កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅការិយាល័យអង្គការសុខភាពអន្តរជាតិដែលមានអ្នកចូលរួមប្រមាណ ២៥នាក់ (ស្រី ៦នាក់)។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវអ្នកចូលរួមដែលមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន ក្រុមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតំណាងជនជាតិដើមភាគតិចដែលមកពីខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួន ៣ គឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូ ...