ព័ត៌មាន
កម្ពុជាប្រឆាំងនឹងសកម្មភាពយោធាថៃដែលដឹកនាំ FBI ចូលក្នុងទឹកដីកម្ពុជាជិត៤០០ម៉ែត្រដោយខុសច្បាប់
កម្ពុជាជំទាស់នឹងប្រទេសថៃដែលដឹកនាំយោធាបរទេស និងមន្ត្រី FBI ចូលមកមើលទីតាំងនៅក្នុងទឹកដីខ្មែរតាមទំនើងចិត្តក្នុងចម្ងាយ ៣៩៧ម៉ែត្រ ដែលជាទង្វើល្មើសច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1012-264615
អនុប្រធានព្រឹទ្ធសភាកម្ពុជា លម្អិតអំពីការឈ្លានពានរបស់ថៃលើកម្ពុជា ដែលរំលោភច្បាប់អន្តរជាតិនានា ប្រាប់ទៅសភាប្រើភាសាបារាំង
ស្ថានភាពនៅតាមព្រំដែនគោក បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយហេតុថាគោលការណ៍ និងយន្តការដែលមានស្រាប់ ក្នុងគោលបំណងបង្ការការរីកសាយភាយនៃជម្លោះ មិនត្រូវបានភាគីថៃ គោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះឡើយ។ នេះជាការថ្លែងរបស់លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាអនុប្រធានសភាប្រើភាសាបារាំង (APF)។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2026-2-3-1159-264605
ជនភៀសសឹកដង្ហោយហៅរកអង្គការសហប្រជាជាតិជួយរកសន្តិភាពសម្រាប់កម្ពុជាដើម្បីបានត្រឡប់ទៅផ្ទះវិញ
ទោះបីស្នូរគ្រាប់ផ្លោងរបស់ថៃបានធ្លាក់នៅភូមិជិតខាងរបស់អ្នកស្រីក៏ដោយ ក៏អ្នកស្រី វ៉ាន់ នឿន អាយុ ៦៩ឆ្នាំ បានក្រាញននៀលមិនរត់ចោលផ្ទះសម្បែងនោះទេ ខណៈដែលអ្នកភូមិជាច្រើនបានចាកចេញស្ទើស្ងាត់ភូមិទៅហើយ នៅក្នុងការប្រយុទ្ធគ្នា កាលពីខែធ្នូកន្លងទៅ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-3-176-264611
កម្ពុជា–ថៃ ដកថយទៅទីបញ្ជាការរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំបញ្ហាព្រំដែនមិនទាន់បានលទ្ធផល
កម្ពុជា និងថៃ បានឯកភាពគ្នាដកថយទៅទីបញ្ជាការយោធារបស់ខ្លួនរៀងៗខ្លួន ដើម្បីបន្តការពិភាក្សា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងភាគីទាំងពីរ មិនទាន់អាចឈានដល់ការឯកភាពរួមបាននៅឡើយ។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-2-2-1231-264595
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនភ្ញាក់ផ្អើលដែលបញ្ហាកម្ពុជា-ថៃ មិនត្រូវបានអ្នកសារព័ត៌មានចោទសួរ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa P. Lazaro បានសម្តែងការភ្ញាក់ផ្អើលនៅចុងបញ្ចប់នៃសន្និសីទកាសែតរបស់លោកស្រី ដោយសារតែគ្មានអ្នករាយការណ៍ព័ត៌មានណាម្នាក់ ដាក់សំណួរទៅលោកស្រីអំពីជម្លោះកម្ពុជា-ថៃ ដែលបានឆក់យកអាយុជីវិតមនុស្សជាងមួយរយនាក់នៅក្នុងប្រទេសទាំងពីរនោះទេ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1759-264567
កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃលើកមេដឹកនាំកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1251-264559
កិច្ចប្រជុំកម្រិតភូមិភាគ RBC កម្ពុជា-ថៃ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នា
កម្ពុជា ថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំកម្រិតភូមិភាគ RBC ដោយសារនៅមានការខ្វែងគំនិតគ្នានៅលើចំណុចមួយចំនួន បន្ទាប់ពីក្រុមលេខានៃកិច្ចប្រជុំនេះបានធ្វើការជាមួយគ្នាអស់រយៈពេល ៣ ថ្ងៃនៅច្រកអន្តរជាតិប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-29-103-264555
អ្នកវិភាគជំរុញឲ្យកងទ័ពជើងទឹកអាមេរិកជំរុញឲ្យថៃគោរពកិច្ចព្រមព្រៀងនានាជាមួយកម្ពុជា
