ក្រុមហ៊ុន |
ស៊ីអេចឌី (ខេមបូឌា) hydropower development Co.,Ltd. |
ព័ត៌មានក្រុមហ៊ុន |
ស៊ីអេចឌី (C.H.D) គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន ដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុនទាំងឡាយនៅលើពិភពលោក ក្នុងការសន្សំសំចៃ/អភិរក្សលើប្រភពទឹក ដើម្បីផលិតចេញជាថាមពលអគ្គិសនី។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយភាគហ៊ុននៃក្រុមហ៊ុនចំនួន៣ មកពីប្រទេសចិនគឺ China Datang Corporation, China Yunnan Corporation for International Techno-Economic Cooporation (CYC), និង Yunnan Fortune Seecome Investment Industrial Co.,Ltd. លើគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងអាតៃ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន |
២៤៦.៨៨៥.៦០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន |
ចិិន |
អាសយដ្ឋានក្រុមហ៊ុន |
ទីស្នាក់ការក្រុមហ៊ុន ផ្ទះលេខ ១៥ ផ្លូវលេខ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ |
ប្រភេទរបាយការណ៍ EIA |
ការសិក្សាពេញលេញ |
ក្រសួង/ស្ថាប័ន |
ក្រសួងរ៉ែ និងថាមពល |
ទីតាំង |
តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍វារីអគ្គិសនីមានទីតាំងស្ថិតនៅចំងាយប្រមាណ ៨៦ គីឡូម៉ែត្រ ភាគទក្សិណ ពីទីរួមខេត្តកោះកុង ហើយមានចំងាយប្រមាណ ១៦៨ គីឡូម៉ែត្រដល់ទីតាំងការិយាល័យក្រុមហ៊ុននៅទំនប់ទី២ គឺស្ថិតនៅភាគនិរតី ពីទីរួមខេត្តពោធិ៍សាត់ ដែលស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង។ |
ភូមិ |
ព័ត៌មានពុំអាចរកបាន |
ឃុំ |
អូរសោម |
ស្រុក |
វាលវែង |
ខេត្ត |
ពោធិ៍សាត់ |
រយៈពេលកិច្ចសន្យា |
ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា |
៥.០៩៨,៦៧ហិកតា |
ប្រភេទសម្បទាន |
គម្រោងសាងសង់ ប្រតិបត្តិ និងផ្ទេរលើ វារីអគ្គិសនីស្ទឹងអាតៃ |
ក្រុមហ៊ុនសិក្សា EIA |
SAWAC Consultants for Development (ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍) |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ១៩៩៦ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ភូមិបាល ឆ្នាំ២០០១ ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ ច្បាប់ជលផល ឆ្នាំ២០០៦ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ឆ្នាំ២០០៧ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៧ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក ឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ១៩៩៩ អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច ឆ្នាំ២០០៣ |
ចំណូលនិងចំណាយក្រុមហ៊ុន |
ផលចំណេញពីគម្រោង ក្រុមហ៊ុនបានស្តាផ្លូវចាស់ និងសាងសង់ថ្មីរួមមានជាប្រភេទផ្លូវក្រាលគ្រួសក្រហមដែលមានទទឹងជាមធ្យម៧ម។ ក្រុមហ៊ុននឹងធ្វើការស្តារតំបន់ទីធា្លក់ឆាយប្រុយ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ទៅថ្ងៃអនាគត។ ប្រជាពលរដ្ឋនឹងទទួលបានភ្លើងប្រើប្រាស់ដោយតម្លៃថោក។ កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ដោយប្រជាពលរដ្ឋប្តូរទំលាប់ឈប់ប្រើអុសសំរាប់ចំអិនមកប្រើប្រាស់អគ្គិសនីវិញ។ គម្រោងស្តារបរិស្ថានរបស់គម្រោង BOT នៃវារីអគ្គិសនីស្ទឹងអាតៃមានសរុបចំនួន ៣.០៩១.២៥០ ដុល្លារអាមេរិកសំរាប់ដំណាក់កាលសាងសង់រយៈពេល៤ឆ្នាំ និងសំរាប់ដំណាក់កាលក្រោយសាងសង់រយៈពេល៥ឆ្នាំ។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម |
-កាត់បន្ថយឧស្ម័នកាបូនិចដែលធ្វើឱ្យផែនដីកើនកំដៅ និងការបំពុលខ្យល់ៈ នៅតាមបណ្តាលខេត្ត ស្រុក និងឃុំមួយចំនួនធំក៏ដូចជានៅតាមតំបន់គម្រោងឆ្លងកាត់ ភាគច្រើនគឺប្រើចរន្តអគ្គិសនីចេញពីកំលាំងម៉ាស៊ីនដើរដោយឥន្ធនៈ (Fuel) និងធ្យូងថ្ម (Coal) ដែលបានបញ្ចេញឧស្ម័នកាបូនមូណូអុកស៊ីត ( |
ចំនួនការងារដែលបានបង្កើត |
ក្រុមហ៊ុនមានគម្រោងផែនការជ្រើសរើសបុគ្គលិក-កម្មករ ការជ្រើសរើសនេះក្រុមហ៊ុនផ្តល់អាទិភាពចំពោះប្រជាជនដែលរស់នៅក្បែរតំបន់គម្រោង។ អំឡុងពេលសាងសង់ក្នុងរយៈពេល៤ឆ្នំា មានរហូតដល់៩០០នាក់ក្នុងនោះប្រជាពលរដ្ឋជុំវិញតំបន់គម្រោង ចំនួន៥០០នាក់ និងបុគ្គលិក-កម្មករចិនចំនួន៤០០នាក់។ ចំណែកឯពលកម្មសំរាប់ការសាងសង់ប្រព័ន្ធខ្សែចម្លងពីអគារថាមពលទាំងពីរ ទៅអនុស្ថានីយ៍អូរសោមចំនួន ៥២នាក់ ក្នុងនោះមានប្រជាពលរដ្ឋជុំវិញតំបន់គម្រោងចំនួន ៤នាក់ និងបុគ្គលិក-កម្មករចិនចំនួន១២នាក់។ កំឡុងពេលប្រតិបត្តិ និងថែទាំ ក្រុមហ៊ុនជ្រើសរើសបុគ្គលិក សំរាប់រយៈពេល ៣០ឆ្នាំមានចំនួន ៣០នាក់ក្នុងនោះ បុគ្គលិកខ្មែរ ចំនួន១៩នាក់ និងបុគ្គលិក-កម្មករចិនចំនួន១១នាក់។ បុគ្គលិកសំរាប់គ្រប់គ្រងប្រព័ន្ធខ្សែចម្លង ពីអគារថាមពលនៃទំនប់ទី១ មកអនុស្ថានីយ៍អូរសោមៈ ក្រុមហ៊ុនមានផែនការជ្រើសរើសបុគ្គលិកខ្មែរ២នាក់ និងចិន៩នាក់។ បុគ្គលិកសំរាប់គ្រប់គ្រងប្រព័ន្ធខ្សែចម្លង ពីអគារថាមពលនៃទំនប់ទី២ មកអនុស្ថានីយ៍អូរសោមៈ ក្រុមហ៊ុនមានផែនការជ្រើសរើសបុគ្គលិក១១នាក់ ខែ្មរចំនួន២នាក់ ចិនចំនួន៩នាក់។ |
ការចូលរួមជាសាធារណៈ |
ក្រុមការងារសិក្សាស្រាវជ្រាវផ្នែកការវាយតំលៃហេតុប៉ះពាល់បរិស្ថានសង្គមរបស់ SAWAC បានធ្វើការប្រឹក្សា និងពិគ្រោះយោបល់ ពីអាជ្ញាធរពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធដូចជា អភិបាល ខេត្តពោធិ៍សាត់ អង្គការ CI និង FFI អភិបាលស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកសំពៅមាស អនុប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ មេឃុំពាក់ព័ន្ធជាមួយគម្រោង មេភូមិពាក់ព័ន្ធជាមួយគម្រោង ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តពោធិ៍សាត់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋដែលត្រូវប៉ះពាល់ជាមួយគម្រោង។ ការធ្វើការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណៈជនដែលពាក់ព័ន្ធដោយសារគម្រោងនេះបានធ្វើ២ដង លើកទី១ក្នុងពេលសិក្សា IESIA ដែលប្រព្រឹត្តទៅរយៈពេល៤៨ថ្ងៃ និងលើកទី២ នៅថ្ងៃទី១៥ កក្កដា ដល់៣០ សីហា ឆ្នាំ២០១១។ |
ប្រភពដីបម្លែងពី |
