រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

កិច្ចព្រមព្រៀង​ផ្តល់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ថ្មី​របស់​កម្ពុជា​ នឹង​លើកកម្ពស់​កា​រត​ភ្ជាប់​ និង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​

​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (International​ Finance​ Corporation-IFC)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ (PPP)​ សម្រាប់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Lg4lwO

ការ​ទូទាត់​ជា​ប្រាក់​រៀល​កើនឡើង​ លឿន​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​បាគង​

​តាម​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ចំនួន​ទឹកប្រាក់​ដែល​បាន​ទូទាត់​ជា​ប្រាក់​រៀល​ដោយ​ម្ចាស់​គណនី​តាម​រយៈ​ប្រព័ន្ធ​បាគង​ បាន​កើនឡើង​ ៤,១​ ដង​ ក្នុង​ឆ្នាំ​២០២២​ ធៀប​នឹង​ឆ្នាំ​មុន​ ខណៈ​ដែល​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​អា​មេ ...

​កង​ ​សុធា​
https://bit.ly/3AhGpTK

សេចក្តីណែនាំ​ដែល​ចេញ​ដើម្បី​ស្ថិរភាព​វិស័យ​សំណង់​ និង​វិស័យ​លក់រាយ​

​ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាពយឺត​ និង​ជម្លោះ​រវាង​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ រដ្ឋាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​ចាត់​ទុក​ថា​ជា​វិស័យ​អាទិភាព​មួយ​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-guidelines-issued-to-stabilize-construction-and-retail-sector

ក្រសួង​អប់រំ​ កំណត់​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​ឌី​ប្លូ​ម​ និង​បាក់​ឌុ​ប​ ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​២០២៣

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កំណត់​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ ឬ​ឌី​ប្លូ​ម​ និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​ សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣​ ដើម្បី​ផ្ដល់​ឱកាស​ដល់​បេក្ខជន​ និង​អ្នក​ពាក់ព័ន្ធ​បាន​ត្រៀមលក្ខណៈ​រួចរាល់​មុន​ថ្ងៃ​ប្រឡង ...

ហង្ស ពណ្ណរាយ
https://bit.ly/3mLiIzX

​ធនាគារជាតិ​៖​ កំណើន​របស់​ព្រះរាជាណាចក្រ​នឹង​ឡើង​ដល់​ ៦%​ ក្នុង​ឆ្នាំ​ ២០២៣

​ទេសាភិបាល​ធនាគារកណ្តាល​បាន​កំណត់​គោលដៅ​ចំនួន​ ៦​ភាគរយ​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣​ ដែល​ខ្ពស់​ជាង​ការ​ព្យាករណ៍​ពី​ ៥.២-៥.៨​ ភាគរយ​ដោយ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដូច​ជា​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ធនាគារពិភពលោក​ (WB)​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​។​ ...

រ៉ាន់ រើយ
https://www.phnompenhpost.com/national/nbcs-chanto-kingdoms-growth-will-hit-6-2023

​ប្រព័ន្ធ​បាគង​ជួយ​ដល់​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​

​ប្រព័ន្ធ​បាគង​ ដែល​ជា​វេទិកា​ប្រតិបត្តិការ​អន្តរ​ធនាគារ​របស់​ប្រទេស​ដែល​បើក​ដំណើរការ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ដុល្លា​រូប​នី​យ​កម្ម​របស់​ធនាគារកណ្តាល​ តាម​រយៈ​ការ​ទូទាត់​ដោយ​ប្រើ​ KHQR​ និង​តាម​រយៈ​ការ​លើកកម្ពស់ ...

Manoj Mathew
https://www.khmertimeskh.com/501275493/bakong-system-lends-a-hand-to-promote-riel-usage-2/

កម្ពុជា​អបអរសាទរ​កូន​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ទី​២​ដែល​ទើបនឹង​កើត​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា​ កម្ពុជា​អបអរសាទរ​ចំពោះ​កូន​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ទើបនឹង​កើត​ចំនួន​ពីរ​ក្បាល​មក​ទល់​ពេល​នេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Lly8EF

​វត្ត​សិរិ​សាគរ​ដូន​ស្ដើង​ជាប់​ជា​អារាម​មេត្រីភាព​តាមរយៈ​ជួយ​ពុទ្ធបរិស័ទ និង​បង្កើត​បរិស្ថាន​ល្អ​

​សម្រាប់​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​សិរិ​សាគរ​ដូន​ស្តើង​ដែល​ស្ថិតក្នុង​ឃុំ​សេនា​រាជ​ឧ​ត្ត​ម ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង​វិញ បែរជា​បាន​កែច្នៃ​ដី​នៅក្នុង​វត្ដ​មក​ដាំ​បន្លែ​សរីរាង្គ រួច​បាន​ចែកជូន​ពុទ្ធបរិស័ទ ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ​គឺ​វត្ត​មួយ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់ ...

