ព័ត៌មាន
ពាណិជ្ជករជនជាតិអង់គ្លេស ដែលជាប់ចោទពីបទក្លែងបន្លំ ត្រូវចៅក្រមបណ្ដេញចេញក្រៅតុលាការ
ពាណិជ្ជករជនជាតិអង់គ្លេសម្នាក់ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាង២ឆ្នាំកន្លះដោយគ្មានសវនាការកាត់ទោស ត្រូវបានបណ្ដេញចេញក្រៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃដំបូងនៃសវនាការជំនុំជម្រះទោសរបស់ ...
ម៉ាតត៍ ប្លូមប៊ឺហ្គ និង ឃួន ណារិម
http://www.cambodiadailykhmer.com/news/27730/
ជនទះកំផ្លៀងសិស្សស្រីត្រូវជាប់ពន្ធនាគារ ១ ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃច័ន្ទនេះបានប្រកាសសាលក្រមផ្តន្ទាទោស បុរសម្នាក់ដាក់ពន្ធនាគារ ១ ឆ្នាំ និង ពិន័យជាប្រាក់សម្រាប់ដាក់ចួលក្នុងថវិកាជាតិចំនួន ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក) ករណីចូលទៅទះ កំផ្លៀង ពេញទំហឹងមួយដៃលើ ក្មេងស្រីម្នាក់ ដែលជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យជាស៊ីម បឹងកេងកង ...
ប៊ុត រស្មីគង្គា
http://bit.ly/1L20Giz
អតីតប៉ូលិស ២ នាក់ និងគូកនជាប់ទោសម្នាក់ៗ ១០ ឆ្នាំរឿងជួញថ្នាំញៀន
ជនជាប់ចោទជាអតីតមន្ត្រីនគរបាលសេដ្ឋកិច្ច ២ នាក់ និងគូកនកាលពីព្រឹកម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់ ១០ ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ ២០ លានរៀលជាប់ទាក់ទងនឹងការលក់ថ្នាំញៀនជិត ១ គីឡូក្រាមឲ្យទៅភ្នាក់ងារសមត្ថកិច្ចប្រឆាំងគ្រឿងញៀនប្រព្រឹត្ត ...
ប៊ុត រស្មីគង្គា
http://bit.ly/1LsxobN
នីហ្សេរីយ៉ាចំនួនប្រាំបីនាក់ត្រូវបានកាត់ទោសរយៈពេល 10 ឆ្នាំចំពោះការជួញដូរថ្នាំញៀន
កាលពីថ្ងៃសុក្រ ជនជាតិនីហ្សេរីយ៉ាចំនួនប្រាំបីនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទជួញដូរគ្រឿងញៀន ដោយសាលាដំបូងរាជធានីភ្នំពេញ ជាសមិទ្ធិផលនៃប្រតិបត្ដិការសម្ងាត់មួយកាលពីឆ្នាំមុន ដែលបានបញ្ចប់បន្ទាប់ពីមន្រ្តីគិញសម្ងាត់ បានទិញថ្នាំញៀនប្រភេទហ្វេតាមីនគ្រីស្តាល់ចំនួន១០០ក្រាមពីបុគ្គលម្នាក់ក្នុងចំណោមមនុស្សទាំងប្រាំបី។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/eight-nigerians-get-10-years-for-trafficking-meth-94835/
និស្សិតត្រូវបានចោទសួរពីការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក(Facebook)
កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានចោទសួរនិស្សិតសាកលវិទ្យាល័យម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន បន្ទាប់ពីលោក បានអំពាវនាវឱ្យមាន “បដិវត្តន៍ពណ៌”នៅក្នុងគេហទំព័រនៃបណ្តាញសង្គមហេ្វសប៊ុករបស់លោក នេះបើយោងតាមពាក្យសម្តីមេធាវីរបស់និស្សិតរូបនេះ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/student-questioned-over-facebook-comment-94349/
