អត្តសញ្ញាណប័ណ្ណ របកកាវ
កាវស្អិតដែលហួសដឺឡេនៅលើអត្តសញ្ញាណប័ណ្ណជំនាន់ថ្មីរបស់ប្រទេសកម្ពុជា បានធ្វើឱ្យស្រទាប់ផ្នែកខាងលើរបស់ប័ណ្ណរបកចេញ។ យោងតាមមន្រ្តីក្រសួងមហាផ្ទៃ មិនទាន់ប្រាកដថា ប័ណ្ណចំនួន ៦.៤ លានដែលបានចេញតាំងពីឆ្នាំ២០១២ មានប៉ុន្មានដែលបានរងផលប៉ះពាល់នៅឡើយទេ។ ...
Shaun Turton និង តាំង វីដា
http://www.phnompenhpost.com/national/id-cards-coming-unglued
WB: កម្ពុជាលោតចេញពីប្រទេសដែលមានចំណូលទាប
ធនាគារពិភពលោកបានធ្វើការកែតម្រូវជាផ្លូវការពីឋានៈសេដ្ឋកិច្ចរបស់កម្ពុជាពីក្រុមប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបជាការចាត់ថ្នាក់ដែលក្រុមសេដ្ឋវិទូរំពឹងថានឹងនាំឲ្យមានការកាត់បន្ថយជំនួយបរទេស និងភាពអនុគ្រោះពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29i8zoy
NEC បដិសេធសំណើរសម្រាប់ការឈប់សម្រាករបស់កម្មករ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចោលសំណើររបស់សហព័ន្ធពលករកម្ពុជា (CLC) ដែលបានសុំការអនុញ្ញាតឱ្យកម្មករកាត់ដេរសំលៀកបំពាក់បានឈប់សម្រាកដើម្បីទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេដោយមិនកាត់ប្រាក់ខែ នេះ ...
ប៊ុន សុខហ៊ាង
http://www.phnompenhpost.com/national/nec-denies-request-time-workers
សាលារាជធានីគ្រោងនឹងកសាងកន្លែងចាក់សម្រាមថ្មីចំនួនពីរ
សាលារាជធានីភ្នំពេញនឹងសាងសង់កន្លែងចាក់សម្រាមថ្មីចំនួនពីរ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរដែលកាន់តែយ៉ាប់យឺនឡើង ដោយតម្រូវការក្នុងការដឹកជញ្ជូនសម្រាមទាំងអស់ក្នុងទីក្រុងទៅកាន់កន្លែងចាក់សម្រាមតែមួយគត់ក្នុងខណ្ឌដង្កោ នេះបើយោង ...
គុច ណារ៉េន
https://www.cambodiadaily.com/news/city-hall-plans-to-build-two-new-dump%E2%80%88sites-103581/
ILO: កម្មករកាត់ដេរប្រឈមការបាត់បង់ការងារ
អ្នកជំនាញឧស្សាហកម្មក្នុងស្រុកកាលពីម្សិលមិញបានឆ្លើយតបទៅនឹងរបាយការណ៍ថ្មីមួយដែលព្រមានថាភាគច្រើននៃកម្មករក្នុងវិស័យវាយនភ័ណ្ឌរបស់កម្ពុជាអាចបាត់បង់កាងាររបស់ពួកគេក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខដោយសារស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាតក្កកម្មនឹងជំនួសកម្លាំងពលកម្មដែលមានជំនាញទាប។ ...
ហ៊ គឹមសាយ and ចេង សុខហ័ង
http://bit.ly/29ukQjZ
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងជួសជុលផ្លូវដែកនៅតែជួបការលំបាក
យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារជីវភាពរស់នៅរបស់គ្រួសារដែលត្រូវបានបណ្ដេញចេញដោយសារគម្រោងជួសជុលផ្លូវដែករបស់ខ្លួនឡើងវិញ នៅតែមិនទាន់សម្រេចតាមការរំពឹងទុក ហើយវិធានបន្ទាន់ត្រូវការជាចាំបាច់ ប្រសិនបើធនាគារនេះអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ខ្លួន។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33576
មេដឹកនាំសហជីពជួបជាមួយតំណាងរាស្ត្រអំពីកង្វល់ទៅលើពង្រាងច្បាប់សហជីព
មេដឹកនាំសហជីពបានសំដែងសេចក្តីព្រួយបារម្ភរបស់ខ្លួនជុំវិញច្បាប់សហជីពថ្មីដែលនឹងបញ្ញាត្តិសកម្មភាពរបស់ពួកគេ—រួមមានការទាមទារឱ្យ រាយការណ៍អំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេជារៀងរាល់ឆ្នាំ— ក្នុងកិច្ចប្រជុំលើកដំបូងរបស់ពួកគេជាមួយ ...
