សេចក្តីប្រកាស

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៦​។​​សេចក្តីជូនដំណឹង​នេះ​កំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ ដោយ​ប្រេងសាំង​ធម្មតា​ (Gasoline​ 92)​ តម្លៃ​ ៥.៤៥០​ រៀល ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនមកពីប្រទេសថៃ (RPL) ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដោយប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការទទួល បានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ។  ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សារលិខិត​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ លើក​ទី​៤​ ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។សារលិខិតនេះបានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការប្រែក្លាយទៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ ក៏បានបញ្ជាក់ពីតួនាទីសំខាន់របស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) មូលធនមនុស្ស និង STEM ក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល។ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងស្ថានភាពអាកាសធាតុក្តៅក្នុងរដូវប្រាំង។ សេចក្តីជូនដំណឹងនេះបានណែនាំឱ្យអតិថិជន និងសាធារណជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដូចជាកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ បិទឧបករណ៍ពេលមិនប្រើប្រាស់ ជ្រើសរើសឧបករណ៍មានប្រសិទ្ធភាពខ្ពស់ និងអនុវត្តវិធានការសន្សំសំចៃផ្សេងៗ ដើម្បីកាត់បន្ថយចំណាយ និងចូលរួមថែរក្សាធនធានថាមពល។  ...

អគ្គិសនីកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កាលពីចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីណែនាំ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)។សេចក្តីណែនាំនេះកំណត់ឱ្យបន្ថយអត្រាអាករលើតម្លៃបន្ថែមពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន ៦% គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំនេះក៏បានណែនាំពីការចេញវិក្កយបត្រ ការគណនាអាករ និងការអនុវត្តប្រព័ន្ធ e-Filing សម្រាប់សហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈផងដែរ។ ...

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ក្នុងអំឡុងពេលពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។សេចក្តីប្រកាសនេះបានបង្ហាញថា មានពលរដ្ឋភៀសសឹក៣៨នាក់បន្ថែមបានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈដែលជាង៩៤% នៃពលរដ្ឋសរុបបានត្រឡប់វិញ ហើយនៅសល់៣៦.២៨២នាក់មិនទាន់អាចត្រឡប់បាន។  ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល។ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងស្ថានភាពអាកាសធាតុក្តៅក្នុងរដូវប្រាំង។ សេចក្តីជូនដំណឹងនេះបានណែនាំឱ្យអតិថិជន និងសាធារណជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដូចជា កាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ បិទឧបករណ៍ពេលមិនប្រើប្រាស់ ជ្រើសរើសឧបករណ៍មានប្រសិទ្ធភាពខ្ពស់ និងអនុវត្តវិធានការសន្សំសំចៃផ្សេងៗ ដើម្បីកាត់បន្ថយចំណាយ និងចូលរួមថែរក្សាធនធានថាមពល។ ...

អគ្គិសនីកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។តាមសេចក្តីជូនដំណឹងនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការបញ្ចុះថ្លៃ និងកាត់បន្ថយពន្ធមួយចំនួន ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ។ តម្លៃលក់រាយត្រូវកំណត់នៅ ៥,៤០០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦,៧០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm) ដោយផ្អែកលើតម្លៃទីផ្សារអន្តរជាតិ និងកត្តាពាក់ព័ន្ធផ្សេងៗ។ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី “ការប្រើប្រាស់ QR Code ផ្ទៀងផ្ទាត់ឯកសារផ្លូវការតាមប្រព័ន្ធ VERIFY.GOV.KH ដើម្បីបង្កើនភាពជឿជាក់ និងទប់ស្កាត់ការក្លែងបន្លំ”

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ QR Code ផ្ទៀងផ្ទាត់ឯកសារផ្លូវការតាមប្រព័ន្ធ VERIFY.GOV.KH ដើម្បីបង្កើនភាពជឿជាក់ និងទប់ស្កាត់ការក្លែងបន្លំ។សេចក្តីជូនដំណឹងនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ តាមរយៈប្រព័ន្ធ VERIFY.GOV.KH ដែលអាចស្កេន QR Code ដើម្បីពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា។ទូរគមនាគមន៍កម្ពុជា (ទ.ក.) សូមធ្វើការប្រមូលយកមកវិញ “ឯកសណ្ឋានជាង” ដែលបានចេញ សម្រាប់ប្រើប្រាស់ឱ្យក្រុមហ៊ុន ISPs និងអ្នកម៉ៅការបន្ត (Subcontractor) ក្នុងការប្រើប្រាស់ស្ថាបនានិងជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញឱ្យ ទ.ក.។  ...

ទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួមស្តីពីការចេញផ្សាយរបាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការចេញផ្សាយរបាយការណ៍ការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន។របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង ៦០ នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​ បុរី​ វិមាន​សំណាង​ ម​.​ក​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​បុរី​ វិមាន​សំណាង​ ម​.​ក​។​​ផ្សា​រមូល ...

ផ្សារមូលបត្រកម្ពុជា (ផមក)

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងសារធារណការ និងដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹង ស្ដីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រសួងបានចេញសេចក្ដីជូនដំណឹងនេះដើម្បីបង្ហាញព័ត៏មានស្ដីពីការប្រើប្រាស់បណ្ណបើកបរយានយន្ត និងកាលបរិឆ្ឆេតផុតកំណត់។  ...

ក្រសួងសារធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​លទ្ធផល​នៃ​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​។​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចេញ​សេចក្ដីជូនដំណឹង​នេះ​ដើ​ម្បិ​ជូនដំណឹង​ដល់​សាធារណជន​ កម្មករនិយោជិត​ និង​ និយោជក​ ឱ្យ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការផ្តល់សំណងចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារព្រីនស៍

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនធីង ឯ.ក បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្តល់សំណងចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍។ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រោមការអនុវត្តនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារព្រីនស៍។ ...

ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនធីង ឯ.ក

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព៍ត៌មាន ស្ដីពីកម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ។ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគី ដែល ដឹកនាំដោយលោកសាស្ត្រាចារ្យ Katsushiro Yamaguchi ប្រធានក្រុមហ៊ុនវេជ្ជសាស្ត្រ Gyoukoukai និងជាប្រធានមន្ទីរព្យាបាលចក្ខុសាស្ត្រ Ohashi Eye Clinic។ ជំនួបនេះ ត្រូវបានរៀបចំឡើងដោយ ឯកឧត្តម TAI Susumu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ និងជាទីប្រឹក្សា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ។   ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹងអំពីនីតិវិធីជម្រះបញ្ចីជូនអតិថិជនរបស់ធនាគារផេនដា

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ធនាគារផេនដា បានចេញសេចក្ដីជូនដំណឹងស្តីពី នីតិវិធីជម្រះបញ្ចី ជូនអតិថិជនរបស់ធនាគារ ផេនដា។ធនាគារផេនដាបានជូនដំណឹងដល់អតិថិជនរបស់ខ្លួនឱ្យអត់ធ្មត់ ខណៈពេលដែលខ្លួនកំពុងបន្តផ្ទៀងផ្ទាត់ពាក្យស្នើសុំសំណង និងរៀបចំចេញផ្សាយបញ្ជីឈ្មោះអ្នកដាក់ពាក្យដែលបានផ្ទៀងផ្ទាត់មុនថ្ងៃផុតកំណត់នៃការដាក់ស្នើ។  ...

ធនាគារផេនដា

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គលសេចក្តីជូនព័ត៌មាននេះបានបញ្ជាក់ថា កំហុសទិន្នន័យកើតឡើងពីហេតុផលប្រវត្តិសាស្ត្រ ការបាត់បង់ឯកសារបន្ទាប់ពីឆ្នាំ១៩៧៩ ការងារចុះបញ្ជីដោយដៃ ក៏ដូចជាកំហុសពីមន្ត្រី និងព័ត៌មានមិនត្រឹមត្រូវពីប្រជាពលរដ្ឋ។ ឯកសារនេះក៏បានពន្យល់អំពីនីតិវិធីកែតម្រូវ ដោយផ្អែកលើច្បាប់ ការផ្ទៀងផ្ទាត់ និងគោលការណ៍មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ ព្រមទាំងលើកឡើងអំពីការកែលម្អប្រព័ន្ធឌីជីថល និងការផ្ទៀងផ្ទាត់ដោយខ្លួនឯងនៅពេលអនាគត។ ...

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ក្រសួងមហាផ្ទៃ)

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”។ព្រឹត្តិការណ៍នេះបង្ហាញពីបាតុភូតអេក្វីណុកនៅអង្គរវត្ត ដែលពន្លឺព្រះអាទិត្យតម្រង់តាមប្រាសាទ និងមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌។ ក្រសួងក៏បានប្រកាសការប្រកួតវីដេអូ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមមានលក្ខខណ្ឌ កាលបរិច្ឆេទ និងវិធីវាយតម្លៃ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលគិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា​​ ឆ្នាំ២០២៦

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាសព័ត៌មាននេះដើម្បីជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។   ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hUHe7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!