ព័ត៌មាន​

អន្តរជាតិ​សាទរ​លទ្ធផល​វិជ្ជមាន​នៃ​ការ​រក​ដំណោះ​ស្រាយ​ជម្លោះ​កម្ពុជា​-ថៃ ប៉ុន្តែ​សំណើ​សុំ​បើក​ព្រំដែនឡើង​វិញ​​មិន​ទទួល​បាន​ការ​គាំទ្រ

មន្ត្រី​ការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែ​សំណើ​បើកព្រំដែនឡើងវិញ​ពី​សំណាក់​ប្រទេស​ជប៉ុន​ដើម្បី​សម្រួល​ដល់​ច្រវ៉ាក់​ផលិតកម្ម នៅ​តែជាបញ្ហាចម្រូងចម្រាស។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-12-1145-263251

​ក្រុម​សង្កេតការណ៍អន្ដរកាល​​អាស៊ានចាប់ផ្ដើម​ចុះ​ទៅកាន់ទីតាំង​តាមបណ្ដា​ខេត្ត​ជាប់​ព្រំដែន

​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរកាល​អាស៊ាន​ (IOT)​ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះវិហារ​ និង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246

ការស៊ើបអង្កេតបឋមរកឃើញថា ​ជម្លោះព្រំដែនមានប្រើ​«ផ្សែង​ពុល​» ជំរុញឱ្យមានការឆ្លើយតបបន្ទាន់​

​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​សមាជិក​ចំនួន​ប្រាំពីរ​ស្ថាប័ន​បាន​ចេញ​របាយការណ៍​បឋម​របស់​ខ្លួន​ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​រហ័ស​មួយ​។​ ការ​សិក្សា​នេះ​បាន​បង្ហាញ​ពី​កង្វល់​ដែល​ថា​អាច​មានការ​ប្រើប្រាស់​ផ្សែង​គីមី​អំឡុង​ពេល​ប៉ះទង្គិច​គ្នា ...

ស៊ើង និមល់
https://khmer.cambojanews.com/preliminary-probe-links-border-clashes-to-toxic-smoke-urges-response/

ភាពតានតឹងផ្ទុះជាថ្មីក្រោយថៃបន្តរាយលួសបន្លាលើទឹកដីកម្ពុជា ខណៈមន្ត្រីកម្ពុជាទាមទារឱ្យមានការដោះស្រាយ

ភាពតានតឹងជុំវិញរបាំងលួសបន្លាដែលដំឡើងដោយទាហានថៃនៅតំបន់ជម្លោះនៃខេត្តបន្ទាយមានជ័យបានផ្ទុះឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ ដោយអ្នកភូមិមកពីភូមិជោគជ័យ ឃុំអូរបីជាន់ បានប្រឈមមុខនឹងទាហានថៃនៅពេលដែលអ្នកភូមិទាំងនោះត្រូវបានរារាំងមិនឱ្យចូលផ្ទះ និងដីស្រែរបស់ពួកគេ។ ...

ស៊ើង និមល់ និង ឡូន សៅដា
https://khmer.cambojanews.com/new-standoff-erupts-over-thai-border-barricades-officials-push-for-action-via-general-border-committee/

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​ថៃរក្សាស្ថានភាពព្រំដែននិងប្រជាជនកំពុងរស់បច្ចុប្បន្ន ខណៈ​ថៃ​ត្រៀម​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​ ១៧០​គ្រួសារ​នៅ​អូរបីជាន់

អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​សរសេរ​លិខិត​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ ប្រាប់​ឲ្យ​ភាគី​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង​និង​អនុស្សរណៈ​នៃ​ការ​យោគយល់ និង​រង់​ចាំ​ការ​សម្រេច​របស់​គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពាក់​ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ថៃ​លើដែន​​អធិបតេយ្យ​​មួយ​ផ្នែក​​នៃ​ភូមិ​ជោគជ័យនិងភូមិ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-4-840-263163