បន្ទាប់ពីមានការចាប់ខ្លួន អង្គការសិទ្ធិមនុស្សបង្ហាញពីគោលការណ៍ទាំង៩នៃសេរីភាពអុីនធឺណេត
បន្ទាប់ពីមានការចាប់ខ្លួនសកម្មជន សម្រាប់ការបញ្ចេញមតិលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុក ក្រុមអង្គការសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានសរសេរសេចក្តីថ្លែងការណ៍ អំពីគោលការណ៍ណែនាំសេរីភាពអុីនធឺណេតនៅក្នុងប្រទេសកម្ពុជា។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/following-arrests-groups-issue-nine-principles-of-internet-freedom/2964547.html
សកម្មជនគណបក្សសង្គ្រោះជាតិជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ថែមទៀតពាក់ព័ន្ធនឹងការតវ៉ា
កាលពីម្សិលមិញ លោក អ៊ុក ពេជ្រសំណាង សកម្មជនបក្សប្រឆាំងដែលកំពុងជាប់់ពន្ធនាគារបាន ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/news/27502/
សមត្ថកិច្ចចាប់ក្រុមជួញដូរមនុស្សនាំស្រ្តីខ្មែរទៅចិន ៦ នាក់
សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភំ្នពេញ កាលពីព្រឹកម្សិលមិញ បានបង្ក្រាប ករណីជួញដូរមនុស្សឆ្លងដែនពីកម្ពុជាទៅប្រទេសចិន ដោយឃាត់ខ្លួនជនប្រព្រឹត្តល្មើស ៦ នាក់ (ជនជាតិចិន ៣ នាក់)និងជួយសង្គ្រោះស្ត្រីខ្មែរចំនួនបីនាក់ នៅមុនពេលពួកគេ ត្រៀមឡើងយន្តហោះ។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1Qq2Yqz
តុលាការចោទប្រកាន់បុរសម្នាក់ដែលគំរាមធ្វើឃាតលោក សុខ ទូច
កម្មករចំណាកស្រុកអាយុ២៧ឆ្នាំម្នាក់ដែលបានប្រើ ប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួនគំរាម “បាញ់ ...
ប៉ូលិសសេដ្ឋកិច្ច និងបក្ខពួកត្រូវកាត់ទោសពីបទជួញគ្រឿងញៀន
ជនជាប់សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ០៤ នាក់ក្នុងនោះមានបុរស ២ នាក់គឺជាមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃកាលពីព្រឹកម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះក្ដីពាក់ព័ន្ធនឹងការលក់ថ្នាំញៀនជិត ១ គីឡូក្រាមទៅឲ្យភ្នាក់ងារសមត្ថកិច្ចប្រឆាំងគ្រឿងញៀនដែលក្លែងខ្លួនធ្វើ ...
ប៊ុត រស្មីគង្គា
http://bit.ly/1JS1hkG
ឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ
សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដោយបន្តឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងបើទោះបីជាក្រុមមេធាវីការពារក្តីបានចាត់ទុកការសម្រេចរបស់តុលាការទាំងពីរថា្នក់នេះថាធ្វើឡើងខុសនីតិវិធី ...
