ក្រុមហ៊ុន |
អាឡិច ខបភើរេសិន |
ព័ត៌មានក្រុមហ៊ុន |
ក្រុមហ៊ុន អាឡិច ខបភើរេសិន ជាសហគ្រាសឯកបុគ្គល ទទួលខុសមានកម្រិត ត្រូវលើការវិនិយោគនៃការអភិវឌ្ឍដែលមានដើមទុនវិនិយោគជាង ១១៩.១៤៦.០០០ USD (មួយរយដប់ប្រាំបួនលាន មួយរយសែសិបប្រាំមួយពាន់ដុល្លារអាមេរិក) ។ ក្រុមហ៊ុននេះធ្លាប់មានបទពិសោធន៍គន្លងមកទៅលើការសាងសង់ខ្សែបញ្ជូនអគ្គិសនី និងវារីអគ្គិសនីដើរដោយធ្យូងថ្ម។ គម្រោងខ្សែបញ្ជូនអគ្គីសនី ២៣០គីឡូវ៉ុល ត្រូវបានស្នើឡើងដើម្បីសាងសង់បង្គោលអគ្គីសនីចំនួន ៤២៦បង្គោល ដែលមានប្រវែងសរុប ១៩៨គីឡូម៉ែត្រ និងត្រូវការកម្លំាងពលកម្មទំាងក្នុង និងក្រៅស្រុកដែលតម្រូវការមានរហូតដល់ ៣០០នាក់ ទៅ ៤០០នាក់ ក្នុងនោះមាន ១០ភាគរយជាកម្លាំងពលកម្មជាជនបរទេស។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន |
១១៩.១៤៦.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន |
១៥ មករា ២០០៧ |
លេខកូដចុះបញ្ជីក្រុមហ៊ុន |
Co. ៩៤៥២/០៧P |
ឈ្មោះប្រធានក្រុមហ៊ុន |
លោក ឡាវ អៀវចុង |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុន |
ទីស្នាក់ការនៅជាន់ទី ១៧ Phnom Penh Tower មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងប្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ
ទីស្នាកការក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្ម៖ ផ្ទះលេខ CE4 ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA |
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង |
ក្រសួង/ស្ថាប័ន |
ក្រសួងបរិស្ថាន |
ទីតាំង |
តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍គម្រោងខ្សែបញ្ជូលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលពីអនុស្ថានីយ៍អគ្គិសនីស្ទឹងហាវ ទៅអនុស្ថានីយ៍ខាងលិចរាជធានីភ្នំពេញ (ស្ទឹងហាវ ខេត្តព្រះសីហនុ- ខាងលិចរាជធានីភ្នំពេញ ) ត្រូវឆ្លងកាត់ខេត្តចំនួនបីរួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង និង កំពង់ស្ពឺ។ |
ភូមិ |
ព័ត៌មានពុំអាចរកបាន |
ឃុំ |
ព័ត៌មានពុំអាចរកបាន |
ស្រុក |
កំពង់សិលា, ស្ទឹងហាវ,ព្រៃនប់,ស្រែអំបិល,គងពិសី ,សំរោងទង, ភ្នំស្រួច |
ខេត្ត |
ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ |
រយៈពេលកិច្ចសន្យា |
៩៩ ឆ្នាំ |
ទំហំជាហិកតា |
ព័ត៌មានពុំអាចរកបាន |
ប្រភេទសម្បទាន |
គម្រោងខ្សែបញ្ជូនអគ្គីសនី ២៣០គីឡូវ៉ុល |
ក្រុមហ៊ុនសិក្សា EIA |
គ្រីអេធីវ ហ្រ្គីន ឌីស្សាញ |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA |
ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
#322P, St271Z, Sk. Terk Tla, Khan Resey Keo, Phnom Penh.
Tel: (855-11) 845 695/ 097 204 6789
Email: saphoeuntous09@yahoo.com/www.CREATIVE09.com |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
(១)ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
(២)ច្បាប់ស្តីពីព្រៃឈើ
(៣)ច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
(៤)ច្បាប់ភូមិបាល
(៥)ច្បាប់ការងារ
(៦)ច្បាប់ស្តីពីការវិនិ យោគនៃព្រះរាជាណាចក្រកម្ពុជា
(៧)ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រ កម្ពុជា
(៨) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
(៩)អនុក្រឹត្យស្តីពីការត្រួតពិ និត្យការបំពុលទឹក
(១០) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង
(១១)គោលនយោបាយចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។ |
ចំណូលនិងចំណាយក្រុមហ៊ុន |
ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម |
វត្តមាននៃការអភិវឌ្ឍគម្រោងនេះ អាចផ្តល់មកវិញនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនមូលដ្ឋាន និងប្រទេសជាតទំាងមូលតាមរយៈ៖
-ការបង្កើតឱកាសការងារ និងកាត់បន្ថយភាពខ្វះការងារធ្វើនៅក្នុងតំបន់ និងក្បែរតំបន់ គម្រោងអភិវឌ្ឍន៍ និងជួយកាត់បន្ថយការធ្វើចំណាកស្រករបស់ប្រជាជនដែលអាចឈានដល់ការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។
-ចូលរួមអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មានដូចជា ការពង្រីកបណ្តាញខ្សែបញ្ជូនអគ្គិសនី និងផ្លូវថ្នល់។
-បង្កើនការផ្គត់ផ្គង់អគ្គិសនីដល់ការប្រើប្រាស់ក្នុងគ្រួសារ ក៏ដូចជាការប្រើប្រាស់ក្នុងដំណើរការផលិតកម្មរបស់រោងចក្រសហគ្រាសនានា។
-រួមចំណែក ក្នុងការកាត់បន្ថយការកាប់ធនធានព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងវិស័យថាមពល។
-រួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជននៅកម្ពុជាមួយកម្រិតទៀតតាមរយ:ការកាត់បន្ថយការចំណាយនៃការប្រើប្រាស់អគ្គិសនីរបស់ពួកគាត់។
- រួមចំណែក បង្កើនចំណូលចូលរដ្ឋតាមរយៈការបង់ពន្ធនានា។
-រួមចំណែកជួយសេដ្ឋកិច្ចរបស់ប្រទេសជាតិតាមរូបភាពផ្សេងៗ។ល។ |
ចំនួនការងារដែលបានបង្កើត |
គម្រោងខ្សែបញ្ជូនអគ្គិសនីនេះ បានផ្តល់ឪកាសការងារ និងប្រាក់ចំណូល៖
-នៅក្នុងដំណាក់កាលសាងសង់អាចមានប្រជាជនមួយចំនួន ត្រូវបានជ្រើសរើសឱ្យធ្វើជាកម្ម ក៏សំណង់ទៅតាមកម្រិតមុខជំនាញរបស់
- ងាយស្រួលក្នុងប្រកបមុខរបររកស៊ី ព្រោះនៅពេលមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ប្រជា ជនអាចលក់ដូរដល់ពេលយប់អាចធ្វើដំណើរនៅពេលយប់បាន ការលក់ដូររីកចំរើន ជាងមុន។ |
ការចូលរួមជាសាធារណៈ |
ការពិគ្រោះយោលបល់ជាសាធារណៈ មានការចូលរួមពីដូចតទៅ៖
ខេត្តព្រះសីហនុ៖ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ, ប្រធានការិយាល័យបូកសរុប, អនុប្រធានអគ្គិសនី, អភិបាលរងស្រុកស្ទឹងហាវ, តំណាងក្រុមហ៊ុន Alex Corporation, ប្រធានការិយាល័យ EIA នៃមន្ទីរបរិស្ថាន,អភិបាលស្រុកកំពង់សិលា,បុគ្គលិកក្រុមហ៊ុន Creative Green Design,នាយករងក្រុមហ៊ុន Creative Green Design, អនុប្រធានការិយាល័យច្បាប់សាលាខេត្ត
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលរងខេត្ត, ប្រធានគម្រោង Alex Corporation, អភិបាលរងស្រុកគងពិសី, អនុប្រធានមន្ទីរបរិស្ថាន,មន្ត្រីពន្ធដារខេត្តកំពង់ស្ពឺ ,ប្រធានអគ្គិសនីខេត្ត, អភិបាលរងស្រុកភ្នំស្រួច និង នាយករដ្ឋបាលស្រុកសំរោងទង, ប្រធានមន្ទីរបរិស្ថាន, នាយកឧទ្យានជាតិគីរីរម្យ, អនុប្រធានការិយាល័យរដ្ឋបាលមន្ទីររៀបចំដែនដី នគរូបនីយកម្ម, នាយករង Creative Green Design, បុគ្គលិកក្រុមហ៊ុន Creative Green Design
ប្រជាជនដែលរងការប៉ះពាល់ក្នុងឆ្នាំ ២០១៥ មានប្រមាណ ៨១.៨១ភាគរយគាំទ្រ |
ប្រភពដីបម្លែងពី |
ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន |
ដើម្បីចូលរួមចំណែកការថែរក្សានូវធនធានបរិស្ថាន ក៏ដូច ជាការអនុវត្តនូវកិច្ចដំណើរការគម្រោងឱ្យមានស្ថេរភាព។ លទ្ធផលនៃការត្រួតពិនិត្យនេះ ម្ចាស់ គម្រោង នឹងបញ្ជូនរបាយការណ៍ទៅអោយក្រសួងបរិស្ថានរៀងរាល់០៣ ខែម្តង និងអនុវត្តចំនុចសំខាន់ៗដូចខាងក្រោម៖
-ការរៀបចំក្រុមការងាររបស់ក្រុមហ៊ុនទទួលខុសត្រូវ សម្រាប់ការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន
-កំណត់ពេលវេលាធ្វើភារងារឱ្យច្បាស់លាស់ក្នុងកិច្ចការការពារបរិស្ថាន
- បំពាក់ឧបករណ៍ការពារសុខភាពគ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស នៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិគម្រោង ដូចជាឧបករណ៍ត្រួតពិនិត្យអគ្គី ភ័យសម្ភារៈការពារគ្រោះថ្នាក់ផ្សេងទៀត។
-ធ្វើការផ្សព្វផ្សាយ ការពារ និងបង្ការជម្ងឺរាតត្បាតផ្សេងៗដែលអាចនឹងកើតមាន និងរៀបចំ ឱ្យមានផ្ទះសម្រាប់កម្មករស្នាក់នៅឱ្យបានសមរម្យចំពោះកម្មករធ្វើការក្នុងតំបន់គម្រោង។ លើសពីនេះទៀត ក្រុមហ៊ុនត្រូវអប់រំណែនាំវិធីសាស្ត្រការពារសុខភាពអនាម័យ និងសុវត្ថិ ភាពនៅពេលបំពេញការងារ ណែនាំដល់កម្មករពីសារៈសំខាន់នៃបរិស្ថាន និងវិធីសាស្ត្រ ក្នុងការថែទាំបរិស្ថានរូបសាស្ត្រ និងបរិស្ថានរស់នៅរបស់កម្មករផ្ទាល់។
- ការគ្រប់គ្រងសំណល់រឹង-រាវ។
- ជម្រុញឱ្យមានការដាំដើមឈើនៅជុំវិញតំបន់គម្រោង។
-សហការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យការងារសាងសង់-បច្ចេកទេស និងទទួលយកនូវការកែលម្អបច្ចេកទេសណាមួយពីមន្ត្រីជំនាញ។ |
ផែនការអភិវឌ្ឍ |
វត្តមានគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាទាំងមូលតាមរយៈការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនី និងការពង្រីកការផ្គត់ផ្គង់ថាមពល អគ្គីសនីបន្ថែមទៀតនៅតាមតំបន់ខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ |
ក្នុងដំណាក់កាលសាងសង់គម្រោង សកម្មភាពមួយចំនួននៃការសាងសង់ដូចជាសកម្មភាព ឈូសឆាយដី ការពង្រាបដីស្រទាប់លើ សាងសង់មូលដ្ឋានស្នាក់នៅរបស់កម្មករ ការដឹកជញ្ជូនសម្ភារះជាដើមអាចបង្កហេតុប៉ះពាល់ទៅលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច សង្គម ដោយបានផលប៉ះពាល់លើផ្នែកទាំងនេះភ្ជាប់មកជាមួយវិធានការកាត់បន្ថយ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម |
គម្រោងខ្សែបញ្ជូនអគ្គីសនីដែលមានតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល មានការប៉ះពាល់ប្រជាជនចំនួន ៣ខេត្ត ៧ស្រុក ១៩ ឃុំ មានគ្រួសារប្រមាណ ១៣១៨គ្រួសារ។ការសិក្សាចំពោះតម្លៃទូទាត់សំណងគឺមានតម្លៃខុសៗពីតំបន់មួយទៅតំបន់មួយនិងពីភូមិមួយទៅភូមិមួយ។ ក្រុមហ៊ុននឹងមានផែនការដោះស្រាយចំពោះដី និងលំនៅដ្ឋានដែលរងការប៉ះពាល់ទាំងនេះដោយធ្វើការទូទាត់សងទៅតាមតម្លៃជាក់ស្តែង។យោងតាមលទ្ធផលនៃការទូទាត់សំណង ក្រុមហ៊ុនបានដោះស្រាយជូនដល់ប្រជាជនក្នុងខេត្តកំពង់ស្ពឺប្រមាណ២២ភាគរយ ខេត្តព្រះសីហនុចំនួន១០០ភាគរយ និងខេត្តកោះកុងចំនួន១០០ភាគរយ។ |
ឆ្នាំបោះពុម្ភ EIA |
២០១៦ |