ហេដ្ឋារចនាសម្ព័ន្ធ

លោក ចម ប្រសិទ្ធ ៖​ ភូមិ​ប្រមាណ ​៥០ ភាគ​រយ​នៅកម្ពុជា​មិនទាន់​មានការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅឡើយ

ភូមិ​ចំនួន​ប្រមាណ ​៥០ ​ភាគរយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មិន​ទាន់មាន​ការផ្គត់​ផ្គង់​ទឹកស្អាត​នៅឡើ​យ​ទេ។ នេះ​ជាការ​លើក​ឡើង​របស់លោ​ក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្តន៍ ​កាលពី​ចុង​សប្តាហ៍​មុន​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-07-1920-227995.html

អគារ​ដែល​ផ្អាក​ការសាងសង់​នៅ​ខេត្ត​ព្រះសីហនុ អាច​នឹង​ដំណើរការ​ឡើងវិញ 

ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន​ ៣ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​រួមគ្នា​សម្របសម្រួល​ដោះស្រាយ​វិវាទ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​ ដើម្បី​ឱ្យ​អគារ​ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ខេត្ដ​ព្រះសីហនុ បាន​ដំណើរការ​ឡើងវិញ ដែល​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-07-1056-227963.html

គម្រោង​ស្ពាន​ និង​ផ្លូវ​ជា​ច្រើន​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​

​ក្រសួង​សាធារណការ​គ្រោង​នឹង​សាងសង់​ស្ពាន​ចំនួន​ពីរ​បន្ថែម​ទៀត​គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ និង​មួយទៀត​ឆ្លងកាត់​ទន្លេបាសាក់​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ក្នុង​រាជធានី​ភ្នំពេញ​។​ ក្រសួង​ក៏​មាន​គម្រោង​សាងសង់​ឡើង​វិញ​ ឬ​កែ​លម្អ​ផ្លូវជាតិ​អន្តរ​ខេត្ត​មួយ​ចំនួន ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50983654/more-bridge-and-road-projects-soon/

លោក​ ហ៊ុន សែន៖ ​ផ្លូវជាតិ​លេខ​ ១១ ​ជា​សមិទ្ធផល​ថ្មី ១ ​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ការដាក់​ឱ្យប្រើ​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ១១ ​ដែល​ភ្ជាប់​ពី​ខេត្តព្រៃវែង​ទៅ​ខេត្ត​ត្បូងឃ្មុំ ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា និង​ចិន​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខណៈ​លោក​ក៏​បានឱ្យ​សិក្សា​សាងសង់​ផ្លូវ​បន្ថែមទៀត​​ផងដែរ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-07-0912-227948.html

ផ្លូវជាតិដែលសាងសង់ដោយចិន នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា

ដោយភ្ជាប់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ផ្លូវជាតិលេខ១១ ប្រវែង ៩៦.៤ គីឡូម៉ែត្រ និងទទឹង ១១ ម៉ែត្រ ដែលសាងសង់ដោយចិន បានសម្រួលដល់លំហូរមនុស្ស និងការដឹកជញ្ជូនទំនិញក្នុងតំបន់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rI8jov

​អូស្ត្រាលី​ចំណាយ​ជាង​ 34​ លាន​ដុល្លារ​សម្រាប់​គម្រោង​ទឹក​ស្អាត​

​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ចំណាយ​ថវិកា​ប្រមាណ​ ៣៤.៣៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​សាងសង់​ប្រព័ន្ធ​ទឹក​ស្អាត​ និង​ប្រព័ន្ធ​បំពង់​ទឹក​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់​មួយ​លាន​នាក់​ដែល​រស់នៅ​ទី​ជនបទ​។​​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50983023/oz-spending-over-34m-for-clean-water-projects/

អ.គ.រ ក្រើនរំឭក​អំពី​កាលបរិច្ឆេទ​នៃ​ការបិទ​បញ្ចប់​ការបន្ធូរបន្ថយ​ពន្ធអាករ​ ១០%

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អ.គ.រ) បាន​ក្រើនរំលឹក​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​ដែល​មិនទាន់​មក​បង់ពន្ធ​ថា ការអនុគ្រោះ​លើ​ការបន្ធូរបន្ថយ​ប្រាក់​ពន្ធអាករ ១០ ​ភាគរយ​នឹងត្រូវ​ដល់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-12-03-1118-227771.html

