ព័ត៌មាន​

ក្រសួងការពារជាតិ និង IOT ចុះពិនិត្យភូមិជោគជ័យ-ព្រៃចាន់ បន្ទាប់ពីមានការចាក់បំពងសំឡេងគួរឱ្យភ័យខ្លាចពីភាគីថៃ

ក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ទី១១ តុលា ២០២៥ បន្ទាប់ពីមានព័ត៌មានថា ភាគីថៃបានប្រើធុងបាស់បំពងសំឡេង ធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាច និងរំខាន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-10-12-816-263508

ព្រឹកនេះ ​​អ្នកសង្កេតការណ៍អន្ដរកាល​​អាស៊ាន IOT ​ទៅដល់​ទីតាំង​ទាហាន​ថៃ​បាញ់​ផ្លោង​ចូល​ដី​ខ្មែរ​​

ក្រសួងការពារជាតិ​ នៅ​ថ្ងៃអាទិត្យ​នេះ បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្ដរកាល​​អាស៊ាន (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រួតពិនិត្យ​មូលដ្ឋាន​យោធា​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ​ដែល​ត្រូវបាន​រង​ការបាញ់ប្រហារ​ពី​កងកម្លាំង​ថៃ​កាលពី​ម្សិលមិញ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-28-1221-263370

អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ

លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង​ យ៉ាកែវ។ លោក​បាន​​ស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-810-263311

​ក្រុម​សង្កេតការណ៍អន្ដរកាល​​អាស៊ានចាប់ផ្ដើម​ចុះ​ទៅកាន់ទីតាំង​តាមបណ្ដា​ខេត្ត​ជាប់​ព្រំដែន

​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរកាល​អាស៊ាន​ (IOT)​ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះវិហារ​ និង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​ថៃរក្សាស្ថានភាពព្រំដែននិងប្រជាជនកំពុងរស់បច្ចុប្បន្ន ខណៈ​ថៃ​ត្រៀម​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​ ១៧០​គ្រួសារ​នៅ​អូរបីជាន់

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​សរសេរ​លិខិត​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ប្រាប់​ឲ្យ​ភាគី​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង​និង​អនុស្សរណៈ​នៃ​ការ​យោគយល់ និង​រង់​ចាំ​ការ​សម្រេច​របស់​គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ថៃ​លើដែន​​អធិបតេយ្យ​​មួយ​ផ្នែក​​នៃ​ភូមិ​ជោគជ័យនិងភូមិ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-4-840-263163

ក្រសួងអប់រំជំរុញការសាងសង់ និងជួសជុលអគារសិក្សា ជាង៦០០កន្លែង ដែលប៉ះពាល់ពីសង្រ្គាមព្រំដែន

មន្រ្តីក្រសួងអប់រំ យុវជន និងកីឡានឹងចុះពិនិត្យទីតាំងជាក់ស្តែង​ នូវសាលាជាង៦០០កន្លែងដែលទទួលរងការប៉ះពាល់ពីសង្រ្គាមព្រំដែន ដើម្បីធ្វើការជួសជុល និងសាងសង់ថ្មី ក្នុងនោះរួមមានទាំងការស្វែងរកអន្តរាគមន៍ដោះមីនផងដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-1-1814-263135

មេដឹកនាំ​កម្ពុជា​ស្នើ​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ភាគី​ថៃ​កុំ​ប្រើ​ក​ម្លាំង​ដោះស្រាយ​បញ្ហា​ព្រំដែន ជាពិសេស​តំបន់​មានពលរដ្ឋ​រស់​នៅ

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជួបជាមួយ​លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយ​លោក​បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ទៅ​ភាគី​ថៃ​កុំ​យក​កម្លាំង​មក​ដោះ​ស្រាយ​ព្រំដែនដែល​មិន​ទាន់​ដាច់​ស្រេច ជា​ពិសេស​ជៀសវាង​ការ​ប្រើ​កម្លាំង​នៅ​តំបន់​មាន​ជន​ស៊ីវិល​រស់​នៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-1-1634-263133

ក្រុមសង្គម​ស៊ីវិល​អំពាវនាវ​ឱ្យថៃដោះលែង​ទាហាន​ខ្មែរ១៨​នាក់​ដែលជាប់ឃុំឃាំងជា​បន្ទាន់

ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ដោយបញ្ជាក់ថា ប្រទេសថៃកំពុងល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ...

