ក្រសួងគាំទ្រអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ …
សុខ ចាន់
http://bit.ly/2cEUKBN