មាស សុខជា
http://bit.ly/1hVF6j8
ម្ចាស់ហាងម៉ាស្សាទទួលបានការកាត់ទោស ៥ ឆ្នាំសម្រាប់អំពើពេស្យាចាក្នុងហាង
កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសម្ចាស់ហាងម៉ាស្សាមួយរូបឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្នុងការប្រកបរបរពេស្យាចារលើក្មេងស្រីអាយុ ១៦ ឆ្នាំមួយរូបនិងស្ត្រី៤នាក់ទៀតនៅគ្រឹះស្ថានរបស់បុរសនេះកាលពីដើមឆ្នាំ។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/massage-parlor-owner-gets-5-years-for-prostituting-93163/
បុរសបីនាក់ជាប់ទោសដោយសាររត់ពន្ធកញ្ឆាពីប្រទេសឡាវ
នៅថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បុរសបីនាក់ពីរបទជួញដូរគ្រឿងញៀន ដោយសារជនទាំងបីបានរត់ពន្ធកញ្ឆាច្រើនជាង ១តោន មកពីប្រទេសឡាវចូលទៅក្នុងប្រទេសប្រទេសកម្ពុជា នេះបើយោងតាមពាក្យសម្តីរបស់ប៉ូលីស។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/three-charged-for-smuggling-marijuana-from-laos-92794/
អ្នកប្រើប្រាស់គ្រឿងញៀនមួយក្រុមធំត្រូវចាប់ខ្លួនបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន
នគរបាលបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/27228/
សកម្មជនសង្គ្រោះជាតិម្នាក់ត្រូវនាំមកកាត់ទោសក្នុងបទល្មើសផ្សេងទៀត
សាលាដំបូងរាជធានីកាលពីព្រឹកម្សិលមិញបានបើកសវនាការជំនុំជម្រះលោក អ៊ុក ពេជ្រសំណាង ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិក្រោមការចោទប្រកាន់ចំនួន ៤ បទល្មើសថ្មីទៀតជាប់ពាក់ព័ន្ធនឹងករណីវាយសន្តិសុខបើទោះបីជាសកម្មជនរូបនេះក៏ធ្លាប់ត្រូវបានសន្តិសុខព្រួតគ្នាវាយឲ្យរងរបួសធ្ងន់ ...
ប៊ុត រស្មីគង្គា
http://bit.ly/1NAsgDM
មេខ្យល់ ៥ នាក់ត្រូវបានកាត់ទោសរឿងជួញដូរស្ត្រី
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញបានបើកសវនាការជំនុំជម្រះបន្តលើរឿងក្តីព្រហ្មទណ្ឌជនជាប់ចោទដែលសង្ស័យជាមេខ្លោងជួញដូរមនុស្សចំនួន ៥ នាក់ក្នុងនោះមានបុរសជនជាតិចិន ២ នាក់ និងស្ត្រីខ្មែរ ៣ នាក់ជាប់ពាក់ព័ន្ធនឹងការលក់ដូរស្ត្រីខ្មែរចំនួន ៧ នាក់ទៅរៀបការ ...
ប៊ុត រស្មីគង្គា
http://bit.ly/1NTrLSg
ម្ចាស់ហាងម៉ាស្សាបង្កប់វ៉ៃសិចត្រូវបានកាត់ទោស
ថៅកែម៉ាស្សាយីហោ «៣៦៨» ម្នាក់កាលពីព្រឹកម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះ និងកាត់ទោសពីបទ «សញ្ចារកម្ម» ជាប់ពាក់ព័ន្ធនឹងករណីបើកហាងម៉ាស្សាសម្រាប់ចាប់សរសៃ និងកោសខ្យល់តែបានលួចបង្កប់សេវាផ្លូវភេទ (វ៉ៃសិច) ខុសច្បាប់ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុង ...
ប៊ុត រស្មីគង្គា
http://bit.ly/1hY71Pi
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសកម្មការិនីម្នាក់ឲ្យជាប់ពន្ធនាគារមួយជីវិតពីបទជះទឹកអាស៊ីត
កាលពីម្សិលមិញ កម្មការិនីវ័យ៤០ឆ្នាំម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតពីបទសម្លាប់ស្ត្រីវ័យ២០ឆ្នាំម្នាក់ដោយការជះទឹកអាស៊ីតលើនាង បន្ទាប់ពីដឹងថាប្ដីរបស់ខ្លួនមានស្នេហាលួចលាក់ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/news/27208/
និស្សិតម្នាក់ត្រូវចាប់ឃុំបន្ទាប់ពីប្រកាសធ្វើបដិវត្តន៍ពណ៌
និសិ្សតសាកលវិទ្យាល័យខេមរៈម្នាក់ដែលមានទំនោរប្រឆាំងរដ្ឋាភិបាលត្រូវបានសាលាដំបូងរាជធានីធ្វើការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសបន្ទាប់ពីយុវជនរូបនេះប្រកាសធ្វើបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃនៅលើបណ្តាញ ...