គំរបព្រៃឈើមានក្នុងតំបន់គម្រោងមាន ៤.៦៧៥,១៧ហិកតា ក្នុងនោះមានដីព្រៃឈើប៉ះពាល់ ៤.១៨៧,៨១ហិកតា និងព្រៃមិនប៉ះពាល់ ៤៨៧,៣៦ហិកតា។ រីឯដីចំនួនសរុប ៤២៣,៥ហិកតា គឺដីមិនមែនព្រៃ (ដីស្រែ ចំការ ដីលំនៅដ្ឋាន ដីកប់ខ្មោច ដីបុស្ស ដីស្ទឹង អូរ បឹង ត្រពាំង និង វាលស្មៅ)។ |
ផែនការគ្រប់គ្រងបរិស្ថាន |
ការត្រួតពិនិត្យការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុននេះជាភារកិច្ចរបស់ក្រុមចំរុះដែលមានការចូលរួមពីការិយាល័យ មន្ទីរក្រសួងដែលពាក់ព័ន្ធដែលនឹងត្រូវបង្កើតឡើងដោយម្ចាស់គម្រោងរួមជាមួយក្រសួងបរិស្ថាន។ ក្រុមត្រួតពិនិត្យ និងការឃ្លាំមើលវិធានការការពារបរិស្ថាននេះ និងក្រោមការត្រួតពិនិត្យ និងតាមដានពីក្រសួងបរិស្ថាន។ |
ផែនការអភិវឌ្ឍ |
ក្រុមហ៊ុនC.H.D (Cambodia) Hydropower Development Co., Ltd, ជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិតក្នុងការសាងសង់វារីអគ្គិសនីនេះ មានសមាសភាពរបស់គម្រោង ៣សំខាន់ៗ (ចែកដោយក្រុមការងារ SAWAC) ដូចជាៈ (១)អាងទី១ និងអាងទី២ (២) ហេដ្ឋារចនាសម្ព័ន្ធរបស់វារីអគ្គិសនី (មានៈ ផ្លូវចូល, ទំបន់ទី១ និងទី២, អគារថាមពលទី១ និងទី២, ជំរុំកម្មករ, ឃ្លាំនានា, រោងជាង, ការិយាល័យនៅការដ្ឋាន, រោងចក្រលាយបេតុង, កន្លែងយកថ្ម, កន្លែងកិនថ្ម, បំពង់រន្ធក្រោមដីទូនែល, និងកំពង់ចំណតទូក សាឡង់) និង (៣) ប្រព័ន្ធខ្សែបញ្ចូនចរន្តតង់ស្យុងខ្ពស់១១៥គ.វ៉ ពីអគារថាមពលទី១ និងទី២។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ |
ក្នុងដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះក្រុមការងារ SAWAC បានប្រើប្រាស់តារាង Checklist សំរាប់គម្រោងវារីអគ្គិសនី (គោលការណ៍ណែនាំ វ.ហ.ប របស់ធនាគារអភិវឌ្ឍន៍អាស៊ី) ដើម្បីជំនួយក្នុងការសិក្សា និងវាយតំលៃតាមផ្នែកសំខាន់ៗ។ បន្ថែមពីលើនេះទៀតតារាង Checklist របស់ក្រសួងបរិស្ថានក៏បានកំណត់ផងដែរ នូវទំហំផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថានរូបសាស្រ្ត និងសេដ្ឋកិច្ច-សង្គម រួចជ្រើសរើសយកការវាយតំលៃហេតុប៉ះពាល់បរិស្ថានអវិជ្ជមានណាដែលមានកំរិតតិច មធ្យម និង ខ្លាំងមកធ្វើវិធានការកាត់បន្ថយហេតុប៉ះពាល់ទាំងនេះឱ្យដល់កំរិតអប្បបរមា។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម |
តំលៃនៃការស្តារបរិស្ថានមានតំលៃ ៣.០៩១.២៥០,០០ ដុល្លារអាមេរិក ការស្តារបរិស្ថានគឺមានរយៈពេល៦ខែ។ ក្នុងនោះថវិកាសំរាប់ការរក្សាគុណភាពទឹក និងដីចំនួន ១.៩៧៧.២៤៨,០០ ដុល្លារអាមេរិក ថវិកាសំរាប់ការពារបរិស្ថានចំនួន៣៥.២០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ការពារសត្វព្រៃចំនួន៥៤៥.២០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ស្តារដែនសត្វព្រៃឡើងវិញចំនួន ៤០.០០០,០០ ដុល្លារអាមេរិក ថវិការសំរាប់ការពារសុខភាពចំនួន ៦៦.៤០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ការអប់រំបរិស្ថានចំនួន ៥០.០០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ជួលការពិគ្រោះយោបល់ចំនួន ១០០.០០០,០០ ដុល្លារអាមេរិក តំលៃសំណង់ និងការផ្លាស់ប្តូរទីលំនៅចំនួន ១៣០.០០០ដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA |
២០១១ |