សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពីលទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​លើក​ទី​៣​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​នៃ​សហព័ន្ធ​រុ​ស្ស៊ី​

នៅ​ថ្ងៃ​ទី​២៥​ ខែសីហា ឆ្នាំ២០២៦ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពីលទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​លើក​ទី​៣​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​នៃ​សហព័ន្ធ​រុ​ស្ស៊ី​។​

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ អំពី​វិធីសាស្ត្រ​ក្នុង​ការ​បន្ត​ ក៏​ដូច​ជា​ជំរុញ​កិច្ច​ស​ហ​ប្រតិបត្តិ​ការនយោបាយ​ និង​សេដ្ឋកិច្ច​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​។ ​ការពិភាក្សា​បាន​គ្របដណ្តប់​លើ​វិស័យ​សហប្រតិបត្តិការ​ដែល​មាន​សក្តានុពល​ផ្សេងៗ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងរួមទាំង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ការ​អប់រំ​ ទេសចរណ៍​ និង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf