បរិស្ថាន និងធនធានធម្មជាតិ

ក្រុមហ៊ុន​ឯកជន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់​សំបុត្រ​នៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ​ ដែនជម្រកសត្វព្រៃ​ព្រែក​ទាល់​

​ក្រសួងបរិស្ថាន​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​លក់​សំបុត្រ​នៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ​ និង​ដែនជម្រកសត្វព្រៃ​ព្រែក​ទាល់​ដល់​ក្រុមហ៊ុន​ លឹ​ម​ សុខ​ចេ​ង​ ដែល​គ្រប់គ្រង​ដោយ​អ្នក​វិនិយោគ​ក្នុងស្រុក​សម្រាប់​ឆ្នាំ​ ២០២១​។​ ឧទ្យាន​ជាតិ​គិរី​រម្យ​មាន​ទំហំ​ ៨.៤០១​ ហិ​កតា ...

ធូ វិរៈ
https://www.phnompenhpost.com/business/firm-wins-rights-ticket-sales-kirirom-prek-toal

រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​សាធារណជន​ជួយ​ការពារ​សត្វព្រៃ​ និង​អភិរក្ស​ព្រៃឈើ​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​សាយ​ សំ​អាល់​បាន​ជំរុញ​ឱ្យ​សាធារណជន​ទប់ស្កាត់​ទំនាស់​ដីធ្លី​ និង​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ -​ ភ្នំ​ពក​។​ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/govt-calls-public-help-wildlife-forestry-conservation

​ដី​ទំហំ​ ២០​ ហិ​កតា​ពី​បឹង​តា​មោក​សំរាប់​សាខា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​

​រដ្ឋាភិបាល​បាន​បម្រុង​ទុក​កន្លែង​ ២០​ ហិ​កតា​សម្រាប់​សាងសង់​សាខា​ពេទ្យ​កាល់​ម៉ែ​ត​ក្នុង​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50800479/20ha-of-land-from-tamouk-lake-for-calmette-hospital-branch/

​បក្សី​លឿង​ដ៏​កម្រ​មួយ​ប្រភេទ​បាន​ប្រទះ​ឃើញ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​

​បក្សី​លឿង​ដ៏​កម្រ​ (Emberiza​ aureola)​ ជា​បក្សី​ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ផ្តល់​នូវ​លក្ខណៈ​វិជ្ជមាន​យ៉ាងច្រើន​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ថា​បាន​វិល​ត្រឡប់​មក​ព្រះរាជាណាចក្រ​វិញ​ហើយ​បន្ទាប់​ពី​បាត់​វត្តមាន ...

ស សុជាតិ
https://www.khmertimeskh.com/50800087/rare-yellow-breasted-bunting-spotted-on-new-years-day/

​ក្រុមការងារ​ WCS​ រក​ឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប​ ១៥០

​ក្រុមការងារ​ការពារ​សម្បុក​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​រក​ឃើញ​សម្បុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៥​ សម្បុកមាន​ពង​ ១៥០​ ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០២០​ នៅ​លើ​ឆ្នេរ​ខ្សាច់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំបូរ​នា​ដើមរដូវ​ពង​កូនចុង ...

មុំ គន្ធា
http://bit.ly/3hF4Dgf

បទល្មើស​ធនធានធម្មជាតិ​កំពុង​កើនឡើង​

​ក្រសួងបរិស្ថាន​បាន​និយាយ​នៅ​ថ្ងៃនេះ​ថា​ បទល្មើស​ធនធានធម្មជាតិ​នៅ​កម្ពុជា​មានការ​កើនឡើង​ ៣៤,៤២​ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50799245/natural-resources-crime-on-the-rise/

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​លុប​បឹង​តាមោក ដែល​អាច​បង្ក​គ្រោះថ្នាក់​ទឹក​ជន់​លិច ខណៈ​មន្ត្រី​ថា​ក្រសួង​ជំនាញ​បាន​សិក្សា​ពី​ផលប៉ះពាល់​ហើយ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន និង​សិទ្ធិមនុស្ស បារម្ភ​ពី​ការ​លុប​បឹង​តា​មោក​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​អះអាងថា អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន ការរស់នៅ​របស់​ពលរដ្ឋ​ និង​ទឹក​ជន់លិច​រាជធានី​ភ្នំពេញ ប៉ុន្ដែ​មន្ត្រី​រដ្ឋាភិបាល​ថា​មុនពេល​សម្រេច​កាត់​ដី​បឹង​នេះ ក្រសួង​ជំនាញ​បាន​សិក្សា​ពី​ផលប៉ះពាល់ ...

