តើព្រៃឡង់ជាអ្វី?

ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ និង​កំពង់ធំ ព្រៃ​ឡង់​មាន​​ជម្រក​​ចំនួន​ប្រាំបីប្រភេទខុសៗ​គ្នា​ ព្រមជាមួយនឹង​សណ្ឋាន​ដី​ច្រើន​បែប​ និង​អម្បូរ​សត្វប្រមាណជា​ជាង​ ៤០០​ ប្រភេទ ដែល​ក្នុង​នោះ​ដែរ​ សត្វ​ និង​រុក្ខជាតិ​ដែលជិត​ផុត​ពូជ​មាន​ ​១៧​ ​ប្រ​ភេទ​។​​ ព្រៃនេះ ក៏​ជាជម្រក​ដល់​ជីវៈចម្រុះដ៏សម្បូរបែប​ និង​ផ្តល់ជាប្រព័ន្ធ​អេកូឡូស៊ី​ជាច្រើន ដែលមានតម្លៃ​ខាងអេកូឡូូស៊ី វប្បធម៌​ និង​សេដ្ឋកិច្ច​។​ ព្រៃ​ឡង់​ ជា​ព្រៃ​មួយ​ក្នុង​ចំនោម​ព្រៃបៃតងជានិច្ច​ធំ​បំផុត​នៅ​តំបន់​ទំនាប​នៃតំបន់ជីវៈចម្រុះ​ឥណ្ឌូ​-​ភូមាដ៏សំខាន់1​ ហើយ​វា​ត្រូវ​បាន​ហៅ​ថា​ ជា​តំបន់​ទេសភាព​សំខាន់​មួយ​ក្នុង​ចំណោម​តំបន់​ទេសភាព​សំខាន់​បំផុត​ផ្សេង​ទៀត​ចំនួន​ ១០​នៅ​ក្នុង​ពិភពលោក​ ដោយសារ​តម្លៃ​នៃ​ជីវៈសាស្ត្រ​របស់​វា​។​

ព្រៃឡង់

មានន័យថា "ព្រៃរបស់យើងទាំងអស់គ្នា" ក្នុងភាសាជនជាតិភាគតិចគួយ ដែលជាជនជាតិ​ដើមភាគ​តិច​សំខាន់​កំពុង​រស់​នៅក្នុង​ព្រៃឡង់

៣៤០ភូមិ
ប្រជាជន ២៥០,០០០
នាក់


៥០%

នៃសត្វឆ្អឹងកង​ដែលមាន​ក្នុងប្រទេសកម្ពុជា

ព្រៃ​ឡង់​ ភាគច្រើន​ត្រូវ​បាន​ស្នាក់អាស្រ័យ​ដោយ​ក្រុម​ជនជាតិ​ដើម​ភាគតិច​។​ វា​ត្រូវ​បានគេ​ប៉ាន់​ប្រមាណ​ថា​ មាន​ប្រជាជន ​៧០០,០០០​ នាក់​កំពុង​រស់នៅ​ក្នុង​បរិវេណ​ជុំវិញ​ព្រៃ​នេះ​ ១០​ គីឡូម៉ែត្រ​។​

​ព្រៃ​នេះ​ គឺជា​ជម្រក​នៃជីវៈចម្រុះ​យ៉ាងច្រើន​ បើ​ទោះបីជា​វា​រង​នូវ​ការ​កាប់​បំផ្លេចបំផ្លាញ​ និង​ ការ​ថយ​ចុះ​ក៏​ដោយ​។​ វា​នៅ​តែ​ជា​ព្រៃបៃតងជានិច្ច​ធំ​បំផុត​នៃ​ប្រទេស​កម្ពុជា​ និង​តំបន់​ជីវៈ​ចម្រុះ​​ឥណ្ឌូ​​-​​ភូមា​​។​​

