ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីអំពាវនាវសន្តិភាពនៅឧបទ្វីបកូរ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវប្រទេសកូរ៉េខាងជើង ឱ្យគោរពសេចក្តីសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអំពាវនាវឱ្យមានបន្តឡើងវិញនៃកិច្ចពិភាក្សានៃគណៈបក្សទាំង៦ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28472/pm-calls-for-peace-on-korean-peninsula/
អូស្ត្រាលី និងកម្ពុជាថា កិច្ចព្រមព្រៀងជនភៀសខ្លួននៅតែមានសុពលភាព
យោងតាមអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងកាលពីម្សិលមិញថា លោកស្រី អ៊ែនជើឡា ខខូរែន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អះអាងជាថ្មីនូវការតាំងចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចព្រមព្រៀងតាំងលំនៅថ្មីសម្រាប់ជនភៀសខ្លួនដ៏ចម្រូងចម្រាសដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៤។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33445
កិច្ចព្រមព្រៀជនភៀសខ្លួន Nauru
ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំនៅកម្ពុជាបានកោតសរសើរដល់ប្រទេសកម្ពុជាកាលពីម្សិលមិញសម្រាប់ការទទួលយកជនភៀសខ្លួនមកពីកោះមួយនៃជនជាតិ Nauru ដែលប្រទេសអូស្ត្រាលីបានមានភាពចម្រូងចម្រាស់ជាមួយជនភៀសខ្លួនប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីបញ្ឈប់ជនភៀសខ្លួនទាំងនោះពីការស្វែងរកសិទ្ធិជ្រកកោននៅអូស្ត្រាលី។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/28112/refugee-deal-dead-in-the-water/
ក្រសួងការងារ ស្នើអូស្ត្រាលី ទទួលពលករខ្មែរ តាមរដូវកាល
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើទៅដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលីឲ្យទទួលយកពលករពីប្រទេសនេះទៅធ្វើការស្របច្បាប់តាមរយៈគម្រោងកម្មករតាមរដូវកាលប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីភាគីម្ខាងទៀតនៅឡើយទេ ស្របពេលដែលមន្ត្រីសង្គមស៊ីវិលថា ជាការអាម៉ាស់សម្រាប់ការស្នើសុំនេះ។ ...
មុំ គន្ធា
http://bit.ly/2auqK8n
អូស្ត្រាលីផ្តល់ថវិកា ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាល
ប្រទេសអូស្ត្រាលី និងកម្ពុជាបានព្រមព្រៀងគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល ជាមួយនឹងការសន្យារបស់អូស្ត្រាលីផ្តល់ប្រាក់ ៣៦លានដុល្លារសម្រាប់កែលម្អវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជាបានប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា លោកស្រី Angela Corcoran នៅទីស្តីការក្រសួងសុខាភិបាល។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27702/australia-gives--36m-for-health-improvement/