ព័ត៌មាន​

លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​នៅក្រៅប្រទេស​ដើម្បី​​បន្តលាតត្រដាង​ការបំពាន​របស់​ថៃ​លើ​កម្ពុជា

លោក​ ប្រាក់ សុខុន បន្ត​បេសកកម្ម​នាំយក​ស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ ទៅ​បង្ហាញ​ដល់​មិត្ត​អន្តរជាតិ បន្ថែម​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ទាំង​នោះ។ អ្នកវិភាគ​យល់​ថា ទស្សនកិច្ច​របស់​លោក​ពិត​ជាមាន​សារៈសំខាន់​ នៅ​ចំពោះ​មុខ​ស្ថានភាព​ព្រំដែន​​បច្ចុប្បន្ន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-11-1647-264958

កម្ពុជា​ត្រៀមស្វាគមន៍​​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​ជាមួយ​កម្ម​ពិធី​​ល្បែង​ប្រជាប្រិយ​​ ​វប្បធម៌សម្បូរបែប

ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត និង​កងកម្លាំង​សន្តិសុខ​ទូទាំងប្រទេស ត្រូវបាន​ណែនាំ​ឱ្យ​ពង្រឹង​ការរៀបចំ និង​ត្រៀមលក្ខណៈ​នានា ដើម្បី​ធានា​ឱ្យ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ (​សង្ក្រាន្ត​) ខាងមុខ ប្រព្រឹត្ត​ទៅដោយ​បរិយាកាស​សប្បាយរីករាយ សុវត្ថិភាព និង​វប្បធម៌​សម្បូរបែប ខណៈ​​បន្ត​លើកស្ទួយ​ប្រពៃណីជាតិ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។​ .. ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-10-169-264943

ភ្លៀងខ្លាំងជន់លិចជំរំជនភៀសសឹកនៅបន្ទាយមានជ័យ បង្ខំឱ្យពលរដ្ឋ​រាប់ពាន់គ្រួសាររត់រកទីទួល

ជំរំសម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តល់ជម្រកដល់ពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានដោយសារផ្ទះរបស់ពួកគេស្ថិតនៅខាងក្រោយរបាំងដែលកងកម្លាំងថៃបានដាក់ព័ទ្ធយក ត្រូវបានទឹកជន់លិចបន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំងដែលបានបង្ខំឱ្យពលរដ្ឋទាំងនោះត្រូវរត់ចេញស្វែងរកទីទួលផ្សេង។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/floods-hit-banteay-meanchey-displacement-camps-hundreds-forced-to-higher-ground/

JBC កម្ពុជា ប្រឆាំង​តវ៉ា​ការ​​ប្ដូរ​ឈ្មោះ​ផ្លូវជាតិ​លេខ៥៨ ការ​ជីក​ប្រឡាយ​និង​ការ​បំពានផ្សេង​ទៀត​ដោយយោធាថៃ

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-24-179-264814

កម្ពុជាតវ៉ាផ្លូវការចំពោះការចូលលុកលុយដែនសមុទ្រខុសច្បាប់របស់កងកម្លាំងថៃ ដោយទាមទារឲ្យដោះលែងអ្នកនេសាទ

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិវិធីថៃដោយល្មើសច្បាប់ នៅក្នុងដែនសមុទ្រអធិបតេយ្យភាពរបស់កម្ពុជា ដោយទាមទារឲ្យដោះលែងជាបន្ទាន់នូវអ្នកនេសាទខ្មែរ ៣ នាក់ និងប្រគល់ទូកនេសាទវិញ។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-22-2247-264790

អ្នកសារព័ត៌មាន​ប្រាំមួយ​នាក់​ត្រូវឃុំខ្លួន ​ក្រោយ​រាយការណ៍រឿងព្រំដែន និងអំពើ​ឆបោកតាមអនឡាញ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា អ្នកសារព័ត៌មាន​យ៉ាង​តិច​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ចាប់ខ្លួន ឬ​ចោទ​ប្រកាន់​​ចន្លោះពី​ខែ​មករា ដល់​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ក្រោយ​អ្នក​ទាំង​នោះ​រាយការណ៍​ពី​រឿងជម្លោះព្រំដែន និង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ និងនៅ​​មាន​អ្នក​សារព័ត៌មាន​​ពីរ​នាក់ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/six-journalists-detained-over-border-scam-reporting-as-rights-groups-warn-of-sliding-press-freedom/

