លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៩

យោងលិខិត​លេខ​ ១០២២​ ស​.​ជ​.​ណ​ ចុះ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​ សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម​៥០​ឆ្នាំ​ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន​ចំនួន​ ៩​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ២១,៨៣៩​ហិ​កតា​ ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចេរភាព​នៃ​ដែនជម្រកសត្វព្រៃ​ បឹង​ពែរ​ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។​ រហូត​មក​ដល់​ពេល​នេះ​ គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន​ ៣៧​​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម​៥០ ​ឆ្នាំ​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf