ការអភិវឌ្ឍសង្គម
អ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៤.០០០នាក់ នឹងចូលរួមពិនិត្យតាមដាន ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ
អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងកាលពីម្សិលមិញថា អ្នកសង្កេតការណ៍ប្រមាណ ៤៥០០នាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ការប្រឡងថ្នាក់ជាតិឆ្នាំនេះ ដើម្បីទប់ស្កាត់ការលួចបន្លំ និងបន្តកំណែទម្រង់របស់ក្រសួងអប់រំ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5078151/thousands-observe-school-exam/
អ្នកអានព័ត៌មានធ្វើឱ្យមានការខឹងសម្បាចំពោះការនិយាយថាស្ត្រីគួរតែកុំប្រឆាំងនឹងការរំលោភ
អ្នកអានព័ត៌មានទូរទស្សន៍ក្នុងស្រុកម្នាក់ កំពុងប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះការផ្តល់យោបល់ឱ្យជនរងគ្រោះពីការចាប់រំលោភមិនគួរប្រឆាំងនឹងអ្នកវាយប្រហារ និងគួរតែទទួលយកការរំលោភផ្លូវភេទដើម្បីចៀសវាងការសំលាប់ ដោយសំដៅទៅលើការចាប់រំលោភ ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/news-anchor-draws-ire-saying-women-should-not-resist-rape
ប្រធានបក្សអំណាចខ្មែរត្រូវចាប់ខ្លួនពីបទញុះញង់បំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជាលោក ហ៊ុន សែន
នគរបាលជាតិកាលពីម្សិលមិញ បានចាប់ដាក់ខ្នោះភ្លាមៗ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចំពោះអ្វីដែលត្រូវចោទប្រកាន់ថាបានញុះញង់ និងបំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ជូនទ័ពទៅបណ្តេញកងទ័ពឡាវ ដែលចូលមកបោះទីតាំងនៅក្នុងទឹកដីកម្ពុជានៅខេត្តស្ទឹងត្រែង។ ...
មាស សុខជា
http://bit.ly/2uBPAPq
ក្រុមជនជាតិដើមភាគតិចនិយាយថា ខ្លួនត្រូវបានជម្រុញឱ្យដកពាក្យបណ្តឹងវិញ
អ្នកតំណាងនៃសហគមន៍ជនជាតិដើមភាគតិចព្នងនៅក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី បានចោទប្រកាន់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពីបទបង្ខិតបង្ខំពួកគេឱ្យដកពាក្យបណ្តឹងទាក់ទងនឹងការរារាំងពួកគេពីការប្រារព្ធទិវាជនជាតិដើមភាគតិចកាលពីឆ្នាំមុន។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5077931/indigenous-group-says-pushed-withdraw-complaint/
ខណៈដែលផែនការជំងឺឆ្កែឆ្កួតមានតិចតួច កម្ពុជាកំពុងទទួលផលប៉ះពាល់
ទោះបីជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ៨០០ នាក់បានស្លាប់នៅក្នុងប្រទេសកម្ពុជាដោយសារជំងឺឆ្កែឆ្កួត ប៉ុន្តែជំងឺឆ្កែឆ្កួតភាគច្រើនមិនស្ថិតនៅក្នុងកម្មវិធីជាតិសុខភាពសាធារណៈទេ។ ផែនការគឺស្ថិតនៅក្នុងការងារសម្រាប់ការឆ្លើយតបទូទាំងប្រទេស ...
Alessandro Marazzi Sassoon and Sonen Soth
http://www.phnompenhpost.com/national/its-rabies-plan-lags-cambodia-feels-bite
គឹម សុខ មិនព្រមឈរស្តាប់សាលក្រមដែលដាក់ទោស១៨ខែ
បើទោះជាអ្នកវិភាគនយោបាយមិនសំចៃមាត់លោក គឹម សុខ មិនព្រមក្រោកឈរស្តាប់សាលក្រមរហូតប៉ូលីសចូលគ្រាហ៍ក្តី ក៏កាលពីម្សិលមិញសាលាដំបូងរាជធានីប្រកាសផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ១៨ខែ និងបង្គាប់ឱ្យសងសំណង ៨០០ លានរៀល ទៅឱ្យប្រធានគណបក្សប្រជាជនពាក់ព័ន្ធនឹងការចោទគណបក្សនេះថា នៅពីក្រោយឃាតកម្មលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://www.phnompenhpost.com/national/kim-sok-gets-18-months-and-must-pay-200k-compensation-cpp
អ្នកស្រុកនៅឧទ្យានអង្គរព្រួយបារម្ភពីការបណ្តេញចេញ
ខណៈដែលអាជ្ញាធរអប្សរាបានដួលរលំសំណង់ខុសច្បាប់ចំនួន៧នៅឧទ្យានបុរាណអង្គរកាលពីម្សិលមិញ អ្នកភូមិដទៃទៀតបានសម្តែងការយល់ច្រឡំថា ហេតុអ្វីបានជាដំបូងឡើយពួកគេត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាងសង់ផ្ទះ ប៉ុន្តែឥឡូវនេះ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077722/angkor-park-residents-fear-evicted/
ការសាងសង់មណ្ឌលបន្សាបគ្រឿងញៀននឹងចាប់ផ្ដើុម
ពិធីបញ្ចុះបឋមសិលានឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដើម្បីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអប់រំកែប្រែដល់អ្នកញៀនថ្នាំដែលមានតម្លៃ ៦លានដុល្លារ នៅខេត្តព្រះសីហនុ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5077549/drug-rehab-centre-work-start/
ក្រុមជនជាតិដើមភាគតិចជម្រុញឲ្យបង្កើនល្បឿននៃការធ្វើកម្មសិទ្ធិដីធ្លី
កាលពីម្សិលមិញ បណ្តាញជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលបានស្នើសុំឲ្យរដ្ឋាភិបាលបង្កើនល្បឿននៃការចុះបញ្ជីដីសមូហភាពរបស់ជនជាតិភាគតិច។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5077522/speed-land-titles-indigenous-groups/
គម្រោងផ្តល់ការអប់រំដល់កុមារនៅតាមតំបន់ដាច់ស្រយាល
អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមគម្រោងរយៈពេលបីឆ្នាំ ដើម្បីជួយដល់កុមារតូចៗដែលរស់នៅតំបន់ដាច់ស្រយាល និងតំបន់ដែលងាយរងគ្រោះនៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែងឱ្យទទួលបានសេវាអប់រំ និងថែទាំសុខភាព។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5077520/project-offers-children-education-remote-areas/
សាលដីកាតម្កល់ទោសទេព វន្នីរងការដាក់បណ្តាសា និងការរិះគន់
សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្តីឱ្យអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ២ឆ្នាំកន្លះដដែល ជាការសម្រេចមួយដែលធ្វើឱ្យមានសម្រែកពីសាក្សី និងជនជាប់ចោទយ៉ាងកងរំពងជាមួយនឹងសារដាក់បណ្តាសា និងពាក្យថា “អយុត្តិធម៌” ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សថាជាការប្រើអំណាចតុលាការខុសច្បាប់។ ...
នៀម ឆេង
http://bit.ly/2vhFtOh
អ្នករាយការណ៍ UN បារម្ភពីការគំរាមប្រើគល់ឫស្សីវ៉ៃអ្នកតវ៉ាក្រោយការបោះឆ្នោត
លោកស្រី រ៉ូណា ស្មីិត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសម្តែងពីការព្រួយបារម្ភ ចំពោះការលើកឡើងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចទាក់ទងនឹងការប្រើគល់ឫស្សីដើម្បីវាយទៅលើអ្នកតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅឆ្នាំក្រោយ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅប្រទេសជប៉ុនថា បក្សប្រឆាំងតែងតែបដិសេធលទ្ធផលបោះឆ្នោត ប៉ុន្តែតែងតែទទួលយកអាសនៈ និងប្រាក់ខែនៅរដ្ឋសភា។ ...
ម៉ិច ដារ៉ា
http://bit.ly/2frdMwU
បង្កើនការប្រុងប្រយ័ត្នលើសុខភាពចំពោះជម្ងឺរ៉ាំរ៉ៃ
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងអ្នកជំនាញសុខភាពបានព្រមានថា ការកើនឡើងនៃជម្ងឺមិនឆ្លងអាចបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ និងការអភិវឌ្ឍប្រទេស។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5077326/chronic-disease-rise-sparks-health-alert/
មន្ត្រីអះអាងថានឹងបញ្ចប់ភាពស្រេកឃ្លានដោយសារអតិរេកស្រូវ
មន្រ្តីរដ្ឋាភិបាលបានអះអាងថា ប្រទេសកម្ពុជាអាចនឹងបញ្ចប់បញ្ហាខ្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានបន្ទាប់ពីមានភាពប្រសើរឡើងនៃសន្តិសុខស្បៀងមួយទសវត្សរ៍ និងការកើនឡើងនៃទិន្នផលស្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5077328/officials-claim-end-hunger-sight-thanks-rice-surplus/
អាជ្ញាធរដុតគ្រឿងញៀនច្រើនជាង ១០០គីឡូក្រាម
កាលពីថ្ងៃចន្ទ អាជ្ញាធរខេត្តចំនួនបួន រួមជាមួយនឹងក្រសួងយុត្តិធម៌ បានដុតបំផ្លាញថ្នាំញៀនជាង ១០០គីឡូក្រាម នៅសាលាខេត្តព្រះវិហារ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077055/authorities-burn-100-kilograms-drugs/
ក្រសួងមហាផ្ទៃលើកឡើងថា NGOs ភាគច្រើនធ្វើព្រងើយកន្តើយចំពោះការតម្រូវឱ្យដាក់ជូនព័ត៌មានធនាគារ
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ ៥.០០០ មានតែ ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃតាមការតម្រូវនេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឳ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។ ...
