ហេដ្ឋារចនាសម្ព័ន្ធ
ការដឹកជញ្ជូន និងបញ្ញើ
រដ្ឋាភិបាលសម្រេចបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន(ពន្ធផ្លូវ) សម្រាប់រថយន្ត EV
ក្នុងគោលដៅជំរុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី(EV) នៅកម្ពុជាឱ្យកាន់តែច្រើន រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន(ពន្ធផ្លូវ) សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីជាច្រើនប្រភេទ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-21-1815-263028
អាជ្ញាធររៀបចំសេវារថយន្តក្រុង សម្រួលការធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងរថភ្លើងក្រោមដីស្ថិតក្នុងការសិក្សានៅឡើយ
ជាមួយនឹងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ អាជ្ញាធររាជធានីភ្នំពេញបានសន្យាថានឹងភ្ជាប់គម្លាតដឹកជញ្ជូនសាធារណៈតាមរយៈការផ្តល់សេវារថយន្តក្រុង ខណៈដែលផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីទំនើប ដើម្បីតភ្ជាប់ពីទីក្រុងទៅកាន់ព្រលានយន្តហោះនៅតែស្ថិតក្រោមការត្រួតពិនិត្យ និងសិក្សានៅឡើយ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/public-buses-to-serve-techo-airport-as-metro-project-still-under-study
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែព្រះសីហនុធ្លាក់ចុះជាងពាក់កណ្តាលក្នុងត្រីមាសទី២នេះ
កំពង់ផែសមុទ្រទឹកជ្រៅដែលគ្រប់គ្រងដោយរដ្ឋបានកត់ត្រាការខាតបង់ដោយសារការផ្លាស់ប្តូរនៃរូបិយបណ្ណបរទេស បានធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែធ្លាក់ចុះ ខណៈប្រាក់ចំណូលបានកើនឡើង ៣០ភាគរយ ដោយសារការកើនឡើងនៃកុងតឺន័រ និងទំនិញឆ្លងកាត់។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/sihanoukville-ports-net-profit-falls-by-half-in-q225
រយៈពេល ៧ខែ PPAP ប្រមូលចំណូលបានជាង ២៧ លានដុល្លារ
ប្រាក់ចំណូលដែលកំពង់ផែស្វយ័តភ្នំពេញ (PPAP) រកបានក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៥ មានចំនួនជាង ២៧ លានដុល្លារ កើនឡើងជិត ២០%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ខណៈចំណូលក្នុងខែកក្កដា មានជាង ៥ លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ PPAP។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-19-1735-263003
ប្រេងកំពប់ប្រមាណ៦ម៉ឺនលីត្រ ដោយសារផ្លូវស្រុតនៅបាត់ដំបង កំពុងត្រូវបានស្តារចេញពីប្រព័ន្ធរំដោះទឹក
ក្រុមការងារក្រសួងបរិស្ថានកំពុងតែធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជា៦ម៉ឺន ក្នុងចំណោម៧ម៉ឺនលីត្រនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងឱ្យបានស្អាតឡើងវិញ ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-18-1053-262981
គម្រោងកំពង់ផែពហុបំណងតម្លៃ ៣៥លានដុល្លារនៅខេត្តក្រចេះ
កំពង់ផែពហុបំណងតម្លៃ៣៥ លានដុល្លារ គ្រោងនឹងសាងសង់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានគោលបំណងជំរុញការវិនិយោគ និងសម្រួលការដឹកជញ្ជូនកសិផល ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនទៅកាន់ភូមិភាគឦសាន ក្រោមកម្មវិធី ...
