ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
37
ក្រុមហ៊ុន | ក្រុមហ៊ុន អ.ភី.បី អុិនវេសមេន |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុនអភីប៊ី អិនវសមេន ខូអិលធីឌី (RPB Investment Co.,Ltd) គឺជាក្រុមហ៊ុន មួយក្រៅស្រុកដោយធ្លាប់មានបទពិសោធន៍ និងមានឈ្មោះល្អ។ គម្រោងទាំងអស់នេះ រៀបចំ គូសវាសឡើងស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសយ៉ាង ត្រឹមត្រូវ និងប្រកបដោយគុណភាព។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនឯកជន ទទួលខុស ត្រូវលើការវិនិយោគនៃការអភិវឌ្ឍន៍ដែលមានដើមទុនវិនិយោគជាង១០,០០៩,០០០USD (ដប់លាន ប្រាំបួនពាន់ ដុល្លាអាមេរិក)ដែលមានលោកហ្វីតដូរ៉ូ តាលី(FEDOROV VITALY) ជាប្រធានក្រុមហ៊ុន។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | មិនស្គាល់ |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | មិនស្គាល់ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | មិនស្គាល់ |
ឈ្មោះប្រធានក្រុមហ៊ុន | លោក ហ្វីតដូរ៉ូ វីតាលី |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | រុស្សី |
អាសយដ្ឋានក្រុមហ៊ុន | ដីឡូត៍លេខ៧ ផ្លូវមិត្តភាពកម្ពុជា-សូវៀត ភូមិលេខ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ |
ប្រភេទរបាយការណ៍ EIA | របាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងបរិស្ថាន និងបណ្តាក្រសួងដែលពាក់ព័ន្ធមួយចំនួន |
ទីតាំង | តំបន់កោះក្របី |
ភូមិ | អុង |
ឃុំ | រាម |
ស្រុក | ព្រៃនប់ |
ខេត្ត | ព្រះសីហនុ |
រយៈពេលកិច្ចសន្យា | ៩៩ឆ្នាំ |
ទំហំជាហិកតា | ១០ហ.ត |
ប្រភេទសម្បទាន | គំរោងអភិវឌ្ឍន៍ រមណីយដ្ឋានកោះក្របី |
ក្រុមហ៊ុនសិក្សា EIA | គ្រីអេធីវ ហ្គ្រីន ឌីហ្សាញ |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ៣២២ ផ្លូវលេខ២៧១Z សង្កាត់ទឺកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | (១)ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (២)ច្បាប់ស្តីពីព្រៃឈើ (៣)ច្បាប់ស្តីពីការគ្រប់គ្រងធនធាន ទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុ (៤)ច្បាប់ស្តីពីជលផល (៥)ច្បាប់ភូមិបាល (៦) ច្បាប់ការងារ (៧)ច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (៨)ច្បាប់ស្ដីពីទេសចរណ៍ (៩) ព្រះរាជក្រឹត្យស្ដីការបង្កើតគណៈកម្មការដោះស្រាយដីធ្លី (១០)អនុក្រឹត្យស្ដីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (១១)អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតំល ហេតុប៉ះពាល់បរិស្ថាន (១២)អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក (១៣) អនុក្រឹត្យស្ដីពីការ គ្រប់គ្រងសំណល់រឹង (១៤) អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយ សម្លេង (១៥)អនុក្រឹត្យចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (១៦)គោល នយោបាយចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល (១៧)សារាចរណ៍ណែនាំស្តីពីការ អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា |
ចំណូលនិងចំណាយក្រុមហ៊ុន | - ក្រុមហ៊ុនបានចំណាយទុនសរុបប្រមាណជាង ១០លានដុល្ល (១០.០៤៨.៨៥០ដុល្លា)។ការចំណាយលើដំណើរការសាងសង់ និងកែប្រែតំបន់កោះក្របីនេះរួម បញ្ចូលទាំង (១) ការចំណាយលើកម្មករសាងសង់ (២) សម្ភារៈសាងសង់ និងគ្រឿងសង្ហារឹមតុប តែងវីឡា និងរមណីយដ្ឋាន (៣) ទិញគ្រឿងចក្រ (៤) ចំណាយលើការសិក្សានិងរៀបចំប្លង់ និង (៥) ចំណាយលើផ្នែករដ្ឋបាល។ - តាមការអង្កេតនិងការប៉ាន់ប្រមាណចំណូលដែលទទួលបានពីគម្រោង បញ្ជាក់ថា ប្រភពចំណូលចំនួនពីរសំខាន់ៗ ដែលគម្រោងវិនិយោគនេះអាចទទួលបានគឺ (១)ការជួលបន្ទប់ សណ្ឋាគារលំដាប់ផ្កាយ៥និងម៉ូតែលប្រណិត (២) ការផ្តល់សេវាកម្មនានារបស់រមណីយដ្ឋាន លំហែរកាយ ដូចជា សេវាបោកកគ សេវាម៉ាស្សានិងស្ប៉ា សេវាចំណីអាហារនិងភេសជ្ជៈ សេវាជូន ភ្ញៀវទេសចរណ៍ដើរកម្សាន្ត និងសេវាផ្សេងៗទៀត។ល។ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ក្រុមហ៊ុនប្រឹក្សាយោបល់បានធ្វើការព្យករណ៍ថា រមណីយដ្ឋានលំហែកាយកោះក្របីអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលមកស្នាក់នៅ ជាមធ្យមចាប់ពី៥០០បន្ទប់ក្នុងមួយខែ ស្មើនឹង២២០.០០០ដុល្លាសហរដ្ឋអាមេរិចក្នុងមួយខែ។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនិងផ្តល់ផលប្រយោជន៍ដល់សង្គមនិងបរិស្ថានដូចជា៖ ១) ចំពោះប្រជាជនទទួលបានការងារធ្វើ ការលក់ដូរដាច់ជាងមុន កសាងហេដ្ឋារចនាសម្ព័ន្ធ ២) ចំពោះសង្គមជាតិ រដ្ឋទទួលបានប្រាក់ពីការបង់ពន្ធ ទទួលបានប្រាក់សម្រាប់កិច្ចគាំពាបរិស្ថាន និងសង្គម មានការរីចម្រើនលើវិស័យទេសចរក្នុងស្រុក |
ចំនួនការងារដែលបានបង្កើត | - នៅក្នុងដំណាក់កាលសាងសង់គម្រោង៖ ក្រុមហ៊ុនត្រូវការកម្មករក្នុងស្រុក(ជនជាតិខ្មែរ) ធ្វើការសរុបចំនួន ៦០០-៧០០នាក់ និងបុគ្គលិកធ្វើការក្នុងការិយាល័យចំនួន៣០នាក់។ ដែលក្នុងនោះមានជនបរទេស១៥នាក់(ជនជាតិរុស្សី)។ - នៅក្នុងដំណាក់កាលប្រតិបត្តិគម្រោង៖ ៖ ក្រុមហ៊ុនត្រូវការកម្មករក្នុងស្រុក(ជនជាតិខ្មែរ) ធ្វើការសរុបចំនួន ១៣០នាក់ និងជនបរទេសយ៉ាងតិច១០នាក់(ជនជាតិរុស្សី)។ |
ការចូលរួមជាសាធារណៈ | តាមការពិគ្រោះយោបល់ និងការសំភាសន៍ដែលមានការចូលពីសាលាខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្ទីរដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាជនបានឲ្យដឹងថា មានការគាំទ្រទាំងស្រុងទៅលើគម្រោង អភិវឌ្ឍន៍រមណីយដ្ឋានកោះក្របី នៅក្នុងតំបន់ កោះក្របីនេះ។ |
ប្រភពដីបម្លែងពី | ធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋក្នុងតំបន់កោះក្របី |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុននឹងធ្វើរបាយការណ៍ផ្ញើជូនក្រសួងបរិស្ថាន រៀងរាល់ ០៦ ខែម្តង ដើម្បីចុះពិនិត្យ និងអង្កេតតាមដានសម្រាប់កែលំអក្នុងកិច្ចដំណើរការរបស់ គម្រោង ស្របតាមពិសោធន៍និងបច្ចេកទេស និងបញ្ចៀសបាននូវហេតុប៉ះពាល់បរិស្ថានអវិជ្ជមានធ្ងន់ធ្ងរឲ្យដល់កម្រិតអប្បបរមា។ ចំណែកហេតុប៉ះពាល់វិជ្ជមាន ក្រុមហ៊ុននឹងខិតខំធ្វើឲ្យ ប្រសើរឡើងដល់កម្រិតអតិបរមា។ |
ផែនការអភិវឌ្ឍ | គម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានកោះក្របី ត្រូវបែងចែកជា៥គម្រោងសំខាន់ៗរួមមាន - គម្រោងអភិវឌ្ឍន៍តំបន់ទី១សម្រាប់សាងសង់ផ្ទះលំហែកាយធម្មជាតិ ដែលមានផ្ទៃដីសរុប៧,៥ហិកតា។ - គម្រោងអភិវឌ្ឍន៍តំបន់ទី២ រួមមាន ភោជនីយដ្ឋានដែលមានបានីយដ្ឋាន អាងហែលទឹករួម ស្ប៉ា/កន្លែងហាត់ប្រាណ បណ្ណាល័យ/កន្លែងសិល្បៈ/កន្លែងសម្ដែងសកម្មភាពផ្សេងៗ សួនផ្កា និង កន្លែងទទួលភ្ញៀវ (ការមកដល់របស់ភ្ញៀវ) ដែលមានផ្ទៃដីសរុប១ហិកតា។ - គម្រោងអភិវឌ្ឍន៍ តំបន់ទី៣ ត្រូវបានរៀបចំជា ផែភ្ញៀវទេសចរ/ផែសម្រាប់ផ្នែកបច្ចេកទេស... កន្លែងដាក់សម្ភារៈ/ កន្លែងបច្ចេកទេស កន្លែងស្នាក់នៅរបស់បុគ្គលិក និងទីស្នាក់ការប៉ុស្តិ៍ប៉ូលីស ឬសន្ដិសុខ ដែល មានផ្ទៃដីសរុប១,៥ហិកតា។ - គម្រោងអភិវឌ្ឍន៍តំបន់ទី៤ ត្រូវបានរៀបចំជាកន្លែងសម្រាប់ផ្តល់ ព័ត៌មាន កំពង់ផែ និងចំណតរថយន្ត ដែលមានផ្ទៃដីសរុប១,០០០ម៉ែត្រការ៉េ។ - គម្រោងអភិវឌ្ឍន៍តំបន់ទី៥ នឹងត្រូវរៀបចំជាកន្លែងទទួលសម្ភារៈផ្គត់ផ្គង់ ឃ្លាំងសម្ភារៈ រោងជាងវិស្វកម្ម រោងជាងជួសជុលកាណូត ការិយាល័យផ្នែកធនធានមនុស្ស បន្ទប់បណ្តុះបណ្តាលបុគ្គលិក ការិ យាល័យគណនេយ្យ កន្លែងចតឡាន/ម៉ូតូរបស់បុគ្គលិក បន្ទប់ស្តុកឥន្ទនះសម្រាប់កាណូត ដែលមានផ្ទៃដីសរុប៥០០ម៉ែត្រការ៉េ។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនមានវិធានការកាត់បន្ថយលើហេតុប៉ះពាល់បរិស្ថានមួយចំនួនដូចជា៖ ធនធានព្រៃឈើ សត្វព្រៃ ការបំពុលខ្យល់ ការរំខានដោយសំលេង គុណភាពទឹកលើដី និងក្រោមដី សុខភាព និងសុខមាលភាពសាធារណៈ។ ហើយក្រុមហ៊ុនបានចែកចេញជាបីដំណាក់កាលគឺ មុនប្រតិបត្តិគម្រោង កំឡុងពេលប្រតិបត្តិ និងក្រោយបញ្ចប់គម្រោង។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | - មូលនិធិបរិស្ថានពីឆ្នាំទី១ដល់ទី២០ទៅលើ៖ ចូលរួមដាំដើមឈើសរុបចំនួន ៥០០០០ដុល្លា, អភិរក្សជីវចម្រុះសរុបចំនួន៥០០០០ដុល្លា - មូលនិធីសង្គមពីឆ្នាំទី១ដល់ទី២០ទៅលើ៖ បណ្តុះបណ្តាលជំនាញផ្សេងៗចំនួន ៥០០០០ដុល្លា, កសាងហេដ្ឋារចនាសម្ព័ន្ធ ៥០០០០ដុល្លា |
ឆ្នាំបោះពុម្ភ EIA | ២០១៥ |