ព័ត៌មាន
ជម្លោះដីធ្លីជិត១០ឆ្នាំជាមួយក្រុមហ៊ុនសុរាគារខ្មែរគ្មានដំណោះស្រាយ
ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ ...
ប៉ិច សុធារី
http://bit.ly/2cF6eow
អ្នកភូមិត្រូវគេរុញច្រានចេញពីភូមិគ្រឹះរបស់លោក ហ៊ុន សែន
អ្នកភូមិប្រហែល៧០នាក់មកពីស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានរារាំងកាលពីថ្ងៃសៅរ៍មិនឲ្យដើរហែទៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងក្រុងភ្នំពេញ ដែលពួកគេមានផែនការអំពាវនាវសុំការគាំទ្រឲ្យជួយដោះស្រាយជម្លោះដីធ្លីដែលកើតមានយូរឆ្នាំ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/18873/