សេចក្តីប្រកាស
លិខិតចំហរបស់សហគមន៍ព្រៃឡង់ទៅកាន់ក្រសួងបរិស្ថានស្តីពីរារាំងការប្រារព្វពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ បានចេញនូវលិខិតចំហរមួយទៅកាន់់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅលើទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។ ខ្លឹមសារលិខិតនោះបង្ហាញពីការសោកស្តាយ និងខកចិត្តបំផុត ...
បណ្តាញសហគមន៍ព្រៃឡង់
តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចេញសេក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ...
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
ក្រសួងបរិស្ថានផលិតកម្មវិធីអប់រំតាមទូរទស្សន៍អំពីបរិស្ថាន
ក្រសួងបរិស្ថាន និងផលិតកម្មភាពយន្តខ្មែរមេគង្គកំពុងសហការគ្នាដើម្បីផលិតកម្មវិធីអប់រំតាមទូរទស្សន៍ ដែលមានចំណងជើងថា “វៃឆ្លាត បរិស្ថានស្អាត” សំដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ...
ក្រសួងបរិស្ថាន
ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើងនៃការកាប់ ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
សេចក្តីប្រកាសព័ត៌មានរួមស្តីពី ពិធីចុះហត្ថលេខាលើភាពជាដៃគូនៃការបញ្ចេញកាបូនតិចរវាងភាគីកម្ពុជា និងភាគីជប៉ុន
នារសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៤ មានរៀបចំប្រារព្ធពិធីចុះហត្ថលេខាលើឯកសារ “ភាពជាដៃគូនៃការបញ្ចេញកាបូនតិចរវាងភាគីកម្ពុជា និងភាគីជប៉ុន” នៅសណ្ឋាគារកាំបូឌីយ៉ាណារវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន និង ...
ក្រសួងបរិស្ថាន
បច្ចេកវិទ្យាសមស្រប គឺជាយន្តការមួយ ក្នុងការលើកកម្ពស់សកម្មភាពជាតិសមស្របសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំសិក្ខាសាលា ស្តីពី បច្ចេកវិទ្យាបរិស្ថាន និងថាមពល ក្រោមប្រធានបទ “សហប្រតិបត្តិការកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍសកម្មភាពជាតិសមស្របកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយប្រើប្រាស់វិធីសាស្ត្រ ត្រួតពិនិត្យ រាយការណ៍ និងផ្ទៀងផ្ទាត់។ ...
ក្រសួងបរិស្ថាន