ព័ត៌មាន
ការចរចាប្រាក់ខែអប្បបរមាកម្មករចាប់ផ្ដើម តែគ្មានលទ្ធផល
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...
មុំ គន្ធា
http://bit.ly/2cC2a5w
ក្រសួងការងារ រៀបចំឲ្យមានបទប្បញ្ញត្តិពេលថៅកែបិទទ្វារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2bWRYFe
លោកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យកម្មករ កម្មការិនី អាចទៅចុះឈ្មោះបោះឆ្នោតនៅជិតកន្លែងធ្វើការ
លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះថាកម្មករកម្មការិនីនិងអ្នកដែលកំពុងបំពេញការងារនៅឆ្ងាយពីស្រុកកំណើតអាចចុះឈ្មោះ និងបោះឆ្នោតនៅក្បែរកន្លែងធ្វើការរបស់ខ្លួនបាន ដែលការចុះឈ្មោះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។ ...
មុំ គន្ធា
http://bit.ly/2b9Ht0h
កម្មករ និងសហ-ជីព ថ្កោលទោស មេបក្សប្រឆាំង សុំឲ្យសភាពអឺរ៉ុប បិទការនាំចេញ
ក្រុមកម្មករកម្មការិនីទាំងសហជីពឯករាជ្យនិងគាំទ្ររដ្ឋាភិបាលបានធ្វើការថ្កោលទោសចំពោះការលើកឡើងរបស់ប្រធានគណបក្សប្រឆាំងដែលស្នើសុំឲ្យសហភាពអឺរ៉ុបបិទការនាំចូលផលិតផលសំលៀកបំពាក់ពីប្រទេសកម្ពុជា ខណៈពេលដែលមេបក្សប្រឆាំងរូបនេះនៅតែជំរុញឲ្យមេដឹកនាំ សព្វថ្ងៃចេះកែខ្លួន។ ...
មុំ គន្ធា
http://bit.ly/29TR7Sl
ក្រសួងការងាររំឭកពីការអនុវត្តច្បាប់សហជីពថ្មីដែលបានចូលជាធរមាន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/2973iw4