គឹម សារុំ
https://www.postkhmer.com/national/2023-04-18-0924-249108.html

លោក​ ហ៊ុន សែន អរគុណ​មិត្ត​បរទេស​ដែល​សហ​ការនាំ​ចម្លាក់​បុរាណ​មក​កម្ពុជា​វិញ

លោកនាយករ​ដ្ឋ​​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​បរទេស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចការងារ​អភិរក្ស​ប្រាសាទ​របស់​ខ្មែរ ជា​​ពិសេស​បាន​នាំយក​នូវ​ចម្លាក់​បុរាណ​ខ្មែរ ដែល​ត្រូវបាន​បាត់​បង់ យកមក​កាន់​កម្ពុជា​វិញ​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-04-18-0925-249105.html

មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិ​ភាព​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា​ខាង​មុខ

ក្រសួង​សុខាភិ​បាល និង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិ​ភាព​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​រួច​ជា​ស្ថាពរ​ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា​ ឆ្នាំ​ ២០២៣ ខាង​មុខ ដែល​មន្ទីរ​ពេទ្យ​នេះ​នឹង ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-04-12-1539-249055.html

ស្ថានទូត​អង់គ្លេស​ចូលរួម​សហប្រតិបត្តិការ​លើ​គម្រោង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី

 ក្រសួង​កិច្ចការនារី និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ឯកភាពគ្នា​ពិនិត្យ និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​លើ​គម្រោង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី លើ​វិស័យ​អប់រំ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-04-13-0911-249068.html

៩០%​ នៃ​សណ្ឋាគារ​សៀមរាប​គឺ​ពេញ​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​

​ប្រហែល​ ៩០​ ភាគរយ​នៃ​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ក្នុង​ខេត្តសៀមរាប​ ត្រូវ​បាន​កក់​ទុក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ក្នុង​ឱកាស​គម្រប់​ខួប​ ១០​ ឆ្នាំ​នៃ​ពិធីបុណ្យ​អង្គរ​សង្ក្រាន្ត​។​​ ...

មាស ម៉ូលីកា
https://kiripost.com/stories/siem-reap-hotels-90-full-for-kny

ផែនទី​ចង្អុល​ផ្លូវ​នៃ​ទេសចរណ៍​កម្ពុជា​

​ខណៈ​ដែល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោ​ង​ ខុន​ បាន​បង្ហាញ​គោលដៅ​ទេសចរណ៍​ ផែនការ​ពង្រីក​អាកាសចរណ៍​ និង​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​ឱ្យ​រុករក​មជ្ឈមណ្ឌល​នានា​នៃ​ខេត្តសៀមរាប​ និង​រាជធានី​ភ្នំពេញ ...

Marissa Carruthers
https://kiripost.com/stories/cambodias-tourism-roadmap

​ក្រសួង​អប់រំ​ហាម​សិស្ស​លេង​បាញ់​ និង​ជះ​ទឹក​ លាបម្សៅ​ អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ បាន​ណែនាំ​ដល់​គ្រឹះស្ថានសាធារណៈ​ និង​ឯកជន​ទាំងអស់​មិន​ត្រូវ​ឱ្យ​សិស្ស​លេង​បាញ់​ទឹក​ ជះ​ទឹក​ និង​លាបម្សៅ​ទេ​ក្នុង​អំឡុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។​ នេះ​បើ​យោង​តាម​សេចក្ដីណែនាំ ...

ជា សុខនី
https://www.postkhmer.com/national/2023-04-10-0839-248966.html

ក្រសួងយុត្តិធម៌​កម្ពុជា​ និង​ UNOPS​ ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យុត្តិធម៌​

​ក្រសួងយុត្តិធម៌​ និង​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវា​គម្រោង​ (UNOPS)​ បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ដែល​អាច​ធ្វើ​ទៅ​បាន​លើ​វិស័យ​ច្បាប់​ និង​តុលាការ​។ ...

