ការការពារព្រៃឈើ
ការគាំទ្រកិច្ចការពារព្រៃឈើ
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAID
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAID។ ក្នុងសេចក្តីការណ៍របស់ខ្លួន ស្ថានទូតអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាព ...
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
លិខិតចំហ៖ សូមគោរពជូន USAID ប្រចាំកម្ពុជា
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ សហគមន៍ព្រៃឡង់មកពីខេត្តចំនួនបួន មានជាង១០០ភូមិបានចេញលិខិតចំហមួយសូមគោរពជូន USAID ប្រចាំកម្ពុជាថា សហគមន៍ព្រៃឡង់មានការខកចិត្តជាខ្លាំង នៅពេលដែលបានឃើញសេចក្តីថ្លែងការណ៍ថ្មីៗ ...
បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
ក្រសួងបរិស្ថាន៖ សេចក្តីជូនដំណឹងស្តីពី ការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាននិងសង្គម
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញផ្សាយសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គមក្នុងការអនុវត្តគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ក្នុងគោលបំណងឱ្យសាធារណៈជនបានជ្រាប និងមាន ...
ក្រសួងបរិស្ថាន
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន