ព័ត៌មាន
អ្នកវិនិយោគឥណ្ឌា មើលឃើញកម្ពុជា ជាច្រកទ្វារបើកទៅរកអាស៊ាន
ចំនួនវិនិយោគឥណ្ឌានៅកម្ពុជារំពឹងថានឹងកើនឡើងនៅពេលខាងមុខស្របពេលដែលអ្នកវិនិយោគឥណ្ឌាសម្លឹងឃើញទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា អំណោយផល ជាច្រកទ្វារបើកនាំផលិតផលទៅតំបន់អាស៊ាន ទាំងមូល។ នៅក្នុងក្រសែភ្នែកបណ្តាអ្នកវិនិយោគឥណ្ឌា កម្ពុជាកំពុងបង្ហាញពីឱកាសជាទីផ្សារបើកទៅរកតំបន់អាស៊ាន។នេះបើយោងតាមអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា លោក Naveen Srivastava ថ្លែងកាលពីថ្ងៃពុធ។ លោកថា កម្ពុជា មានសក្ដានុពលច្រើន ក្នុងការទាក់ទាញអ្នកវិនិយោគ ដូចជាអ្នកវិនិយោគទុនឥណ្ឌា ជាដើម។ ...
ជា វណ្ណៈ
http://bit.ly/2bMclET
កម្ពុជា និងឥណ្ឌា គ្រោងបើកពិព័រណ៍ពាណិជ្ជកម្មបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
កម្ពុជានិងឥណ្ឌាគ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅពាក់កណ្តាលខែកញ្ញា ខាងមុខ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលទំហំការដោះដូរពាណិជ្ជកម្មទាំងពីរប្រទេសនៅទាបនៅឡើយ។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ដែលគ្រោងធ្វើនៅភ្នំពេញ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីបណ្តាធុរកិច្ចជន និងអ្នកវិនិយោគ ភាគច្រើនជាសមាជិកនៃសភាពាណិជ្ជកម្មរបស់កម្ពុជា និងឥណ្ឌា និងដើម្បីផ្តល់ឱកាសដល់បណ្តាពាណិជ្ជករនៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម។ ...
ជា វណ្ណៈ
http://bit.ly/2bFGzHU
កម្ពុជា និងឥណ្ឌាចូលរួមកិច្ចសហប្រតិបត្តិការជាមួយគ្នា
កិច្ចប្រជុំកំពូលគណៈកម្មាធិការចម្រុះកម្ពុជា និងឥណ្ឌាស្តីពីការធ្វើពាណិជ្ជកម្មទ្វេរភាគី និងការផ្លាស់ប្តូរបច្ចេកវិទ្យានឹងត្រូវបានប្រារព្ធនៅក្នុងទីក្រុង New Delhi នៅថ្ងៃសុក្រ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់អ្នកយកពត៌មានកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26883/cambodia-india-joint-cooperation/
ប្រទេសឥណ្ឌាផ្តល់សុនខសម្រាប់ការងារបោសសម្អាតមីន
រដ្ឋាភិបាលឥណ្ឌាបានផ្តល់សុនខ ១៥ ក្បាលដល់ប្រទេសកម្ពុជាជាមួយនឹងការសន្យាបណ្តុះបណ្តាលបុគ្គលិកដើម្បីធ្វើការជាមួយមិត្តសម្លាញ់សុនខទាំងនោះនៅលើគម្រោងកម្ចាត់មីន នេះបើយោងតាមសេចក្តីប្រកាសផ្លូវការមួយ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/26896/india-gifts-canines-for-mine-clearance/
អ្នកនាំពាក្យ៖ ប្រទេសឥណ្ឌានឹងមិនចម្លងរចនាបទប្រាសាទអង្គរវត្តឡើយ
លោកជុំ ស៊ុនរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាត្រូវបានផ្តល់ជាទឹកប្រាក់ប្រមាណ ៤លានដុល្លារ ដើម្បី អភិរក្ស ប្រាសាទព្រះវិហារ។ ...
Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/15492/india-gives-up-angkor-wat-replica--cambodian-spokesman/