ស៊ុំ ម៉ាណេត
https://shorturl.at/j4Dwg
ក្រុមហ៊ុនអាកាសចរណ៍ថៃកាត់បន្ថយប្រតិបត្តិការហោះហើរមកកម្ពុជា
កត្តាទីផ្សារបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ថៃសម្រេចកាត់បន្ថយចំនួនជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនមកកម្ពុជា ខណៈវិធានការរបស់អាជ្ញាធរកម្ពុជាដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវហោះវាងចេញពីលើតំបន់មានជម្លោះប្រដាប់ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-5-1454-262867
ជើងហោះហើរខេត្តសៀមរាប និងទីក្រុងសិនជិន បើកដំណើរការចំខួបទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន
ជើងហោះហើរលេខ K 6929 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដែលហោះហើរជាផ្លូវការលើកដំបូងរវាងខេត្តសៀមរាប-ទីក្រុងសិនជិន បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាវេលាម៉ោង ៧:៥០នាទី នាព្រឹកនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានផ្ទុកអ្នកដំណើរពេញយន្តហោះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-7-18-163-262698
ចំណូលរបស់ PPAP ក្នុងឆមាសទី១ កើនឡើងជាង ២០%
កំពង់ផែស្វយ័តភ្នំពេញ(PPAP) ក្នុងឆមាសទី១ ឆ្នាំ២០២៥ រកចំណូលបានជាង ២២ លានដុល្លារ ដោយកើនឡើងជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ខណៈចំនួនកុងតឺន័រឆ្លងកាត់កើនឡើងជិត ៣០%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-16-1613-262679
កិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងកម្ពុជា-តួកគី នឹងត្រូវពង្រឹងបន្ថែម
កម្ពុជា-តួកគី បានចុះហត្ថលេខាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា(MoU)ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទ្វេភាគីតាមច្រករបៀងអន្តរជាតិ(ច្រករបៀងកណ្តាល និងច្រករបៀង TRACECA) ដែលនឹងជួយឱ្យកម្ពុជាទាក់ទាញការមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ព្រមទាំងមានឱកាសក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់អាស៊ានសម្រាប់តភ្ជាប់ជាមួយតំបន់អឺរ៉ុបទៀតផង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-30-1735-262501
ខេត្តតាកែវបញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ
អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានអះអាងថា បេសកកម្មផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ បានបិទបញ្ចប់ដោយជោគជ័យ កាលពីម្សិលមិញ ដែលមានប្រមាណជាង៥០០បង្គោល និងដែលមានប្រវែង៥៨គីឡូម៉ែត្រ។ ...
តន វិបុល
https://surli.cc/oglgyy
ការហោះហើររវាងកម្ពុជា-ថៃ នៅមានប្រតិបត្តិការធម្មតា
បើទោះបីជាប្រទេសថៃបានប្រកាសបិទព្រំដែនគោកជាមួយកម្ពុជាទាំងស្រុងជាឯកតោភាគីចាប់តាំងពីយប់ថ្ងៃទី២៣ ខែមិថុនា ក៏សកម្មភាពនៃជើងហោះហើររវាងកម្ពុជា-ថៃ នៅតែបន្តប្រតិបត្តិការដំណើរការធម្មតារហូតមកដល់ពេលនេះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-6-25-1050-262449
ពលរដ្ឋរស់នៅរាជធានីភ្នំពេញទទូចជាថ្មីម្ដងទៀតឱ្យសាលាក្រុងចេញបណ្ណកម្មសិទ្ធិដីធ្លី និងសាងសង់ផ្លូវ
ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីសហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងស្ថិតក្នុងខណ្ឌ ទួលគោក និងការសាងសង់ផ្លូវបេតុងប្រវែង ១ ៦០០ម៉ែត្រ ក្នុងខណ្ឌដង្កោ បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុង នៅថ្ងៃទី១៩ ខែមិថុនា ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លី ដោយព្រួយបារម្ភពីការបណ្តេញចេញ ទឹកជំនន់ និងដំណើរការមិនល្អ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-residents-push-city-hall-again-for-land-titles-road-construction/
ការសាងសង់ផ្លូវជាតិលេខ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារត្រូវបានបញ្ចប់
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារអាមេរិកបានបញ្ចប់ការសាងសង់១០០ភាគរយ ហើយធ្វើការប្រគល់-ទទួល ក្រោយពីការពិនិត្យវាយតម្លៃគុណភាព។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-1230-262392
ផ្លូវល្បឿនលឿននឹងត្រូវដំឡើងឧបករណ៍ឡាស៊ែរ ដើម្បីបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ពេលយប់
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងត្រូវធ្វើតេស្តដំឡើងឧបករណ៍ឡាស៊ែរនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងការបើកបរនាពេលយប់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-16-1440-262365
កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ២០ម៉ឺនក្នុងរយៈពេល ៥ខែ
កុងតឺន័រសរុបជាង ២០ម៉ឺនបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(PPAP) ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ដោយកើនឡើងជិត ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ខណៈបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់មានជាង ២លានតោន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-12-1419-262333
កម្ពុជាចង់ឃើញ Asiana Airline ហោះហើរមកកាន់តំបន់ទេសចរណ៍ដោយផ្ទាល់
កម្ពុជាបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ពិនិត្យលទ្ធភាពក្នុងការពង្រីកជើងហោះហើររបស់ខ្លួនពីប្រទេសកូរ៉េ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៅដល់វិនិយោគិន និងភ្ញៀវទេសចរកូរ៉េ ព្រមទាំងជនបរទេសផ្សេងទៀតដែលមានចំណងធ្វើដំណើរមកប្រទេសកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-6-9-1647-262305
គម្រោងព្រែកជីកហ្វូណនតេជោ គឺជា’កាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា’
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃអង្គារនេះ លោកអភិបាលខេត្ត គួច ចំរើន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាពលរដ្ឋដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងនូវអ្វីដែលលោកហៅថា “សមិទ្ធផលប្រវត្តិសាស្ត្រ” សម្រាប់កម្ពុជា។ ...
