ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
31
ក្រុមហ៊ុន | ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ (PECC-1) |
ព័ត៌មានក្រុមហ៊ុន | ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ (PECC-1) ដែលជាក្រុមហ៊ុនប្រទេស វៀតណាម ដែលកំពុងធ្វើការសិក្សាពីសមិទិ្ធលទ្ធភាពទាំងមូលសំរាប់គំរោងឱ្យអគ្គិសនីវៀតណាម (បច្ចុប្បន្នឈ្មោះ EVNI) ដែលជាម្ចាស់វិនិយោគទុនលើគំរោងសេសានក្រោមទី២នេះ។ ការចុះអនុស្សរណៈយោគយល់ MoU រវាង EVN និងក្រសួងឧស្សហកម្មរ៉ែ និងថាមពល (MIME) នៃប្រទេសកម្ពុជា បានចុះហត្ថលេខានៅក្នុងខែមិថុនា ២០០៧ អនុញ្ញាតិឱ្យ EVN ដើម្បធ្វើការសិក្សាពីសមិទ្ធិលទ្ធភាព។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៨១៦.២៣ លានដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | Lam Du Son |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | វៀតណាម |
អាសយដ្ឋានក្រុមហ៊ុន | Km9+2000, Nguyen Trai, Thanh Xuan, Hanoi, Vietnam, Tel: (84) 042148006, Fax: (84) 048541208 |
ប្រភេទរបាយការណ៍ EIA | របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល |
ទីតាំង | ទន្លេសេសានក្រោមទី២ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ប្រហែល២០ គម ផ្នែកខាងកើតទីរួមខេត្តស្ទឹងត្រែង ប្រហែល ៤៥០គម ភាគឦសាន នៃទីក្រុងភ្នំពេញ ប្រហែល ៦០គម ពី ព្រំប្រទល់ប្រទេសឡាវ និង ប្រហែល ១៥០គម ពីព្រំប្រទល់ប្រទេស វៀតណាម ។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ភ្លុក ស្រែគរ តាឡាត់ និងក្បាលរមាស |
ស្រុក | សេសាន |
ខេត្ត | ស្ទឹងត្រែង |
រយៈពេលកិច្ចសន្យា | ៣០ |
ទំហំជាហិកតា | ព័ត៌មានពុំអាចរកបាន |
ប្រភេទសម្បទាន | ថាមពលវារីអគ្គិសនី |
ក្រុមហ៊ុនសិក្សា EIA | ឃី ខនសាល់ធេន (ខេមបូឌា) |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣) ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ព្រះរាជក្រឹត្យស្ដីពីការបង្កើតតំបន់ការពារធម្មជាតិ (១៩៩៣) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (១៩៩៩) អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក (១៩៩៩) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១៩៩៩) ច្បាប់ដីធ្លី (២០០១) ច្បាប់ស្តីពីព្រៃឈើ (២០០២) ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក (២០០៧) គោលនយោបាយជាតិលើវិស័យធនធានទឹក (២០០៤) |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា -ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គសនី ៤០០ MW និងសរុបថាមពល ១៩៥៣.៩ GWh -ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ -ការងារ៖ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០ -ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គីសនី នេសាទកំសាន្ត -ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ -សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ |
ចំនួនការងារដែលបានបង្កើត | ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០ |
ការចូលរួមជាសាធារណៈ | ការពិគ្រោះយោបល់សាធារណៈពីលើក៖ លើកទី១៖ សហគមន៍ដែលរងផលប៉ះពាល់ក្នុងឃុំ ភ្លុក ស្រែគរ ក្បាលរមាស តាឡាត់ លើកទី២៖ តំណាងសហគមន៍ដែលរងផលប៉ះពាល់ គ្រប់មន្ទីរទាំងអស់ក្នុងខេត្ត អង្គការក្រៅរដ្ឋភិបាល (CEPA, PSDD, MEDICAM, Oxfam Australia) ផ្នែកឯកជន(ក្រុមហ៊ុនដី និងព្រៃសម្បទាន) ព្រមទាំងតំណាងនាយកដ្ឋាន EIAរបស់ក្រសួងបរិស្ថាន និងនាយកដ្ឋានថាមពលរបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។ |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | ផែនការគ្រប់គ្រងបរិស្ថាន (EMP) ផ្តល់ជាមគ្គុទេសសម្រាប់ត្រួតពិនិត្យតាមដាន និងមានវិធានការបន្ធូរបន្ថយសម្រាប់ការអនុវត្តន៍មុនពេលសាងសង់ ពេលសាងសង់ និងពេលប្រតិបត្តិការគម្រោង។ EMP រួមមាន ការរៀបចំស្ថាប័ន សង្ខេបវិធានការបន្ធូរបន្ថយ និងកម្មវិធីពិនិត្យតាមដាន។ វិធានការបន្ធូរបន្ថយ និងកម្មវិធីតាមដាន នឹងរាប់បញ្ចូលនូវការវិភាគ ស្ថាប័នទទួលខុសត្រូវ និងថវិកា។ |
ផែនការអភិវឌ្ឍ | គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការបន្ធូរបន្ថយដែលគួរធ្វើគឺ -កាត់បន្ថយផ្ទៃអាងអោយបានច្រើនតាមដែលអាចធ្វើបានតាមរយៈការកាត់បន្ថយកំពស់ទំនប់អោយបានច្រើន តាមដលធ្វើបាន -ផ្តល់ទីតាំងតំបន់តាំងទីលំនៅថ្មីអោយបានសមរម្យដែលស្ថិតនៅឆ្ងាយពីតំបន់ទីជំរកសំខាន់ៗ -ផ្ដល់សំណង អោយបានគ្រប់គ្រាន់ដល់ប្រជាជននៅតាមដងទន្លេដែលជាពិសេសនឹងទទួលរងការបាត់បង់តី ដែលជាលទ្ធផលរបស់ទំនាបលផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ នេះអាចធ្វើឡើងក្នុងន័យនៃការផ្តួចផ្តើមកលំអ ជីវភាព ។ -ពិនិត្យតាមដានទឹកអោយបានម៉ត់ចត់ទាំងបរិមាណ និងគុណភាពពីទំនប់ដើម្បីធានាបាននូវបរិមាណ និង គុណភាពរបស់ទឹកថាគ្រប់គ្រាន់ ដល់សុខភាពអ្នកប្រើប្រាស់ទឹកនៅខាងក្រាមខ្សែទឹកមិនអោយមានផល ប៉ះពាល់អាក្រក់ និង រក្សាបានអេកូឡូស៊ីរបស់ទន្លេ ហើយ ផ្ដល់វិធានការសំណងប្រសិនបើទំនប់បណ្តាល អោយប៉ះពាល់ដល់សុខភាពអេកូឡូស៊ីដែលជាលទ្ធផលនៃភាពខ្សត់ខ្សោយគុណភាព ឬ បរិមាណទឹកចេញពី ទំនប់ ។ -ធ្វើអោយប្រាកដថាចរាចរណ៍ដែលទាក់ទងទៅនឹងគំរោងគោរពតាមច្បាប់ផ្លូវថ្នល់ និង ភាពខូចខាតចំពោះផ្លូវ ថ្នល់ត្រូវបានជួសជុលយ៉ាងលឿន -ធ្វើអោយប្រាកដថាទំនប់ត្រូវបានសាងសង់ធនទៅនឹងរញ្ជួយដី ដូចនេះវាមិនបាក់ស្រុតនៅក្នុងព្រឹត្តិការដែល មានរញ្ជួយដី -ធានាអោយបានថា ការងារសាងសង់ត្រូវចាប់ផ្ដើមនៅពេលដោះមីនរួចរាល់សាច់បាច់ ។ -ផ្តល់វិធានការសំណងសំរាប់ការបាត់បង់ដើមឈើ និង យុទ្ធការផ្លាស់ប្តូរអាកាសធាតុដោយការដាំ ដើមឈើឡើងវិញអោយសមមមូលទៅនឹងប្រភេទ និង ចំនួនដែលបាត់បង់ -ធ្វើសហប្រតិបត្តិការជាមួយអ្នកប្រតិបត្តិការទំនប់ផ្សេងទៀតនៅក្នុងតំបន់រងទឹកភ្លៀង ដើម្បីកាត់បន្ថយ និង គ្រប់គ្រងផលប៉ះពាល់រួមរបស់ទំនប់ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ព័ត៌មានពុំអាចរកបាន |
ឆ្នាំបោះពុម្ភ EIA | ២០០៨ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងវារីអគ្គិសនីសេសានក្រោមទី២ ក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា
|
ប្រវែងទំនប់ទឹកទន្លេសេសាន ២ មានប្រវែង ៨ គីឡូម៉ែត្រ ដោយមានកម្ពស់ ៨៣ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងប្រហែល ៤០ ម៉ែត្រពីលើទន្លេ។ វាមានទួរប៊ីនចំនួន ៥ ដែលមានសមត្ថភាព ៨០ មេហ្គាវ៉ាត់។ ទន្លេសេសានក្រោមទី២ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ប្រហែល ២០គម ផ្នែកខាងកើតទីរួមខេត្តស្ទឹងត្រែងប្រហែល ៤៥០គម ភាគឦសាន នៃទីក្រុងភ្នំពេញ ប្រហែល ៦០គម ពី ព្រំប្រទល់ប្រទេសឡាវ និង ប្រហែល ១៥០គម ពីព្រំប្រទល់ប្រទេសវៀតណាម ។ ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា៖ ១. ថាមពលអគ្គិសនី៖ ទួប៊ីនអគ្គិសនី ៤០០ MW និងសរុបថាមពល ១.៩៥៣,៩ GWh។ ២. ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្បីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន វត្ត ផ្លូវភូមិ អណ្តូងរបស់សហគមន៍ឱ្យមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនឹងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនឹងត្រូវជន់លិច។ ៣. ការងារ៖ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០។ ៤. ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គិសនី នេសាទកំសាន្ត។ ៥. ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់។ ៦. សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ។ គម្រោងនេះអាចមានអនុភាពផលិតថាមពលអគិ្គសនីបាន ៤០០ មេហ្កាវ៉ាត់ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ខេត្តនៅជុំវិញ និងនាំចេញទៅប្រទេសវៀតណាម។ គម្រោងនេះ គឺជាប្រភេទប្រតិបត្តិការ និងផ្ទេរ (BOT) ហើយចំណាយទុនវិនិយោគចំនួន ៨១៦,២៣ លានដុល្លារសហរដ្ឋអាមេរិក។ |