ហង់ សុគន្ធា និង Ben Paviour
http://www.cambodiadailykhmer.com/38458
ខេមបូឌាដេលីត្រូវបានទះកំផ្លៀងដោយវិក័យប័ត្រពន្ធដ៏ច្រើន
កាសែត Fresh News ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល បានចេញផ្សាយលិខិតមួយពីនាយកដ្ឋានពន្ធដារទៅកាសែតខេមបូឌាដេលីដែលអះអាងថា បានជំពាក់ពន្ធ ៦,៣ លានដុល្លារ ដែលជាការបង្ហាញមួយដែលត្រូវបានសរសេរដោយលិខិតអនាមិក វាយប្រហារលើកាសែតជាភាសាអង់គ្លេស និងអង្គការក្រៅរដ្ឋាភិបាលធំៗ។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://www.phnompenhpost.com/national/cambodia-daily-slapped-huge-tax-bill
ប្រេសិតអង្គការសហប្រជាជាតិនឹងមកពិនិត្យមើលសិទ្ធិកុមារនៅកម្ពុជា
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទីបួនរបស់លោកស្រី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ដើម្បីពិនិត្យមើលលើសិទ្ធិកុមារក្នុងចំនោមបញ្ហាផ្សេងៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5076543/united-nations-envoy-probe-childrens-rights/
កម្ពុជាមិនមានករណីជម្ងឺH1N1ទេ
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមានករណីជម្ងឺគ្រុនផ្តាសាយជ្រូក ឬជម្ងឺH1N1ទេ ប៉ុន្តែបានក្រើនរំលឹកឲ្យសាធារណជនប្រុងប្រយ័ត្នដើម្បីការពារខ្លួន និងគ្រួសាររបស់ពួកគេពីជំងឺនេះ។ ...
Mom Chandara Soleil
http://www.akp.gov.kh/?p=106994
ការឲ្យដឹងអំពីជំងឺគ្រុនផ្តាសាយជ្រូក
កាលពីថ្ងៃម្សិលមិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញការយល់ដឹងអំពីរបស់ប្រជាពលរដ្ឋអំពីមេរោគផ្តាសាយ H1N1 ដែលមានសក្តានុពលរីករាលដាលយ៉ាងឆាប់រហ័សក្នុងរដូវវស្សា។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5076381/warning-swine-flu/
ប្រជាពលរដ្ឋជនជាតិចាមមូស្លីមស្វែងរកជំនួយដើម្បីសាងសង់សាលារៀន
សហគមន៍ចាមក្នុងស្រុកស្នួល ខេត្តក្រចេះ កំពុងស្វែងរកជំនួយដើម្បីសាងសង់សាលារៀនមួយសម្រាប់សិស្សជនជាតិចាមម៉ូស្លីមចំនួន ១០០នាក់។ ...
Zahron Sokry
http://www.khmertimeskh.com/5076127/cham-muslims-seek-school-aid/
៥,៤ ពាន់លានដុល្លារសំរាប់គម្រោងវិនិយោគសាធារណៈ
តាមរយៈរបាយការណ៍របស់រាជរដ្ឋាភិបាលបានឲ្យដឹង កម្ពុជាត្រូវការថវិកាជាង ៥,៤១ ពាន់លានដុល្លារសំរាប់គម្រោងវិនិយោគសាធារណៈរយៈពេល៣ឆ្នាំ ដែលទាក់ទងនឹង ៥៨៦គម្រោង រួមមាន ផ្នែកសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាសាធារណៈ។ ...
បុគ្គលិកខ្មែរថាមន៍
http://www.khmertimeskh.com/5075680/5-4b-bill-looms-public-investment/
យុគសម័យថ្មី សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា
ក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាទទួលបានប្រាក់ឧបត្ថម្ភឯកជនពីប្រទេសស្វីសចំនួន ៧.៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំកន្លងទៅ មានចំនួន ៧.៤ លានដុល្លារ នេះបើយោងតាមប្រសាសន៍ ...
Yesenia Amaro និងគង់ មេត្តា
http://www.phnompenhpost.com/national/new-era-looms-kantha-bopha
មណ្ឌលកុមារទទួលបានការថែទាំនៅថ្នាក់ក្រោមជាតិ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីម្សិលម៊ិញបានចេញអនុក្រឹត្យមួយ ដែលបានសម្រេចប្រគល់មុខងារដល់ថ្នាក់រាជធានីខេត្ត ឲ្យធ្វើការការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋ។ នេះ គឺជាផ្នែកមួយនៃគោលការណ៍ក្នុងការធ្វើសមាហរណកម្មកុមារ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5075389/provinces-now-responsible-state-run-orphanages/