មន្ត្រី ៤ នាក់ប្តឹងឲ្យតុលាការរំលាយគណបក្សសំបុកឃ្មុំ
មន្ត្រីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ «គ.ស.ស.ប» ចំនួន ៤ រូបបានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីស្នើឲ្យរំលាយគណបក្សនេះចោលដោយចោទប្រកាន់ថាលោក ម៉ម សូណង់ដូ ប្រធានគណបក្សនេះ «ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយជាមនុស្សគ្មានសីលធម៌បោកប្រាស់ប្រជាពលរដ្ឋ»។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1MejfdL
នាយករដ្ឋមន្ដ្រីផ្ញើចេញការព្រមានស្រាអង្ករ
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យប្រជាជនបន្ថែមការប្រុងប្រយ័ត្នជាមួយនឹងអ្វីដែលពួកគេពិសារ ដោយសារមនុស្សស្លាប់ពីការពុលស្រាអង្ករក្នុងសប្តាហ៍កន្លងទៅនេះបានកើនឡើងដល់ទៅ២០នាក់ ជាមួយនឹងការស្លាប់ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/prime-minister-sends-out-rice-wine-warning-103025/
ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋ បង្ការពុលអាហារ និងពុលស្រាក្នុងពេលចូលឆ្នាំខ្មែរ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋពីវិធានការបង្ការបញ្ហាសុខភាពបណ្ដាលមកពីការពុលអាហារនិងពុលស្រាក្នុងកំឡុងពេលចូលឆ្នាំខ្មែរនៅក្នុងខែមេសាខាងមុខនេះដើម្បីចៀសវាងនូវការពុលទាំងនេះ។ ...
មុំ គន្ធា
http://bit.ly/1MuInne
ប្រធានថ្មីនៃគណៈកម្មាធិការសិទ្ធិមនុស្សការពាររដ្ឋាភិបាលខណៈពេលមានបាតុកម្ម
ខណៈពេលដែលមានការចាប់ខ្លួនបាតុករក្នុងចលនាបាតុកម្មអហឹង្សានៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ ប្រធានថ្មីនៃ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលបានបើកសន្និសិទ្ធិសារព័ត៌មានមួយដើម្បីធានាទៅកាន់សាធារជនសាជាថ្មីថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមានសភាពនឹងនរ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/new-human-rights-czar-defends-government-against-darkness-112386/
មន្ត្រីម្នាក់និយាយថា ត្រូវការថវិកាបន្ថែមទៀតដើម្បីស៊ើបអង្កេតស្នាមមេដៃ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/32078
គម្រោងយុទ្ធនាការប៉ះធ្មេញមួយជួយកុមារ ៦ ម៉ឺននាក់ពីជម្ងឺពុកធ្មេញ
ធ្មេញរបស់កុមារកម្ពុជាប្រមាណ ៦ ម៉ឺននាក់ត្រូវបានប៉ះដើម្បីការពារជម្ងឺពុកធ្មេញ នៅក្រោមគម្រោងការងារសេដ្ឋកិច្ចមាត់ធ្មេញដែលទើបតែត្រូវបានបញ្ចប់ ក៏ប៉ុន្តែមានមនុស្សជាច្រើនបានលើកឡើងថា មានកុមារជាច្រើនទៀតដែលត្រូវការសេវានេះ ដោយសារតែអត្រាដ៏ខ្ពស់នៃជម្ងឺពុកធ្មេញនៅក្នុងប្រទេសនេះ។ ...
Yesenia Amaro និង សែន ដាវីត
http://bit.ly/29L4s4s
រូបភាពរន្ធត់ៗនៅលើកញ្ចប់បារីភាគច្រើននៅមិនទាន់មាននៅឡើយ
ប៉ុន្មានថ្ងៃបន្ទាប់ពីច្បាប់បានចូលជាធរមានដោយតម្រូវឲ្យកញ្ចប់បារីទាំងអស់ដែលលក់ក្នុងប្រទេសកម្ពុជាត្រូវបិទរូបភាពស្តីពីផលប៉ះពាល់សុខភាពដោយសារការជក់បារី គឺរូបភាពសួតឡើងខ្មៅ និងក្មេងមានបញ្ហាផ្លូវដង្ហើមនោះ គេឃើញមានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងរាជធានី។ ...
សាមឿត ស៊ាវម៉េង និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33243
ការចរចាប្រាក់ខែអប្បបរមាកម្មករចាប់ផ្ដើម តែគ្មានលទ្ធផល
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...
មុំ គន្ធា
http://bit.ly/2cC2a5w
ចរាចរសាច់ប្រាក់ក្នុង ចំណោមគ្រឹះស្ថានហិរញ្ញវត្ថុកើនខ្ពស់
ទំហំសាច់ប្រាក់ដែលចរាចររវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៦ មានការកើនឡើងយ៉ាងគំហុក តាមរយៈឧបករណ៍ជួញដូរហិរញ្ញវត្ថុ «មូលបត្រអាចជួញដូរបាន» ឬ NCD ដែលចេញដោយធនាគារជាតិនៃកម្ពុជាទាំងប្រាក់រៀល និងដុល្លារ។ ...
ហ៊ គឹមសាយ
http://bit.ly/2ldUeK4
អតិថិជន ANZ Royal អាចបង់ពន្ធជារូបិយប័ណ្ណក្នុងស្រុក និងដុល្លារ
អតិថិជនធនាគារ ANZ Royal នឹងអាចបង់ពន្ធជារូបិយប័ណ្ណក្នុងស្រុក និងដុល្លារគ្រប់សាខាទាំងអស់របស់ធនាគារ ANZ Royal និងតាមបណ្ដាញអនឡាញពីខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីធនាគារ ANZ Royal បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃសុក្រ។ ...
