ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
6
ក្រុមហ៊ុន | Hoang Anh Ratanakiri Co., LTD |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន Hoang Anh Gia Lai គឺជាក្រុមហ៊ុននៃសហគ្រាសពហុវិនិយោគ ដែលមានឈ្មោះនៅក្នុងប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសថៃ ហើយបានដំណើរការជាច្រើនឆ្នាំទៅលើវិស័យជំនួញពាណិជ្ជកម្ម ការធ្វើវិនិយោគ និងសកម្មភាពផ្សេងៗទៀតពាក់ព័ន្ធ នឹងសង្គមនៅក្នុងប្រទេសទាំងនេះ។ ក្រុមហ៊ុននេះបានបង្រីការងាររបស់ខ្លួនទៅលើគម្រោងចំនួន ២៦ ដូចជា ការសាងសង់ ការធ្វើវិនិយោគទៅលើអលចនទ្រព្យ Stock Exchange ការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងការធ្វើអាវកម្មរ៉ែ និងថាមពលវារីអគ្គិសនី។ ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD ទទួលបានដីសម្បទានទំហំ២៦០ហិកតា ដែលមានទីតាំងនៅស្រុកបកែវ និងអូរយ៉ាដាវ ខេត្តរតនគិរីដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានរ៉ែដែក សំរាប់បំពេញតម្រូវការប្រើប្រាស់ដែកក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៦៤០០០លាន រៀល |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ១២ កក្កដា ២០០៩ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | Co. 6186/09E |
ឈ្មោះប្រធានក្រុមហ៊ុន | Nguyen Van Minh |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុន | ផ្លូវជាតិលេខ៧៨ ភូមិ០៣ សង្កាត់ឡាបានសៀក ក្រុងបានឡុង ខេត្តរតនគិរី |
ប្រភេទរបាយការណ៍ EIA | ការសិក្សាដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ចម្ងាយ ៣០ គ.ម ពីក្រុងបានលុង និងនៅចម្ងាយ ៨ គ.ម ពីផ្លូវជាតិលេខ៧៨ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ស្រុក |
បរកែវ អូរយ៉ាដាវ |
ខេត្ត | រតនគីរី |
រយៈពេលកិច្ចសន្យា | ៩.៥០ឆ្នាំ |
ទំហំជាហិកតា | ២៦០ |
ប្រភេទសម្បទាន | ការធ្វើអាជីវកម្មរ៉ែ |
ក្រុមហ៊ុនសិក្សា EIA | ក្រុមហ៊ុន ស៊ី អ៊ី អេស |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | នៅក្នុងការសិក្សា EIA នេះគឺស្របទៅតាមក្របខ័ណ្ឌច្បាប់ចំនួន ១៥ ក្នុងនោះមានអនុក្រឹត្យ ៦ និងព្រះរាជក្រឹត្យ ១។ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ស្តីពីព្រៃឈើ, ច្បាប់ស្តីពីជលផល, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, ច្បាប់ភូមិបាល, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការគ្រប់គ្រង និងធើ្វអាជីវកម្មធនធានរ៉ែ, អនុក្រឹត្យស្តីពីកិច្ចដំណើរវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង, អនុក្រឹត្យស្តីពីវិនិយោគនៃព្រះរាជាណាក្រកម្ពុជា, អនុក្រឹត្យស្តីពីសម្បទានដីសេដ្ឋកិច្ច, ព្រះរាជក្រឹត្យស្តីពីការបង្កើត និងការកំណត់តំបន់ការពារធម្មជាតិ។ |
ចំណូលនិងចំណាយក្រុមហ៊ុន | គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកាវិនិយោគសរុបអស់ចំនួន ២៦.៦៧២.៤៥១ ដុល្លារអាមេរិក ហើយក្នុងនោះថវិកាចំណាយសម្រាប់ទុនវិនិយោគដើមមានចំនួន ១៤.៥៣៦.៦០៧ ដុល្លារអាមេរិក និងទុនបង្វិលសម្រាប់ដំណើរការអាជីវកម្មមានចំនួន ១២.១៣៥.៨៤៤ ដុល្លារអាមេរិក។ ចំណែកឯប្រាក់ចំណូល ដែលទទួលបានពីការលក់ផលិតផលរ៉ែទាំងអស់នេះមានចំនួន ៤៧.៣៨៤.៤៥០ ដុល្លារអាមេរិក នៅឆ្នាំ២០១១ ចំណែកឯការលក់ផលិតផលចាប់ពីឆ្នាំ ២០១២-២០១៨ នឹងកើនដល់ចំនួន ៥០.០០០.០០០ ដុល្លារអាមេរិក។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនេះបានផ្តល់ផលវិជ្ជមានដែលជាគោលដៅធំៗដូចជា៖ ជួយការពារថែរក្សា និងអភិរក្សព្រៃឈើល្អៗ (ព្រៃទ្រនាប់តាមដងអូរ) យ៉ាងហោចណាស់ ៤០០ហិចតា, ផ្តល់ចំនូលដល់រាជរដ្ឋាភិបាលពីការប្រមូលសួយសារលើធនធានរ៉ែ និងផលឈើពីការធ្វើអាជីវកម្មឈើក្នុងផ្ទៃដីព្រៃពាក់កណ្តាលស្រោងរិចរិលយ៉ាងហោចណាស់ ៣០៤.៤០ហិចតា, តម្លៃដីនៅក្នុងតំបន់នោះនឹងឡើងខ្ពស់ជាងតម្លៃនាពេលបច្ចុប្បន្ន, ការជួយស្តារ និងជួសជុលឱ្យល្អឡើងវិញនូវផ្លូវលំ-ស្ពាន, និងបង្កើនការងារដល់ប្រជាជនមូលដ្ឋាន។ |