រូបភាពដោយ: គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ, USAID

​ព្រៃ​ឡង់​ បាន​ទទួល​ការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ពី​សំណាក់​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​នានា​ ជាមួយនឹង​ការ​ចូលរួម​យ៉ាង​សកម្ម​ដោយ​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ (PLCN)​ ក្នុង​មូលដ្ឋាន​។​ វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ (EWMI)​ គឺជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​សំខាន់ៗ​នានា​ដែល​បាន​គាំទ្រ​ដល់​ក្រុម​សហ​គមន៍​ទាំងឡាយ​នៅ​ជុំវិញ​ព្រៃ​នេះ​។​

ព្រៃឡង់៖ ព្រៃតែមួយ អនាគតតែមួយ, ដោយវិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI)

ព្រៃឡង់នៅក្នុងការអភិវឌ្ឍ

ព្រំប្រទល់ជាក់លាក់​តំបន់​ទេសភាពព្រៃឡង់​ នៅ​តែ​មិនទាន់​ច្បាស់​នៅឡើយ​ ហើយ​នេះ​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ច​ពិភាក្សា​នា​ពេល​បច្ចុប្បន្ន​ នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​កំពុង​បង្កើត​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។2​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កិច្ច​ការពារ​ព្រៃ​ឡង់​។​ វា​ជា​ការ​ប្រទាញប្រទុង​មួយ​សម្រាប់​ប្រជាជន​ ដើម្បី​តស៊ូ​មតិ​សម្រាប់​ការ​ការពារ​ដី​មួយ​ដែល​គ្មាន​ព្រំប្រទល់​កំណត់​ជាក់លាក់​។​

​បន្ថែម​ពី​នេះ​ទៀត​ ផ្លូវថ្នល់​នានា​ដែល​ត្រូវ​បាន​ស្ថាបនា​តាំងពី​ឆ្នាំ​ ២០០៨​ មក​ បាន​ធ្វើ​ឱ្យ​តំបន់​ដាច់​ស្រ​យ៉ា​ល​នានា​ ដូច​ជា​ ព្រៃ​ឡង់​ជាដើម​ អាច​ឱ្យ​មនុស្ស​ម្នា​ និង​ក្រុមហ៊ុន​នានា​ចូល​ទៅ​កាន់​ទីនោះ​បាន​។3​ មូលហេតុ​នេះ​ហើយ​បាន​នាំ​ឱ្យ​មាន​កំណើន​នៃ​ការ​រុករក​ធនធាន​ ដែល​វា​បាន​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទូ​ទាំង​ព្រៃ​ឡង់​។​ ព្រៃ​ឡង់​កំពុង​តែ​ត្រូវ​បាន​បើក​ចំហ​កាន់តែ​ខ្លាំង​ឡើង​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សម្បើម​ និង​នាំ​មក​នូវ​សំនួរ​ជា​ច្រើន​អំពី​អនាគត​របស់​សត្វព្រៃ​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ និង​ទីជម្រក​របស់​ពួក​គេ​នៅ​ក្នុង​ព្រៃ​នេះ​។​

ការទាញយកធនធាន

អនុផលព្រៃឈើ
៨០%
នៃ​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ពឹងផ្អែក​ទៅ​លើ​ការ​ប្រមូល​ជ័រចុង​

​វិនិយោគដោយក្រុមហ៊ុន​
​ដី​សម្បទាន​សេដ្ឋកិច្ច ២៤​ គម្រោង​ គ្របដណ្តប់​លើ​ផ្ទៃដី​
២៨៨,៥២៥ ហិកតា
សម្បទានរ៉ែ ១១ គម្រោង

​ព្រៃ​ឡង់​មាន​ធនធានធម្មជាតិ​មាន​តម្លៃ​ ដែល​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​របស់​សហ​គមន៍​។​ ​ធនធាន​ព្រៃឈើ​ និង​ដី​ដ៏​មាន​ជីជាតិ​របស់​វា​ត្រូវ​បាន​គេ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​នា​ពេល​ថ្មីៗ​នេះ​។​

រូបភាពដោយ: គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ, USAID

ជនជាតិដើមភាគតិច និងកំណើននៃការយល់ដឹងជាសាធារណៈ

ព្រៃ​ឡង់​ ប្រៀប​បាន​ដូច​ជា​ផ្ទះ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​គួ​យ​។​ វា​គឺជា​កន្លែង​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ប្រពៃណី​ទំនៀមទំលាប់​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ចំណែក​ឱ្យ​មានការ​យកចិត្តទុកដាក់​ជា​សាធារណៈ​ពី​ការ​ការពារ​ព្រៃ​នេះ​។​ ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​កំពុង​រស់នៅ​ក្នុង​ព្រៃ​នេះ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ​ ហើយ​វា​ក៏​ជាទី​កន្លែង​នៃ​វប្បធម៌​ដ៏​មាន​សារៈសំខាន់​បំផុត។4​​ វាត្រូវបានប៉ាន់ប្រមាណថា មានមនុស្ស ៧០០,០០០ នាក់កំពុងរស់នៅ ក្នុងវង្វង់ ១០ គីឡូម៉ែត្រព្រៃនេះ។5​​ 

Grandfather-in-Prey-Lang

រូបភាព​: លោកតានៅក្នុងព្រៃឡង់។  គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ, USAID

បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​នា​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ចំណាប់អារម្មណ៍​ពី​អន្តរជាតិ​ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ និង​ផ្តល់​ពានរង្វាន់​នៅ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​បរិស្ថាន​ COP21​ ឆ្នាំ​ ២០១៥​ ផង​ដែរ​។6​ បណ្តាញ​នេះ​ បាន​ចូលរួម​ក្នុង​ការ​ការពារ​ព្រៃ​នេះ​តាម​រយៈ​ការ​រាយការណ៍​ពី​សកម្មភាព​ខុសច្បាប់​នានា​។​7

ឯកសារយោង

  1. 1. អង្គការ Winrock អន្តរជាតិ, អង្គការអភិរក្សអន្តរជាតិ. (២០១៥). “ការវាយតម្លៃជីវៈចម្រុះរបស់ព្រៃឡង់”។ http://preylang.net/download/PL-Biodiversity-Assessment-Report.pdf
  2. 2. អូន ភាព, Zsombor Peter. (២០១៦). “រដ្ឋាភិបាលពង្រីកដែនជម្រកនៅក្នុងព្រៃឡង់ ដោយបន្ថែមខេត្តព្រះវិហារ”។ កាសែតខេមបូឌាដេលី, ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៦។ ចូលអាននៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦។ https://www.cambodiadaily.com/archives/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/
  3. 3. A. Olsson, D. Emmett. (២០០៧). “ការវាយតម្លៃជីវៈចម្រុះរុក្ខជាតិ និងសត្វព្រៃនៅក្នុងព្រៃឡង់”អង្គការអភិរក្សអន្តរជាតិ។ http://preylang.net/download/reports/PL-Floral-and-Faunal-Biodiversity-Assessment.pdf
  4. 4. Terry Parnell. (២០១៥). “ការរៀបរាប់ និងបម្រែបម្រួលសង្គម.” ករណីសិក្សារបស់បណ្តាញសហគមន៍ព្រៃឡង់។
  5. 5. ដូចឯកសារយោងខាងដើម។
  6. 6. Charles Parkinson. (២០១៥). “បណ្តាញសហគមន៍ព្រៃឡង់ឈ្នះពានរង្វាន់អេក្វាទ័រ”។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៥។ ចូលអាននៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៦។ https://www.phnompenhpost.com/national/prey-lang-network-wins-equator-prize
  7. 7. D. Argyriou, A. Tistan, I. Theilade, C.Vogt, C. Turreira Garcia, P. Mitterhofer, S. Brofeldt. “ស្ថានភាពបច្ចុប្បន្ននៃព្រៃឡង់”, របាយការណ៍ត្រួតពិនិត្យទី៤។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sVG5v
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!