ជនភៀសសឹក​នៅ​តំបន់​ថ្មដា ទន្ទឹង​រង់ចាំ​ត្រឡប់​ទៅផ្ទះ​វិញ និង​​​នៅតែ​​មិន​ទុក​ចិត្ត​ថៃ

ពលរដ្ឋ​មក​ពី​ភូម​អូរសួស្ដីនិង​ភូមិ​សង្គម​ថ្មី​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ បន្ត​រស់​នៅ​ដោយ​ភាព​មិន​ច្បាស់​លាស់ អស់​សង្ឃឹម និង​ភ័យ​ខ្លាច​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ដែល​នៅ​ជិត​ទូរកុងតឺន័រ និងលួស​បន្លា​របស់​ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-16-1350-264731

ហេដ្ឋារចនាសម្ព័ន្ធ​ថាម​ពលខូចខាត​ពីការ​ឈ្លានពាន​របស់​យោធាថៃ មាន​ប្រហែល ១០ លាន​ដុល្លារ​

ហេដ្ឋារចនាសម្ព័ន្ធ​ថាម​ពល​នៅកម្ពុជា ​ដែល​រង​ការ​ខូចខាត​​ដោយ​សារ​​សង្គ្រាម​ឈ្លាន​ពាន​​របស់យោធាថៃមក​លើ​ទឹកដីកនៃបណ្តា​ខេត្ត​ជាប់​ព្រំដែនកម្ពុជា-ថៃ ​អាច​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ១០ លាន​ដុល្លារ។ បន្ទុកនេះ​​ គឺ​អគ្គិសនី​កម្ពុជា​​ជា​អ្នក​រាប់​រង​ទាំង​អស់​។ នេះបើ​តាម​លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2026-2-17-1437-264742

ហ្វីលីពីន​តាមដាន​បញ្ហា​កម្ពុជា-ថៃ និង​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយបញ្ហា​ព្រំដែនរវាងប្រទេស​ទាំងពីរ

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន​ ថ្លែង​ថា​ហ្វីលីពីន​បាន​តាមដានសភាពការណ៍​ព្រំដែន​កម្ពុជា-ថៃ ហើយ​​នឹង​បន្ត​ដឹកនាំ​ក្រុម​អ្នក​សង្កេងការណ៍អាស៊ាន​ (AOT) ដើម្បី​សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃ ដោយអព្យាក្រឹត្យ ដើម្បី​ទទួល​បាន​សន្តិភាព។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-12-143-264698

លួសបន្លា ទូកុងតឺន័រ សកម្មភាព​ឈ្លានពាន​​យោធាថៃ​ក្នុង​ទឹកដីខ្មែរ​រារ៉ាំងអ្នកភូមិ​កម្ពុជា​ចូល​លំនៅឋាន

រយៈ​ពេល​ជិត​ពីរ​ខែ​បន្ទាប់កម្ពុជា​រង​ការឈ្លានពាន​​ពីយោធា​ថៃ បណ្ដាលឱ្យមាន​ការជម្លៀស​ប្រជាពលរដ្ឋ​ជាច្រើនម៉ឺន​​នាក់ ពលរដ្ឋ​ជាច្រើន​នៅតែ​មិនអាច​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ​បាន ដោយ​បន្ដ​រស់នៅ​តាម​មណ្ឌល​សុវត្ថិភាព​បណ្ដោះអាសន្ន ខណៈ​ឧបសគ្គ​យោធាឈ្លានពាន​ និង​ហានិភ័យ​សុវត្ថិភាព​នៅតែ​រារាំង​ការចូល​ទៅកាន់​ភូមិ​របស់​ពួកគេ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-4-1743-264620

កម្ពុជា-ថៃ​នៅមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយ​នៃ​កិច្ច​ប្រជុំថ្នាក់យោធភូមិភាគ RBC

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ បន្ត​បរាជ័យ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដោយ​ភាគី​ទាំងពីរ​មិនអាច​រក​ចំណុចកណ្ដាល​រួម​ឃើញ ហើយ​ត្រូវ​ដក​ឃ្លា​ទៅ​ទីបញ្ជាការរៀងៗខ្លួន​វិញ។ នេះបើ​តាមក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1622-264618

កម្ពុជា​ប្រឆាំង​នឹង​សកម្មភាព​យោធាថៃ​ដែល​ដឹកនាំ​ FBI ចូល​ក្នុង​ទឹកដីកម្ពុជាជិត​៤០០​ម៉ែត្រ​ដោយ​ខុស​ច្បាប់

កម្ពុជា​ជំទាស់​នឹង​​ប្រទេស​ថៃ​ដែលដឹក​នាំ​យោធា​បរទេស​​ និង​មន្ត្រី FBI ​ចូល​មក​មើល​ទីតាំង​នៅ​ក្នុង​ទឹកដី​ខ្មែរតាម​ទំនើង​ចិត្ត​ក្នុង​ចម្ងាយ​ ៣៩៧​ម៉ែត្រ​ ​ដែល​ជា​ទង្វើ​​ល្មើស​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1012-264615

អនុប្រធានព្រឹទ្ធសភាកម្ពុជា​ លម្អិត​អំពី​ការ​ឈ្លានពាន​របស់​ថៃលើ​កម្ពុជា ដែល​រំលោភ​ច្បាប់​អន្តរជាតិ​នានា ប្រាប់​ទៅ​សភាប្រើភាសាបារាំង

ស្ថានភាពនៅតាមព្រំដែនគោក បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយហេតុថាគោលការណ៍ និង​យន្តការ​ដែល​មានស្រាប់ ក្នុងគោលបំណងបង្ការការរីកសាយភាយនៃជម្លោះ មិនត្រូវបានភាគីថៃ គោរព​ឱ្យបាន​ពេញ​លេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះឡើយ។ នេះ​ជា​ការ​ថ្លែង​របស់​លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និង​ជា​អនុប្រធានសភាប្រើភាសាបារាំង (APF)។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2026-2-3-1159-264605

ជន​ភៀស​សឹក​ដង្ហោយ​ហៅរក​អង្គការ​សហប្រជាជាតិ​ជួយ​រក​សន្តិភាព​សម្រាប់កម្ពុជាដើម្បី​បានត្រឡប់​ទៅផ្ទះវិញ

ទោះបី​ស្នូរ​គ្រាប់​ផ្លោងរបស់​ថៃ​បាន​ធ្លាក់​នៅ​ភូមិ​ជិត​ខាង​របស់អ្នកស្រី​ក៏​ដោយ ក៏​​អ្នកស្រី វ៉ាន់ នឿន អាយុ ៦៩​ឆ្នាំ បានក្រាញ​ននៀល​មិន​រត់​ចោល​ផ្ទះ​សម្បែង​នោះទេ ខណៈដែល​អ្នក​ភូមិ​ជា​ច្រើន​បានចាកចេញ​ស្ទើ​ស្ងាត់​ភូមិ​​ទៅ​ហើយ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ កាលពី​ខែ​ធ្នូកន្លង​ទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-3-176-264611

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីនភ្ញាក់ផ្អើល​ដែល​​បញ្ហាកម្ពុជា-ថៃ មិន​ត្រូវ​បាន​​អ្នកសារព័ត៌មានចោទសួរ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី​ Theresa P. Lazaro បានសម្តែងការភ្ញាក់ផ្អើលនៅចុងបញ្ចប់នៃសន្និសីទកាសែតរបស់លោក​ស្រី​ ដោយសារតែគ្មានអ្នករាយការណ៍ព័ត៌មានណាម្នាក់​ ដាក់​សំណួរ​ទៅ​លោក​​ស្រី​អំពីជម្លោះកម្ពុជា-ថៃ ដែលបានឆក់យកអាយុជីវិតមនុស្សជាងមួយរយនាក់នៅក្នុងប្រទេសទាំងពីរនោះទេ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1759-264567

កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ​លើកមេដឹកនាំ​កម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាព​របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1251-264559

កិច្ចប្រជុំកម្រិត​ភូមិ​ភាគ​ RBC កម្ពុជា​-ថៃ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នា

កម្ពុជា ថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំ​កម្រិត​ភូមិ​ភាគ​ RBC ដោយសារនៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​លើ​ចំណុចមួយចំនួន បន្ទាប់​ពី​ក្រុមលេខា​នៃ​កិច្ច​ប្រជុំនេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល ៣ ថ្ងៃ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-103-264555

ទុនបម្រុងអន្តរជាតិ​របស់​កម្ពុជា​ អាច​​ធានា​ការ​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិបាន​​ ៨ខែ

