ភ្នំពេញប៉ុស្តិ៍
ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជិត ២០%
ប្រាក់ចំណូលបានពីប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ(PPAP) ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ មានប្រមាណជាង ៣២ លានដុល្លារ កើនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញនិយាយថា ចំនួននេះនឹងហក់ឡើងខ្លាំងនៅពេលគម្រោងព្រែកជីកហ្វូណនតេជោដែល ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-18-1415-263319
ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃលើពលរដ្ឋកម្ពុជា«ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុក ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាថា «ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-120-263317
អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាមភាសាការទូតនិងឲ្យថៃរក្សាភាពស្ងប់ស្ងៀមនៅភូមិព្រៃចាន់ទុកបញ្ហាឲ្យ JBC ដោះស្រាយ
លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង យ៉ាកែវ។ លោកបានស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-18-810-263311
អភិបាលខេត្ដបន្ទាយមានជ័យ និងស្រះកែវចរចា ខណៈកងកម្លាំងថៃប្រើហឹង្សាលើជនស៊ីវិលកម្ពុជា
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក រាត្រី បានលើកសំណើទៅភាគីថៃចំនួន ៤ ចំណុច។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-17-184-263309
នគរបាលកម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និងគោរពដែនអធិបតេយ្យរៀងៗខ្លួន
នគរបាលកម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅក្នុងកិច្ចប្រជុំមួយថ្ងៃពេញនៅខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជាដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយកិច្ចប្រជុំចាប់ផ្ដើមនៅម៉ោង១០ព្រឹក រហូតដល់ម៉ោង ៨យប់។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-17-84-263296
ការដោះមីននៅព្រំដែននៅតែបន្តដោយផ្ដោតអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម
អាជ្ញាធរមីនបានគូសបញ្ជាក់ប្រាប់ទៅសហភាពអឺរ៉ុបថា ការដោះមីននៅតាមព្រំដែនថៃ នៅតែបន្តធ្វើដោយផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ ការថ្លែងបែបនេះធ្វើឡើងដោយលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្នុងជំនួបជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១៦ កញ្ញានេះ ដែលភាគីទាំងពីរបានពិភាក្សាអំពីការបោសសម្អាតមីននៅតាមព្រំដែន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1650-263292
កងទ័ពជើងទឹកថៃចោទថាកម្ពុជាទន្ទ្រានដីថៃ ខណៈដែលកម្ពុជាបញ្ជាក់ថាទីតាំងទាំងនោះត្រូវបានបកស្រាយច្បាស់លាស់ហើយនៅឆ្នាំ២០២២
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបំភ្លឺថា ចំណុចដែលកងទ័ពជើងទឹកថៃបានលើកឡើងថាកម្ពុជាបំពានដីថៃ តាមពិតត្រូវបានដោះស្រាយរួចរាល់តាំងពីឆ្នាំ២០២២ ចំណែកចំណុចនៅសេសសល់គួរត្រូវបានដាក់បញ្ចូលក្នុងកិច្ចការរបស់ គណៈកម្មាធិការចម្រុះព្រំដែន (JBC)។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1827-263294
និយតករទូរគមនាគមន៍កម្ពុជា ព្រមានពីការកើនឡើងនៃសកម្មភាពក្លែងបន្លំលើ Telegram
និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជុំវិញការកើនឡើងនៃសកម្មភាពក្លែងបន្លំនៅលើថ្នាលផ្ញើសារដ៏ពេញនិយមតេឡេក្រាម (Telegram)។ យោងតាម (ន.ទ.ក) បានឱ្យដឹងថា ជនបោកប្រាសបាននិងកំពុងចែកចាយសារបោកប្រាស់តាមរយៈ Telegram ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-15-1819-263278
សារធាតុពុលដែលបន្សល់ទុកពីសង្រ្គាមព្រំដែន កំពុងបង្កហានិភ័យដល់សុខភាពមនុស្ស និងបរិស្ថាន
សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាជិត១០ និងក្រុមអ្នកជំនាញបានរកឃើញសញ្ញាយ៉ាងខ្លាំងនៃវត្តមានសារធាតុគីមីពុល ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ហើយវាកំពុងតែបង្កហានិភ័យដល់សុខភាពមនុស្ស និងបរិស្ថាននៅសហគមន៍តាមតំបន់ព្រំដែន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-15-1054-263265
ទឹកធ្លាក់ភ្នំគូលែនត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង
តំបន់ទឹកធ្លាក់ភ្នំគូលែន ត្រូវបានបិទមិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ជាបណ្ដោះអាសន្ន ខណៈដែលទឹកស្ទឹងយ៉ាងហោចណាស់២បានឡើងលើសកម្រិតប្រកាសអាសន្ននៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ។ អាជ្ញាធរមូលដ្ឋានបានសម្រេចប្រកាសបិទតំបន់ទឹកធ្លាក់ភ្នំគូលែន ជាបណ្ដោះអាសន្ន មិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែកញ្ញា។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-15-152-263270
កម្ពុជាបញ្ជាក់ថាមិនបានបង្ហោះដ្រូនចូលទឹកដីថៃ ខណៈភូមិភាគ២ថៃថាមានដ្រូន៨០គ្រឿងបង្ហោះលើទឹកដីថៃ
ក្រសួងការពារជាតិប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយ«គ្មានមូលដ្ឋាន និងគ្មានភស្តុតាង»របស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-15-815-263262
អតីតពលករខ្មែរនៅប្រទេសថៃប្រមាណ២២ម៉ឺននាក់ ក្នុងចំណោមជិត១លាននាក់ទទួលបានឱកាសការងារ
អតីតពលករខ្មែរ ដែលត្រឡប់មកពីថៃប្រមាណ ២២ម៉ឺននាក់ បានទទួលឱកាសការងារធ្វើនៅក្នុងស្រុក តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជួយសម្របសម្រួលពីវិស័យឯកជន និងមេដឹកនាំសហជីព គិតត្រឹម១០ ខែកញ្ញានេះ។ នេះបើយោងតាមក្រសួងការងារនេះថ្ងៃសុក្រ ទី១២ ខែកញ្ញានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-12-1733-263259
អន្តរជាតិសាទរលទ្ធផលវិជ្ជមាននៃការរកដំណោះស្រាយជម្លោះកម្ពុជា-ថៃ ប៉ុន្តែសំណើសុំបើកព្រំដែនឡើងវិញមិនទទួលបានការគាំទ្រ
មន្ត្រីការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែសំណើបើកព្រំដែនឡើងវិញពីសំណាក់ប្រទេសជប៉ុនដើម្បីសម្រួលដល់ច្រវ៉ាក់ផលិតកម្ម នៅតែជាបញ្ហាចម្រូងចម្រាស។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-12-1145-263251
ក្រុមសង្កេតការណ៍អន្ដរកាលអាស៊ានចាប់ផ្ដើមចុះទៅកាន់ទីតាំងតាមបណ្ដាខេត្តជាប់ព្រំដែន
ក្រសួងការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចាប់ផ្តើមត្រួតពិនិត្យនៅនឹងកន្លែងនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246
Air Cambodia ចុះកិច្ចព្រមព្រៀងទិញយន្តហោះពាណិជ្ជកម្មចិន C909 ចំនួន ២០គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) អំពីការគ្រោងនឹងទិញយន្តហោះផលិតដោយប្រទេសចិន C909 regional ចំនួន ២០ គ្រឿង ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការក្នុង ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-9-11-1733-263249
កម្ពុជា-ថៃរកវិធីបន្ថយភាពតានតឹងតាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា និងពិភាក្សាករណីទាហានកម្ពុជា១៨រូបដែលថៃកំពុងឃុំឃាំង
ម្ពុជា និង ថៃ ពិភាក្សាគ្នាអំពីការកាត់បន្ថយភាពតានតឹង ការដោះលែងទាហានកម្ពុជា ១៨រូប និងការស្នើរបស់ជប៉ុនក្នុងការបើកច្រកព្រំដែនមួយចំនួន នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញានេះ នៅខេត្តកោះកុង។ កិច្ចប្រជុំ GBC ដែលជាកិច្ចប្រជុំកម្រិតក្រសួងការពារជាតិ ធ្វើឡើងដោយមានការចូលរួមរបស់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-10-1358-263231
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឲ្យអ្នកសារព័ត៌មាន មានមនសិការនិងតម្កល់ឧត្តមប្រយោជន៍របស់ជាតិនិងក្រមសីលធម៌ វិជ្ជាជីវៈ
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-9-1654-263219
យោធិនកម្ពុជា ១៨នាក់ ដែលទាហានថៃចាប់ខ្លួន មានឱកាសតបសំបុត្រជាមួយក្រុមគ្រួសារជាលើកដំបូង
កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ថា យោធិនកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងកម្លាំងថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា បានទទួលសារដំណឹងពីគ្រួសារ និងបានសរសេរសារតបត្រឡប់វិញតាមរយៈប្រព័ន្ធមនុស្សធម៌។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-9-1938-263222
លោក ហ៊ុន ម៉ាណែត ទម្លាយពីមូលហេតុដែលរដ្ឋាភិបាលរក្សាភាពស្ងាត់ស្ងៀម
បន្ទាប់ពីសកម្មភាពរបស់លោកនៅលើបណ្ដាញសង្គមហាក់មានភាពថមថយ គិតចាប់ពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ កញ្ញានេះ បានចេញសារឆ្លើយតបទៅនឹងការលើកឡើងពីស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាល។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-9-9-1535-263218
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាស្វាគមន៍កិច្ចសហការពីប្រទេសនានាលើការបង្ក្រាបបទល្មើសបោកតាមអនឡាញ
ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅទាំងនៅកម្ពុជា និងមីយ៉ាន់ម៉ា លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិកផ្ដល់កិច្ចសហការដើម្បីបង្ក្រាបបទល្មើសទាំងនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-9-188-263221
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើបណ្តាញឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ានិងកម្ពុជា
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (OFAC) បានដាក់ទណ្ឌកម្មយ៉ាងលើបណ្តាញឆបោកតាមអ៊ីនធឺណិតដែលប្រតិបត្តិការនៅតំបន់ ស្វេ កុកកូ ប្រទេសមីយ៉ាន់ម៉ា និងគោលដៅមួយចំនួននៅកម្ពុជា ដែលប្រព្រឹត្តដោយជាតិចិន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-9-1436-263217
គម្រោងសាងសង់ជាង ២ ពាន់ ត្រូវបានអនុញ្ញាតឱ្យសាងសង់នៅក្នុងឆមាសទី១
ស្ថានភាពវិស័យសំណង់នៅកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗហើយ ដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានគម្រោងសាងសង់ជាង ២ ០០០គម្រោង ត្រូវបានអនុញ្ញាតឱ្យសាងសង់ ដែលកើនឡើងជិត ១/៤ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2025-9-8-1631-263205
កម្ពុជាកំពុងខិតខំធ្វើពិពិធកម្មទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារប្រទេសចិន
ផលិតកម្មស្វាយចន្ទីកម្ពុជានឹងអាចបង្កើនការទាញយកចំណូលបានកាន់តែច្រើនបន្ថែមទៀតប្រសិនបើអាចដឹកជញ្ជូន(គ្រាប់ចន្ទីឆៅ)ដោយផ្ទាល់ទៅទីផ្សារប្រទេសចិន ខណៈទិន្នន័យក្រៅផ្លូវការបង្ហាញថា ចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ នារយៈពេល ៨ខែដើម ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-8-1440-263203
យ៉ាងហោចណាស់សត្វត្មាតជាង៤០ក្បាលស្លាប់ ដោយសារស៊ីសាកសពសត្វមានថ្នាំពុល
អង្គការWWFកម្ពុជាបានធ្វើការកត់ត្រាករណីសត្វត្មាតពុលថ្នាំចំនួន១៩ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន៤២ក្បាលចាប់តាំងពីឆ្នាំ២០០៥មក។ ក្នុងនោះ ក្នុងឆ្នាំ២០១៤ មានត្មាតស្លាប់ច្រើនជាងគេ។ អង្គការWWFកម្ពុជាបានធ្វើការកត់សម្គាល់ នាថ្ងៃថ្ងៃអាទិត្យ ទី៧ ខែកញ្ញានេះថា ការបំពុលសត្វព្រៃនៅតែបន្តកើតមាន ដែលបង្កជាក្តីបារម្ភមួយ ចំពោះអាយុជីវិតរបស់សត្វត្មាត។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ អង្គការបានកត់ត្រាករណីបំពុលសត្វ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-8-1127-263198