សុទ្ធ គឹមសឿន
https://bit.ly/37YqLzd

អ្នក​ស្រាវជ្រាវ​ និង​អ្នកនេសាទ​ចែករំលែក​ការ​ព្រួយបារម្ភ​អំពី​សំណល់​ប្លា​ស្ទិ​ក​នៅ​ក្នុង​ទន្លេ​

អ្នក​ស្រាវជ្រាវ​ និង​អ្នកនេសាទ​ក្នុងស្រុក​តាម​ដង​ទន្លេសាប​ និង​ទន្លេបាសាក់​បាន​ចែករំលែក​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ចំពោះ​សំរាម​ប្លា​ស្ទិ​ក​នៅ​តាម​ដង​ទន្លេ​។​ ប្រធាន​គម្រោង​អច្ឆរិយៈ​នៃ​ទន្លេមេគង្គ​ អ្នក​នាង​ ជា​សិលា​ បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កាល​ពី​ថ្ងៃ ...

ស សុជាតិ
https://www.khmertimeskh.com/50798606/researchers-and-fishermen-share-concern-over-plastic-waste-in-rivers/

អាជ្ញាធរ​កំពុង​សិក្សា​ដាក់​តំបន់ភ្នំ​ ៩ ​ថែមទៀត​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​កំពុង​សិក្សា​តំបន់ភ្នំ​ចំនួន ​៩ ​បន្ថែមទៀត​ ដើម្បី​ដាក់បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​​ធម្មជាតិ ដែល​ទីតាំង​ភ្នំ​ទាំងនោះ​ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​ ៣ គឺ​ស្រុក​ម៉ាឡៃ ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គលបុរី រួម​នឹង​ក្រុង​ ១ ​គឺ​ក្រុង​សិរីសោភណ្ឌ​។ ...

អោម ប៊ុនធឿន
https://bit.ly/2Jx0fU8

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ជិត​ ៩​ ពាន់​ករណី​ក្នុងឆ្នាំនេះ​

​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ បាន​ ៨​ ៩១៧​ ករណី​ រយៈពេល​ ១​ ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​បង្ក្រាប​បាន​ ៥​ ៤៧៥​ ករណី​ កើនឡើង​ ៣​ ៤៤២​ ករណី​។​ យោង​តាម​របាយការណ៍​ក្រសួងបរិស្ថាន​។​ ​ ...

វ៉ន ដារ៉ា
http://bit.ly/2JqbAVS

សហគមន៍​អណ្តែត​ទឹក​នៅ​ខេត្តសៀមរាប​ទទួលយក​វិធីសាស្ត្រ​ការ​មិន​ប្រើ​ប្លា​ស្ទិ​ក​

​សហគមន៍​អណ្តែត​ទឹក​នៅ​បឹង​ទន្លេសាប​ក្នុង​ ឃុំ​កែវ​ផុស​ ស្រុក​ពួក​ ខេត្តសៀមរាប​ដឹង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​បណ្តាល​មក​ពី​កាក​សំណល់​ប្លា​ស្ទិ​ក​ ដោយសារ​ពួក​គេ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​លុប​បំបាត់​ប្លា​ស្ទិ​ក​ពី​បឹង​។​ ​ ...

លឹម ណារី
https://www.khmertimeskh.com/50797225/a-floating-community-in-siem-reap-adopting-plastic-free-approach-to-combat-pollution/

ប្រទះឃើញ​ផ្សោត​ញី​វ័យ​ចំណាស់​ ១ ​ក្បាល ​ទម្ងន់​ ២០១ ​គីឡូ​ ងាប់​អណ្តែត​ទឹក

សត្វ​ផ្សោត​ញី​វ័យ​ចំណាស់​ ១ ​ក្បាល ​ត្រូវ​បាន​ប្រជានេសាទ​ក្នុង​សហគមន៍​ភូមិ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​ប្រទះឃើញ​ងាប់​អណ្ដែត​ទឹក កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០២០ នៅ​ចំណុច​ព្រែកខ្សោរ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥០០ ​ម៉ែត្រ​ ពី​អន្លង់ផ្សោត​កាំពី​។ ...

ឃុត សុភចរិយា
https://bit.ly/3hdmBXb

បារាំង​ផ្តល់​ហិរញ្ញប្បទាន​ជាង​ $៩១ ​លាន ពង្រឹង​វិស័យ​កសិកម្ម និង​ការប្រែប្រួល​អាកាសធាតុ

រដ្ឋាភិបាល​ប្រទេស​បារាំង​ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ៧៥ លាន​អឺរ៉ូ ​ស្មើនឹង​ប្រមាណ​ជាង ៩១ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា​លើ​បណ្តាញ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​។ ...