កម្ពុជា​និង​ឥណ្ឌូនេស៊ី ​ឯកភាព​ពង្រឹង​ថែមទៀត​នូវ​ទំនាក់​ទំនង​ការទូត ​និង​ប្រកាស​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​

កម្ពុជា ​និង​ឥណ្ឌូនេស៊ី ​ឯកភាព​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ការទូត ​រវាងប្រទេស​ទាំង ២​ និង​ប្រកាស​គាំទ្រគ្នា​ទៅវិញ​ទៅ​មក​ក្នុង​វេទិកា​ពហុភាគី​ក្នុង​ឆាក​អន្តរជាតិ​ ដើម្បី​រួមចំណែក​ដល់​ការលើក​កម្ពស់​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​នៅ​ក្នុង​តំបន់​ និង​ពិភពលោក។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-02-1917-227736.html

នាយករដ្ឋមន្ត្រី៖ ខេត្ត​​ព្រះសីហនុ​គឺជា​មោទនភាព​ដែល​នឹង​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច

ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ថវិកា​រហូតដល់​ជាង ៣២០ លាន​ដុល្លារ​ត្រូវបាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អធិប្បាយ​ថា គឺជា​មោទនភាព ខណៈ​ដែល​ខេត្ត​មួយ​នេះ​នឹងធ្វើ​ឱ្យមាន​ការកើនឡើង​នូវ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-12-03-1011-227758.html

នាយកប្រតិបត្តិ AirAsia មានសុទិដ្ឋិនិយមលើការប្រយុទ្ធប្រឆាំង Omicron ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រកាសចាប់ផ្តើមជើងហោះហើរភ្នំពេញឡើងវិញ

នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandes បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ “ប្រតិកម្មខ្លាំងពេក” ចំពោះការលេចចេញនូវវ៉ារ្យ៉ង់ Omicron ថ្មីនៃជំងឺកូវីដ-១៩ ហើយផ្តោតលើការកាត់បន្ថយថ្លៃធ្វើតេស្ត PCR ជំនួសវិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3G9k6Aj

លោក​ ឃឹម ហ្វីណង់៖ ​យើង​ចង់ឱ្យ​ស្រុក​បន្ទាយស្រី​​ក្លាយជា​ទីក្រុង​ទេសចរណ៍​ទី​២ ​ក្នុង​ខេត្តសៀមរាប

កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្រុក​បន្ទាយស្រី​ដែលជា​ស្រុក​មួយ​នៃ​ខេត្តសៀមរាប​ពុំ​សូវ​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​នោះទេ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-12-03-0908-227747.html

បច្ចេកវិជ្ជាផលិតទឹកស្អាតថ្មី បើកដំណើរការក្នុងខេត្តបាត់ដំបង

ឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ចម ប្រសិទ្ធ បានរួមគ្នាបើកដំណើរការរោងចក្រផលិតទឹកស្អាតនៅបាត់ដំបងកាលពីម្សិលមិញ និងការសិក្សា “ផែនការវិនិយោគខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់នៅកម្ពុជា (PIP)” ។  ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50980797/new-clean-water-treatment-technology-launched-in-battambang/

កម្ពុជា​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី​បន្ត​ជើងហោះហើរ​ត្រង់​ឡើងវិញ​

កម្ពុជាបានជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីបន្តការភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញ ដើម្បីជួយសម្រួលដល់ចលនាទេសចរណ៍ ការចាក់វ៉ាក់សាំងទៅវិញទៅមកនាពេលខាងមុខ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xJsqUC

កម្ពុជា​ស្នើឱ្យ​ប្រទេស​វៀតណាម ​បើក​ជើងហោះហើរ​ត្រង់​ឡើងវិញ

កម្ពុជា​បាន​ស្នើ​វៀតណាម​ក្នុង​ការជំរុញ​ឱ្យ​មាន​ការហោះហើរ​ត្រង់​រវាង​កម្ពុជា និង​វៀតណាម​ឡើងវិញ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ​ក្រោយ​ប្រទេស​វៀតណាម​បាន​ផ្អាក​ការហោះហើរ​ក្រោយ​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-26-1033-227428.html

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារសម្រាប់សេវាកម្មក្រុងក្នុងប្រទេសកម្ពុជា

 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដើម្បីជួយក្រុងចំនួនបីក្នុងប្រទេសកម្ពុជា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xdHxp4