ស៊ុំ ម៉ាណេត
https://tinyurl.com/248f2tr4
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ចប់ការបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ការប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងខេត្តកណ្តាល។ ...
ស៊ុំ ម៉ាណេត
https://tinyurl.com/ycxyrazw
ប្រជាពលដ្ឋរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកតវ៉ាទាមទារសំណងសមរម្យ ខណៈប្រឈមនឹងការបណ្ដេញចេញ
ប្រជាពលរដ្ឋ១៤គ្រួសារដែលកំពុងរស់នៅសហគមន៍សាមគ្គីរុងរឿង តាមបណ្ដោយប្រឡាយបឹងត្របែង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានផ្ទុះការតវ៉ាជាថ្មីទាមទារសំណងសមរម្យ ឬក៏ទីតាំងថ្មីសម្រាប់រស់នៅ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/boeung-trabek-residents-protest-again-for-fair-compensation-facing-eviction-with-canal-development/
រដ្ឋាភិបាលកំណត់យកថ្ងៃទី៩ ខែ៩ ជាការចាប់ផ្តើមប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ ជាការចាប់ផ្តើមបើកឱ្យមានប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដើម្បីជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានអាយុកាលប្រើប្រាស់ជិត ៧០ឆ្នាំកន្លងមក។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-23-1659-262154
អ្នកសិក្សាប្រវត្តិសាស្ត្រសាទរការរក្សាទុកព្រលានយន្តហោះពោធិ៍ចិនតុងជាប្រយោជន៍ប្រជាជននិងសម្បត្តិរដ្ឋ
ភាពស្រពិចស្រពិលលើជោគវាសនាអនាគតរបស់ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានជម្រះហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា រូបលោក ក៏ដូចជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនដែលមានគម្រោងលក់ព្រលានយន្តហោះនេះទៅឲ្យក្រុមហ៊ុនឯកជនទេ គឺទុកជាសម្បត្តិរដ្ឋ និងជាប្រយោជន៍របស់ប្រជាជន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-16-1655-262090
Korean Air នឹងក្លាយជាជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធគ្រោងចាប់ផ្តើមបើកឱ្យមានប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ខណៈ Korean Air នឹងក្លាយជាជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-13-1113-262063
គម្រោងព្រែកជីកហ្វូណននៅតែកង្វះព័ត៌មានជូនប្រជាពលរដ្ឋ ខណៈកិច្ចព្រមព្រៀងថ្មីហាក់មានភាពច្របូលច្របល់
ម្ចាស់ភាគហ៊ុនដែលជាជនជាតិចិន និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាគហ៊ុន និងកិច្ចព្រមព្រៀងវិនិយោគសម្រាប់ព្រែកជីកហ្វូណនតេជោ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មកកាន់ទីក្រុងភ្នំពេញកាលពីខែមុន ប៉ុន្តែព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ដែលធ្វើឱ្យភាគីពាក់ព័ន្ធព្រួយបារម្ភចំពោះការសម្លឹងមើលប្រាក់ចំណូលតិចតួច។ ...