ជម្លោះ​ដី​ធ្លី​ជិត​១០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​សុរាគារ​ខ្មែរ​គ្មាន​ដំណោះស្រាយ

ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ …

ប៉ិច សុធារី
http://bit.ly/2cF6eow