សេចក្តីប្រកាស
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន៩
យោងលិខិតលេខ ១០២២ ស.ជ.ណ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល សម្រេចកាត់បន្ថយរយៈពេលវិនិយោគមកនៅត្រឹម៥០ឆ្នាំ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំនួន ៩ ដែលមានផ្ទៃដីសរុបចំនួន ២១,៨៣៩ហិកតា ...
ក្រសួងបរិស្ថាន
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤
យោង លិខិតលេខ ៩៥៦ ស.ជ.ណ ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យ ក្រុមហ៊ុនចំនួន១២ ដែលទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច លើផ្ទៃដី ៤១ ២៤៤ ហិកតា នៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ និងព្រះវិហារ បន្ត ...
ក្រសួងបរិស្ថាន
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៦ នៅខេត្តចំនួនបី
ក្រសួងបរិស្ថាន ជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃទៅលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ១៦ ដែលមានសិទ្ធិលើផ្ទៃដីវិនិយោគចំនួន ៩៦,០៩៨ ហិចតា នៅខេត្តមណ្ឌលគិរី (ចំនួន ៥ក្រុមហ៊ុន) ខេត្តរតនគិរី (ចំនួន៤ក្រុមហ៊ុន) និងខេត្តកំពង់ស្ពី (ចំនួន៧ក្រុមហ៊ុន) ...
ក្រសួងបរិស្ថាន
សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ាង ១០ៈ០០នាទីព្រឹក នៅទីស្តីការក្រសួង ដើម្បីជម្រាបជូនសាធារណជន អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