ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
28
ក្រុមហ៊ុន | ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍លើការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូជាយូរឆ្នាំមកហើយនៅប្រទេសវៀតណាម គឺលោក ដាង ថាញ់ តាំ ជាប្រធានក្រុមប្រឹក្សាភិបាល។ ហើយថ្មីៗនេះទៀត ក្រុមហ៊ុនបានបន្ថែមសមាជិកភាគថ្មីមួយទៀតគឺក្រុមហ៊ុន KRATIE PLANTATIONS IIOLDINGS ITE. LIMITED មានអ្នកជំនាញបច្ចេកទេសដែលធ្លាប់មានបទពិសោធន៍រយៈពេល ២៤ឆ្នាំ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ចុះបញ្ជី ១០០.០០០.០០០ រៀល ទុនវិនិយោគ ៣០.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ក- លិខិតលេខ ១៤៣៧.កសក ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីសំណើសុំដីសម្បទានចំនួន ១០.០០០ ហិកតា របស់ក្រុមហ៊ុន ដូសាយហ្គន-ប៊ិញហៀក (អេស ប៊ី ខេ) សម្រាប់វិនិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងការបង្កើតរោងចក្រកែច្នៃ ស្ថិតនៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ-លិខិតលេខ ៣៧៧ សជណ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីករណីសំណើសុំដីសម្បទានចំនួន ១០.០០០ ហិកតា របស់ក្រុមហ៊ុនដូទឹសាយហ្គន-ប៊ិញ យៀក (អេស ប៊ី ខេ) សម្រាប់វិនិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ ស្ថិតនៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គ- លិខិតលេខ ១៧០០ កសក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៧ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទស្ដីពីសំណើសុំសិទ្ធិប្រទានពីរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាលើកិច្ច សន្យាដីសម្បទានចំនួន ៦.៤៣៦ ហិកតាសម្រាប់និវិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ ស្ថិតនៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ របស់ក្រុមហ៊ុន ដូទឹសាយហ្គន-ប៊ិញហ្វិក (អេស ប៊ី ខេ)។ ឃ- សិទ្ធិប្រទានលេខ ៣២ សប្រក ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាល ស្តីពីការប្រគល់សិទ្ធិពេញសមត្ថភាពជូនឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាដីសម្បទានចំនួន ៦.៤៣៦ ហិកតា សម្រាប់វិនិ យោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ ជាមួយក្រុមហ៊ុន ដូសាយហ្គន ចិញបឿក (អេស ប៊ី ខេ)។ ង- កិច្ចសន្យាចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការវិនិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនដូទី សាយហ្គន-ប៊ិញយឿក (អេស ប៊ី ខេ)។ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក ដាង ថាញ់ តាំ |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសវៀតណាម |
អាសយដ្ឋានក្រុមហ៊ុន | ក្រុមហ៊ុនមានទីស្នាក់ការរបស់ខ្លួនស្ថិតនៅភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានទូរស័ព្ទទំនាក់ទំនងលេខ (៨៥៥) ០៩៧ ១៦០ ៩៩៩ និងទីស្នាក់ការកណ្តាល ទូរស័ព្ទទំនាក់ទំនងលេខ (៨៥៥) ០១២ ៧៧៦ ០៤៧ ។ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ |
ទីតាំង | ក្រុមហ៊ុននេះស្ថិតក្នុងភូមិសាស្ត្រឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ឃុំថ្មី និងឃុំកន្ទួត |
ស្រុក | ស្រុកចិត្របុរី |
ខេត្ត | ខេត្តក្រចេះ |
រយៈពេលកិច្ចសន្យា | ៧០ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ៥.៤៣៦ ហិកតា |
វិស័យ | កសិឧស្សាហកម្ម |
ក្រុមហ៊ុនសិក្សា EIA | ក្រុមហ៊ុន អ៊ិនវ៉ាយរ៉ុថេក សឺវីស ខូ អិលធីឌី |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់ជីវសុវត្ថិភាព ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ច អនុក្រឹត្យ និងលិខិតផ្សេងៗនៃតំបន់ដីសម្បទាន យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា គោលនយោបាយដីធ្លី និងបទបញ្ជា០១ស្តីពីវិធានការពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច |
ចំណូលនិងចំណាយក្រុមហ៊ុន | ការចំណាយលើការសាងសង់សំណង់ស៊ីវិលត្រូវបានប៉ាន់ស្មានថា នឹងចំណាយរយៈពេល ៧ឆ្នាំដំបូង (២០០៨-២០១៤) ដោយគ្រោងថវិកាប្រមាណ ១.៨០០.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនគ្រោងចំណាយថវិការ ២.៧៥០.០០០ ដុល្លារអាមេរិកផ្សេងទៀតសម្រាប់ការតម្លើងរោងចក្រកែច្នៃមួយកន្លែង។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។ |
ចំនួនការងារដែលបានបង្កើត | បុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងប្រមាណ ១.០៤៤នាក់ និងត្រូវបានប្រើប្រាស់នៅឆ្នាំទី១ និងកើនរហូតដល់ ១.៨២៥ នាក់នៅឆ្នាំទី៥។ ពីឆ្នាំទី៦ ដល់ឆ្នាំទី១០ ក្រុមហ៊ុនគ្រោងនិងប្រើប្រាស់កម្លាំងពលកម្មចំនួនជាង ១.៥២១ នាក់។ |
ការចូលរួមជាសាធារណៈ | ការពិគ្រោះយោបល់ជាសាធារណៈមានការផ្សព្វផ្សាយដល់អាជ្ញាធរ និងសហគមន៍មូលដ្ឋានពីគម្រោងអភិវឌ្ឍន៍ ការផ្តល់យោបល់របស់ក្រសួង/ស្ថាប័ន/អង្គការពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន សិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់ និងសង្គមពេញលេញ នៅលើទីតាំងភូមិសាស្ត្រដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) ការពិគ្រោះយោបល់លើបញ្ជាពាក់ព័ន្ធទៅលើដីសម្បទានសេដ្ឋកិច្ចនៅឃុំថ្មី ការពិគ្រោះយោបល់លើបញ្ជាពាក់ព័ន្ធទៅលើដីសម្បទានសេដ្ឋកិច្ចឃុំកន្ទួត ការពិគ្រោះយោបល់លើផែនការមូលនិធិអភិវឌ្ឍន៍សម្រាប់ការអនុវត្តន៍កម្មវិធីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ តាមការផ្តល់នូវជម្រើសនៃការរកចំណូលគ្រួសាររបស់ប្រជាពលរដ្ឋឃុំកន្ទួត ការស្ទង់មតិជាមួយប្រជាជនមូលដ្ឋាន ការស្ទង់មតិជាមួយប្រជាជនមូលដ្ឋានដែលរងនូវការប៉ះពាល់ និងការសន្និដ្ឋានរួមលើការលទ្ធផលការពិគ្រោះយោបល់។ |
ប្រភពដីបម្លែងពី | ក្រុមហ៊ុនបានស្នើរសុំដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើទំហំផ្ទៃដីជាក់ស្តែងចំនួន ៥.៤៣៦ ហិកតា ដែលដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ផ្ទៃដីដាំដំណាំកៅស៊ូ ៥.០០០ ហិកតា រោងចក្រកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៤៣៦ ហិកតា ដែលសរុបផ្ទៃដីអាជីវកម្មមាន ៥.៤៣៦ ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | ផែនការគ្រប់គ្រងបរិស្ថានមានការរៀបចំក្រុម ឫផ្នែកបរិស្ថានសម្រាប់ការអនុវត្តន៍ផែនការនេះ រៀបចំផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់ក្នុងកិច្ចការពារបរិស្ថាន បំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស ការពារគ្រោះថ្នាក់ដោយយថាហេតុពីសកម្មភាពគម្រោងទៅលើធនធានធម្មជាតិ និងសង្គម និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំង បច្ចេកទេស និងទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលជំនាញតម្រូវឱ្យធ្វើ។ |