ចិនផ្តល់ជំនួយ២.៨លានដុល្លារសម្រាប់ស្តារជីវភាពគ្រួសារដែលរងផលប៉ះពាល់នៅព្រំដែន និងបញ្ជាក់ជាថ្មីនូវការគាំទ្រកម្ពុជាឱ្យមានភាពម្ចាស់ការខ្លួនឯង

ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ លានយន់ (ប្រមាណ ២.៨ លានដុល្លារ) ដល់កម្ពុជា ខណៈបញ្ជាក់ជាថ្មីនូវការសន្យាផ្តល់ឱ្យភាគីកម្ពុជានូវ «ការគាំទ្រដ៏រឹងមាំ» សម្រាប់ការពារអធិបតេយ្យភាពនិងការកសាងក៏ដូចជាពង្រឹងសមត្ថភាពអភិវឌ្ឍន៍«ដោយម្ចាស់ការខ្លួនឯង»។ ...

ឃួន ណារីម​
https://khmer.cambojanews.com/china-pours-in-2-8m-aid-for-border-affected-families-reiterates-support-for-cambodia-to-be-self-reliant/

កម្ពុជាត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ក្នុង​​ការ​បោសសម្អាត​​សំណល់ជាតិ​ផ្ទុះ​​​គ្រាប់​បែក​របស់​ថៃ

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​បញ្ជាក់ថា កងកម្លាំង​ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម និង​ទម្លាក់​គ្រាប់បែកដទៃ​ទៀត​ដ៏​ច្រើន​សន្ធឹក​​អំឡុង​ការប៉ះទង្គិច​ព្រំដែន​ថ្ងៃទី ២៤-២៨ ខែកក្កដា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-2-1422-263143

មេដឹកនាំ​កម្ពុជា​ស្នើ​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ភាគី​ថៃ​កុំ​ប្រើ​ក​ម្លាំង​ដោះស្រាយ​បញ្ហា​ព្រំដែន ជាពិសេស​តំបន់​មានពលរដ្ឋ​រស់​នៅ

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជួបជាមួយ​លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយ​លោក​បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ទៅ​ភាគី​ថៃ​កុំ​យក​កម្លាំង​មក​ដោះ​ស្រាយ​ព្រំដែនដែល​មិន​ទាន់​ដាច់​ស្រេច ជា​ពិសេស​ជៀសវាង​ការ​ប្រើ​កម្លាំង​នៅ​តំបន់​មាន​ជន​ស៊ីវិល​រស់​នៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-1-1634-263133

ក្រុមសង្គម​ស៊ីវិល​អំពាវនាវ​ឱ្យថៃដោះលែង​ទាហាន​ខ្មែរ១៨​នាក់​ដែលជាប់ឃុំឃាំងជា​បន្ទាន់

ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ដោយបញ្ជាក់ថា ប្រទេសថៃកំពុងល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ...

ឆន រស្មី
https://kiripostkhmer.com/stories/civil-society-groups-call-for-immediate-release-18-cambodian-soldiers

ពលរដ្ឋខ្មែរ៖ តំបន់ជំរំណងចាន់ គឺជាទឹកដីខ្មែរដែលមានភ័ស្តុតាងច្បាស់លាស់

ជំរំណងចាន់ស្ថិតនៅលើដីខ្មែរ ហើយអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះ ពុំមានប្រជាជន ឬទាហានថៃរស់នៅឡើយ និងមានប្រឡាយមួយខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ។ នេះ​បើ​តាម​ប្រជាពលរដ្ឋដែលធ្លាប់បានទៅជំរំណងចាន់ ដែល​បច្ចុប្បន្ន​នេះ​ ភាគី​ថៃ​កំពុង​ទាមទារ។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-8-29-1027-263103

ក្រុមអង្គការនៅកម្ពុជា និងថៃជាង៧០ ជំរុញឱ្យដោះលែងទាហានកម្ពុជា១៨រូប ដើម្បីរក្សាសុខសន្តិភាព

ក្រុមសង្គមស៊ីវិលនៅកម្ពុជា និងថៃចំនួន៧៣បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីសុខសន្តិភាព និង ឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-29-1212-263107

អាជ្ញាធរ​មីន​ពន្យល់​ប្រាប់​តំណាង​ UNDP ថ្មី​អំពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​បែក​ចង្កោម និង​គ្រាប់​ផ្លោង​របស់​ថៃ

លោក​ទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃរវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ក្នុងនោះរួមមាន គ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-29-1511-263112

មេដឹកនាំ​កម្ពុជា​ថ្លែង​អំណរ​គុណ​មេដឹកនាំ​ម៉ាឡេស៊ី​ចំពោះ​ការ​ចូលរួម​ដ៏​សកម្ម​ក្នុង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-ថៃ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​សម្តែងនូវអំណរអរគុណចំពោះការគាំទ្រដ៏​បុរេសកម្ម​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា និង​ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-29-1532-263114

​សំណល់​យុទ្ធភណ្ឌរបស់​ថៃក្នុងការ​​វាយ​ប្រហារ​​៥​ថ្ងៃ​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឆ្នាំ​ទៀត

គ្រាប់បែក​មិន​បង្ក​គ្រោះថ្នាក់​ទេ នៅពេល​រក្សាទុក​ក្នុង​ឃ្លាំង​យោធា ប៉ុន្តែ​វា​ក្លាយជាឃាតករ​យ៉ាង​សាហា​វ​​​នៅពេលត្រូវ​បាន​​ទម្លាក់ ជាពិសេស​នៅ​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-30-754-263117

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ស្នើ​ឲ្យ​សមភាគី​ស៊ុយអែត​​ប្រាប់​​រដ្ឋាភិបាល​ស៊ុយអែតឱ្យ​​ពិចារណា​រឿង​លក់ Gripen ទៅ​ឲ្យ​ថៃ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានអំពាវនាវឱ្យសមភាគីស៊ុយអែត​ប្រឆាំងនឹងការលក់យន្តហោះចម្បាំងស៊ុយអែត Gripen ដែលជាបច្ចេកវិទ្យាទំនើបបំផុតទៅឱ្យប្រទេសថៃ បន្ទាប់ពីយន្តហោះចម្បាំងប្រភេទនេះត្រូវបានប្រើប្រាស់ជាលើកដំបូងដោយថៃនៅក្នុងជម្លោះជាមួយកម្ពុជាកាលពីថ្ងៃទី ២៤-២៨ ខែកក្កដា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-28-1641-263100

រដ្ឋាភិបាលច្រានចោលការចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈអ្នកជំនាញដោះមីនរក្សាភាពស្ងៀមស្ងាត់

កាលពី​ថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​ភាគីថៃ​ដែល​ថា​ទាហាន​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​ដាក់​គ្រាប់​មីន​ថ្មីៗ និង​បានបណ្ដាល​ឲ្យ​ទាហាន​ថៃម្នាក់​រង​របួស​នៅ​ជិត​ប្រាសាទតាក្របី នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/govt-rejects-new-mine-allegations-cited-deminers-stay-silent/

អ្នកសារព័ត៌មាន​អាស៊ី​​ស្វែង​យល់​ពី​​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​រាយការណ៍​អំពី​ជម្លោះ​

អ្នកសារព័ត៌មានជាង​៣០នាក់​​មក​ពី​ទូទាំង​តំបន់​អាស៊ី​បាន​ចូលរួម​សិក្ខាសាលាថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី ២៨​ ខែសីហា​​​ ​ដែល​ផ្តោតលើ​សុវត្ថិភាព និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​រាយការណ៍​អំពីបញ្ហា​​ជម្លោះ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-28-1129-263094

ក្រសួងការពារជាតិ​សោកស្ដាយ​ឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាល​ឲ្យ​ទាហាន​ថៃ​រងបួស និង​រឭក​ភាគី​ថៃ​កុំឲ្យ​ចល័ត​ផ្ដេសផ្ដាស

ក្រសួងការពារជាតិ សម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និង​រំឭក​​ភាគី​កុំ​ឲ្យ​ដើរ​ចល័ត​ផ្ដេសផ្ដាស ព្រោះ​ព្រំដែន​កម្ពុជា​សម្បូរ​មីន​នៅ​សល់​ពី​សង្គ្រាម។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-28-841-263092

