ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបើកសាលាជំនាញបើកយន្តហោះនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2c9zYJr
ក្រសួងគាំទ្រអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...
សុខ ចាន់
http://bit.ly/2cEUKBN
កម្ពុជា រំពឹងនឹងសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិន ២លាននាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងឲ្យដឹងថាគោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន២លាននាក់នៅក្នុងឆ្នាំ២០២០មកកម្ពុជានឹងទទួលបានជោគជ័យស្របពេលដែលក្រសួងទេសចរណ៍និងវិទ្យាស្ថានខុងជឺនៅកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការផ្តល់វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីទេសចរណ៍ និស្សិតផ្នែកទេសចរណ៍ និងអ្នកនាំភ្ញៀវទេសចរ។ ...
សុខ ចាន់
http://bit.ly/29GpsUh