គ.ជ.ប កំពុង​រៀបចំ​អគ្គលេខាធិការដ្ឋាន​ថ្មី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​បន្ត​រៀបចំ​អគ្គលេខាធិការដ្ឋាន​ថ្មី ដែល​ទំនង​ជា​អាច​ធ្វើការ​ផ្លាស់ប្តូរ លោក ទេព នីថា ចេញ​ពី​កន្លែង​ប្រតិបត្តិ​​នេះ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​ជាតិ​​កំពូល​​មួយ​នេះ​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ។ លោក ហង្ស ពុទ្ធា សមាជិក​ទី​ប្រាំបួន​របស់​ គ.ជ.ប និង​ជា​អ្នក​នាំពាក្យ​របស់​ស្ថាប័ន​នេះ​ដែល​​មកពី​សង្គម​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា គ.ជ.ប ​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​នៃ​​អគ្គលេខាធិការដ្ឋាន​របស់​ គ.ជ.ប ​​​និង​មន្រ្តី​​ឡើង​វិញ។ ​ប៉ុន្តែ លោក ពុទ្ធា មិន​បាន​ប្រាប់​ពី​កម្មវិធី​ជាក់លាក់​នៃ​ការ​ផ្លាស់ប្តូរ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បច្ចុប្បន្ន​ទេ ដោយ​លោក​​បញ្ជាក់​ថា ការ​ផ្លាស់ប្តូរ ឬ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ នឹង​បញ្ចប់​មិន​ឲ្យ​លើស​ពី​រយៈពេល ៣ ខែ ឡើយ។ …

មាស សុខជា
http://bit.ly/1GaMD68