ឆន រស្មី
https://kiripostkhmer.com/stories/civil-society-groups-call-for-immediate-release-18-cambodian-soldiers

ពលរដ្ឋខ្មែរ៖ តំបន់ជំរំណងចាន់ គឺជាទឹកដីខ្មែរដែលមានភ័ស្តុតាងច្បាស់លាស់

ជំរំណងចាន់ស្ថិតនៅលើដីខ្មែរ ហើយអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះ ពុំមានប្រជាជន ឬទាហានថៃរស់នៅឡើយ និងមានប្រឡាយមួយខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ។ នេះ​បើ​តាម​ប្រជាពលរដ្ឋដែលធ្លាប់បានទៅជំរំណងចាន់ ដែល​បច្ចុប្បន្ន​នេះ​ ភាគី​ថៃ​កំពុង​ទាមទារ។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-8-29-1027-263103

ក្រុមអង្គការនៅកម្ពុជា និងថៃជាង៧០ ជំរុញឱ្យដោះលែងទាហានកម្ពុជា១៨រូប ដើម្បីរក្សាសុខសន្តិភាព

ក្រុមសង្គមស៊ីវិលនៅកម្ពុជា និងថៃចំនួន៧៣បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីសុខសន្តិភាព និង ឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-29-1212-263107

មេដឹកនាំ​កម្ពុជា​ថ្លែង​អំណរ​គុណ​មេដឹកនាំ​ម៉ាឡេស៊ី​ចំពោះ​ការ​ចូលរួម​ដ៏​សកម្ម​ក្នុង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-ថៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​សម្តែងនូវអំណរអរគុណចំពោះការគាំទ្រដ៏​បុរេសកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា និង​ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-29-1532-263114

​សំណល់​យុទ្ធភណ្ឌរបស់​ថៃក្នុងការ​​វាយ​ប្រហារ​​៥​ថ្ងៃ​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឆ្នាំ​ទៀត

គ្រាប់បែក​មិន​បង្ក​គ្រោះថ្នាក់​ទេ នៅពេល​រក្សាទុក​ក្នុង​ឃ្លាំង​យោធា ប៉ុន្តែ​វា​ក្លាយជាឃាតករ​យ៉ាង​សាហា​វ​​​នៅពេលត្រូវ​បាន​​ទម្លាក់ ជាពិសេស​នៅ​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-30-754-263117

រដ្ឋាភិបាលច្រានចោលការចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈអ្នកជំនាញដោះមីនរក្សាភាពស្ងៀមស្ងាត់

កាលពី​ថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​ភាគីថៃ​ដែល​ថា​ទាហាន​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​ដាក់​គ្រាប់​មីន​ថ្មីៗ និង​បានបណ្ដាល​ឲ្យ​ទាហាន​ថៃម្នាក់​រង​របួស​នៅ​ជិត​ប្រាសាទតាក្របី នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/govt-rejects-new-mine-allegations-cited-deminers-stay-silent/

ក្រសួងការពារជាតិ​សោកស្ដាយ​ឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាល​ឲ្យ​ទាហាន​ថៃ​រងបួស និង​រឭក​ភាគី​ថៃ​កុំឲ្យ​ចល័ត​ផ្ដេសផ្ដាស

ក្រសួងការពារជាតិ សម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និង​រំឭក​​ភាគី​កុំ​ឲ្យ​ដើរ​ចល័ត​ផ្ដេសផ្ដាស ព្រោះ​ព្រំដែន​កម្ពុជា​សម្បូរ​មីន​នៅ​សល់​ពី​សង្គ្រាម។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-28-841-263092

កម្ពុជា​ច្រានចោល​ការចោទប្រកាន់ការដាក់​​មីនថ្មី ស្នើ​ឱ្យភាគី​​​ថៃ​ឈប់​ចល័ត​កងទ័ព​

អាជ្ញាធរ​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា (CMAA) បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​ទាហាន​ថៃ​ ដែល​ចោទប្រកាន់​កម្ពុជា​ថា​បានដាក់​​គ្រាប់មីន​ថ្មី​នៅតាម​ព្រំដែន​ក្បែរ​ប្រាសាទ​តា​ក្របី បន្ទាប់ពី​ទាហាន​ថៃ​ម្នាក់​បានជាន់​មីន​​រងរបួស​យ៉ាងធ្ងន់ធ្ងរ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-28-735-263091

ក្រុមដោះមីនអន្តរជាតិបញ្ជាក់ថា មីនតាមព្រំដែនគឺជាមីនចាស់ មិនមែនទើបដាក់ថ្មីទេ

អង្គការដោះមីនអន្តរជាតិបានគាំទ្រការអះអាងរបស់កម្ពុជាដែលថា គ្រាប់មីនដែលបានរកឃើញនៅជិតព្រំដែនថៃ គឺជា «សំណល់នៃជម្លោះពីអតីតកាល» មិនមែនជាការដាក់ពង្រាយថ្មីនោះទេ ដោយបញ្ហានេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអនុសញ្ញាអូតាវ៉ា។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/international-demining-groups-confirm-border-mines-are-old-not-new

ចិន​បន្ត​គាំទ្រ​ការ​អនុវត្ត​បទ​ឈប់បាញ់រវាង​កម្ពុជា-ថៃ ប៉ុន្តែ​អ្នក​វិភាគ​ថា​ថៃ​អនុវត្ត​លុះត្រា​តែ​មាន​សម្ពាធ

