ព័ត៌មាន
Six Senses នឹងបើកដំណើរការឡើងវិញ ក្នុងខែធ្នូខាងមុខ
រមណីយដ្ឋានប្រណីត Six Senses កោះក្របី គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅខែធ្នូ ខាងមុខនេះហើយ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មទេសចរណ៍ ដែលទទួលរង-ផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ជាង ២ ឆ្នាំមកនេះ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-21-0936-242560.html
តំបន់ទេសចរណ៍កោះក្របី នឹងបើកជាសាធារណៈពាក់កណ្តាលឆ្នាំ២០១៧
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...
សុខ ចាន់
http://bit.ly/2bTwEAC