ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
22
ក្រុមហ៊ុន | គម្រោងឈ្មោះ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកំពស់វិស័យសេដ្ឋកិច្ចរួម |
ព័ត៌មានក្រុមហ៊ុន | គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកំពស់វិស័យសេដ្ឋកិច្ចរួម ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាមដើម្បីលើកកម្ពស់វិស័យទេសចរណ៍និង ផ្តល់ឪកាសការងារដល់អ្នក មានចំណូលទាបដែលស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ ២០១២-២០២២ យុទ្ធសាស្ត្រវិស័យ ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្នរបស់បណ្តាប្រទេសដែលចូលរួម។ ការវាយតំលៃផលប៉ះពាល់បរិស្ថានដំបូងនៃគំរោងនេះ ផ្តោតទៅលើខេត្តកំពតនិងកែបក្រោមជំនួយរបស់ អេ ឌី ប៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគ លើកកម្ពស់រចនាសម្ព័ន្ធនិងកិច្ចការបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែប នេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ: - លទ្ធផលទី ១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី ២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី ៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី ៤៖ ការគ្រប់គ្រងគម្រោង នៅក្នុងឯកសារការវាយតំលៃផលប៉ះពាល់បរិស្ថានដំបូង បានបង្ហាញថា អនុគម្រោងទំាងឡាយ បានបង្ហាញពីលទ្ធផលទី ១ និងទី ២ ដោយមិនរាប់បញ្ចូលលទ្ធផលទី ៣ និងទី ៤ ដែលលទ្ធផលទី ១ ផ្តោតទៅលើផែអភិវឌ្ឍន៍កំពតដែលជា ផែដឹកអ្នកដំណើរសាងសង់ថ្មី និងជាកន្លែងទ្រទ្រង់ទេសចរណ៍។ រីឯតាមរយៈការកែលម្អបរិដ្ឋានផ្សារក្តាមកែបនៃលទ្ធផលទី ២ អនុគម្រោង ផ្តោតលើប្រព័ន្ធប្រមូលនិងបន្សុទ្ធទឹក។ របាយការណ៍ការវាយតំលៃផលប៉ះពាល់បរិស្ថានដំបូង បានបញ្ជាក់ពីការសរុប ព័ត៌មានដែលអាចរកបានលើផលប៉ះពាល់បរិស្ថាននៅខេត្តកំពតនិងកែប គឺគ្រប់គ្រាន់ដើម្បីកំណត់ផលប៉ះពាល់បរិស្ថាន។ ចំណែកឯក្នុងអំឡុងពេលនៃការសាងសង់និងដំណាក់កាលប្រតិបត្តិការលើផលប៉ះពាល់បរិស្ថាន ត្រូវបានគេមិនបានចាត់ទុកថាជាការប៉ះពាល់បរិស្ថានធ្ងន់ធរនោះទេ និងងាយកាត់បន្ថយតាមរយៈ ការគ្រប់គ្រងត្រឹមត្រូវ។ ដូច្នេះ អនុគម្រោង មិនតម្រូវឱ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញទេ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ១៨.៧៧០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | ទីភ្នាក់ងារផ្តល់ថវិកា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | Philippines |
អាសយដ្ឋានក្រុមហ៊ុន | ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អាសយដ្ឋានៈផ្លូវ ADB ៦ ក្រុង Mandaluyong ១៥៥០ មេត្រូម៉ានីលប្រទេសហ្វីលីពីន |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃផលប៉ះពាល់បរិស្ថានដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងទេសចរណ៍កម្ពុជាសម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី |
ទីតាំង | អនុគម្រោងរបស់ប្រទេសកម្ពុជាស្ថិតក្រោមគម្រោងនៃអនុតំបន់ទន្លេមេគង្គធ្វើឡើងនៅក្នុងទីតាំងដែលត្រូវបានស្នើឡើងនៅខេត្តកំពតនិងផ្សារក្តាមក្រុងកែបនៅក្នុងខេត្តកំពត។ កំពង់ផែអ្នកដំណើរនៅកំពតនឹងត្រូវអភិវឌ្ឍលើផ្ទៃដីទំនេរទំហំ ៤ ហិកតាដែលមានទីតាំងនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូឬទីតាំងនៅត្រើយខាងកើតនៃទឹកទន្លេទឹកឈូចម្ងាយប្រមាណ ១០ គីឡូម៉ែត្រផ្នែកខាងក្រោមកំពត នៅធាទឹកទន្លេកំពង់បាយ ។ រីឯ ទីតំាងផ្សារក្តាមក្រុងកែបវិញ មានទីតាំងនៅមាត់សមុទ្រប្រហែល ១ គីឡូម៉ែត្រខាងលិចឆ្នេរទីក្រុង។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ជុំគៀល |
ស្រុក | ទឹកឈូ |
ខេត្ត | កំពត |
រយៈពេលកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ទំហំជាហិកតា | ព័ត៌មានពុំអាចរកបាន |
ប្រភេទសម្បទាន | ព័ត៌មានពុំអាចរកបាន |
ក្រុមហ៊ុនសិក្សា EIA | ការរៀបចំ IEIA លើកទី ១៖ ក្រុមហ៊ុនប្រឹក្សាយោបល់ PPTA និង បានបន្តធ្វើបច្ចុប្បន្នភាពដោយក្រុមហ៊ុនប្រឹក្សាយោបល់ EA Load ស្ថិតក្រោមបុគ្គលមានឈ្មោះថា Paulo N. Pasicolan និង Sethy Sour |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | - ច្បាប់ស្តីពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានអនុម័តដោយរដ្ឋសភាជាតិឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រឹត្យ នស / រកម /១២៩៦/៣៦ ( ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (២០០៨) និង - អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក (១៩៩៩)៖ ឧបសម្ព័ |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ១ . ផែដឹកអ្នកដំណើរថ្មីក៏អាចជួយពង្រឹងដល់កំពង់ផែដឹកទំនិញធុនតូចដែលមានស្រាប់នៅខាងត្បូងកំពតនៅទីនោះផងដែរដោយផ្តល់កំណើន ដល់ភ្ញៀវទេសចរនិងទំនិញទៅកាន់ខេត្តកំពតនិងក្នុងតំបន់។ តាមរយៈការប្រើប្រាស់ផែថ្មី នាវាដឹកទំនិញធុនតូចដែលមានស្រាប់អាចមានដំណើរការពេញមួយឆ្នាំ - ២៤ ម៉ោងចូលកំពង់ផែហើយនឹងមិនចាំបាច់បន្តអនុវត្តន៍ ដឹកទំនិញចុះផ្នែកខាងក្រោមពេល ជំនោរទាបឬលក្ខខណ្ឌរដូវប្រាំង។ ២ . ផែដឹកទំនិញដែលមានស្រាប់នឹងមិនត្រូវបានបិទឡើយ។ ការកែលំអបរិស្ថាននៅផ្សារក្តាមនឹងបង្កើនគុណភាពតំបន់ឆ្នេរដោយលុបបំបាត់បច្ចុប្បន្នភាព នៃការបញ្ចោញលូទឹកស្អុយពីផ្សារនិងតូបអាហារទៅតំបន់ឆ្នេរ។ នេះនឹងជួយបង្កើនគុណភាពទឹកសម្រាប់តំបន់ស្តុកដាក់ទ្រុងក្តាម នៅក្បែរមាត់សមុទ្រសម្រាប់ទីផ្សារនិងកែលម្អសោភ័ណភាពតំបន់ទាំងមូលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ |
ចំនួនការងារដែលបានបង្កើត | ១. ផែនិងការពង្រឹងមធ្យោបាយធ្វើដំណើរពាក់ព័ន្ធ នឹងផ្តល់ឪកាសការងារលើ វិស័យទេសចរណ៍ចំនួន ២៥០០ កន្លែង តាមរយៈសេវាកម្មដឹកជញ្ជូនតាមផ្លូវគោក និងទឹក ដែនដីគយនិងអន្តោប្រវេសន៍ និងការពង្រីកសេវាកម្មទេសចរណ៍ដទៃទៀតនៅក្នុងខេត្តកំពត។ ប្រជាពលរដ្ឋនៅឃុំជុំគ្រៀលដែលមានប្រជាជនចំនួន ៥.២៨២ នាក់ នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចលើការពង្រឹង វិស័យទេសចរណ៍ថ្មីនេះ។ កសិករផលិតអំបិលដែលរស់នៅតាមបណ្តោយផ្លូវអភិវឌ្ឍន៍ នឹងទទួលបានអត្ថប្រយោជន៍លើការដឹកជញ្ជូន ដោយមានតំលៃសមរម្យ និងមានលក្ខណៈងាយស្រួល។ ២. ការកែលំអបរិស្ថាននៅផ្សារក្តាម នឹងចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពតំបន់ឆ្នេរ ដោយការអនុវត្តបញ្ឈប់ការបង្ហូរទឹកកខ្វក់ ពីផ្សារនិងតូបអាហារទៅតំបន់ឆ្នេរ។ នេះ នឹងជួយឲ្យមានភាពប្រសើរឡើងដល់គុណភាពទឹកសម្រាប់កន្លែងស្តុកដាក់ទ្រុងក្តាមសម្រាប់ទីផ្សា នៅក្បែរមាត់សមុទ្រ និងកែលម្អសោភ័ណភាពតំបន់ទាំងមូលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវអនាម័យនិងលក្ខខណ្ឌបរិស្ថានសម្រាប់ ៣៣ ហាង ក៏ដូចជាភោជនីយដ្ឋាន និងអ្នកលក់ចល័តចំនួន ៣០០ នាក់ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅផ្សារក្តាមហើយត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ដល់ប្រជាជនចំនួន ១២.៧០០ នាក់ដែលរស់នៅក្នុងតំបន់ក្បែរតំបន់ផ្សារ។ |
ការចូលរួមជាសាធារណៈ | បញ្ហាបរិស្ថានឬបញ្ហាដែលទាក់ទងនឹងអនុគម្រោងខេត្តកំពតនិងកែបមាន ៣ វិធីសាស្ត្រលើការសាកសួរ និងប្រមូលទិន្នន័យដូចខាងក្រោមៈ ក. បទសម្ភាសន៍ដល់មេគ្រួសារនិងមេភូមិដែលបានធ្វើឡើងសម្រាប់តែការអភិវឌ្ឍសង្គម, ខ. ការពិគ្រោះយោបល់ជាក្រុម ជាមួយ ទីភ្នាក់ងារខេត្តនិងអ្នកពាក់ព័ន្ធផ្សេង ទៀតដោយក្រុមអភិវឌ្ឍន៍សង្គមនិងជំនួយការស្រាវជ្រាវបរិស្ថានជួល ក្នុងកំឡុងពេលបេសកកម្ម។ និង គ. បទសម្ភាសន៍បុគ្គល ធ្វើឡើងដោយអ្នកជំនាញបរិស្ថានអន្តរជាតិជាមួយភ្នាក់ងារគ្រប់គ្រងបរិស្ថានជាតិនិងខេត្ត។ លើសពីនេះទៅទៀតភាគីពាក់ព័ន្ធក្នុងការឌីហ្សាញ គម្រោងរួមមាន៖ EA PIUs ទីភ្នាក់ងារទីភ្នាក់ងារខេត្ដនិងថ្នាក់ជាតិ ក្រុមហ៊ុនឯកជន សភាពាណិជ្ជកម្មនិងអ្នកចូលរួមដែលមានសក្តានុពលក្នុងភាពជាដៃគូសាធារណៈឯកជន នាយកដ្ឋានកិច្ចការនារី មូលនិធិសត្វព្រៃពិភពលោក មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រី សហគមន៍ដែលរស់នៅតាមអនុតំបន់ ដែលនឹងទទួលបានផលប្រយោជន៍ពីគម្រោងជាអតិបរមា និងសហគមន៍នានានៅក្នុងអនុគម្រោង ដែលអាចនឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ ក្នុងការកំណត់វិធានការដើម្បីជៀសវាងឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | នៅក្នុងផែនការគ្រប់គ្រងបរិស្ថាន (EMP) ការពិនិត្យលើសមត្ថភាពនិងតម្រូវការស្ថាប័ន បង្ហាញឲ្យឃើញថា ស្ថាប័នអនុវត្តគម្រោង