ឈុ​ន​ ស៊ុន​លី​
https://bit.ly/43k5o5Z

រដ្ឋាភិបាល​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

​កាលពី​ម្សិលមិញ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សហការ​ជាមួយ​ធនាគារពិភពលោក​ បាន​រៀបចំ​កិច្ច​សន្ទនា​គោលនយោបាយ​តាម​វិស័យ​ ដើម្បី​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​មក​ពី​ក្រសួង​ ស្ថាប័ន​ផ្សេងៗ​ ដើម្បី​ជំរុញ​ការ​វិនិយោគ​ ខណៈ​កំពុង​ពិចារណា​លើ​វិសាលភាព​នៃ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501269338/govt-discusses-new-strategies-to-attract-investment/

សូម​ណែនាំ​អោយ​ស្គាល់​ពី​អង្ករ​ចំប៉ីស​៧០​ ពូជស្រូវ​ក្រអូប​ថ្មី​របស់​កម្ពុជា​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​ដាក់​ប្រើ​ជា​ផ្លូវការ​នូវ​ពូជស្រូវ​ថ្មី​ឈ្មោះ​ «​ចំប៉ីស​៧០»​ (CPS​ 70)​ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជិត​មួយ​ទសវត្សរ៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3UcZPSE

សមាគម​ចិន​ពិនិត្យ​មើល​ការ​វិនិយោគ​ទេសចរណ៍​របស់​កម្ពុជា​

​សមាគម​ន៍​ចិន​ ដែល​មានឈ្មោះ​ថា​សម្ព័ន្ធ​សកល​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (Global​ Alliance​ of​ SMEs)​ កំពុង​សម្លឹង​មើល​ការ​វិនិយោគ​របស់​កម្ពុជា​ ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3meqDWb

​មន្ត្រី​ទេសចរណ៍​ជាន់ខ្ពស់​និយាយ​ថា​ កម្ពុជា​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ ​៤ លាន​នាក់​ក្នុងឆ្នាំនេះ​

​លោក​ ជា​ សែ​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា​កម្ពុជា​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501267838/senior-tourism-official-says-cambodia-expects-4-million-tourists-this-year/

​អាជ្ញាធរ​ប្រាប់​ឱ្យ​ទប់ស្កាត់​ការ​រំខាន​ដល់​ការ​បោះ​ឆ្នោត​ខែកក្កដា​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ ព្រមាន​អាជ្ញាធរ​ឱ្យ​ប្រយ័ត្នប្រយែង​ចំពោះ​បាតុភាព​ណាមួយ​ដែល​អាច​រំខាន​ដល់​ដំណើរការ​បោះ​ឆ្នោតជាតិ​ខែកក្កដា​ ដោយ​កត់​សម្គាល់ថា​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​បាន​បង្ក​បញ្ហា​កាលពី​ឆ្នាំ​២០១៣​។​   ...

រី សុចាន់
https://www.phnompenhpost.com/national/authorities-told-prevent-disruptions-july-election

​ក្រសួងកសិកម្ម​រក​ឃើញ​បទល្មើស​កាលពី​ឆ្នាំ​មុន​ចំនួន​ ៨៤១​ ករណី​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ចងក្រង​សំណុំរឿង​បទល្មើស​ព្រៃឈើ​ សត្វព្រៃ​ និង​ការ​កាប់​រាន​ដី​ព្រៃ​ចំនួន​ ៨៤១​ ករណី​ សម្រាប់​ឆ្នាំ​ ២០២២​ ក្នុង​នោះ​ ពិន័យ​អន្តរការណ៍​ចំនួន​ ២៥០​ ករណី​ និង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៥៩១​ ករណី​។​ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-03-28-0925-248480.html

​មន្ត្រី​ព្រមាន​ផាកពិន័យ​ម្ចាស់​អាជីវកម្ម​មិន​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល​ លើ​ផលិតផល​ដែល​តាំង​លក់​

​លោក​ ប៉ែន​ សុ​វិជាតិ​ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ ព្រមាន​ថា​ នឹង​ធ្វើការ​ផាកពិន័យ​ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​មិន​បិទ​ស្លាក​តម្លៃ​លើ​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​។​ ការ​បញ្ជាក់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ក្រើនរំឭក ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-28-0850-248481.html

អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ជំរុញ​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ ជួយ​អន្តរាគមន៍​ និង​សម្រួល​ដល់​ការ​សិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-call-for-stakeholders-to-facilitate-pp-sr-expressway-study

សាលា​ត្រូវ​បិទ​ក្នុងអំឡុងពេល​ស៊ី​ហ្គេ​ម​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​

​សិស្សានុសិស្ស​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ឈប់​សម្រាក​ចំនួន​ 28​ ថ្ងៃ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​ ៣២​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​ ១២​ ជាមួយនឹង​លទ្ធភាព​សិក្សា​តាម​អ៊ីនធឺណិត​។​ ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-schools-off-during-sea-and-asean-para-games

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jzeS4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!