ព័ត៌មាន
លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...
គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja
លោក ហ៊ុន សែន បញ្ជាឳ្យធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការAIM
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឳ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ “មេត្រីអន្តរជាតិមណ្ឌលបណ្តុះបណ្តាល” ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកបានហៅថា អង្គការនេះបានប្រមាទយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថា ស្ត្រីជាម្តាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឳ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2uiC2Dl
នគរបាលចុះបង្ក្រាបនៅផ្ទះបេស្យាចារនិងរំដោះក្មេងស្រីចំនួនប្រាំពីរនាក់
កាលពីយប់ថ្ងៃពុធ ក្មេងស្រីវៀតណាមនិងខ្មែរចំនួនប្រាំពីរនាក់ត្រូវបានដោះលែងក្នុងអំឡុងពេលចុះបង្ក្រាបនៅផ្ទះបេស្យាចារមួយក្នុងខេត្តបាត់ដំបង និងចាប់បានខ្លួនជនសង្ស័យជាឈ្មួញកណ្តាលចំនួនបីនាក់ នេះបើយោងតាមមន្ត្រីនគរបាលប្រឆាំងនឹងការ ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/police-raid-brothel-free-seven-girls-103846/
