ព័ត៌មាន
មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងជួបជាមួយគណៈប្រតិភូសភាអាឡឺម៉ង់មួយក្រុម
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាប់បញ្ចូលទាំងប្រធាន និង អនុប្រធាន នឹងទទួលជួបពិភាក្សាជាមួយនឹងគណៈប្រតិភូសភាអាឡឺម៉ង់នៅថ្ងៃ ព្រហស្បតិ៍នេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/nec%E2%80%99s-leaders-to-meet-a-group-of-german-bundestag-delegation-8739
គ.ជ.ប បង្កើតគណៈកម្មការចំនួន ២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចបង្កើតគណៈកម្មការចំនួន ២ដើម្បីទំនាក់ទំនងការងារជាមួយស្ថាប័នពាក់ព័ន្ធនានា និងសម្របសម្រួលការងារជាមួយគណៈកម្មការរាជធានី-ខេត្ត ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតហើយក្នុងមួយគណៈកម្មការមានក្រុមការងារតូចៗចំនួន ៤ ក្រុម។ ...
តាំង វីដា
http://bit.ly/1IjWJOV
គ.ជ.ប កំពុងរៀបចំអគ្គលេខាធិការដ្ឋានថ្មី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងបន្តរៀបចំអគ្គលេខាធិការដ្ឋានថ្មី ដែលទំនងជាអាចធ្វើការផ្លាស់ប្តូរ លោក ទេព នីថា ចេញពីកន្លែងប្រតិបត្តិនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យស្ថាប័នជាតិកំពូលមួយនេះមានភាពឯករាជ្យពិតប្រាកដ។ លោក ហង្ស ពុទ្ធា សមាជិកទីប្រាំបួនរបស់ គ.ជ.ប និងជាអ្នកនាំពាក្យរបស់ស្ថាប័ននេះ ...
មាស សុខជា
http://bit.ly/1GaMD68
ហង្ស ពុទ្ធា ត្រូវបានជ្រើសតាំងជាអ្នកនាំពាក្យ
សមាជិកថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះឆ្នោតជ្រើសតាំងលោក ហង្ស ពុទ្ធា សមាជិកឯករាជ្យទី៩ នៃស្ថាប័នបោះឆ្នោតនេះ ជាអ្នកនាំពាក្យ ដែលនឹងចាប់ផ្តើមការងាររបស់ខ្លួនចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1QmoH3G
សម រង្ស៊ី: គ.ជ.ប ថ្មី អាចជឿទុកចិត្តបាន
មេដឹកនាំ គណបក្សប្រឆាំង សម រង្ស៊ី បាននិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី គឺអាចជឿទុកចិត្តបាន ពីព្រោះសេចក្តីសម្រេចត្រូវធ្វើឡើងផ្អែកលើមនសិការរបស់ពួកគេ។ បន្ទាប់ពីការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1HqrIfk
ហ៊ុន សែន អបអរសម័យថ្មីនៃសហប្រតិបត្តិការនយោបាយរបស់កម្ពុជា
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា ប្រទេសកម្ពុជាស្ថិតនៅដំណាក់កាលនយោបាយថ្មីមួយនៃប្រវត្តិសាស្រ្តរបស់ខ្លួន និងបានស្នើរសំុឲ្យបន្តវប្បធម៌សន្ទនារ និងបញ្ចប់វប្បធម៌សងសឹករវាងអ្នកនយោបាយដែលមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/hun-sen-praises-new-era-of-political-cooperation-04142015145104.html
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងមេដឹកនាំគណបក្សប្រឆាំង នឹងរួមគ្នាសម្ពោធថ្ងៃបុណ្យចូលឆ្នាំថ្មីនៅតំបន់បេតិកភណ្ឌអង្គរ
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី រួមគ្នាសម្ពោធបុណ្យអង្គរសង្ក្រានជាលើកទី១ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤-១៦ ខែមេសា នៅខេត្តសៀមរាប ភាគពាយព្យនៃប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីចូល ...
បុគ្គលិកសារព័ត៌មាន Global Post
http://bit.ly/1Ohz72O
រដ្ឋសភាផ្តល់ការយល់ព្រមលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រដ្ឋសភាជាតិកម្ពុជា បានផ្តល់ការយល់ព្រមលើរចនាសម្ព័ន្ធថ្មី និងសមាជិក ភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នដែលនឹងត្រួត ពិនិត្យលើការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការបោះឆ្នោត ដោយធ្វើការប្រហាប់ត្រាជាចុងក្រោយផ្តល់ការ ...
គង់ សុឋានរិទ្ធិ
http://www.voacambodia.com/content/assembly-approves-national-election-committee/2712681.html
របាយការណ៍: ប្រជាធិបតេយ្យត្រូវប៉ះពាល់ក្នុងដំណើរការនយោបាយ
ការសិក្សាថ្មីៗ នេះបានបង្ហាញថា ការអភិវឌ្ឍប្រជាធិបតេយ្យនៃប្រទេសកម្ពុជា គឺកំពុងបោះជំហានថយក្រោយ។ សម្រាប់ប្រជាជនកម្ពុជាមួយចំនួន អនាគតគឺមិនអាចប្រមាណដឹងមុនបាន ខណៈពេលដែលសេរីភាពខាងនយោបាយចុះខ្សោយ។ ...
តែន សុខស្រីនិត
http://bit.ly/1CSOoSC
រដ្ឋសភាត្រៀមខ្លួនជាស្រេច ដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បញ្ជីពេញលេញដែលមានបេក្ខជនឈរឈ្មោះចំនួន២៤រូប សម្រាប់តួនាទីជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបញ្ជូនទៅរដ្ឋសភាជាតិ។ ខណៈពេលដែល រដ្ឋសភាត្រៀមជ្រើសរើសសមាជិក គ.ជ.ប ...
គង់ សុឋានរិទ្ធិ
http://bit.ly/1ClraBf
ប្រទេសកម្ពុជានឹងបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៅសប្តាហ៍ក្រោយ
មេដឹកនាំ គណបក្សប្រឆាំង សម រង្ស៊ី បាននិយាយកាលពីថ្ងៃច័ន្ទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) នៃប្រទេសកម្ពុជា នឹងត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សកាន់ អំណាច និង ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://bit.ly/1H0kpem
បេក្ខជនមកពីស្ថាប័នផ្សេងៗដាក់ពាក្យឈរឈ្មោះជាសមាជិករបស់គ.ជ.ប
មន្ត្រីជាន់ខ្ពស់មកពីរដ្ឋសភាជាតិបានឲ្យដឹងថា បេក្ខជនចំនួន២០រូបមកពីសង្គមស៊ីវិល គណបក្សនយោបាយ និងស្ថាប័នដទៃផ្សេងទៀត បានដាក់ពាក្យឈរឈ្មោះជាសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបត្រូវបានធ្វើកំណែទម្រង់រួច។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1CrDoI0
អ្នករិះគន់រដ្ឋាភិបាលដាក់ពាក្យឈរឈ្មោះជាសមាជិករបស់ គ.ជ.ប
អ្នករិះគន់មិនសំចៃទៅលើរដ្ឋាភិបាល បានដាក់ពាក្យឈរឈ្មោះជាសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប)។ យោងទៅតាមអ្នកនាំពាក្យរបស់គណបក្សប្រឆាំង យ៉ែម បុញ្ញាប្ញទ្ធិ បានឲ្យដឹងថា ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1FetoUz
ហ៊ុន សែន និយាយថា កំណែទម្រង់ស្ថាប័នបោះឆ្នោតនឹងមិនកើតមានប្រសិនបើគ្មានការព្រមព្រៀងលើបេក្ខភាពទី៩ថ្មី
កាលពី ថ្ងៃពុធ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន គម្រាមនឹងមិនធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃប្រទេសកម្ពុជា ប្រសិនបើគណបក្សប្រឆាំងបដិសេធ មិនទទួលយកសំណើតែងតាំងប្រធានអង្គការឃ្លមមើលការ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/nominee-04012015183219.html
ពុង ឈីវកេក អបអរសាទរ ហ៊ុន សែន និង សម រង្ស៊ី សម្រាប់ការជ្រើសរើស ហង្ស ពុទ្ធា
កាលពី ថ្ងៃពុធ មេដឹកនាំអង្គការសិទ្ធិមនុស្ស ពុង ឈីវកេក បានអបអរសាទរនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី សម្រាប់ការជ្រើសរើស ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1FjBBcE
ការជ្រើសរើសសមាជិកគ.ជ.ប.ថ្មីនឹងធ្វើឡើងនៅថ្ងៃសុក្រ
អ្នកនាំពាក្យម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំកិច្ចប្រជុំនៅថ្ងៃសុក្រ ដើម្បីធ្វើការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្មី(គ.ជ.ប.) ហើយបន្ទាប់មក បោះឆ្នោតជ្រើសរើសសមាជិកប្រាំបួនរូបនៅថ្ងៃទី១៣ ខែមេសា។ ...
គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/23704/
សម រង្ស៊ី អះអាងថា ទំនាក់ទំនងខ្ញុំជាមួយនឹង កឹម សុខា មិនដែលប្រេះឆា
ដើម្បីឆ្លើយតបទៅនឹងទស្សនមួយចំនួនដែលថាមានការបែកបាក់នៅក្នុង គណបក្សសង្គ្រោះជាតិ មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី បានអះអាងថា ទំនាក់ទំនងរវាងលោកនិង កឹម សុខា នឹងមិនប្រេះឆា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://bit.ly/1BNgmuR
សមាជិកទី៩ គ.ជ.ប ថ្លឹងថ្លែងបេក្ខភាពរបស់ខ្លួន
ប្រធានអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ ដែលធ្លាប់បានក្លាយជាជម្រើសសម្រាប់សមាជិកទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ នឹងប្រកាសក្នុងពេលឆាប់ៗនេះ ថាតើនាងនឹងដកជាផ្លូវការបេក្ខភាពរបស់នាងដែរឬទេ។ ...