ទោះបី​ក្នុង​ឆ្នាំ​២០២៥ សេដ្ឋកិច្ច​កម្ពុជា​ទទួល​​ផលប៉ះពាល់​​ពី​ភាព​យឺតយ៉ាវ​នៃ​កំណើន​​សេដ្ឋកិច្ចសកល និងជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ក៏​ចរន្ត​សេដ្ឋកិច្ច​កម្ពុជានៅ​តែ​អាច​រក្សា​បាននូវ​វឌ្ឍនភាព​​​​​គួរ​ឱ្យ​កត់​សម្គាល់​។ ជាក់​ស្តែងទុនបម្រុងអន្តរជាតិកម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-26-1459-264528

អ្នកវិភាគជំរុញឲ្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ជំរុញ​ឲ្យ​ថៃ​គោរព​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​កម្ពុជា

មន្ត្រី​យោធា​ជើង​ទឹក​ជាន់ខ្ពស់​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​បេសកកម្ម​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិត​ក្នុង​គោលនយោបាយ​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និងបើកចំហ។ អ្នកវិភាគ​ចង់​ឲ្យ​អាមេរិក​ធ្វើ​លើស​ពី​នេះ គឺ​ជំរុញ​ឲ្យ​ថៃ​គោរព​បទឈប់បាញ់ និង​កិច្ច​ព្រមព្រៀង​នានា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-26-168-264530

អ្នក​ជំនាញ​ផ្នែកច្បាប់​ថា ថៃ​នឹង​រក​លេស​ពន្យារ JBC ខណៈដែល​យន្តការ​អង្គការ​​សហប្រជាជាតិ​យូរ​ជាង​ធ្វើ​សង្គ្រាម

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថ្លែង​ថា មាន​តែ​យន្តការ​អង្គការ​សហប្រជាជាតិ​ទេ​ដែល​អាច​ដោះស្រាយ​ទឹកដីដែល​ថៃ​កាន់កាប់មក​វិញ​ដោយ​សន្តិវិធី ​ប៉ុន្តែ​វា​ស៊ីពេល​យូរ ហើយសេណារីយ៉ូ​ចុងក្រោយ​មាន​តែ​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​វិញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-25-1128-264517

ក្រសួងធម្មការ​​កម្ពុជា​តវ៉ា​ការ​​ដំឡើង​ព្រះពុទ្ធ​ប្បដិមារបស់​​ថៃជំនួសព្រះ​វិស្ណុ​​ រំលោភបូរណភាព​ទឹកដីកម្ពុជា

​ក្រសួង​ធម្មការ និង​សាសនា​​​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​​ថៃ ដែល​បាន​ដំឡើង​​ព្រះពុទ្ធប្បដិមា​​នៅកន្លែងតម្កល់​រូបសំណាក​ព្រះ​វិស្ណុ​នៅ​ភូមិ​អានសេស ខេត្តព្រះវិហារ ដែលត្រូវបាន​កងទ័ព​ថៃ​បំផ្លិច​បំផ្លាញ​អំឡុង​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-22-1742-264499

តំណាង​អង្គការ​យូណេស្កូថ្មី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ប៉ុន្តែ​មិន​បាន​លើកឡើង​ពី​រឿង​ប្រាសាទព្រះវិហារ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបជាមួយ​លោក​ Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី​ប្រចាំកម្ពុជា ប៉ុន្តែ​មិន​មាន​ការ​លើក​ឡើង​ពី​វិធានការ​ទៅលើ​ករណី​ថៃ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-22-943-264489

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ​តំណាង​ OHCHR ជួយរក​វិធី​ឲ្យពលរដ្ឋ​កម្ពុជា​ត្រឡប់​ទៅលំនៅឋានវិញ​នៅទីតាំងដែលថៃកាន់កាប់

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភ​ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1758-264487

ជិត​មួយ​ខែ​នៃ​បទ​ឈប់បាញ់ ​សកម្មភាព​ដាក់ទូរកុងតឺន័រ​របស់​យោធាថៃ​នៅតែ​បន្ត

ជិតមួយខែហើយចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបានចូលជាធរមាន ហើយ​កម្ពុជានៅតែបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលហាក់ដូចជាកំពុងអនុវត្តផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងនោះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1345-264482

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CAwab
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!