ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសបន្ទន់ឥរិយាបទ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ទៅលើ 'លាក់ពុត' លោកខាងលិច
រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីសប្តាហ៍មុន បានចាប់ផ្តើមការវាយប្រហារយ៉ាងធ្ងន់ទៅលើលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែលបង្ហាញថា ពួកគេជាមនុស្សលាក់ពុត ហើយគ្រាន់តែចាប់អារម្មណ៍ក្នុងការលើកកម្ពស់សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅពេលដែលពួកគេមានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ...
កាណាដា ច្រានចោលព័ត៌មានពីការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា
ការិយាល័យការទូតរបស់កាណាដាប្រចាំកម្ពុជាបានបដិសេធចំពោះការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលថាប្រទេសកាណាដាបានយល់ព្រមផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា។ ព័ត៌មានបែបនេះបានកើតឡើងពីការបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសេរថា៖ «កាណាដារីករាយសហការជាមួយកម្ពុជាលើបញ្ហាអាកាសធាតុ» និងអំពាវនាវទៅប្រទេសអ្នកមានៗឲ្យបរិច្ចាគជំនួយច្រើនជាងមុនចំពោះបុព្វហេតុនេះ។ ...
ប៊ុន សេងគង់
http://bit.ly/2c6iIAI
កម្ពុជា-អាមេរិក ត្រួសត្រាយផ្លូវសម្រាប់ជំនួបថ្នាក់ដឹកនាំកំពូល
កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។ ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ ...
Cristina Maza
http://bit.ly/2c6w7dL
អាណាព្យាបាលសុំកុំឲ្យបិទសាលាហ្សាម៉ាន់
អាណាព្យាបាលសិស្សសាលាហ្សាម៉ាន់ដែលជាសាលាឯកជនល្បីឈ្មោះមួយបានអំពាវនាវឲ្យរដ្ឋាភិបាលកុំបិទសាលាមួយនេះតាមការស្នើសុំពីរដ្ឋាភិបាលតួកគីព្រោះអាចប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់កូនៗពួកគាត់។ កាលពីម្សិលមិញសាលាហ្សាម៉ាន់បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីដំណើរការរបស់សាលាហើយក្នុងឱកាសនោះក្រុមអាណាព្យាបាលដែលមានកូនរៀននៅសាលានេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាកុំបិទសាលាតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Lhan Kemal Tug ដែលបានជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២២ សីហា ដើម្បីស្នើរាជរដ្ឋាភិបាលបិទសាលាអន្ដរជាតិហ្សាម៉ាន់ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនៅតួកគី។ ...
សែន ដាវីត
http://bit.ly/2bkFjsD
កិច្ចព្រមព្រៀជនភៀសខ្លួន Nauru
ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំនៅកម្ពុជាបានកោតសរសើរដល់ប្រទេសកម្ពុជាកាលពីម្សិលមិញសម្រាប់ការទទួលយកជនភៀសខ្លួនមកពីកោះមួយនៃជនជាតិ Nauru ដែលប្រទេសអូស្ត្រាលីបានមានភាពចម្រូងចម្រាស់ជាមួយជនភៀសខ្លួនប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីបញ្ឈប់ជនភៀសខ្លួនទាំងនោះពីការស្វែងរកសិទ្ធិជ្រកកោននៅអូស្ត្រាលី។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/28112/refugee-deal-dead-in-the-water/
ប្រជាជនចិន រាប់រយលាននាក់ចាត់ទុក លោក ហ៊ុន សែន ជាមិត្តពិតប្រាកដ
លោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាថ្នាក់ដឹកនាំរបស់ប្រទេសចិននិងប្រជាជនចិនជាច្រើនលាននាក់កោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aA2MGP
កម្ពុជាច្រានចោលការចោទថាលម្អៀងទៅរកចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជាបានធ្វើការងារច្រើនដោយចំហ និងសម្ងាត់នៅក្នុងការរកច្រកចេញក្នុងទំនាស់ស្ថិតក្នុងសមុទ្រចិនខាងត្បូង ហើយបានច្រានចោលការចោទប្រកាន់ដែលថាកម្ពុជា បានធ្វើឲ្យមានការរាំងស្ទះនៅក្នុងការចេញសេចក្តីការណ៍រួមរបស់អាស៊ានចំពោះទំនាស់ដ៏ស្រួចស្រាល់នេះ។ ...
ហ៊ុល រស្មី
រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាបានជួយសង្គ្រោះដល់ទំនាក់ទំនងអាស៊ាន-ចិន
រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានការពារតួនាទីរបស់កម្ពុជាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍ព័ត៌មាននៅទីស្តីការក្រសួងការបរទេសកាលពីម្សិលមិញ ដែលបដិសេធការចោទប្រកាន់ថាព្រះរាជាណាចក្រកម្ពុជាប្រឆាំងនិងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានក្នុងការគាំទ្រប្រទេសហ្វីលីពីនដោយមូលហេតុទទួលបានប្រាក់កម្ចី និងជំនួយឥតសំណងដ៏ច្រើនពីចិន។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27835/fm--cambodia----rescued----asean-china-relationship/
ការចោទប្រកាន់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីជំនួយចិន គឺជាការប្រមាថ
ក្រសួងការបរទេស កាលពីម្សិលមិញ បានបដិសេធការលើកឡើងថាជំនួយឥតសំណងរបស់មហាយក្សចិន ប្រមាណជិត៦០០លានដុល្លារគឺពាក់ព័ន្ធជំហររបស់កម្ពុជាលើសមុទ្រចិនខាងត្បូងដែលបានប្រកាសមិនគាំទ្រអាស៊ាន ក្នុងការចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងសាលក្រមរបស់តុលាការមជ្ឈត្តវិនិច្ឆ័យ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2abpB3d
អាស៊ានបរាជ័យក្នុងកិច្ចពិភាក្សាបញ្ហាជម្លោះសមុទ្រចិនខាងត្បូង, កម្ពុជាបដិសេធលើសេចក្តីថ្លែងការណ៍
បណ្តាប្រទេសជាតិអាស៊ីអាគ្នេយ៍បានបរាជ័យក្នុងកិច្ចព្រមព្រៀងជម្លោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកម្ពុជាបដិសេធការលើកឡើងនានាទៅកាន់តុលាការអន្តរជាតិដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ នេះបើតាមការរៀបរាប់របស់អ្នកការទូតនានា។ ...
Manuel Mogato and Michael Martina
http://www.reuters.com/article/us-southchinasea-ruling-asean-idUSKCN1040GK
កម្ពុជា និងឥណ្ឌាចូលរួមកិច្ចសហប្រតិបត្តិការជាមួយគ្នា
កិច្ចប្រជុំកំពូលគណៈកម្មាធិការចម្រុះកម្ពុជា និងឥណ្ឌាស្តីពីការធ្វើពាណិជ្ជកម្មទ្វេរភាគី និងការផ្លាស់ប្តូរបច្ចេកវិទ្យានឹងត្រូវបានប្រារព្ធនៅក្នុងទីក្រុង New Delhi នៅថ្ងៃសុក្រ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់អ្នកយកពត៌មានកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26883/cambodia-india-joint-cooperation/
ប្រទេសឥណ្ឌាផ្តល់សុនខសម្រាប់ការងារបោសសម្អាតមីន
រដ្ឋាភិបាលឥណ្ឌាបានផ្តល់សុនខ ១៥ ក្បាលដល់ប្រទេសកម្ពុជាជាមួយនឹងការសន្យាបណ្តុះបណ្តាលបុគ្គលិកដើម្បីធ្វើការជាមួយមិត្តសម្លាញ់សុនខទាំងនោះនៅលើគម្រោងកម្ចាត់មីន នេះបើយោងតាមសេចក្តីប្រកាសផ្លូវការមួយ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/26896/india-gifts-canines-for-mine-clearance/
ពលករខ្មែរ ប្តឹងក្រុមហ៊ុនអាហារសមុទ្រថៃ និងអាមេរិក ដើម្បីឲ្យបញ្ឈប់កេងប្រវ័ញ្ចកម្លាំងពលកម្ម
ស្ថិតនៅក្នុងភូមិដ៏ស្ងាត់ជ្រងំនៅក្នុងខេត្តពោធិ៍សាត់ផ្ទះធ្វើអំពីថ្មដែលមានដើមឈើនៅជុំវិញរបងធ្វើអំពីឫស្សីលោកកែវរដ្ឋាដែលជនរងគ្រោះនៃការជួញដូរមនុស្សធ្វើការឲ្យក្រុមហ៊ុនថៃឈ្មោះផាត់ថាណា ស៊ីហ៊្វូត អង្គុយសម្លឹងទូរស័ព្ទ SAMSUNG របស់ខ្លួន។ ការសម្លឹងមើលនេះមិនមែនទូរស័ព្ទគាត់ប្លែកនោះទេ តែគាត់កំពុងទន្ទឹងរង់ចាំក្រែងមានអ្នកទូរស័ព្ទមកប្រាប់អំពីលទ្ធផលដែលលោក និងជនរងគ្រោះនៃការជួញដូរមនុស្ស៦នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/28TgdDG
ច្រកព្រំដែនកម្ពុជា-ថៃនឹងត្រូវបានធ្វើឱ្យប្រសើរឡើងវិញ
កម្ពុជា និងថៃបានយល់ព្រមនឹងធ្វើឱ្យប្រសើរឡើងវិញនៅច្រកព្រំដែនទាំង៤ និងជំរុញការបើកច្រកព្រំដែនថ្មីដើម្បីធ្វើឲ្យពាណិជ្ជកម្មទ្វេភាគី និងវិស័យទេសចរណ៍នៅតាមព្រំប្រទល់រវាងប្រទេសទាំងពីរកាន់តែប្រសើរ និងក្នុងគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំទៀត។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26368/cambodia-thailand-checkpoints-to-be-upgraded/
រដ្ឋមន្ត្រីក្រសួងការបរទេសនឹងចូលរួមកិច្ចប្រជុំអាស៊ាន
ក្នុងនាមជារដ្ឋមន្ត្រីការបរទេសមួយក្នុងចំនោមបណ្តាប្រទេសទាំងដប់នៃអាស៊ាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេសកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំងដប់រយៈពេលពីរថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/26033/foreign-minister-to-join-asean-meeting/
ជប៉ុនផ្តល់អាហារូបករណ៍ ៣លានដុល្លារ
រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដែលជាការបន្តប្រពៃណីនៃការផ្តល់អាហារូបករណ៍ទ្វេភាគីដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ មកម្ល៉េះ នេះបើតាមប្រសាសន៍របស់ក្រុមមន្ត្រីកាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25924/japan-gives--3m-for-scholarships/
ក្រុមអ្នកអង្កេតការណ៍ព្រួយបារម្ភពីទំនាក់ទំនងកាន់តែជិតស្និទរបស់កម្ពុជាជាមួយចិន
ការពង្រីក និងការកើនឡើងនូវកម្ចីរបស់កម្ពុជាពីប្រទេសចិន គឺកំពុងតែបង្កើនការព្រួយបារម្ភសម្រាប់ក្រុមអ្នកអង្កេតការណ៍ ដែលពួកគេខ្វល់ថាឥទ្ធិពលហួសហេតុនេះអាចធ្វើឱ្យចិនក្លាយជាមហាអំណាចក្នុងតំបន់។ ...
ហ៊ុល រស្មី
http://www.voacambodia.com/a/cambodia-close-china-ties-concern-observers/3352146.html
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថា មិនបានស្ថិតនៅពីក្រោយយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោកWilliam Heidtបានច្រានចោលការចោទប្រកាន់ពីបទជាប់ទាក់ទងទៅនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី បានធ្វើកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះទេ។ ...
រស់ ចាន់វាសនា
http://bit.ly/1OjGaMt
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បើកប្រតិបត្តិការសេវាដឹកជញ្ជូន
កាល ពីម្សិលមិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាប់ ផ្តើមបើកសេវាដឹកជញ្ជូនក្នុងតម្លៃ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26164/
Minister Says Set Phone Call Prices ‘Temporary’
The minister of posts and telecommunications on Monday insisted an edict ordering the country’s seven mobile phone operators to abide by a law that sets minimum prices for calls is only temporary. Prak Sokhon, the newly-appointed posts and telecommunications minister, said the order was necessary because ...
Joshua Wilwohl and Hul Reaksmey
http://www.cambodiadaily.com/business/minister-says-set-phone-call-prices-temporary-48975/