មាស សុខជា
http://www.phnompenhpost.com/one-time-nec-fave-weighs-call
កម្ពុជាយល់ព្រមលើច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស់
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាកម្ពុជា បានអនុម័តច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស់ចំនួន២ ដែលទទួលបានការថ្កោលទោសភ្លាមៗពីក្រុមសិទ្ធិមនុស្ស ថាមិនមានលក្ខណៈប្រជាធិបតេយ្យសម្រាប់បទប្បញ្ញត្តិរឹតត្បិតពួកគេ រាប់បញ្ចូលទាំងការហាមឃាត់អង្គការក្រៅរដ្ឋាភិបាលលើការរិះគន់គណបក្សនយោបាយ ...
បុគ្គលិកសារព័ត៌មាន Aljazeera America
http://america.aljazeera.com/articles/2015/3/19/cambodia-approves-controversial-election-laws.html
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថាច្បាប់ទាំងពីរអាចនាំឲ្យមានការបោះឆ្នោត 'គ្មានប្រជាធិបតេយ្យ'
ការរិះគន់លើសេចក្តីព្រាងច្បាប់ទាំងពីរ ដែលសំដៅធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសកម្ពុជា បន្តកើនឡើង។ កាលពីថ្ងៃអង្គារ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា សេចក្តីព្រាងច្បាប់ទាំងនោះ “រំលោភសិទ្ធិមនុស្សជាមូលដ្ឋាន និងបទដ្ឋានប្រជាធិបតេយ្យ ...
ហេង រស្មី
http://bit.ly/1O4ILXd
ច្បាប់បោះឆ្នោតថ្មីនឹងត្រូវសភាអនុម័តដោយគ្មានការជជែក
ច្បាប់ថ្មីពីរដែលគ្រប់គ្រងការបោះឆ្នោត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានរំពឹងថា នឹងត្រូវអនុម័ត ដោយគ្មានការជជែកពិភាក្សាបន្ថែមទៀតនៅសប្តាហ៍នេះក្នុងអំឡុងសម័យប្រជុំរដ្ឋសភា។ ...
មាស សុខជា
http://bit.ly/1ESZLgo
ការរិះគន់យ៉ាងខណៈពេលតំណាងរាស្ត្រពិភាក្សាសេចក្តីព្រាងកំណែទម្រង់ការបោះឆ្នោត
កាលពីថ្ងៃច័ន្ទ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានរៀបចំសិក្ខាសាលាមួយ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ពីរស្តីពីកំណែទម្រង់ការបោះឆ្នោត ប៉ុន្តែក្រុមសង្គមស៊ីវិលបដិសេធមិនចូលរួម ដោយមូលហេតុថាសេចក្តីព្រាងច្បាប់នោះមិនពេញលេញគ្រប់គ្រាន់ និងអធម្មនុញ្ញភាព។ គល់ បញ្ញា នាយក ...
នៅ វណ្ណារិន
http://bit.ly/1NIoIxy
អង្គការមិនមែនរដ្ឋាភិបាលរិះគន់គណបក្សនយោបាយកម្ពុជាពាក់ព័ន្ធនឹងសិក្ខាសាលាស្តីពីសេចក្តីព្រាងច្បាប់កំណែទម្រង់ការបោះឆ្នោត
កាលពីថ្ងៃច័ន្ទ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាង៦០ និងក្រុមកំណែទម្រង់ការបោះឆ្នោត បានធ្វើពហិការមិនចូលរួមសិក្ខាសាលាជាតិរៀបចំដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ស្តីពីសេចក្តីព្រាងច្បាប់កំណែទម្រង់ការបោះឆ្នោត ដោយនិយាយថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/ngos-boycott-workshop-on-electoral-reform-03092015171323.html
ការជំទាស់មិនឲ្យប្តូរឡូហ្គោគណបក្សហ៊្វុនស៊ិនប៉ិច បានងាកមកស្រុះស្រួលគ្នាវិញ
អនុប្រធានទីពីរគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជំទាស់នឹងប្រធានបក្សព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនចង់ឲ្យប្តូរឡូហ្គោគណបក្សដោយសំអាងថា ការផ្លាស់ប្តូរឡូហ្គោគណបក្ស គឺដូចជាលុបចោលសមិទ្ធផលរបស់សម្តេចឪ នរោត្តម សីហនុ នោះ ចុងក្រោយបានស្រុះស្រួលគ្នាវិញ។ ...
មាស សុខជា
http://bit.ly/1FVeB2J