រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

សេចក្តីណែនាំអំពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាតាមគ្រឹះស្ថានសិក្សាអប់រំទូទៅ

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាតាមគ្រឹះស្ថានសិក្សាអប់រំទូទៅ។ក្រសួងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់បីគឺ សាលារៀន សហគមន៍ និងគ្រួសារ។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កាលពីចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា។ទូរគមនាគមន៍កម្ពុជា (ទ.ក.) សូមធ្វើការប្រមូលយកមកវិញ “ឯកសណ្ឋានជាង” ដែលបានចេញ សម្រាប់ប្រើប្រាស់ឱ្យក្រុមហ៊ុន ISPs និងអ្នកម៉ៅការបន្ត (Subcontractor) ក្នុងការប្រើប្រាស់ស្ថាបនានិងជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញឱ្យ ទ.ក.។  ...

ទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួមស្តីពីការចេញផ្សាយរបាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការចេញផ្សាយរបាយការណ៍ការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន។របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង ៦០ នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន សេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់ បុរី វិមានសំណាង ម.ក

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់បុរី វិមានសំណាង ម.ក។ផ្សារមូលបត្រកម្ពុជា (ផមក) សូមជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេច ឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ បុរី វិមានសំណាង ម.ក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផមក បុរី វិមាន សំណាង ម.ក ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី និយ័តករមូលបត្រ កម្ពុជា (ន. ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក។ ...

ផ្សារមូលបត្រកម្ពុជា (ផមក)

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងសារធារណការ និងដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹង ស្ដីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រសួងបានចេញសេចក្ដីជូនដំណឹងនេះដើម្បីបង្ហាញព័ត៏មានស្ដីពីការប្រើប្រាស់បណ្ណបើកបរយានយន្ត និងកាលបរិឆ្ឆេតផុតកំណត់។  ...

ក្រសួងសារធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងស្តីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងនេះដើម្បិជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និង និយោជក ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះ អាសន្នរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈ។  ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព៍ត៌មាន ស្ដីពីកម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ។ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគី ដែល ដឹកនាំដោយលោកសាស្ត្រាចារ្យ Katsushiro Yamaguchi ប្រធានក្រុមហ៊ុនវេជ្ជសាស្ត្រ Gyoukoukai និងជាប្រធានមន្ទីរព្យាបាលចក្ខុសាស្ត្រ Ohashi Eye Clinic។ ជំនួបនេះ ត្រូវបានរៀបចំឡើងដោយ ឯកឧត្តម TAI Susumu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ និងជាទីប្រឹក្សា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ។   ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”។ព្រឹត្តិការណ៍នេះបង្ហាញពីបាតុភូតអេក្វីណុកនៅអង្គរវត្ត ដែលពន្លឺព្រះអាទិត្យតម្រង់តាមប្រាសាទ និងមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌។ ក្រសួងក៏បានប្រកាសការប្រកួតវីដេអូ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមមានលក្ខខណ្ឌ កាលបរិច្ឆេទ និងវិធីវាយតម្លៃ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលគិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា​​ ឆ្នាំ២០២៦

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាសព័ត៌មាននេះដើម្បីជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។   ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​រួម​ព័ត៌មាន​ ស្តី​ពី​ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ជា​លើក​ទី​៣​ នៅ​ប្រជុំ​កោះ​រ៉ុ​ង​ និង​លើក​ដំបូង​នៅ​ប្រជុំ​កោះ​ស្តេច​

នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ អង្គការ​គាំពារ​ធនធាន​សមុទ្រ​ ព្រមទាំង​មូលនិធិ​សង្សារ​ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ព័​ត៍​មាន​ស្តី​ពី​ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ ជា ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​កាតព្វកិច្ច​នៃ​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ មក​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​

​នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៦​ និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ (​ន​.​គ​.​ស​.)​ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​កាតព្វកិច្ច​នៃ​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ មក​និយ័ត​ករ​គណនេយ្យ ...

និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ទីក្រុង​តូ​ក្យូ​

​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៦​ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ទីក្រុង​តូ​ក្យូ ...

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ការពារ​ និង​ថែរក្សា​មរតក​វប្បធម៌​ជាតិ​

នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ការពារ​ និង​ថែរក្សា​មរតក​វប្បធម៌​ជាតិ​។​​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​ និង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ ដែល ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​ទទួល​ពាក្យបណ្តឹង​

នៅ​ថ្ងៃ​ទី​ ១៣​ ខែមីនា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (CCF)​ នៃ​ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​សម្រាប់​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​។​​សេចក្តីជូនដំណឹង​នេះ​បាន​បង្ហាញ​ពី​មធ្យោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​នឹង​សកម្មភាព​ខុសច្បាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​

នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​នឹង​សកម្មភាព​ខុសច្បាប់​ របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​។​​កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ថ្មីៗ​ជា​បន្តបន្ទាប់​របស់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​​ក្រសួង​បាន​ចេញ​សេចក្តីថ្លែងការណ៍​នេះ​ ដើម្បី​ផ្តល់​ការ​បំភ្លឺ​ជាក់ស្តែង​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​ថៃ​។​ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​សម្របសម្រួល​ទីផ្សារ​កសិផល​ក្នុងស្រុក​

នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៏​មាន​ស្តី​ពី​ការ​សម្របសម្រួល​ទីផ្សារ​កសិផល​ក្នុងស្រុក​។​​ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៏​មាន​នេះ​ដើម្បី​ជម្រាប​ជូន​សាធារណជន​ បងប្អូន​ប្រជា​កសិករ​ អាជីវករ​ ជ្រាប​ថា​ ក្រសួងពាណិជ្ជកម្ម​ បាន ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្ដល់​ជំនួយ​ និង​ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​

នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្ដល់​ជំនួយ​ និង​ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​។​​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​ និង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​ជំទាវ​ Louise​ MUSHIKIWABO​ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ដំណើរ​ទស្សនកិច្ច​ការងារ​របស់​ លោក​ជំទាវ​ Louise​ Mushikiwabo​ អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​ (OIF)​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​​លោក​ជំទាវ​ Louise​ Mushikiwabo ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​

នៅ​ថ្ងៃ​ទី​ ៨​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។​​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dVYCm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!