ចំនួនការងារដែលបានបង្កើត | គម្រោងនឹងជួយបង្កើតមុខរបរដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន (ក្នុងចំណោមកំលាំងពលកម្មចំនួន ១៨១នាក់) និងជួយបង្កើនកម្មវិធីបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋទាំងនោះឱ្យមានសមត្ថភាព បំពេញការងារ (អាចទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសទៀតផង)។ |
ការចូលរួមជាសាធារណៈ | ការចូលរួមជាសាធារណៈ គឺក្រុមការងាររបស់ CES បានចុះធ្វើការផ្សព្វផ្សាយ សា្ទបស្ទង់មតិ និងជួបពិភាក្សាជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ក្នុងគោលបំណង ដើម្បីពន្យល់បកសា្រយអំពីសកម្មភាពគម្រោង សា្តប់មតិសាធារណៈអំពីបញ្ហាបរិស្ថាន និងសង្គម ដែលបង្កឡើងដោយសារសកម្មភាពអាជីវកម្មរបស់គម្រោង និងប្រមូលនូវកង្វល់ផ្សេងៗដែលទាក់ទងនឹងបញ្ហាបរិស្ថាន-សង្គម ដើម្បីស្វែងរកដំណោះស្រាយមួយដែលនឹងអាចទទួលយកបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ |
ប្រភពដីបម្លែងពី | នៅក្នុងទីតាំងគម្រោងនេះមានព្រៃស្រោងទំហំ ១២៥២ហិចតា ព្រៃពាក់កណ្តាលស្រោងទំហំ១៨២៦ហិចតា ព្រៃល្បោះ៦១៩ហិចតា ព្រៃផ្សេងៗទំហំ៧ហិចតា ។ |
ផែនការគ្រប់គ្រងបរិស្ថាន | ផែនការអភិវឌ្ឍបរិស្ថាន ម្ចាស់គម្រោងនឹងត្រូវរៀបចំ និងកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់បណ្តាលហេតុប៉ះពាល់បរិស្ថានអវិជ្ជមានដែលបានកើតឡើងដោយ សកម្មភាពនៅគ្រប់ដំណាក់កាលមុនប្រតិបត្តិគម្រោង ប្រតិបត្តិគម្រោង និងបញ្ចប់គម្រោង ដើម្បីធានាបានការគ្រប់គ្រង់ធនធានបរិស្ថានតំបន់នោះប្រកបដោយប្រសិទ្ធភាពស្របតាមបច្ចេកទេស និងបទដ្ឋានបរិស្ថាន។ ក្រសួងបរិស្ថាន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនានានឹងចុះធ្វើការអង្កេតតាមដាន ត្រួតពិនិត្យ និងការអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថានព្រមទាំងផ្ទៀងផ្ទាត់លើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុន។ |
ផែនការអភិវឌ្ឍ | ផែនការអភិវឌ្ឍទៅលើផ្ទៃដីនៅក្នុង ទីតាំងគម្រោងត្រូវបានបែងចែកជា ផ្ទៃដីសម្រាប់ជីកយករ៉ែ (១២តំបន់) មានចំនួន ២៦០ហិចតា, ផ្ទៃដីសាងសង់ទីស្នាក់ការ រោងចក្រ និងសំណង់ផ្សេងៗមានចំនួន ៣០ហិចតា, ផ្ទៃដីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (បណ្តោយ ១៨ម×ទទឹង៨ម) ចំនួន ១៤,៤០ហិចតា, និងផ្ទៃដីព្រៃទ្រនាប់ដងអូរ (១០០ម តាមសងខាងអូរ) មាន ៤០០ហិចតា។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនបានអនុវត្តន៍ទៅតាមដំណាក់កាលនៃដំណើរកាលនីមួយៗក្នុងការធ្វើអាជីវកម្មរ៉ែ មានដូចជា ដំណាក់កាលមុនសាងសង់ ដំណាក់កាលសាងសង់គម្រោង ដំណាក់កាលប្រតិបត្តិ និងថែទាំគម្រោង និងដំណាក់កាលបិទគម្រោង។ ហើយរាល់ដំណាក់កាលនីមួយៗ ក្រុមហ៊ុនមានវិធានការកាត់បន្ថយញ្ហាដែលកើតមានឡើងបានត្រឹមត្រូវ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុនបានរៀបចំឡើងនូវផែនការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (ការស្តារព្រៃឈើឡើងវិញ ការជំរុញការចិញ្ចឹមសត្វស្រុក និងសត្វត្រី ការជួសជុលផ្លូវលំ ផ្តល់សេវាកម្មបច្ចេកទេសផ្នែកដាំដំណាំកៅស៊ូ ដំឡូងមី និងផ្តល់សេវាកម្មផ្នែកទីព្រឹក្យាសម្រាប់ការដាំដុះដំណាំផ្សេងៗ) ដែលជំនួយមូលនិធិសង្គមទាំងនេះនឹងចំណាយថិវិការសរុបចំនួន ៨៩២ ០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ១០ឆ្នាំ និងថវិការសម្រាប់ស្តារបរិស្ថានឡើងវិញមានចំនួន ១៨៩ ៧៩៤ ដុល្លារអាមេរិក/ឆ្នាំ។ |
ឆ្នាំបោះពុម្ភ EIA | ២០១១ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង៖ គំរោងអាជីវកម្មរ៉ែដែករបស់ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD
|
ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD ទទួលបានដីសម្បទានទំហំ២៦០ហិកតា ដែលមានទីតាំងនៅស្រុកបកែវ និងអូរយ៉ាដាវ ខេត្តរតនគិរីដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានរ៉ែដែក សំរាប់បំពេញតម្រូវការប្រើប្រាស់ដែកក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិ។ |