ព័ត៌មាន
កិច្ចព្រមព្រៀងត្រូវបានសម្រេចសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក
រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហគ្រាសឱសថកម្ពុជា (CPE) និងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤ លានដូស ដែលនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២៤ សម្រាប់រយៈពេល ៣ឆ្នាំ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/deal-inked-locally-made-jabs
អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការច្រក និងការវេចខ្ចប់វ៉ាក់សាំងអសកម្មត្រូវបានចុះហត្ថលេខា
ក្រសួងសុខាភិបាលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការច្រក និងវេចខ្ចប់វ៉ាក់សាំងអសកម្ម COVID-19 ជាមួយក្រុមហ៊ុន Sinovac Life Sciences របស់ប្រទេសចិន និងសហគ្រាសឱសថកម្ពុជា ដែលជាការមួយដែលអាចឱ្យកម្ពុជាវេចខ្ចប់វ៉ាក់សាំងបាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3MbR05Q
ក្រសួងសុខាភិបាលសម្រេចឱ្យប្រើឱសថ ផាកឡូវីដ សម្រាប់ព្យាបាលជំងឺកូវីដមានអាយុពី ១២ ឆ្នាំឡើង
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ ១៩ ក្រសួងសុខាភិបាល និងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានសម្រេចឱ្យប្រើប្រាស់ឱសថផាកឡូវីដ (PAXL0VID) សម្រាប់ព្យាបាលជំងឺកូវីដ ១៩ សម្រាប់អ្នកដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-30-0934-237100.html
លោកនាយករដ្ឋមន្ត្រី ប្រាប់ពីការយឺតយ៉ាវនៃការដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ពីមូលហេតុនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ ១៩ ក្នុងប្រទេសដែលមានការយឺតយ៉ាវ ដោយសារតែរាជរដ្ឋាភិបាលមិនទាន់បានចុះហត្ថលេខាទទួលទិញវ៉ាក់សាំងដែលផលិតបានពីរោងចក្រនេះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-24-1017-236835.html
មន្ត្រី៖ ការចាក់វ៉ាក់សាំងកូវីដច្រើនដូស មិនប៉ះពាល់ដល់សុខភាពឡើយ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ជាច្រើនដូស មិនមានបញ្ហាណាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ ដោយសារគ្រប់វ៉ាក់សាំងដែលបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-05-0945-235920.html
សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លានដូស ដល់ប្រជាជនកម្ពុជា
សហរដ្ឋអាមេរិក ដោយសហការជាមួយ COVAX អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួនពីរលានដូស ដល់ព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3w5Lbks
កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាង៥៣លានដូស និង២០លានដូសទៀតកំពុងជិតមកដល់
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាននិយាយថា រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ជាង ៥៣លានដូស ពីជំនួយទ្វេភាគី តាមរយៈយន្តការ Covax និង ការបញ្ជាទិញផ្ទាល់។ វ៉ាក់សាំង ២០ លានដូសបន្ថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vFSO2d
ថ្ងៃនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់អាមេរិក Pfizer ចំនួនពីរលានដូសទៀត បានមកដល់ប្រទេសកម្ពុជាហើយ
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer ចំនួនពីរលានដូស ដែលត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជា តាមរយៈស្ថាប័ន COVAX គ្រោងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3w4gbl2
មណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវបង្កើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងបន្ថែមកន្លែងចាក់វ៉ាក់សាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/37g7JGm
វ៉ាក់សាំងជំនួយពីចិន ៣,៥ លានដូសបន្ថែមទៀតបានដឹកមកដល់កម្ពុជា
វ៉ាក់សាំងកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ប្រមាណ ៣,៥ លានដូសបន្ថែមទៀតដែលជាជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត្យចិន ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ៣០ ខែមីនា បន្ទាប់ពីវ៉ាក់សាំងចំនួនជាង ១,៥ លានដូសទើបបានដឹកមកដល់កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-31-0952-234187.html
ការមកដល់ថ្មីនៃវ៉ាក់សាំងកូវីដ-១៩ បរិច្ចាគដោយប្រទេសចិនជួយដល់ការចាក់វ៉ាក់សាំងនៅកម្ពុជា
