ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
7
ក្រុមហ៊ុន | ក្រុមហ៊ុន តែលកូថេក អិលធីឌី |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន តែលកូថេក គឹជាសមាជិកច្រកចេញចូលអាស៊ីអាមេរិក (Asia AmericanGateway) គឹជាអ្នកផ្តល់សេវាអ៊ីនធើណែតផ្តាច់មុខសម្រាប់កម្ពុជា ដែលជាប្រព័ន្ធខ្សែកាបចែកចាយក្រោមសមុទ្រ ភ្ជាប់សហរដ្ឋអាមេរិកជាមួយអាស៊ីអាគ្នេយ៏។ ក្រុមហ៊ុននេះបានផ្តល់សេវាផ្តាច់មុខឲ្យក្រុមហ៊ុនអ៊ិនធើណែត អេស៊ីខម (EZECOM) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Royal Group។ ក្រុមហ៊ុននេះ បានរួមវិនិយោគជាមួយក្រុមហ៊ុន Telekom Malaysia Berhad (ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Symphony Communication Public (ប្រទេសថៃ)ក្នុងការអភិវឌ្ឍ គម្រោងបណ្តាញអូសខ្សែកាប្លិ៍អុបទិចក្រោមបាតសមុទ្របន្តពីសមុទ្រប្រទេសម៉ាឡេស៊ី មកកាន់កម្ពុជាខេត្តព្រះសីហនុ និងបន្តរហូតដល់ប្រទេសថៃ សរុបប្រវែង១ ៣៨០ គីឡូម៉ែត (កាត់កម្ពុជា ៤៧១គីឡូម៉ែត)។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៤៨លានដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | គិត ម៉េង |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | កម្ពុជា |
អាសយដ្ឋានក្រុមហ៊ុន | អាគារសភាពាណិជ្ជកម្មកម្ពុជា ផ្ទះលេខ១០៤ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឺកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការសិក្សាពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ |
ទីតាំង | ឆ្នេរអូត្រេះ ខេត្តព្រះសីហនុ |
ភូមិ | ភូមិអូត្រេះ |
ឃុំ | សង្កាត់បួន |
ស្រុក | ក្រុងព្រះសីហនុ |
ខេត្ត | ព្រះសីហនុ |
រយៈពេលកិច្ចសន្យា | ៣០ឆ្នាំ |
ទំហំជាហិកតា | មានប្រវែងសរុប ១៣៨០គីឡូម៉ែត្រ ដោយភ្ជាប់ពីប្រទេសម៉ាឡេស៊ីប្រវែង ៧៦៤គីឡូម៉ែត្រ កាត់សមុទ្រប្រទេសកម្ពុជាប្រវែង ៤៧០គីឡូម៉ែត្រ និងភ្ជាប់ទៅដែនសមុទ្រថៃប្រវៃង ១៤៦គីឡូម៉ែត្រ។ |
ប្រភេទសម្បទាន | ការតម្លើងខ្សែកាបអុបទិច ក្រោមបាទសមុទ្រ |
ក្រុមហ៊ុនសិក្សា EIA | គ្រីអេធីវ ហ្រ្គីន ឌីស្សាញ |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ 332P ផ្លូវ 271 សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ក្របខណ្ឌច្បាប់ពាក់ព័ន្ធរួមមាន រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ១៩៩៦ ច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់១៩៩៤ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក២០០៧ ច្បាប់ស្តីពីជលផល២០០៦ ច្បាប់ស្តីពីការងារ១៩៩៧ ច្បាប់ភូមិបាល២០០១ ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មរ៉ែ២០០១ ច្បាប់ស្តីពីការវិនិយោគ និងឯកសារគតិយុទ្ធផ្សេងៗជាច្រើនទៀត។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ក្រុមហ៊ុននឹងចំនាយទៅលើការសាងសង់ចំនួន២១.៣លានដុល្លាអាមេរិក និង៧៥.៥ម៉ឺនដុល្លារអាមេរិកជាប្រចាំឆ្នាំសម្រាប់ប្រតិបត្តិគម្រោង។ ក្រុមហ៊ុនរំពឹងទុកថានឹងចំណេញប្រាក់៦០លានដុល្លារអាមេរិកនៃផលចំណេញបច្ចុប្បន្នសរុបក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | បង្កើតមុខរបរនិងប្រាក់ចំនូល កាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស ផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេស បង្កើតចំនេះដឹងលើវិស័យបច្ចេកវិទ្យា អភិវឌ្ឍសេដ្ឋកិច្ចជនបទតាមរយៈទូរគមនាគមន៏ ផ្តល់ប្រយោជន៏ធំសម្រាប់ការទំនាក់ទំនង និងការអភិវឌ្ឍសហគមន៏ ASEAN ទាំងមូល។ លើសពីនេះក្រុមហ៊ុននឹងចូលរួមចំណែកផ្តល់សេវាប្រើប្រាស់អ៊ិនធើណែតដោយឥតគិតថ្លៃនៅតាមបណ្តាគ្រឺះស្ថានអប់រំមួយចំនួននៅកម្ពុជា។ |