អោម ប៊ុនធឿន
https://bit.ly/3pfjZLa

អាជ្ញាធរ​គ្រោង​វាស់ដី​តំបន់​ឧទ្យាន​ជាតិ​ជូន​ពលរដ្ឋ​ជាង​ ២ ​ពាន់​គ្រួសារ

អាជ្ញាធរ​ខេត្តកំពត​គ្រោង​វាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​តែ​ចំនួន​ ២ ១៣៨ ​គ្រួសារ​ប៉ុណ្ណោះ​លើ​ក្បាលដី​ចំនួន ២ ៥០០ ក្នុង​ទំហំ​ស្មើនឹង​ ៦ ៦៤៩ ​ហិកតា​នៅក្នុង​ឧទ្យាន​ជាតិ​ «​ព្រះមុនីវង្ស​បូកគោ​» ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យស្នើសុំ​កាន់កាប់​ចំនួន ៣ ៣៨៦ ​គ្រួសារ​លើ​ក្បាលដី​ចំនួន ៣ ៩១៣ ក្នុង​ទំហំ​ស្មើនឹង​ ១២ ២៤៧ ...

នៅ ស៊ីវុត្ថា
https://bit.ly/3pepkSP

ក្រសួង​បរិស្ថាន​កំពុង​ចាត់វិធានការ​ចងក្រង​ផ្កាអ័រគីដេ​ព្រៃ ដើម្បី​ការពារ​កុំឱ្យ​ផុត​ពូជ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ឱ្យ​ដឹងថា ក្រសួង​នឹង​រៀបចំ​ចងក្រង​ពូជ​កេសរកូល​ព្រៃ​ដែល​ជិត​ផុត​ពូជ ដើម្បី​ប្រកាស​ជា​ប្រភេទ​ដែល​រងគ្រោះ និង​ត្រូវការពារ ខណៈ​ព្រមាន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ប្រមូល ទិញ លក់ និង​ដឹកជញ្ជូន​កេសរកូល​ព្រៃ (​ផ្កាអ័រគីដេ​ព្រៃ​) ទៅ​ក្រៅ​ប្រទេស​ក្នុងន័យ​បំផ្លិចបំផ្លាញ ។ ...

ឡុង គីមម៉ារីតា
https://bit.ly/38lXddI

IBIS និង​ PPCBank ​ព្រមព្រៀង​គ្នា​ជួយ​កសិករ​ខ្នាតតូច​ ១ ៥០០ ​គ្រួសារ​ និង​ជួយ​អភិរក្ស​សត្វព្រៃ​

ក្រុមហ៊ុន​អង្ករ​អាយប៊ិស រ៉ាយស៍​ (IBIS Rice) ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ជាមួយ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) ​ដើម្បី​គាំទ្រ​កសិករ​ខ្នាតតូច​ចំនួន​ ១ ៥០០ ​គ្រួសារ ឱ្យដាំ​ស្រូវ​ផ្កាម្លិះ​សរីរាង្គ ដែល​ជា​ការជួយ​រក​ចំណូល​ដល់​កសិករ​ឱ្យបាន​ខ្ពស់​ និង​ជួយ​អភិរក្ស​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3r7L9Fn

គម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គត្រូវបានដាក់ឱ្យដំណើរការ

ក្នុងសប្តាហ៍នេះមជ្ឈមណ្ឌល​ Stimson និងដៃគូរបស់ខ្លួនបានចាប់ផ្តើមដំណើរការគម្រោង​ឃ្លាំ​មើល​ទំនប់​ទន្លេ​មេគង្គ ​(The Mekong Dam Monitor) ជាវេទិកាដែលផ្ដល់​របាយការណ៍​ពីការវិវត្តនានា​ទាន់ពេល​ភ្លាមៗ​។ ...

ភុន ច័ន្ទឧសភា
https://bit.ly/2LOpSR5

ក្រសួង​កសិ​ក​ម្មកំពុ​ង​ស្រា​វជ្រា​វក​រណី​កាន់​កាប់​ដី​ជាង​ ៤​០០ ហិ​ក​តា ក្នុ​ងតំប​ន់ព្រៃលិ​ច​ទឹក​

ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ កំពុង​រៀបចំ​ស្រាវជ្រាវ​ករណី​ដែល​ឧ​ញ៉ា​ម្នាក់​មាន​សិទ្ធិ​កាន់​កាប់​ដីព្រៃ​លិច​ទឹក​និង​ព្រៃ​កោង​​កាង​រហូត​ដល់​ជាង ​៤០០​ ហិក​តា ក្នុង​តំបន់​សហ​គមន៍​ជ្រលង​នៅ​ភូមិ​កំពង់​ស្មាច់​តូចឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សី ...

ឡុង គីមម៉ារីតា
https://bit.ly/3nAu4Ss

UNDP: កម្ពុជា​អាចជា​ប្រទេស​គំរូ​ ១ ​ក្នុង ការបង្ហាញ​ពី​ការអភិវឌ្ឍ​មនុស្ស​ និង​និរន្តរភាព​បរិស្ថាន

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ​នៅ​ថ្ងៃទី​ ១៦ ខែធ្នូ បានចេញ​ផ្សាយ​របាយការណ៍​ ១ ​ស្ដីពី​ការអភិវឌ្ឍ​មនុស្ស ឆ្នាំ​ ២០២០ ​ដោយ​បង្ហាញថា កម្ពុជា​អាចជា​ប្រទេស​គំរូ​ ១ ក្នុងការ​បង្ហាញ​អំពី​ដំណើរ​ស្រប គ្នា​រវាង​ការអភិវឌ្ឍ​មនុស្ស និង​និរន្តរភាព​បរិស្ថាន​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ក្នុងការ​លើកកម្ពស់​ការវិនិយោគ​ក្នុង​សេដ្ឋកិច្ច​បៃតង​។ ...

វ៉ន ដារ៉ា
https://bit.ly/2K6OvrS

ក្រុមការងារ​ពិសេស​នឹង​ផ្សព្វផ្សាយ​ពី​បរិស្ថាន​ និង​ការ​យល់​ដឹង​អំពី​សុខភាព​

​ក្រសួងបរិស្ថាន​និង​ក្រសួងមហាផ្ទៃ​បាន​រួម​គ្នា​បង្កើត​ក្រុមការងារ​ថ្មី​មួយ​ដើម្បី​ពិនិត្យ​និង​បញ្ចូល​វិធានការ​អនាម័យ​ និង​បរិស្ថាន​ទៅ​ក្នុង​គោលនយោបាយ​ភូមិ​ -​ ឃុំ​មាន​សុវត្ថិភាព​។​ រដ្ឋាភិបាល​សង្ឃឹមថានឹង​ជំរុញ​ឱ្យ​ប្រជាជន​ដោះស្រាយ​បញ្ហា​អនាម័យ​ និង​ការ​គ្រប់គ្រង​សំំ​ណ​ល់​រឹង​នៅ​តាម ...

អ៊ុំ ប៊ុនធឿន
https://www.phnompenhpost.com/national/task-force-promulgates-eco-health-awareness

សត្វត្រដក់​តូច​ និង​ពង​កូន​ដែល​នៅមាន​វត្តមាន ​កំពុង​រង​ការគំរាមកំហែងដោយ​សកម្មភាព​មនុស្ស

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​បង្ហាញ​​ក្ដីបារម្ភ​ពី​សត្វ​ត្រដក់​តូច​ដែល​មាន​វត្តមាន និង​ពងកូន​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្តរតនគិរី កំពុង​រង​ការគំរាមកំហែង​ខ្លាំង ដោយសារ​ការបាត់បង់​ទីជម្រក និង​ការរំខាន​ពី​សកម្មភាព​មនុស្ស​។ ...

សុទ្ធ គឹមសឿន
https://bit.ly/34nHidO

មន្ត្រី​ និង​អង្គការ​បារម្ភ​ពី​សំរាម​ប្លាស្ទិក​ក្នុង​ទន្លេ​ និង​សមុទ្រ

ក្រសួង​បរិស្ថាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​បង្ហាញ​ក្តីបារម្ភ​ជុំវិញ​សំរាម​ប្លាស្ទិក​ដែលមាន​ចំនួន​ច្រើនឡើង​នៅក្នុង​ទន្លេ​ និង​សមុទ្រ​កម្ពុជា ខណៈ​ក្នុងអំឡុង​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​មាន​អ្នកនេសាទ​ជាច្រើន​ត្អូញត្អែរ​ពី​ការនេសាទ​បាន​សំរាម​ច្រើនជាង​បាន​ត្រី​។ រដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្មីៗ​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/3r5ENq5

កម្ពុជា​ស្វាគមន៍​ការវិនិយោគ​ពី​ធនាគារ​អឺរ៉ុប​ក្នុង​ទឹកប្រាក់ $៩៧ ​លាន​ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍​ការវិនិយោគ​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB) ​ក្នុង​ទឹកប្រាក់​ប្រមាណ ៩៧ ​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​នៅ​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​។ ...

នៀម ឆេង
https://bit.ly/3rbuIIu

​ការ​កើនឡើង​បន្តិចបន្តួច​ករណី​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​ឆ្នាំ​ ២០២០

​កាលពី​ម្សិលមិញ​ រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា​បទល្មើស​ព្រៃឈើ​ដែល​ភាគច្រើន​ទាក់ទង​ទៅ​ព្រៃឈើ​ និង​សត្វព្រៃ​បាន​កើនឡើង​ ១៩​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៩​ ។​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50793602/slight-increase-in-2020-forest-crime-cases/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eCTGF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!