រដ្ឋបាលអូស្ត្រាលីនឹងជួយធ្វើបច្ចុប្បន្នភាពស្តង់ដារហេដ្ឋារចនាសម្ព័ន្ធ

កាលពី២០ ឆ្នាំមុន អូស្ត្រាលីបានជួយកម្ពុជា ក្នុងការអភិវឌ្ឍស្តង់ដារវិស្វកម្មសម្រាប់ផ្លូវ និងស្ពាន ដែលបានកំណត់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាំងពីពេលនោះមក។ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://bit.ly/3nFdinK

តំណាង​ពលរដ្ឋ​ជាង​ ១០ ​គ្រួសារ តវ៉ា​រក​​ដំណោះស្រាយ​ដី​ពី​ការសាងសង់​ផ្លូវ​ ៣០ ​ម៉ែត្រ

ប្រជាពលរដ្ឋ​ប្រមាណ​ ៣០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ពី​គម្រោង​សាងសង់​ផ្លូវ​ឈ្មោះ​សម្ដេច ហ៊ុន នាង ដែល​តភ្ជាប់​ពី​ផ្លូវ​ ៦០ ​ម៉ែត្រ​ (​ផ្លូវ​សម្ដេច​តេជោ​ ហ៊ុន សែន​) ​មក​ផ្លូវ​ ៣៧១ ដែល​បាន​ប៉ះពាល់​ទៅលើ​ខ្នងផ្ទះ​របស់​ពួកគេ​ជាង​ ១០ ​គ្រួសារ ដោយ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-17-1003-226967.html

ក្រសួង​សាធារណការ ស្នើ​ធនាគារពិភពលោក​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ភាពជា​ដៃគូ​ជិតស្និទ្ធ ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ក្នុង​ការកសាង​សមត្ថភាព​មន្ត្រី​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្នើ​ដល់​ធនាគារពិភពលោក​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ភាពជា​ដៃគូ​ជិតស្និទ្ធ និង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ក្នុង​ការកសាង​សមត្ថភាព​មន្ត្រី ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-17-1129-226982.html

លោក ឃួង ស្រេង ស្នើឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត​នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ចំនួន​ ៣ ។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-17-1102-226975.html

ជប៉ុន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់

ប្រទេស​ជប៉ុន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏សំខាន់​សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយក៏​ជា​ដៃគូ​ឈានមុខ​ក្នុង​ការលើក​កម្ពស់​ការតភ្ជាប់​ក្នុង​តំបន់​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-12-1430-226704.html

លោក​នាយក​រដ្ឋមន្ត្រី​នឹងបើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ នៅថ្ងៃទី ២៣ វិច្ឆិកា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវកា​រនូវ​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ ស្ទឹង​ត្រង់-ក្រូចឆ្មារ​ប្រវែង​ជាង ​១​ គីឡូម៉ែត្រ​រវាង​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូងឃ្មុំ​ ដែលជា​ស្ពាន​ទី៨ និង​ជា​ជំនួយ​របស់​ចិន នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-14-1813-226758.html

​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​ ​៣​៨​ ​ខ្សែ​ ​ក្នុង​ខេត្ត​សៀមរាប​ ​សម្រេច​បាន​ ​៩​០​ ​ភាគរយ​

​លោក​ទេសរដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ជា​អនុប្រធាន​អ​ចិន្ត្រៃយ៍​នៃ​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​៣​៨​ខ្សែ​ ​អម​ដំណើរ​លោក​ ​ទៀ​ ​បាញ់​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3wKp3w7

ក្រសួង​សាធារណការ​ចុះបញ្ជី​ប្រព័ន្ធ​ផ្លូវ​ទូ​ទាំង​ប្រទេស​

​ក្រសួង​សាធារណការ​បាន​ចាប់ផ្តើម​ចុះបញ្ជី​ប្រព័ន្ធ​ផ្លូវ​ទូ​ទាំង​ប្រទេស​ដើម្បី​ធានា​ការ​គ្រប់គ្រង​ការងារ​ជួសជុល​ និង​ថែទាំ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/50964643/ministry-of-public-works-registers-road-systems-nationwide/

កម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តក្រុមហ៊ុនអាមេរិកឱ្យចូលរួមដេញថ្លៃក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានគុណភាពនៅក្នុងប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vx5iYh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5XLG8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!