ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
9
ក្រុមហ៊ុន | KTC Cable Co.,Ltd |
ព័ត៌មានក្រុមហ៊ុន | KTC Cable គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០០៥ មានការងារសំខាន់ៗទាក់ទងទៅនឹងការផលិតខ្សែភ្លើង ខ្សែកាប និងខ្សែទូរគមនាគមន៏គ្រប់ប្រភេទ។ នៅឆ្នាំ២០០៦ ក្រុមហ៊ុននេះទទួលបានវិញ្ញាបនប័ត្រ ISO9001-2008។ ក្រុមហ៊ុននេះរួមវិនិយោគជាមួយ K-water Turben Investment របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Sinohydro ប្រទេសចិន ក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បង្កើតទំនប់វារីអគ្គិសនីដែលមានសមត្ថភាព ៨០ មេការវ៉ាត់ ដែលមានទីប្រឹក្សាបច្ចេកទេសជាក្រុមហ៊ុន Hyundia Engineering។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២៣២.២១០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ខែធ្នូ ឆ្នាំ២០០៦ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក KIM Myung-IL |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | កូរ៉េ |
អាសយដ្ឋានក្រុមហ៊ុន | ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៏ សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការសិក្សាពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ទីតាំងគម្រោងមានចម្ងាយ ៩៥.៥ គីឡូម៉ែត្រពីក្រុងពោធិ៏សាត់ និង១៨៥.២២ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទខេត្តកោះកុង |
ភូមិ | ស្ទឹងថ្មី |
ឃុំ | ប្រមោយ |
ស្រុក | វាលវែង |
ខេត្ត | ពោធិ៍សាត់ |
រយៈពេលកិច្ចសន្យា | ៣៥ ឆ្នាំ |
ទំហំជាហិកតា | ៩,៣៥៥ |
ប្រភេទសម្បទាន | ទំនប់វារីអគ្គីសនី |
ក្រុមហ៊ុនសិក្សា EIA | SAWAC Consultants (Cambodia)Co.,Ltd |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | គម្រោងនេះត្រួវបានសិក្សា និងអនុវត្តទៅតាមក្របខណ្ឌច្បាប់ចំនួន ១៦, អនុក្រឹត្យចំនួន ៧, គោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គោលនយោបាយជាតិស្ដីពីការអភិវឌ្ឈបៃតង និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ធាភិបាល |
ចំណូលនិងចំណាយក្រុមហ៊ុន | មិនស្គាល់ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់នេះនឹងផ្តល់ស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីដល់ការអភិវឌ្ឈលើគ្រប់វិស័យ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់ និងអាចកែប្រែតំបន់នេះទៅជាតំបន់ទេសចរណ៏ធម្មជាតិ ជាមួយអាងទឹកដ៏ធំ ដែលអាចបង្កលក្ខខណ្ឌសមស្របសម្រាប់ការអភិរក្សធ្វើអោយមានការកើនឡើងនៃប្រភេទត្រី និងវារីសត្វ។ គម្រោងនេះនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ កែលម្អផ្លូវចេញចូលពីផ្លូវជាតិ សាងសង់អគារស្នាក់នៅបុគ្គលិក ការិយាល័យ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។ |
ចំនួនការងារដែលបានបង្កើត | ផែនការក្រុមហ៊ុនជ្រើសរើសបុគ្គលិក ក្នុងពេលសាងសង់ ប្រព័ន្ធបញ្ចូលចរន្ត និងអនុស្ថានីយមានរយៈពេល ៤ ឆ្នាំ គិតទាំងគ្រោងការលម្អិតនោះ គឺត្រូវការបុគ្គលិកចំនួន ៤០០ នាក់ (៣០០ នាក់ ជាជនជាតិខ្មែរ និង ១០០ នាក់ ជាជនជាតិបរទេស)។ |