ប្រទេស​ចិន​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា​ និង​ការ​ឈាន​ទៅ​ដល់​ការ​ឈប់​បាញ់​ជា​ស្ថាពរ​ ដើម្បី​ឲ្យ​​ទំនាក់ទំនងទ្វេភាគីមាន​ប្រក្រតីភាព​ឡើងវិញឱ្យបានឆាប់រហ័ស។ ប៉ុន្តែ អ្នក​វិភាគ​យល់​ថា ថៃ​ព្រម​ធ្វើ​អ្វី​មួយ​ដោយ​សារ​តែ​សម្ពាធប៉ុណ្ណោះ មិនមែន ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-21-1524-263023

សង្គមស៊ីវិលដាក់ញត្តិទៅស្ថានទូតនានា​ស្តីពីការរំលោភលើអធិបតេយ្យភាព និងសន្តិភាពនៅកម្ពុជា

អង្គការ​សង្គមស៊ីវិលកម្ពុជា ដាក់ញត្តិទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ដើម្បីទាមទារឱ្យ​មាន​ចំណាត់ការជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាពរបស់កម្ពុជា។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-8-20-1533-263013

កងទ័ព​ថៃ​សារភាព​ថា​បានប្រើសារធាតុផូស្វ័រពណ៌​ស​ អំឡុង​ការ​ប៉ះទង្គិចតាម​ព្រំដែនជាមួយកម្ពុជា

កងទ័ព​ថៃ​បាន​បញ្ជាក់​ពី​ការ​ប្រើប្រាស់​សម្បក​ផូស្វ័រ​ពណ៌​ស​ក្នុង​អំឡុង​ជម្លោះ​ព្រំដែន​រយៈពេល​ប្រាំ​ថ្ងៃជាមួយ​ប្រទេស​កម្ពុជា ប៉ុន្តែ​និយាយ​ថា​សកម្មភាព​នេះ​គឺ​អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​មនុស្សធម៌ ព្រោះ​វា​មិន​ត្រូវ​បាន​ប្រើ​ជា​អាវុធ​គីមី​ទេ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/thai-army-admits-using-white-phosphorus-in-border-clash

ម៉ាឡេស៊ី កម្ពុជា ពិភាក្សា​អំពី​បទ​ឈប់​បាញ់ និង​ការត្រួតពិនិត្យកិច្ចការ​ក្រុមអ្នកសង្កេតការណ៍​​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​ឱ្យ​ដឹង​ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិនិត្យមើល​ការវិវត្តន៍​ចុងក្រោយបង្អស់​ទាក់ទង​នឹង​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​រវាង​កម្ពុជា និង​ថៃ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-19-1552-263000

ក្រុមអ្នកសង្កេតការណ៍អន្តរកាលពិនិត្យភូមិមួយក្នុងខេត្ត​បន្ទាយមានជ័យ​ ដែលត្រូវបានកងទ័ពថៃរាយលួសបន្លាព័ទ្ធយក

អនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានសាងសង់របងដោយប្រើលួសបន្លា និងសំបកកង់ឡានដោយខុសច្បាប់ ដើម្បីបិទផ្លូវ និងហ៊ុំព័ទ្ធផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃចាន់។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។ ...

ឃួន ណារីម​
https://khmer.cambojanews.com/interim-observer-team-inspects-village-fenced-up-by-thai-military-using-barbed-wire-in-banteay-meanchey/

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់មីនថ្មីប្រឆាំងមនុស្ស

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​របស់​ថៃ​ដែល​បាន​លើក​ឡើង​ថា​ កម្ពុជា​ជា​អ្នក​បង្កប់​គ្រាប់​មីន​ថ្មី​នៅ​តាម​ព្រំដែន​។​ ក្រសួងការបរទេស​កម្ពុជា​បាន​ហៅ​ការ​លើក​ឡើង​នោះ​ថា​ «​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​និង ...

តន វិបុល
https://shorturl.at/xRuI3

តាន​តឹងជាថ្មីក្រោយ​ទាហាន​ថៃ​ដាក់​លួស​បន្លា និងរឹប​អូស​យក​ផ្ទះ​ពលរដ្ឋក្នុងខេត្ត​បន្ទាយ​មាន​ជ័យ

សកម្មភាពថ្មីរបស់ទាហានប៉ារ៉ាថៃ ដែលបានរាយបន្លាលួស និងចូលកាន់កាប់តំបន់ជុំវិញផ្ទះជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកម្ពុជាថ្កោលទោសថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ក្រសួង​ការពារជាតិ​បាន​អះអាងពីសកម្មភាព​នេះ​ដោយ​បញ្ជាក់​ថា​ភាព​តានតឹង​កំពុង​កើនឡើងជាថ្មី។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-tensions-flare-as-thai-troops-lay-barbed-wire-seize-homes-in-banteay-meanchey

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតស្ថានការណ៍នៅកន្លែង​ទាហាន​ថៃ​រាយ​បន្លា​លួស​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​កន្លែង​ផ្សេង​ទៀត

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៧ ចូលរួម ដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ី​ប្រចាំកម្ពុជា ចាក​ចេញ​ទៅ​ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ និង ព្រះវិហារ​​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​នៅ​ព្រំដែន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-14-813-262949

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TcH29
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!