មន្ត្រីយោធាជើងទឹកជាន់ខ្ពស់អាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងបេសកកម្មពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្ថិតក្នុងគោលនយោបាយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ អ្នកវិភាគចង់ឲ្យអាមេរិកធ្វើលើសពីនេះ គឺជំរុញឲ្យថៃគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-26-168-264530
កម្ពុជានឹងចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ត្រាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី២៦ ខែមករានេះថា កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» ឬ Board of Peace របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាគំនិតផ្តួចផ្តើម បង្កើតឡើងដើម្បីដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-26-183-264531
អ្នកជំនាញផ្នែកច្បាប់ថា ថៃនឹងរកលេសពន្យារ JBC ខណៈដែលយន្តការអង្គការសហប្រជាជាតិយូរជាងធ្វើសង្គ្រាម
អ្នកជំនាញផ្នែកច្បាប់ថ្លែងថា មានតែយន្តការអង្គការសហប្រជាជាតិទេដែលអាចដោះស្រាយទឹកដីដែលថៃកាន់កាប់មកវិញដោយសន្តិវិធី ប៉ុន្តែវាស៊ីពេលយូរ ហើយសេណារីយ៉ូចុងក្រោយមានតែធ្វើសង្គ្រាមដណ្ដើមយកវិញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-25-1128-264517
ក្រសួងធម្មការកម្ពុជាតវ៉ាការដំឡើងព្រះពុទ្ធប្បដិមារបស់ថៃជំនួសព្រះវិស្ណុ រំលោភបូរណភាពទឹកដីកម្ពុជា
ក្រសួងធម្មការ និងសាសនាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថៃ ដែលបានដំឡើងព្រះពុទ្ធប្បដិមានៅកន្លែងតម្កល់រូបសំណាកព្រះវិស្ណុនៅភូមិអានសេស ខេត្តព្រះវិហារ ដែលត្រូវបានកងទ័ពថៃបំផ្លិចបំផ្លាញអំឡុងសង្គ្រាមឈ្លានពានកម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-22-1742-264499
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើតំណាង OHCHR ជួយរកវិធីឲ្យពលរដ្ឋកម្ពុជាត្រឡប់ទៅលំនៅឋានវិញនៅទីតាំងដែលថៃកាន់កាប់
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1758-264487
ជិតមួយខែនៃបទឈប់បាញ់ សកម្មភាពដាក់ទូរកុងតឺន័ររបស់យោធាថៃនៅតែបន្ត
ជិតមួយខែហើយចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយបានចូលជាធរមាន ហើយកម្ពុជានៅតែបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់យោធាថៃ ដែលហាក់ដូចជាកំពុងអនុវត្តផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងនោះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1345-264482
ក្រុម AOT ចុះទៅពិនិត្យមន្ទីរពេទ្យនិងលំនៅឋានពលរដ្ឋដែលរងការវាយប្រហាររបស់ថៃនៅខេត្តបាត់ដំបង
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ដែលនៅទីនេះ ទីតាំងស៊ីវិលជាច្រើនត្រូវបានថៃទម្លាក់គ្រាប់បែកបំផ្លាញកាលពីខែធ្នូ កន្លងទៅ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1238-264481
ថៃរំលោភបទឈប់បាញ់ បង្កើត «ស្ថានភាពថ្មីលើទីតាំងជាក់ស្តែង» ប៉ះពាល់ដល់ជនស៊ីវិល និងអាជីវកម្ម
រាជរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់ប្រទេសថៃថា បានរំលោភលើវិធានការបទឈប់បាញ់ និងការកាត់បន្ថយភាពតានតឹង ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយការដាក់រាយបន្លាលួស និងដាក់ពង្រាយកម្លាំងយោធា នៅក្នុងទឹកដីកម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-18-811-264446
កម្ពុជាបន្ដជំរុញភាគីថៃបញ្ជូនក្រុមវាស់វែងចុះបោះបង្គោលព្រំដែនជាជាងរកលេសពន្យារពេលគ្រប់គ្រងដីកម្ពុជាខុសច្បាប់
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តការងារកំណត់ព្រំដែនលើដីជាក់ស្តែងជាមួយថៃ ទោះបីភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាលើកទីពីរក៏ដោយ ដែលបង្ហាញឱ្យឃើញថា កម្ពុជាមិនទទួលយកការពន្យារពេលដោយហេតុផលនយោបាយមករារាំងដល់ការងារ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1958-264414
អ្នកវិភាគ៖ កម្ពុជាប្រឆាំងនឹងផែនការឈរជើងរបស់ទាហានថៃលើទឹកដីកម្ពុជា«យ៉ាងហោចណាស់ ១ឆ្នាំ»
អ្នកវិភាគបានជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់វិធានការដែលអាចពង្រឹងការគ្រប់គ្រងទឹកដីដោយខុសច្បាប់ និងជៀសវាងការបង្កើត «អង្គហេតុដែលសម្រេចរួចហើយ» (faits accomplis) ដែលមិនអាចកែប្រែបាននៅនឹងកន្លែង។ ពួកគេបានជំរុញឱ្យប្រទេសថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ប្រកបដោយសុឆន្ទៈ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-14-1519-264411
ចូលផ្ទះខ្លួនឯងត្រូវលឹបលៗដូចចោរ៖ ជីវិតអ្នកភូមិជោគជ័យ ក្រោយសំឡេងកាំភ្លើងស្ងប់ស្ងាត់
សម្រាប់លោក ថុល ដាលិត ការវិលត្រឡប់ទៅផ្ទះវិញ មិនមែនជាអារម្មណ៍នៃស្ងប់សុខ និងកក់ក្ដៅដូចមុនទៀតទេ ប៉ុន្តែជាអារម្មណ៍នៃការភ័យខ្លាច និងឈឺចាប់ពីការបាត់បង់។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-14-1214-264406
នាយករដ្ឋមន្ត្រីស្នើឲ្យមានសាមគ្គីភាពទាំងរឿងព្រំដែននិងការបោសសម្អាតការឆបោកដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរសាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងគ្រាលំបាកកើតចេញពីការឈ្លានមកលើអធិបតេយ្យរបស់កម្ពុជា និងស្នើឲ្យបន្តសាមគ្គីភាពនេះ ព្រមទាំងចូលរួមលុបបំបាត់ភាពអសកម្មទាំងឡាយនៅក្នុងសង្គម ជាពិសេសការឆបោកតាមអនឡាញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-13-2019-264401
មន្ត្រី៖ កម្ពុជាខិតខំប្រឹងប្រែងរក្សាការពារអធិបតេយ្យនិងបូរណភាពដែនដីតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា រដ្ឋាភិបាល និង មន្ត្រីការទូតកម្ពុជា កំពុងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូតនិងផ្អែកលើច្បាប់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-13-1335-264396
ក្រុម AOT ចុះពិនិត្យផ្ទៀងផ្ទាត់នៅខេត្តព្រះវិហារក្នុងបេសកម្មលើកទី៦ក្នុងឆ្នាំ២០២៦
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-13-1745-264400
តើកម្ពុជាគួរធ្វើអ្វីខ្លះក្នុងស្ថានភាព«ស្ងប់ស្ងាត់តែមិននៅស្ងៀម»របស់ថៃ?
ស្ថានភាពជម្លោះកម្ពុជា ថៃ ហាក់នៅទ្រឹង គិតចាប់ពីថ្ងៃទី២៧ និងបន្ទាប់ពីការដោះលែងទាហានកម្ពុជា ១៨រូបនៅថ្ងៃទី៣១ ខែធ្នូ។ ប៉ុន្តែ ស្ថានភាពស្ងប់ស្ងាត់នេះ ភាគីថៃមិននៅស្ងៀមនោះទេ ដោយផ្នែកខ្លះនៃតំបន់ព្រំដែនកម្ពុជាដែលមានវត្តមានយោធាថៃត្រូវបានរាយការណ៍ថា មានសកម្មភាពដាក់ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-9-1019-264354
លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែងត្រូវដើរស្របទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»
ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-7-1732-264339
អ្នកភូមិព្រៃចាន់ ជោគជ័យ តស៊ូនឹងគ្រាប់កាំភ្លើង រងការគំរាមប្លន់យកដីដូនតា
នៅក្នុងភូមិព្រៃចាន់ និងជោគជ័យ តាមបណ្តោយព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា ស្លាកស្នាមនៃការប្រយុទ្ធគ្នាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ អាចមើលឃើញនៅក្នុងផ្ទះសម្បែងពលរដ្ឋស៊ីវិលដែលខូចខាត វាលស្រែ និងសត្វចិញ្ចឹមត្រូវបានបោះបង់ចោល។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-5-833-264310