សុខ ចាន់
http://bit.ly/2kDzyyH
១២លានដុល្លារសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី
រដ្ឋាភិបាលបានប្រកាសពីការគ្រោងចំណាយថវិកាចំនួន ១២លានដុល្លារអាមេរិកសម្រាប់ដំណើរការសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងមជ្ឈមណ្ឌលវប្បធម៌លើដីទំហំ ៤ហិកតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណៈដែលទីតាំងសាកលវិទ្យាល័យចាស់ នឹងត្រូវពង្រីកសារមន្ទីរជាតិ។ ...
ប៉ិច សុធារី
http://bit.ly/2m9u7FX
លោក ហ៊ុន សែន៖ ស្ថាប័នមួយចំនួនស្ថិតក្រោមគណ:រដ្ឋមន្ត្រីត្រូវទៅក្នុងក្រសួងជំនាញវិញ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាស្ថាប័នមួយចំនួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សពលោក សុខ អាន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានបញ្ចូលទៅក្នុងក្រសួងជំនាញវិញ ហើយរដ្ឋាភិបាលនឹងរៀបចំកំណែទម្រង់ព្រះរាជក្រឹត្យ និងអនុក្រឹត្យ ដើម្បីឲ្យស្របតាមច្បាប់។ ...
ប៉ិច សុធារី
http://bit.ly/2muFRpY
កម្ពុជា និងកូរ៉េ នឹងសម្រេចកិច្ចព្រមព្រៀងពន្ធតែមួយនៅចុងឆ្នាំនេះ
កូរ៉េខាងត្បូងកំពុងជំរុញការពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀងពន្ធត្រួតគ្នា (DTA) ជាមួយកម្ពុជា ដែលនឹងផ្ដល់ការលើកទឹកចិត្តបន្ថែមសម្រាប់ក្រុមហ៊ុនកូរ៉េក្នុងការបង្កើតហាង និងបង្កើនតម្លាភាពសារពើពន្ធ ខណៈវាក៏នឹងការពារក្រុមហ៊ុន និងវិនិយោគិនបុគ្គលពីការបង់ពីរដង ...
Kali Kotoski
http://bit.ly/2ofGnYy
រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...
ហ៊ គីមសាយ
http://bit.ly/2tKUE1I
អ្នកភូមិព្នងប្រយុទ្ធដើម្បីដែនដីដូនតា ខណៈដែលក្រុមហ៊ុនធ្វើការឈូសឆាយដី
សម្បទានដីបានត្រួតលើផ្នែកខ្លះនៃភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ដែលជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ រួមមានដីព្រៃអារក្ស និងដីកប់សព ដោយយោងតាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់ទាំងនោះ មិនត្រូវឱ្យមានការរំខាន ឬចូលទៅបង្កឱ្យមានការ ...
Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/
ការវាយប្រហារតាមអ៊ីនធឺណេតផ្ដោតលើកម្ពុជា
បណ្ដាញកុំព្យូទ័រនៅកម្ពុជារួមទាំងម៉ាស៊ីន servers របស់រាជរដ្ឋាភិបាលផង ត្រូវបានរាយការណ៍ថា ជាគោលដៅវាយប្រហារពីមេរោគកុំព្យូទ័រ ដែលត្រូវបានដាក់បញ្ចូលទៅក្នុង spam email និងយុទ្ធនាការក្លែងបន្លំដែលបានទាក់ទាញជនរងគ្រោះ តាមរយៈអ៊ីម៉ែលក្លែងក្លាយ ...
Alessandro Marazzi Sassoon និង Rinith Taing
http://www.phnompenhpost.com/national/kingdom-targeted-new-malware
រដ្ឋាភិបាលបង្ហាញគម្រោងគាំទ្រសហគមន៍សន្សំប្រាក់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីម្សិលមិញ បានបង្ហាញពីគម្រោងគាំទ្រដល់ «ក្រុមសន្សំប្រាក់ដើម្បីជួយខ្លួនឯង» ដោយអះអាងថា មន្ត្រីជំនាញកំពុងសិក្សាពីលទ្ធភាពក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្លូវច្បាប់ដើម្បីឲ្យប្រតិបត្តិការរបស់ក្រុមសន្សំប្រាក់នេះដំណើរការដោយ ...
ហ៊ គីមសាយ
http://bit.ly/2xz1W8Z
អ្នករាយការណ៍ UN រិះគន់កម្ពុជាថា បានរំលោភលើសិទ្ធិមនុស្ស
កាលពីម្សិលមិញអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស និងការបង្កឲ្យមានមន្ទិលសង្ស័យ ថាតើការបោះឆ្នោតនៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរឬយ៉ាងណា? ...
Leonie Kijewski
http://bit.ly/2hyOBK7
ចំនួនកូដកម្ម និងបាតុកម្មពីក្រុមកម្មករ,កម្មការិនីថយចុះក្នុងឆ្នាំ ២០១៧
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញឲ្យដឹងថា វិវាទការងារនៅក្នុងវិស័យរោងចក្រកាត់ដេរដែលបានប្រមូលផ្ដុំតវ៉ាដូចជា ការធ្វើកូដកម្ម និងបាតុកម្មខុសច្បាប់ត្រូវបានថយចុះយ៉ាងច្រើនករណី ខណៈដែលប្រាក់ឈ្នួលអប្បបរមានឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដូចជាប្រាក់ការងារបន្ថែមម៉ោង និងប្រាក់ ...
យន់ ស៊ីនាត
http://bit.ly/2DnEYmK
របាយការណ៍៖ ធនាគារពិភពលោកជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់ទំនប់វារីអគ្គិសនីចម្រូងចម្រាស
ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34734