ប៉ិច សុធារី
http://bit.ly/1Pu5YAY
អង្គរក្សអតីតប្រធានតុលាការក្រុងភ្នំពេញបដិសេធការចោទប្រកាន់ថ្មី
មេធាវីរបស់លោក ពេជ្រ ព្រហ្មមុន្នី បាននិយាយថា កាលពីម្សិលមិញ លោក ពេជ្រ ព្រហ្មមុនី្ន ជាឧត្តមសេនីយ៍យោធាផ្កាយ ...
គ្រូអាគម លោក អាំង មាលតីនិងម្ដាយថោង សារ៉ាត់ ជាប់បទល្មើសថ្មី
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានបញ្ចប់សាកសួរជនជាប់ចោទ ឈ្មោះ ពេជ្រ ព្រហ្មមុន្នី ភេទប្រុសអាយុ ៥៥ឆ្នាំ អតីតនាយរងសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកជាមនុស្សដ៏ស្និទ្ធបំផុត និងជាគ្រូអាគម លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ឈ្មោះ កែវ សារី ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវជា ...
ប៊ុត រស្មីគង្គា
http://bit.ly/1MBwUQf
ម្តាយថោង សារ៉ាត់ត្រូវនាំខ្លួនមកសួរចម្លើយជាថ្មីពាក់ព័ន្ធនឹងលោកអាំង មាលតី
ចុងចោទឈ្មោះ កែវ សារី អាយុ ៥៧ ឆ្នាំ ដែលជាម្តាយរបស់លោក ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃស មកសាលាដំបូងរាជធានី កាលពីម្សិលមិញ ដើម្បីសួរចម្លើយបន្ថែម ពាក់ព័ន្ធនឹងករណីការដោះលែងគាត់និងប្តី លោក ថោង ចំរើន ឲ្យ ...
ប៊ុត រស្មីគង្គា
http://bit.ly/1E65b9d
អតីតនាយកសាលាដំបូងរាជធានីភ្នំពេញអាប់មុខជាប់ពន្ធនាគារនៅខេត្តកណ្តាល
មន្ត្រីពន្ធនាគារបានឱ្យដឹងនៅថ្ងៃចន្ទថា កាលពីថ្ងៃអាទិត្យ លោក អាល មាលរតី អតីតនាយកសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅពន្ធនាគារ ខេត្តកណ្ដាល បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទលួចបន្លំប្រាក់ដោយលួចដកហូតរថយន្ត SUV មួយពីអ្នកចែកចាយគ្រឿងញៀន និងយក ទៅឱ្យកូនប្រុសរបស់លោក ។ ...
អូន ភាព
https://www.cambodiadaily.com/news/disgraced-court-director-imprisoned-in-kandal-91894/
អតីតអគ្គកុងស៊ុលរងបដិសេធក្លែងបន្លំឯកសារនៅអង្គជំនុំជម្រះ
កាលពីថ្ងៃចន្ទ អតីតអគ្គកុងស៊ុលរងកម្ពុជាទៅកាន់ទីក្រុងហូជីមិញ បានបដិសេធពីការក្លែងបន្លំឯកសារដើម្បីជួយដល់ក្រុមហ៊ុនឯកជនមួយ ក្នុងការរត់ពន្ធឈើប្រណីតចូលទៅកាន់ប្រទេសវៀតណាមក្នុងអំឡុងថ្ងៃដំបូងនៃការជំនុំជម្រះក្តីនៅឯតុលាការក្រុងភ្នំពេញ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/on-trial-former-counselor-to-vietnam-denies-forging-letter-91891/