កម្ពុជា​ច្រានចោល​ការចោទប្រកាន់ការដាក់​​មីនថ្មី ស្នើ​ឱ្យភាគី​​​ថៃ​ឈប់​ចល័ត​កងទ័ព​

អាជ្ញាធរ​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា (CMAA) បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​ទាហាន​ថៃ​ ដែល​ចោទប្រកាន់​កម្ពុជា​ថា​បានដាក់​​គ្រាប់មីន​ថ្មី​នៅតាម​ព្រំដែន​ក្បែរ​ប្រាសាទ​តា​ក្របី បន្ទាប់ពី​ទាហាន​ថៃ​ម្នាក់​បានជាន់​មីន​​រងរបួស​យ៉ាងធ្ងន់ធ្ងរ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-28-735-263091

លោកពៅ ហេង និងលោក​ ប៊ុន​ស៊ីន ប៉ាក​ឃ្លាំង សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ព្រំដែន

កម្ពុជា និង​ថៃ​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការរក្សា​សន្តិភាព និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅតាម​ព្រំដែន​រួមគ្នា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) នៅ​ថ្ងៃទី ២៧ ខែសីហានេះ​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-27-1310-263083

ក្រុមដោះមីនអន្តរជាតិបញ្ជាក់ថា មីនតាមព្រំដែនគឺជាមីនចាស់ មិនមែនទើបដាក់ថ្មីទេ

អង្គការដោះមីនអន្តរជាតិបានគាំទ្រការអះអាងរបស់កម្ពុជាដែលថា គ្រាប់មីនដែលបានរកឃើញនៅជិតព្រំដែនថៃ គឺជា «សំណល់នៃជម្លោះពីអតីតកាល» មិនមែនជាការដាក់ពង្រាយថ្មីនោះទេ ដោយបញ្ហានេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអនុសញ្ញាអូតាវ៉ា។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/international-demining-groups-confirm-border-mines-are-old-not-new

ទៀ សីហា​៖ គ្មាន​មេដឹកនាំ​ណាយកប្រជាពលរដ្ឋ​​​ជា​ខែល​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ សីហា បាន​ច្រានចោល​ការអះអាង​ដែលថា រាជ​រដ្ឋាភិបាល​បាន​លាក់បាំង​ព័ត៌មាន​អំពី​ភាព​តានតឹង​តាម​ព្រំដែន​នាពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ថៃ ដោយ​សង្កត់ធ្ងន់ថា​កម្ពុ​ជា​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​បទ​ឈប់​បាញ់ ហើយ​នឹងមិន​អនុញ្ញាតឱ្យ​ប្រជាជន​របស់ខ្លួន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ឧបាយកល​នយោបាយ​ឡើយ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-26-1540-263072

កម្ពុជា និងថៃ ប្ដេជ្ញាធ្វើឱ្យស្ថានការណ៍ព្រំដែនមានភាពប្រក្រតីឡើងវិញ

កម្ពុជា និងថៃបានព្រមព្រៀងគ្នាលើជំហានថ្មីមួយដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការយោធាកាន់តែប្រសើរឡើង ដោយប្តេជ្ញារក្សាទំនាក់ទំនងជាប្រចាំ និងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ក្រៅពីនេះ ប្រជាជាតិទាំងពីរប្តេជ្ញាកសាងទំនុកចិត្តឡើងវិញ និងធានាឱ្យមានការវិលទៅរកទំនាក់ទំនងជាធម្មតារវាងប្រទេសទាំងពីរ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-thailand-vow-to-normalise-the-border-situation

ខេត្តប៉ៃលិន នឹងរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន RBC នៅថ្ងៃស្អែក

​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC)​ រវាង​យោធភូមិ​ភាគ​ទី​៥​ របស់​កម្ពុជា​ និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ចាន់​បុរី​-​ត្រា​ត​ របស់​ប្រទេស​ថៃ​។ ...

បុគ្គលិកខ្មែរថាមស៍
https://shorturl.fm/UGOQW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wbkRU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!