ការចូលរួមជាសាធារណៈ | ការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជន ដែលពាក់ព័ន្ធដោយសារគម្រោងនេះ ហើយការពិភាក្សានេះធ្វើក្នុងពេលសិក្សា ESIA ចាប់ពីថ្ងៃទី ១០ កុម្ភៈ ដល់ ០៩ កញ្ញា ២០០៨ និងធ្វើបច្ចុប្បន្នភាពនៅខែ កញ្ញា ២០១៥ និង ម្តងទៀតពីខែតុលា ដល់វិច្ឆិកា ឆ្នាំ២០១៧។ ការប្រឹក្សានយោបាយនេះមានការចូលរួមពីមន្ត្រីពីក្រសួង មន្ទីរ សាលាខេត្ត អង្គការ Conservation International អង្គការ Fauna and Flora International អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ |
ប្រភពដីបម្លែងពី | គម្រោងនេះមានផ្ទៃដីសរុបចំនួន ៩៣៥៥ ហិកតា មានផ្ទៃដីស្ថិតនៅក្នុងព្រៃបម្រុងទុកអចិន្រ្តៃយ៏ចំនួន ៤១៩៩,២ ហិកតា (៤៥%) ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ៣៩៩,៧ ហិកតា (៤%) និងដែនជម្រកសត្វព្រៃភ្នំសំកុសចំនួន ៤៧៥៦,១ ហិកតា (៥១%) សរុបព្រៃឈើដែលប៉ះពាល់ចំនួន ៦០០៧,២៤ ហិកតា ក្នុងនោះមានព្រៃសហគមន៏ចំនួន ៣៥១,៦២ ហិកតា។ គម្រោងនេះនឹងអាចធ្វើឲ្យបាត់បង់ទាំងស្រុងនូវព្រៃស្រោង ដែលមានផ្ទៃដីសរុប ៨៦៤,៤៦ ហិកតា ព្រៃពាក់កណ្តាលស្រោងសរុប ៨៥០,២៥ ហិកតា ព្រៃល្បោះសរុប ៤២៩១,៥ ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនបានរៀបចំ និងកំណត់វិធានការផែនការគ្រប់គ្រងបរិស្ថានមួយចំនួនដូចជា រៀបចំស្ថាប័នត្រួតពិនិត្យ កម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអង្កេតតាមដានត្រួតពិនិត្យ ការអនុវត្តវិធានការការពារបរិស្ថាន សម្រាប់ទប់ស្កាត់ និងកាត់បន្ថយការប៉ះពាល់បរិស្ថានអវិជ្ជមាននានា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានធម្មជាតិ និងសង្គមនៅក្នុងតំបន់គម្រោងប្រកបដោយចីរភាព។ |
ផែនការអភិវឌ្ឍ | គម្រោងនេះនឹងធ្វើការកសាងអាងស្តុកទឹកចំនួន ១២២៦.៥ លានម៉ែត្រគូប ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៨៥៩១ ហិកតា និងបង្គោលភ្លើងខ្សែបញ្ជូនអគ្គិសនីចំនួន ១៣ ដើម ដែលត្រូវការដីទំហំ ២២៥ ម៉ែត្រការ៉េក្នុងមួយបង្គោល ដែលទាំងនេះជាផ្នែកមួយនៃផែនការហេដ្ឋារចនាសម្ព័ន្ធ និងស្តារផ្លូវចំនួន ៣០គម។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនបានរៀបចំ និងកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានតំបន់នោះ ប្រកបដោយប្រសិទ្ធភាព ស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថាន ព្រមទាំងធានាឲ្យគម្រោងអភិវឌ្ឈន៏ប្រកបដោយស្ថេរភាព។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | សម្រាប់រយៈពេល ៣៥ឆ្នាំ ក្រុមហ៊ុនបានគ្រោងថវិកាសរុប ៨២៦ ៤៨០ ដុល្លារ សម្រាប់មូលនិធិសង្គម និងបរិស្ថាន (៦៦៧ ៦៨០ ដុល្លារអាមេរិកសម្រាប់មូលនិធិបរិស្ថាន និង១៥៨ ៨០០ សម្រាប់មូលនិធិសង្គម)។ មូលនិធិបរិស្ថាននឹងត្រូវប្រើប្រាស់សម្រាប់ការដាំដើមឈើ សហគមន៍អភិរក្សព្រៃឈើ និងការអភិរក្សជលផល និងមូលនិធិសង្គមនឹងត្រូវប្រើសម្រាប់ថវិកាអភិវឌ្ឍភូមិ-ឃុំ។ |
ឆ្នាំបោះពុម្ភ EIA | ២០១៧ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ (៨០MW) ស្រុកវាលវែង ខេត្តពោធិ៍សាត់ (BOT)
|
KTC Cable គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០០៥ មានការងារសំខាន់ៗទាក់ទងទៅនឹងការផលិតខ្សែភ្លើង ខ្សែកាប និងខ្សែទូរគមនាគមន៏គ្រប់ប្រភេទ។ នៅឆ្នាំ២០០៦ ក្រុមហ៊ុននេះទទួលបានវិញ្ញាបនប័ត្រ ISO9001-2008។ ក្រុមហ៊ុននេះរួមវិនិយោគជាមួយ K-water Turben Investment របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Sinohydro ប្រទេសចិន ក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បង្កើតទំនប់វារីអគ្គិសនីដែលមានសមត្ថភាព ៨០ មេការវ៉ាត់ ដែលមានទីប្រឹក្សាបច្ចេកទេសជាក្រុមហ៊ុន Hyundia Engineering។ |