មានបទពិសោធនិងសមត្ថភាពតិចតួចសម្រាប់ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថានក្នុងចំណោមសមភាគីជាតិដែលទទួលខុសត្រូវចំពោះការអនុវត្ត EMP DOT/PIU និង DPWT នៅក្នុងខេត្តកំពត។ ពុំមានបុគ្គលិកបរិស្ថានមានសមត្ថភាពនៅក្នុង DOT ក៏ដូចក្នុង PIU។ DDSC ជាមួយអ្នកឯកទេសការពារផ្នែកអនុគម្រោង នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិក DOT / PIU ដែលទទួលខុសត្រូវ។ គោលបំណងរបស់វគ្គសិក្សាទំាងនេះ គឺដើម្បីពង្រឹងសមត្ថភាព PIU/PMU ក្នុងការត្រួតពិនិត្យការអនុវត្ត EMP ដោយអ្នកម៉ៅការសំណង់និង EMC ។ ការអភិវឌ្ឍន៍ផែដឹកអ្នកដំណើរ នៅខេត្តកំពត បង្ហាញថាមានថវិកាសរុបប្រមាណ ៦៨.០០០ ដុល្លារអាមេរិកសម្រាប់ផែនការត្រួតពិនិត្យបរិស្ថានដែលផ្អែកលើដំណាក់កាលមុន និងក្រោយការសាងសង់។ ទន្ទឹមនឹងនេះការអនុវត្ត EMP សម្រាប់ការកែលម្អទីផ្សារក្តាមនៅខេត្តកែបបង្ហាញជាមួយថវិការប៉ាន់ស្មានរបស់ EMP ចំនួន ៧៦.៥០០ ដុល្លារអាមេរិកជាមួយនឹងសកម្មភាពនៃការសាងសង់មុនពេលសាងសង់ និងក្រោយការសាងសង់ និងការកែលម្អការងារសំណង់ស៊ីវិលបន្ថែមទៀត។ ងាកទៅមើលការត្រួតពិនិត្យសមត្ថភាពនិងតម្រូវការស្ថាប័ននៅខេត្តកែបវិញ របាយការណ៍នេះបានបង្ហាញជាមួយនឹងការពិនិត្យឡើងវិញស្រដៀងគ្នានៃគម្រោងខេត្តកំពតស្តីពីសមត្ថភាពក្នុងការអនុវត្ត EMP ។ DDSC ជាមួយអ្នកឯកទេសការពារអនុ គម្រោងខេត្តកែប នឹងបង្ហាញវគ្គបណ្តុះបណ្តាលដល់បុគ្គលិក DOT / PIU និងបុគ្គលិក DPWTផងដែរ។ |
ផែនការអភិវឌ្ឍ | ព័ត៌មានពុំអាចរកបាន |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការណ៍កាត់បន្ថយផលប៉ះពាល់សំខាន់ៗក្នុង ដំណាក់កាលមុនពេលសាងសង់គឺ៖ ១. ការចាប់ផ្តើមផែនការទីតាំងគម្រោង ២. ការត្រួតពិនិត្យ ទឹកក្រោមដី និងដីនៅផ្សារក្តាម ៣. ការបញ្ចប់នូវឌីហ្សាញលំអិតនៃអនុគម្រោង និង ៤. ការធ្វើបច្ចុប្បន្នភាពនិងការផ្តួចផ្តើមផែនការគ្រប់គ្រងបរិស្ថាន ។ ផលប៉ះពាល់និងការកាត់បន្ថយអំឡុងពេលសាងសង់ អនុគម្រោង៖ ១. ផែដឹកអ្នកដំណើរ គុណភាពទឹក៖ អគារ និងចំណតរថយន្តដែលជាប់ទាក់ទងអនុគម្រោង អាចបង្កឱ្យមានដីល្បាប់ហូរចាក់ចាក់ទៅទឹកទន្លេទឹកឈូ និងធ្វើឱ្យបញ្ហាចុះថយគុណភាពទឹក។ ការដាក់រនំាងដីខ្សាច់ស្របទៅនឹង កន្លែងច្រាំងសាងសង់ អាចកម្រិតលើការហូរដីល្បាប់។ ក្នុងកំឡុងពេលសាងសង់ផែ និងច្រាំងថ្ម ការគ្រប់គ្រងនិងច្បាប់ដែលបានបង្កើតនិងអនុវត្តដោយអ្នកម៉ៅការ មិនតម្រូវឲ្យមានការបោះចោលកាក សំណល់សំណង់ទៅក្នុងទឹកទន្លេទឹកឈូឡើយ។ ចរាចរណ៍យានយន្តជុំវិញទីតាំងសំណង់គួរតែដាក់ហ៊ុមព័ទ្ធរបង ដើម្បីការពារសំណឹកដី កសិដ្ឋានអំបិល និង ការប្រើប្រាស់ដី។ ការហូរទឹកកខ្វក់ពី ABR គួរតែឆ្លងកាត់បំពង់លូ ឬ PVC ដោយបង្ហូរទៅដីសើមសិប្បនិម្មិត។ ការកាប់បំផ្លាញ ព្រៃកោងកាង និងស្ថារឡើងវិញ៖ ព្រៃកោងកាងមានសភាពរាយប៉ាយនៅទីតាំងផែសាងសង់ ខាងកើតទឹកទន្លេទឹកឈូ នឹងត្រូវកាប់សម្អាតដើម្បីសាងសង់កន្លែងផែ, ដោយរក្សាព្រៃកោងកាងសំខាន់ៗនិងរក្សាគំលាតពីព្រៃកោងកាងបាត់បង ក្រោមសកម្មភាពស្ថារឡើងវិញ របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រី (CWDC) ភាពរំខានពី ចរាចរណ៍តាម ផ្លូវថ្នល់និងដងទន្លេ៖ បង្កើតផែនការគ្រប់គ្រងចរាចរណ៍របស់យានយន្តសំណង់ រួមមានការគ្រប់គ្រង លំហូរចរាចរណ៍បន្តការស្ទះ កម្រឹតល្បឿនចរាចរណ៍ និងដីសម្រាប់សំណង់កំពង់ផែ។ ការកែលម្អបរិដ្ឋានផ្សារក្តាម តំបន់ឆ្នេរនិងគុណភាពទឹក៖ ដីជីកសំរាប់អាងស្តុកទឹកកខ្វក់ ABR ត្រូវបានយកទៅដំឡើង នៅតំបន់ដែលយល់ព្រមដោយ DOE ។ តំបន់ឆ្នេរសមុទ្រដែលនៅជាប់នឹងទីផ្សារក្តាម គួរតែដាក់ជាមួយរបាំង ហ៊ុមព័ទ្ធប្លាស្ទិក។ បញ្ហាសំខាន់មួយជាមួយប្រព័ន្ធទឹកស្អុយរបស់ ABR គឺត្រូវបានកំណត់ក្នុងដំណាក់ការឌីហ្សាញលម្អិតនៃជម្រាបរបស់ប្រព័ន្ធទឹកស្អុយ ABR ត្រូវមានទីតាំងត្រឹមត្រូវប្រាកដថាមិនមានការ បំពុលដល់ ទឹកក្រោមដី។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | គម្រោងខេត្តកំពត (ផែដឹកអ្នកដំណើរ) សរុបជាទឹកប្រាក់សរុបUS$68,000ដុល្លា សម្រាប់ការតាមដានបរិស្ថាន គម្រោងខេត្តកែប (ប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម) សរុបជាទឹកប្រាក់សរុបUS$15,000ដុល្លា សម្រាប់ការកសាងធនធានមនុស្ស លើផ្នែកគ្រប់គ្រងបរិស្ថាន ការចំណាយសរុបលើ ការរុះរើទីតំាង សរុបជាទឹកប្រាប់ US$11,028ដុល្លា។ ទឹកប្រាក់ US$4,950 សម្រាប់គ្រោងចំណាយលើការខាតបង់ជំនួញនានា។ ទឹកប្រាក់ US$4,240 សម្រាប់គ្រោងចំណាយអនុវត្តន៍ និង ទឹកប្រាក់ US$1,838 (20%) សម្រាប់ការចំនាយជាយថាហេតុនានា លើគម្រោងប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម។ |
ឆ្នាំបោះពុម្ភ EIA | ២០១៦ |
ឯកសារយោង
[ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច
|
គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ឱកាសការងារដល់អ្នកមានចំណូលទាប ស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ ២០១២-២០២២ យុទ្ធសាស្ត្រវិស័យ ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្ន របស់បណ្តាប្រទេសដែលចូលរួម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនៃគម្រោងនេះ ផ្តោតទៅលើខេត្តកំពត និងកែបក្រោមជំនួយរបស់ អេ ឌី ប៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគ លើកកម្ពស់រចនាសម្ព័ន្ធ និងកិច្ចការពារបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែប នេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ: - លទ្ធផលទី ១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី ២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី ៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី ៤៖ ការគ្រប់គ្រងគម្រោង។ |