ចំនួនការងារដែលបានបង្កើត | គម្រោងកប់ខ្សែកាបទាំងមូលនឹងត្រូវការបុគ្គលិកក្រៅស្រុកប្រមាណ ៨ ទៅ ១០ នាក់ និងបុគ្គលិកក្នុងស្រុកប្រមាណ ២០០ នាក់។ |
ការចូលរួមជាសាធារណៈ | ការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជន ដែលពាក់ព័ន្ធដោយសារគម្រោងនេះ បានធ្វើក្នុងពេលសិក្សា ESIA ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ និងធ្វើបច្ចុប្បន្នភាពនៅខែកញ្ញា ឆ្នាំ២០១៥ និង ម្តងទៀតពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧។ ការប្រឹក្សាយោបល់នេះមានការចូលរួមពីមន្ត្រីពីក្រសួង មន្ទីរ សាលាខេត្ត អង្គការ Conservation International អង្គការ Fauna and Flora International អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ |
ប្រភពដីបម្លែងពី | បាតសមុទ្រប្លុក B C D E F និងតំបន់ឧស្ម័ន១ និង ៤ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនមានកម្មវិធីត្រួតពិនិត្យបរិស្ថានដើម្បីថែរក្សានូវបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ និងកម្មវិធីនេះត្រូវធ្វើឡើងទៅតាមដំណាក់កាលសាងសង់ ដំណាក់កាលប្រតិបត្តិគម្រោង និងដំណាក់កាលបញ្ចប់គម្រោង។ ក្នុងដំណាក់កាលនីមួយៗមានការត្រួតពិនិត្យពីមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធជាដើម។ កម្មវិធីនេះត្រួតពិនិត្យទៅលើធនធានរូបសាស្ត្រ ជីវសាស្ត្រ និងសេដ្ឋកិច្ចសង្គម។ |
ផែនការអភិវឌ្ឍ | ព័ត៌មានពុំអាចរកបាន |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ដើម្បីកាត់បន្ថយផល់ប៉ះពាល់ក្រុមហ៊ុនបាលធ្វើការសិក្សាពីស្ថានភាពបាតសមុទ្រ និងធ្វើការជូនដំណឹងផ្សព្វផ្សាយពីគម្រោង និងសហការណ៍ជាមួយអ្នកពាក់ព័ន្ធ។ក្រុមហ៊ុនប្រើប្រាស់យុទ្ធសាស្ត្រ Sea Plough Method ក្នុងការបង្កប់ខ្សែរកាប និងបច្ចេកទេសដែលមានស្តង់ដារខ្ពស់។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុនគ្រោងកញ្ចប់មូនិធិ ៣០០ ០០០ ដុល្លារអាមរិកសម្រាប់រយៈពេល១០ឆ្នាំ ដើម្បីធ្វើការស្ថារ និងអភិរក្សធនធានជីរៈចម្រុះក្នុងសមុទ្រ និងកញ្ចប់ថវិកា ២០០ ០០០ ដុល្លារអាមេរិកសម្រាប់សកម្មភាពសម្អាតតំបន់ឆ្នេរ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ |
ឆ្នាំបោះពុម្ភ EIA | ២០១៦ |
ឯកសារយោង
[សេចក្តីព្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ៖ គំរោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ក្រុមហ៊ុនហ៊ុនតែលកូថេក
|
ក្រុមហ៊ុន តែលកូថេក គឹជាសមាជិកច្រកចេញចូលអាស៊ីអាមេរិក (Asia AmericanGateway) គឹជាអ្នកផ្តល់សេវាអ៊ីនធើណែតផ្តាច់មុខសម្រាប់កម្ពុជា ដែលជាប្រព័ន្ធខ្សែកាប្លិ៍ចែកចាយក្រោមបាតសមុទ្រ ភ្ជាប់សហរដ្ឋអាមេរិកជាមួយអាស៊ីអាគ្នេយ៏។ ក្រុមហ៊ុននេះបានផ្តល់សេវាផ្តាច់មុខឱ្យក្រុមហ៊ុនអ៊ិនធើណែត អេស៊ីខម (EZECOM) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Royal Group។ ក្រុមហ៊ុននេះ បានរួមវិនិយោគជាមួយក្រុមហ៊ុន Telekom Malaysia Berhad (ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Symphony Communication Public (ប្រទេសថៃ) ក្នុងការអភិវឌ្ឍ គម្រោងបណ្តាញអូសខ្សែកាប្លិ៍អុបទិចក្រោមបាតសមុទ្របន្តពីសមុទ្រប្រទេសម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងបន្តរហូតដល់ប្រទេសថៃ សរុបប្រវែង ១,៣៨០គីឡូម៉ែត្រ (កាត់កម្ពុជាប្រវែង ៤៧១គីឡូម៉ែត្រ)។ |