ផែនការអភិវឌ្ឍ | គោលដៅចំបងលើការវិនិយោគលើដីសម្បទាននេះ គឺសំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច កសិកម្មប្រកបដោយនិរន្តរភាព និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគស្តារ និងបង្កើនផលិតកម្មកសិកម្ម ដោយធ្វើការអភិវឌ្ឍន៍ចំការដំណាំកៅស៊ូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៃព្រៃរចរឹល កែលំអលំនឹងបរិស្ថានធម្មជាតិ និងការសាងសង់រោងចក្រកែច្នៃផលិតផលកៅស៊ូ ដោយធ្វើអាជីវកម្មក្នុងរយៈពេល ៧០ឆ្នាំ។ គោលបំណងនៃគម្រោងវិនិយោគនេះមានដូចខាងក្រោម៖ • បង្កើនផលិតភាពកសិកម្មលើផ្ទៃដីព្រៃ ដែលត្រូវបានកាប់បំផ្លាញរេចរឹលក្នុងតំបន់ដីសម្បទាន តាមរយៈការអភិវឌ្ឍន៍ដំណាំកៅស៊ូ ជាលក្ខណៈកសិ-ឧស្សាហកម្ម។ • ពង្រីកគំរបព្រៃឈើដែលបានបាត់បង់ដោយការកាប់បំផ្លាញអនាធិបតេយ្យកន្លងមកជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគំរបព្រៃ ការពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ដីសម្បទាន។ • រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ដីសម្បទានក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា។ • ជំរុញការកែច្នៃផលិតផលកសិកម្ម ពិសេសផលិតផលកៅស៊ូ និងផលិតផលផ្សេងៗទៀតដូចជាស្វាយចន្ទីសម្រាប់តម្រូវការក្នុងស្រុក និងនាំចេញ។ល។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | គម្រោងវិនិយោគដាំដើមកៅស៊ូរបស់ក្រុមហ៊ុននេះនិងបណ្តាលឱ្យមានហេតុប៉ះពាល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម ដែលបង្កឡើងដោយសារសកម្មភាពគម្រោងក្នុងគ្រប់ដំណាក់កាលរបស់គម្រោង។ ការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថាននេះជាភារកិច្ចរបស់ក្រុម ឬផ្នែកបរិស្ថានដែលនឹងត្រូវបង្កើតឡើង និងអនុវត្តដោយម្ចាស់គម្រោងផ្ទាល់ ដោយសហការណ៍ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ហើយត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងបរិស្ថាន ដើម្បីកំណត់ទំហំនិងកាត់បន្ថយនូវហេតុប៉ះពាល់បរិស្ថាននានា ដែលអាចនឹងកើតមានឡើងដោយសារសកម្មភាពវិនិយោគ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | សម្រាប់បរិស្ថាន ២៥.០០០ ដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍សហគមន៍ ៣០.០០០ ដុល្លារអាមេរិក ដែលសរុបគឺ៥៥.០០០ ដុល្លារអាមេរិក។ |
ឆ្នាំបោះពុម្ភ EIA | ២០១៥ |
បច្ចុប្បន្នភាព | កញ្ញា ២០២១ |
ឯកសារយោង
[ពង្រាង] របាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) នៅស្រុកចិត្របុរី ខេត្តក្រចេះ
|
ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ លើការវិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ ជាយូរឆ្នាំមកហើយ នៅប្រទេសវៀតណាម។ លោក ដាង ថាញ់ តាំ ជាប្រធានក្រុមប្រឹក្សាភិបាល ហើយថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមសមាជិកភាគថ្មីមួយទៀត គឺក្រុមហ៊ុន KRATIE PLANTATIONS IIOLDINGS ITE. LIMITED ដែលមានអ្នកជំនាញបច្ចេកទេស មានបទពិសោធន៍រយៈពេល ២៤ឆ្នាំ។ |