រូវធ្វើការវិនិយោគដោយក្រុមហ៊ុនពិសេស ពួកគាត់បាត់បង់ទីកន្លែងចិញ្ចឹមសត្វ (វាលស្មៅសំរាប់លែងគោ-ក្របី) និងប៉ះពាល់ដល់ដីព្រៃសហគមន៍ដែលពួកគាត់តែងតែអាស្រ័យ។ |
ចំនួនការងារដែលបានបង្កើត |
ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងប្រមាណ ១,០៦២ នាក់ នៅឆ្នាំទី១ និងកើនរហូតដល់ ១,៧៧៧ នាក់នៅឆ្នាំទី៥។ ចាប់ពីឆ្នាំទី៦-១០ ក្រុមហ៊ុនគ្រោងប្រើប្រាស់កម្លាំងពលកម្មចំនួន ១,៧០៥-១,៩០៥ នាក់។ |
ការចូលរួមជាសាធារណៈ |
ការពិគ្រោះយោបល់សាធារណៈជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ និងប្រជាជន សហគមន៍ដែលពាក់ព័ន្ធ។ សមាសភាពដែលបានចូលរួមពិគ្រោះយោបល់មាន អភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត អគ្គលេខាធិការខេត្ត អគ្គលេខាធិការរង នាយខុទ្ទកាល័យ នាយរងខុទ្ទកាល័យ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត អនុប្រធានមន្ទីរកសិកម្មខេត្ត នាយករងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកឱរ៉ាល់ អភិបាលរងស្រុកឱរ៉ាល់ ការិយាល័យពាក់ព័ន្ធ និងមេឃុំចំនួន ២៦នាក់ កាលពីថ្ងៃទី២៦ ខែតុលា និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រុមការងារហ្រ្គីន ខិនសាល់ថិនស៊ី ហ្វឺម ក៏បានចុះទៅដល់មូលដ្ឋានឃុំសង្កែសាទប និងឃុំត្រពាំជោ ដើម្បីធ្វើការពិភាក្សានិងពិគ្រោះយោបល់ ជាមួយមេឃុំ មេភូមិ សមាជិកក្រុមប្រឹក្សា អភិវឌ្ឍន៍ភូមិ និងប្រជាជនសហគមន៍ដែលរស់នៅពាក់ព័ន្ធក្នុងតំបន់គម្រោងនៅថ្ងៃទី២៤-៣១ ខែតុលា ឆ្នាំ២០០៩ ដែលមកចូលរួមចំនួន ៣១៣នាក់។ |
ប្រភពដីបម្លែងពី |
ការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម (ពោត) លើផ្ទៃដី៩.៩៨៥ ហិកតា ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ចីរភាពនៃជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅលើទីតាំងផ្ទៃដីសម្បទានមានអ្នកភូមិតាំងទីលំនៅ តែមិនតំរូវអោយមានការរុះរើលំនៅដ្ឋាន និងមិនមានការបណ្តេញពួកគាត់អោយចាកចេញពីផ្ទះសម្បែងឡើយ។ |
ផែនការគ្រប់គ្រងបរិស្ថាន |
យោងតាមវិធានការណ៍គ្រប់គ្រង ដូចមានក្នុងរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និងផែនការគ្រប់គ្រងបរិស្ថានសំរាប់គម្រោងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មគឺដំណាំពោត និងដំណាំផ្សេងៗ ម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវសំខាន់ក្នុងការគ្រប់គ្រងបរិស្ថានរបស់គម្រោងនេះ ចំណែកឯក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក្រុមការងារបចេ្ចកទេសរបស់លេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច) អាជ្ញាធរជាអ្នកតាមដានពិនិត្យ និងវាយតំលៃការអនុវត្តរបស់ម្ចាស់គម្រោងដោយផ្ទាល់។ |
ផែនការអភិវឌ្ឍ |
(១) ការផ្តល់ជូននូវអណ្តូងទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ (២)ក្រុមហ៊ុនមានគម្រោងចូលរួមក្នុងការជួសជុលផ្លូវលំជនបទ ដោយមានផែនការក្នុងមួយឆ្នាំយ៉ាងតិចពី ១៥០០-២០០០ម៉ែត្រ/ឆ្នាំ ក្នុងរយៈពេល០៥ឆ្នាំ ដើម្បីជួយសំរួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន (៣)គម្រោងសាងសង់ និងជួសជុលសាលារៀនក្នុងមូលដ្ឋាន ផ្តល់ឱកាសច្រើនដល់សិស្សានុសិស្សទទួលបានការអប់រំពេញលេញ (៤)គម្រោងបង្កើតនូវប៉ុស្តិ៍សុខភាពតាមភូមិនីមួយៗ ក្នុងគោលបំណងលើកកំពស់សុខភាពប្រជាជនក្នុងសហគមន៍ទាំងមូល (៥)គម្រោងជីកស្រះទឹក និងប្រព័ន្ធស្រោចស្រពក្នុងមូលដ្ឋានដល់ប្រជាកសិករ ដើម្បីប្រើប្រាស់ធានាបាននូវទិន្នផលផលិតកម្មកសិកម្មជាអតិបរមា។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ |
ក្រុមហ៊ុនប្រើតារាងវាយតំលៃបរិស្ថានបន្ទាន់ (RFA- Rapid Environmental Assessment Checklist - Environmental Assessment Guideline, ADB-2003)។ ការវាយតំលៃបានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនមាន (១)ធនធានរូបវន្ត (២)ធនធានអេកូឡូស៊ី (ស្ថានភាពគំរប និងដង់ស៊ីតេរបស់ព្រៃតំលៃពាណិជ្ជកម្ម សត្វព្រៃ) (៣)ធនធានសង្គម (៤)ហេតុប៉ះពាល់លើសុខភាពការងារ និងផែនការសុវត្ថិភាព (៥)ហេតុប៉ះពាល់ក្នុងតំបន់ (៦)ផលប៉ះពាល់បន្សំ (Cumulative Impact) (៧)ភាពចាំបាច់នៃការវាយតំលៃបន្ថែម (Additional Impacts Assessment Requirement)។ ដោយហេតុថា ធនធានអេកូឡូស៊ីនៅក្នុងតំបន់សម្បទាននេះមានស្ថានភាពរេចរិលធ្ងន់ធ្ងរ ហើយគម្រោងអភិវឌ្ឍន៍ដំណាំពោតមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដូចេ្នះគម្រោងនេះត្រូវបានចាត់ទុកថាជាប្រភេទគម្រោងដែលមានហេតុប៉ះពាល់ពហុអវិជ្ជមានទាប -Category C។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម |
ថវិកាសរុបដែលគ្រោងសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃការអភិវឌ្ឍន៍ដំណាក់កាលទីមួយមានចំនួនសរុបពី ៦៦៩.៥៥០,០០ដុល្លា។ ថវិកានោះត្រូវប្រើសម្រាប់៖ (១)ការអនុវត្តនូវផែនការគ្រប់គ្រងបរិស្ថាន (២)កម្មវិធីត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន។ ផែនការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ក្រុមហ៊ុន សរុប ៣៤.៤០០ដុល្លា ដោយធ្វើអោយប្រសើរឡើងនូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។ |
ឆ្នាំបោះពុម្ភ EIA |
២០០៩ |