ក្រុមហ៊ុន |
ក្រុមហ៊ុន តាន បៀន កំពង់ធំ អភិវឌ្ឍន៍ កៅស៊ូ |
ព័ត៌មានក្រុមហ៊ុន |
ក្រុមហ៊ុន តាន បៀន កំពង់ធំ អភិវឌ្ឍន៍ កៅស៊ូ (Tan Bien Kampong Thom Aphivath Caoutchouc Co., Ltd.) ជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត បានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងទុនចុះបញ្ជីការដំបូងចំនួន ២០លានរៀល។ ក្រុមហ៊ុននេះ មានដើមទុនចុះបញ្ជីដែលបង្កើតឡើងដោយការដាក់បញ្ចូលភាគហ៊ុនពីសមាជិកនៃក្រុមហ៊ុន ដែលតំណាងដោយលោក Duong Quoc Viet ជនជាតិវៀតណាម ឋានៈជាប្រធានក្រុមប្រឹក្សាភិបាល។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន |
៤៩.៤២៤.០៦២ ដុល្លាអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន |
Duong Quoc Viet |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន |
វៀតណាម |
អាសយដ្ឋានក្រុមហ៊ុន |
ក្រុមហ៊ុនមានទីស្នាក់ការស្ថិតនៅ ផ្លូវជាតិលេខ ៦ ភូមិដំរីជាន់ខ្លា ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទទំនាក់ទំនងលេខ (៨៥៥) ២៣ ៣៥៥ ៤២២ និងទូរសារលេខ (៨៥៥) ២៣ ២២២ ៩៧៥។ |
ប្រភេទរបាយការណ៍ EIA |
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន |
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ |
ទីតាំង |
ក្រុមហ៊ុន បានទទួលការប្រទាន សិទ្ធិពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ដំាដំណាំកៅស៊ូ ដែលគ្រប់ដណ្តប់លើផ្ទៃដីចំនួន ៨.១០០ ហិកតា មានភូមិសាស្ត្រ ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ |
ភូមិ |
ព័ត៌មានពុំអាចរកបាន |
ឃុំ |
ក្រយា |
ស្រុក |
សន្ទុក |
ខេត្ត |
កំពង់ធំ |
រយៈពេលកិច្ចសន្យា |
ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា |
៨.១០០ ហិកតា |
ប្រភេទសម្បទាន |
វិនិយោគអភិវឌ្ឍន៍ដាំដុះកៅស៊ូ និងកែច្នៃ |
ក្រុមហ៊ុនសិក្សា EIA |
Green Consultancy Firm |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA |
ក្រុមហ៊ុន Green Consultancy Firm ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលមានឯកទេសក្នុងការពិគ្រោះយោបល់គម្រោង គម្រោងដីសម្បទាន និងចងក្រងឯកសារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។ នាយកក្រុមហ៊ុនគឺលោក បណ្ឌិត លី សុពណ៍-មុនី មានតួនាទីប្រតិបត្តិជាអ្នកជំនាញជាន់ខ្ពស់លើប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងប្រព័ន្ធកសិកម្មបែបអេកូឡូស៊ី និងអ្នកឯកទេសជំនាញផ្នែក EIA។ |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ផ្ទះលេខ ១៣៦AB E2z, ផ្លូវលេខ ១៣៤, ក្រុម ២៧, សង្កាត់ វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ អ្នកទំនាក់ទំនង៖ បណ្ឌិត លី សុពណ៍ -មុនី, ទូរស័ព្ទលេខ៖ ០១២ ៨៨២ ៣៥៧ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីជីវសុវត្ថិភាព ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ច |
ចំណូលនិងចំណាយក្រុមហ៊ុន |
របាយការណ៍ខាត កើតមានពីឆ្នាំទី១ ដល់ទី១០។ ទឹកប្រាក់ ២.៦៤៧.៦៩១ ដុល្លាអាមេរិក គឺជាការខាតបង់នៅឆ្នាំទី១ និង ៣.៥៣០.៥១៦ ដុល្លាអាមេរិក ជាទឹកប្រាក់ខាតជាលើកទី២។ របាយការណ៍ខាត នៅតែកើតមាននៅឆ្នាំទី២ រហូតដល់ទី១០។ បា្រក់ចំណេញសុទ្ធត្រូវបានប៉ាន់ស្មានថានឹងទទួលបានចាប់ពីឆ្នាំទី១១ ចំនួន ៩៥៤.៧៣២ ដុល្លាអាមេរិក។ នៅឆ្នាំទី១២ ប្រាក់ចំណេញសុទ្ធទទួលបានប្រហែល ២.៩៤១.០២៨ ដុល្លាអាមេរិកនៅឆ្នាំទី១៣ ទទួលបានប្រហែល ៤.៣៥៣.៥៣៨ ដុល្លាអាមេរិក ៥.៥១៨.៥៤៦ ដុល្លាអាមេរិកជាទឹកប្រាក់ទទួលបាននៅឆ្នាំទី១៤។ ប្រាក់ចំណេញសុទ្ធទទួលបាន មានការថយចុះពីឆ្នាំទី១៦-២០ត្រឹម ៥.៤១៨.៥៤៦ ដុល្លាអាមេរិកឆ្នាំទី២០។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម |
ព័ត៌មានពុំអាចរកបាន |
ចំនួនការងារដែលបានបង្កើត |
គម្រោងអនុវត្តការងារវិនិយោគនេះក្រុមហ៊ុននឹងប្រើប្រាស់កំលាំងពលកម្មដែលមានក្នុងប្រទេស សំដៅចូលរួមចំណែកកាត់បន្ថយភាពគ្មានការងារធ្វើរបស់បុគ្គលិក។ បុគ្គលិក-កម្មករ អ្នកបចេ្ចកទេស និងអ្នកគ្រប់គ្រងប្រមាណ ៩៨៤នាក់ និងត្រូវបានប្រើប្រាស់នៅឆ្នាំទី១ និងកើនរហូតដល់ ១.០១១ នាក់ នៅឆ្នាំទី៥ នៃការអនុវត្តន៍គម្រោងនេះ។ ពីឆ្នាំទី៦ ដល់ឆ្នាំទី១០ ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់កំលាំងពលកម្មចំនួនជាង ១.០១៦នាក់ សម្រាប់ការធ្វើផលិតកម្ម និងអាជីវកម្មនេះ។ |
ការចូលរួមជាសាធារណៈ |
មានការពិគ្រោះយោបល់ជាមួយអាជ្ញាធរ ខេត្ត ស្រុក មន្ទីរ និង អាជ្ញាធរ ឃុំ ភូមិ ក្នុងមូលដ្ឋាន លើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយមានសមាសភាពដែលបានចូលរួមពិគ្រោះយោបល់កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១១ នៅសាលាខេត្ត កំពង់ធំ។ ក្រុមការងារ GCF ក៏បានចុះទៅដល់មូលដ្ឋាន ដើម្បីធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមូយមេឃុំ និងលោកអភិបាលស្រុកសន្ទុក មេឃុំក្រយា ស្មៀនឃុំក្រយា សរុបចំនួន ០៣នាក់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១១។ ការពិគ្រោះយោបល់ក៏មានការចូលរួមពីប្រជាជនដែលរស់នៅក្នុងសហគមន៍ផងដែរ។ |
ប្រភពដីបម្លែងពី |
ផ្ទៃព្រៃដែលត្រូវរក្សា (តំបន់ទ្រនាប់ដងអូរ) ចំនួន ៣.០៧១ហិកតា ដីព្រៃបំរុងទុកសំរាប់ស្តាឡើងវិញ និងសិក្សាស្រាវជ្រាវចំនួន ១.១៩០ហិកតា ហើយក៏មានសហគមន៍មូលដ្ឋានសុំបង្កើតសហគមន៍ព្រៃឈើ ភូមិថ្មសំលៀង ចំនួន ៩៣១ ហិកតា។ ដីសម្រាប់អភិវឌ្ឍន៍ចំការកៅស៊ូ មានចំនួន ៧.៥៥០ហិកតា និង៥៥០ហិកតា សម្រាប់រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ដំណើរការផលិតកម្ម។ |
ផែនការគ្រប់គ្រងបរិស្ថាន |
ក្រុមហ៊ុនមានតួនាទីទទួលខុសត្រូវស្នូលក្នុងការគ្រប់គ្រងបរិស្ថាន ដោយផ្អែកលើវិធានការណ៍គ្រប់គ្រងបរិស្ថានដូចបានកំណត់នៅក្នុងផែនការគ្រប់គ្រងបរិស្ថាន របស់គម្រោង ។ គម្រោងនេះមិនតម្រូវឱ្យមានការចូលរួមពីស្ថាប័ន និងការត្រួតពិនិត្យបរិស្ថានច្រើនប៉ុន្មាននោះទេ ដោយសារថាហេតុប៉ះពាល់អវិជ្ជមានមានតិចតួច។ |
ផែនការអភិវឌ្ឍ |
ផែនការមេគ្រោងនឹងធ្វើការបែងចែកដីសំរាប់ការដាំដុះ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សរុបចំនួន ៨.១០០ ហិកតា ដែលផ្ទៃដីដាំដុះកៅស៊ូ ៧.៥៥០ ហិកតា និង ផ្ទៃដីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានចំនួន ៥៥០ ហិកតា។ ការកំណត់ផ្ទៃដីផលិតកម្ម នឹងត្រូវផ្អែកលើលទ្ធផលនៃការអង្កេតធ្វើសារពើភ័ណ្ឌព្រៃឈើធម្មជាតិដែលនៅសេសសល់ក្នុងតំបន់ដីសម្បទាន ដោយផ្តល់នូវទិន្នន័យផ្ទៃដីដែលក្រុមហ៊ុនអាចឈូសឆាយគម្របព្រៃធម្មជាតិ ដែលមិនមានតំលៃសេដ្ឋកិច្ច ដើម្បីដាំដុះកៅស៊ូតាមផែនការដាំដុះ។ ផ្ទៃដីសម្បទានចំនួន ៨.១០០ ហិកតា របស់ក្រុមហ៊ុន សិ្ថតនៅដោយដុំៗពីគ្នាខ័ណ្ឌ ព័ន្ធដោយតំបន់ព្រៃរក្សាទុក។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ |
ក្រុមហ៊ុនប្រតិបត្តិតាមវិធានការណ៍ នៃការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមតាមរយៈតារាងវិធានការរបស់ខ្លួន ក្រសួងបរិស្ថាន និងក្រុមការងារអន្តរក្រសួងត្រូវចុះពិនិត្យ និងវាយតំលៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនទៅតាមកម្មវិធី។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម |
ថវិកាសរុបដែលគ្រោងសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន ប្រាក់បរិច្ចាគសង្គម និងបរិស្ថាន ក្នុងរយៈពេល៩ឆ្នាំនៃការអភិវឌ្ឍមានចំនួនសរុប ៣.០៨១.៥០០,០០ដុល្លាអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA |
២០១១ |