ព័ត៌មាន​

មូលនិធិ​ជាតិ​ជំនួយ​សង្គមៈ ការបន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ជន​ងាយ​រងគ្រោះ​កូ​វីដ​ ១៩ នឹង​ជួយ​ទប់​លំនឹង​ជីវភាព​ដល់​គ្រួសារ​ក្រីក្រ​

យោង​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចុះ​កាលបរិច្ឆេទ នៅ​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ ២០២៣​ កន្លងទៅនេះ បានសម្រេច​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ដល់​ខែមីនា ឆ្នាំ ២០២៤ និង​បាន​កែសម្រួល​កម្រិត​អត្ថប្រយោជន៍​ក្នុងការ​ផ្តល់​ថវិកា​ដល់​ជនរងគ្រោះ​ទាំងនោះ​ផងដែរ​។ ...

សុខ រក្សា
https://www.postkhmer.com/national/2024-1-13-1648-257523

រដ្ឋាភិបាល ​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ត្រូវបាន​ព្យួរការងារ​

រាជរដ្ឋាភិបាល​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ​(​លើក​ទី៩)​ ជូន​កម្មករនិយោជិត​នៅក្នុង​វិស័យ​កាត់ដេរ​ដែល​បម្រើ​ការងា​រ​នៅ​រោងចក្រ​ចំនួន​ ៣៩ នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ...

សុខ រក្សា
https://www.postkhmer.com/national/2023-10-27-1025-255524.html

រដ្ឋ​សន្សំ​ថវិកា​បាន​ជាង $២០០ លាន​ ពី​ការព្យួរ​កិច្ចការ​មិនចាំបាច់​មួយ​ចំនួន

លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​អះ​អាង​ជា​សាធារណៈ​ថា រដ្ឋ​បាន​សន្សំ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ បន្ទាប់ពី​លោក​សម្រេច​ព្យួរ​ការចំណាយ​ទៅលើ​គម្រោង​សិក្សា​នានា​ដែល​មិនចាំបាច់​ ហើយ​បង្វិល​ថវិកា​នោះមក​ប្រើប្រាស់​ឱ្យចំ​គោលដៅ​វិញ​ដូចជា បង្កើន​ការ​គាំពារ​សង្គម ​និង​ប្រើ​ក្នុង​គ្រា ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-10-06-0908-255052.html

១០​ ថ្ងៃ​ មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​អាយុ​ក្រោម​ ២ ​ឆ្នាំ ជិត ២០០​ នាក់ ​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​

ក្នុង​រយៈពេល ​១០ ថ្ងៃ មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​អាយុ​ក្រោម​ ២​ ឆ្នាំ ជិត​ ២០០ នាក់ ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើន​ប្រាក់ឧបត្ថម្ភ​រាជរដ្ឋាភិបាល​សម្រាប់​ស​មា​ជិ​ក ប​.​ស​.​ស ខណៈ​ស្ត្រី បង្ហាញ​ការ​ពេញចិត្ត​ក្នុងការ​ទទួលបាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​បន្ថែម​នេះ​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-15-1002-253557.html

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ជំងឺ​កូ​វីដ​ ១៩ ឈានដល់​ជុំ​ទី​១៣

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៧០​ ម៉ឺន​គ្រួសារ​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​ ១៩ ខណៈដែល​កម្មវិធី​នេះ​អនុវត្ត​ឈានដល់​ជុំ​ទី​១៣ លើក​ទី​៣​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-06-26-0838-251697.html

រដ្ឋាភិបាលផ្តល់ប្រាក់​ឧបត្ថម្ភ​ជាថ្មី​ជូន​កម្មករ​ព្យួរការងារ​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ ​៩ ​ពាន់​នាក់

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជាថ្មី​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ ៩ ​ពាន់​នាក់ នៃ​រោងចក្រ​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុងនោះ​ម្នាក់ៗ​នឹង​ទទួលបាន​ថវិកា​ពី ២០ ​ទៅ​ ៤០​ ដុល្លារ​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-06-03-1100-250792.html

មកទល់​ពេលនេះ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​ជាង ៩៦០ លាន​ដុល្លារ ជួយ​ជន​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩

គិត​ត្រឹម​ថ្ងៃទី ២៤ ខែ​កុម្ភៈឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង ៩៦០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឧបត្ថម្ភ​សាច់​ប្រាក់ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជិត ២,៨ លាន​នាក់​បាន​ទទួល​ពីការ​ឧបត្ថម្ភនេះ។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-02-25-1515-247372.html

​គម្រោង​គាំពារ​សង្គម​ ជំរុញ​វិស័យ​សុខាភិបាល​របស់​ប្រទេស​ជាតិ​

​កម្មវិធី​គាំពារ​សង្គម​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​វិស័យ​សេវា​ថែទាំ​សុខភាព​ និង​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​រស់នៅ​ ដែល​នាំ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​មាន​ភាព​ប្រសើរ​ឡើង​។​ ...

មាស ម៉ូលីកា
https://kiripost.com/stories/cambodia-social-protection-scheme-bolsters-nations-healthcare

កសិករ​ខ្នាតតូច​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន កំពុង​នាំគ្នា​ធ្វើ​យុទ្ធនាការ​សប្តាហ៍​គាំពារ​សង្គម​

​កសិករ​ខ្នាតតូច​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន កំពុង​នាំគ្នា​ធ្វើ​យុទ្ធនាការ​សប្តាហ៍​គាំពារ​សង្គម ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​កសិករ​ខ្នាតតូច​ទៅក្នុង​ច្បាប់ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ស្រប​ពេលដែល​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​នានា កំពុងមាន​កិច្ចពិភាក្សា​ក្នុង​កម្ម​វិធី​សប្ដាហ៍​គាំពារ​សង្គម​នេះ​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-02-14-1805-246968.html

ប​.​ស​.​ស នឹង​ដាក់ឱ្យ​​អនុវត្ត​សាកល្បង​គម្រោង​ SPIN​ សម្រាប់​អ្នកបម្រើ​ក្នុងផ្ទះ និង​អ្នកបើក​កង់ ​៣

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នឹង​ដាក់ឱ្យអនុវត្ត​សាកល្បង គម្រោង SPIN នៃ ប​.​ស​.​ស​. សម្រាប់​អ្នកបម្រើ​ក្នុងផ្ទះ និង​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ឆ្នាំ​ ២០២៣​ នេះ​។​ ...

រ៉ាន់ រើយ
https://www.postkhmer.com/national/2023-02-15-1020-246983.html

លោក​ អូន ព័ន្ធមុនីរ័ត្ន ជំ​រុញឱ្យ​រួមគ្នា​គាំទ្រ​ដល់​ពលរដ្ឋ​ឱ្យ​ទទួលបាន​ប្រព័ន្ធ​គាំពារ​សង្គម​

លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​រួមគ្នា​ក្នុងការ​គាំទ្រ​ដល់​ពលរដ្ឋ​ឱ្យ​ទទួលបាន​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​សប្តាហ៍​គាំពារ​សង្គម​ឆ្នាំ​ ២០២៣ កំណត់​យក​ការពង្រឹង​ប្រសិទ្ធភាព​និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​ដើម្បី​ពិភាក្សា​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-02-14-1032-246948.html

មកទល់ពេលនេះ រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​ជាង ​$៩៣០ ​លាន ជួយ​ជន​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ​

គិត​ត្រឹម​ថ្ងៃទី​​ ២៤ ខែមករា​ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​ ៩៣០​ លាន​ដុល្លារ​អាមេរិក ​សម្រាប់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ជិត​ ២,៨​ លាន​នាក់​បានទទួល​ពី​ការឧបត្ថម្ភ​នេះ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-26-1033-246292.html

គម្រោង​សាច់ប្រាក់​នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​អតិ​ផរ​ណ​

​រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​គម្រោង​គាំពារ​សង្គម​មួយ​ ដើម្បី​ផ្តល់​សាច់ប្រាក់​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​កើនឡើង​នៃ​អតិផរណា​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cash-scheme-to-decrease-inflation-burden

ក្នុង​រយៈ​ពេល ២ ឆ្នាំ រាជរដ្ឋា​ភិបាល​​ បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​​ពល​រដ្ឋ​ក្រីក្រ បាន​​ប្រមាណ ៧០ ម៉ឺន​គ្រួសារ