យន្តហោះមួយគ្រឿងដែលផ្ទុកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ឧបត្ថម្ភដោយប្រទេសចិនបានមកដល់រាជធានីនៃប្រទេសកម្ពុជាហើយនៅថ្ងៃអង្គារនេះ ចំពេលកម្ពុជាកំពុងចាក់វ៉ាក់សាំងដូសជំរុញការពារជំងឺកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uBbZIJ
ប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ឈានមុខគេដល់ប្រទេសកម្ពុជា
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដល់ប្រទេសកម្ពុជា ខណៈពេលទទួលវ៉ាក់សាំង Sinovac ជាង ១.៥លានដូស ដែលផ្តល់ដោយប្រទេសចិន រួមជាមួយនឹងសម្ភារៈវេជ្ជសាស្រ្តសម្រាប់ការងារចាក់វ៉ាក់សាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tNhTHy
ក្រសួងសុខាភិបាលបានបញ្ជូនវ៉ាក់សាំងកូវីដ ១៩ ទៅដល់មន្ទីរសុខាភិបាលទាំង ២៥ រាជធានី-ខេត្តចាក់ដូសជំរុញ
ក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបញ្ជូនវ៉ាក់កូវីដ ១៩ រួចរាល់ ទៅដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ សម្រាប់ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋ ក្នុងចំណោមអត្រានៃអ្នកបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបានចំនួន ៩២,៥៥% ធៀបនឹងចំនួន ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0949-233949.html
លោក ប្រាក់ សុខុន កោតសរសើរចិនដែលឈានមុខផ្តល់វ៉ាក់សាំងកូវីដ ១៩ រាប់លានដូសដល់ប្រទេសមេគង្គបានទាន់ពេល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កោតសរសើរចិនដែលឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ និងវិបត្តិសុខាភិបាលសកល។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-26-1102-233910.html
ចិនសន្យាផ្ដល់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដចំនួន២០លានដូស
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០ លានវ៉ាក់សាំងទៀតដល់ប្រទេសកម្ពុជា ដែលចំនួន ៥ លានត្រូវបានរំពឹងថានឹងមកដល់ចុងខែនេះ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/china-pledges-20m-covid-jabs
លោក ហ៊ុន សែន បញ្ជាក់ថានឹងទទួលយកវ៉ាក់សាំងគ្រប់ប្រទេស ដោយមិនរើសអើង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ហើយនឹងទទួលយកនូវការផ្តល់វ៉ាក់សាំងពីគ្រប់ប្រទេសទាំងអស់ ដោយហេតុវ៉ាក់សាំងទាំងនោះបានធ្វើឱ្យរាជរដ្ឋាភិបាល បាននិងកំពុងតែដើរដល់កម្រិតមួយដែលប្រទេសក្នុងតំបន់ និងក្នុងពិភពលោកអាចចាត់ទុកថា កម្ពុជាបានដើរលឿននៅលើការគ្រប់គ្រងកូវីដនេះទាន់សភាពការណ៍។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0922-233633.html
វ៉ាក់សាំងរបស់ចិនជួយសង្គ្រោះជីវិតមនុស្ស និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា
មន្ត្រី និងអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិនមិនត្រឹមតែបានការពារអាយុជីវិត និងជួយដល់ប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញការស្តារសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Ih5xv4
រថយន្តដឹកវ៉ាក់សាំងចំនួន ១០ គ្រឿងរបស់កម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវ
រថយន្តដឹកវ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ១០ គ្រឿង ដែលជាជំនួយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវ ដែលជំនួយនេះ នឹងជួយបង្កើនការចាក់វ៉ាក់សាំងក្នុងប្រទេសឡាវ ឱ្យមានប្រសិទ្ធភាព និងបង្កើនចំណងមិត្តភាពទ្វេភាគីបន្ថែមទៀតរវាងប្រទេសទាំង ២។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-1034-233279.html
លោកនាយករដ្ឋមន្ត្រីសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំង ១០ គ្រឿងឱ្យដល់ប្រទេសឡាវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់នូវរថយន្តសម្រាប់ដឹកវ៉ាក់សាំងចំនួន ១០ គ្រឿង ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលនឹងធ្វើពិធីប្រគល់ទទួលនាព្រឹកថ្ងៃទី ១២ ខែមីនា នៅច្រកព្រំដែនអន្តរជាតិត្រពាំង ក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចំប៉ាសាក់នៃប្រទេសឡាវ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-10-0920-233069.html
ការបើកច្រកអន្តរជាតិឡើងវិញរបស់ម៉ាឡេស៊ីនៅថ្ងៃទី១ ខែមេសា បានទំលាយច្រកធ្វើដំណើរវ៉ាក់សាំង ជាមួយកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមីនា
ប្រទេសម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ទីបំផុតខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីបានបិទអស់រយៈពេលប្រហែល ២ ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3J2mQkR