ក្នុង​រយៈ​ពេល ២ ឆ្នាំ គិត​ចាប់​ពីថ្ងៃទី​ ២៥ ខែ​មិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​២៥ ខែ​មិថុ​នា​ឆ្នាំ ២០២២ ​នេះ​ រាជរដ្ឋា​ភិបាល​​ បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ បាន​ចំនួន​ ២៩ លើក​ ដោយ​បាន​ចំណាយ​ថវិការដ្ឋ​ប្រមាណ ៧១៤,៩ លាន​ដុល្លារ​អាមេរិក​ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-06-26-1751-238111.html

ព្រះរាជាណាចក្រ​កម្ពុជាបន្តចំណាយ​ច្រើន​ដើម្បី​ជួយ​ពលរដ្ឋ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ដកស្រង់​សម្តី​កាលពី​ខែ​មុន​ថា ជំងឺ​រាតត្បាត​បាន​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ថវិកា ២,៣ ពាន់​លាន​ដុល្លារ​ចាប់តាំងពី​វា​ចាប់ផ្តើម​។ ...

សានជីថា អាម៉ាថថាលីងហ្គាំ
https://www.phnompenhpost.com/special-reports/not-out-woods-yet-kingdom-spends-more-help-citizens

រដ្ឋាភិបាល​កម្ពុជា​បន្ត​ចេញ​វិធានការ​ជុំ​ទី​១០ ដើម្បី​ជួយ​ដល់​អ្នក​រង​ផលប៉ះពាល់​ពី​កូវីដ​-១៩

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​១០ បន្ថែមទៀត ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ-១៩​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-01-1045-226023.html

គិត​ត្រឹម​ថ្ងៃ​ ២៤ ​តុលា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ៦៧ ​ម៉ឺន​នាក់

គិត​ត្រឹម​ថ្ងៃទី​ ២៤ តុលា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច បានបញ្ចប់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ៦៧ ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ជុំ​ទី​ ៦ លើក​ទី​ ៣ អំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ ដែលមាន​ទឹកប្រាក់​ចំនួន​ជាង ១២០ ​ប៊ីលាន​រៀល និង​ចាប់ផ្តើម​ជុំ​ទី​ ៧ លើក​ទី​ ១ ពីថ្ងៃ​ទី​ ២៣ ​តុលា ដល់​ថ្ងៃទី ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-27-0944-225760.html

ក្រសួង​អប់រំ​ បន្ត​ចែក​អង្ករ​ដល់​សិស្ស​ក្នុង​គ្រួសារ​ងាយ​រងគ្រោះ​ពី​កូវីដ

ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដោយ​ចែក​ស្បៀង​ជា​អង្ករ​ដល់​សិស្ស​មកពី​គ្រួសារ​ក្រីក្រ​ជាង​ ១៣ ០០០ នាក់ និង​ចុងភៅ​ជាង ៥០០ នាក់​ ទៅ​ដល់​សាលា​បឋមសិក្សា​ចំនួន​ ២០៥ សាលា ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៦ ដែល​រងផលប៉ះពាល់​ខ្លាំង​ពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ឆ្នាំ​ ២០២១​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.postkhmer.com/national/2021-09-21-0922-223907.html

​ក្រសួង​ប្រកាស​ពី​ការ​ផ្តល់​សាច់ប្រាក់​ជុំ​ថ្មី​ដល់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​

​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ជុំ​បន្ទាប់​របស់​រដ្ឋាភិបាល​ដល់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ចំនួន​ ៦.៣៦៦​ នាក់​ មក​ពី​រោងចក្រ​ចំនួន​ ២២​ នៅ​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​បាន​ផ្អាក​ដំណើរការ​ដោយសារ​ជំងឺ​រាតត្បាត ...

នៅ ស៊ីវត្ថា
https://www.phnompenhpost.com/national/ministry-announces-new-round-cash-handouts-laid-workers

​រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កម្មករ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​ខ្ទប់​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កម្មករ​ចំនួន​ ៥៩.០១២​ នាក់​មក​ពី​រោងចក្រ​ចំនួន​ ១៧៥​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​កាបូប​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​ ក្រុង​តា​ខ្មៅ​ និង​ខេត្ត​ព្រះ​សីហ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/govt-gives-financial-aid-lockdown-affected-workers

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bWDEG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!