សេក ឧត្តម និង ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/unions-meet-with-lawmakers-raise-concerns-on-draft-law-104126/
(English) Draft law to join china-led development bank passes national assembly
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
ក្រសួងពាណិជ្ជកម្មពន្យារការចុះបញ្ជីឡើងវិញតាមអនឡាញ
ក្រសួងពាណិជ្ជកម្មកម្ពុជាបានពន្យារពេលការចុះបញ្ជីពាណិជ្ជកម្មឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬតាមអនឡាញខណៈក្រុមហ៊ុន និងសហគ្រាសមួយចំនួននៅតែមិនទាន់មកចុះបញ្ជីឡើងវិញនៅឡើយ។ នេះបើយោងតាមសេចក្តីជូន ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dwQPVP
ចក្ខុវិស័យកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់កម្ពុជានឹងបន្តធ្លាក់
ចក្ខុវិស័យកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្រទេសកម្ពុជាដែរនោះនឹងបន្តធ្លាក់ចុះដោយសារកង្វះវិនិយោគក៏ដូចជាហានិភ័យនៃគោលនយោបាយដែលមានលក្ខណៈគាំពារនិយមបង្កើតឡើងដោយអាមេរិកដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប្រទេសដែល ...
Kali Kotoski
http://bit.ly/2qVG87J
អ្នកនេសាទនៅតែត្រូវបានរំលោភបំពាននៅប្រទេសថៃ
បើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)ដែលបានចេញផ្សាយកាលពីម្សិលមិញបានអោយដឹងថា ពលកម្មដោយបង្ខំនៅតែបន្តកើតមានលើទូកនេសាទថៃជាង បីឆ្នាំមកហើយ បន្ទាប់ពីមានការតវ៉ាជាអន្តរជាតិ ជាមួយនឹងអ្នកនេសាទកម្ពុជាដែលបានរាយការណ៍ ...
Erin Handley និង យន់ ស៊ីនាត
http://www.phnompenhpost.com/national/fishermen-still-abused-thailand
ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត
ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...
Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated
កិច្ចសន្យាកសិកម្ម កំពុងតែត្រូវបានពង្រីកកាន់តែធំ
ក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍ កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងធានាទិញស្រូវសរីរាង្គពីកសិករសរុប ៤ ០០០ គ្រួសារនៅខេត្តព្រះវិហារ ដោយគ្រោងចំណាយប្រាក់ប្រមាណ៧លានដុល្លារ ដើម្បីទិញស្រូវសរីរាង្គជាង២ម៉ឺនតោននៅរដូវប្រមូលផលឆ្នាំនេះ។ នេះបើតាមសេចក្តីជូន ...
ហ៊ គីមសាយ
http://bit.ly/2u6XpLP
អាជ្ញាធរបង្កើតខ្សែទូរស័ព្ទ hotline សម្រាប់ករណីចាប់ជំរិត
បន្ទាប់ពីមានការលើកឡើងយ៉ាងច្រើននៅលើទំព័រហ្វេសប៊ុកពីករណីឪពុក-ម្តាយបានបាត់កូន នាយកដ្ឋានកណ្តាលសន្តិសុខរបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានប្រកាសពីបណ្តាញទំនាក់ទំនងបន្ទាន់ពីរ សម្រាប់ឲ្យសាធារណៈជនធ្វើការរាយការណ៍អំពីករណីចាប់ជំរិត។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/40318/authorities-create-kidnapping-hotlines/
សមាជិករដ្ឋសភា៦៧រូបមកពីCPPអនុម័តច្បាប់ជាឯកច្ឆន្ទបើកផ្លូវឱ្យចែកអាសនៈពេលរំលាយបក្សប្រឆាំង
សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបបានលើកដៃអនុម័តជាឯកច្ឆន្ទកាលពីម្សិលមិញលើសេចក្តីព្រាងច្បាប់ចំនួន៤ដែលពាក់ព័ន្ធគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សនយោបាយដទៃនៅពេលណាមួយដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។ ...
ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://www.phnompenhpost.com/national/cpp-plans-reallocate-legislative-local-council-seats-get-assembly-nod
ក្រុមល្បាតសហគមន៍បង្ក្រាបបទល្មើសនៅក្នុងដែនជម្រក
ក្រុមល្បាតសហគមន៍នៅខេត្តមណ្ឌលគិរីបានរឹបអូសអន្ទាក់ចាប់សត្វព្រៃ ជាង៥០០ខ្សែ និងរណាយន្តជាង៨០គ្រឿងកាលពីឆ្នាំមុន ខណៈពេលដែលចាប់ខ្លួនមនុស្ស ៧ នាក់ និងព្រមាន ៥៧ នាក់ទៀតពីសកម្មភាពខុសច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គម ...
មុំ គន្ធា
http://www.khmertimeskh.com/50103745/patrols-crack-sanctuary-crime/
តុលាការកំពូល តម្កល់សាលដីកា ២ ឆ្នាំកន្លះករណីអ្នកស្រី ទេព វន្នី
តុលាការកំពូល នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានបើកសវនាការនិងប្រកាសសម្រេចតម្កល់សាលដីកាតុលាការថ្នាក់ក្រោម ដោយផ្តន្ទាទោសអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ជាប់ពន្ធនាគារ ២ ឆ្នាំកន្លះដដែល ទាក់ទិននឹងករណីបង្ករបួសស្នាមនៅក្បែរវិមានឯករាជ្យ ជិតផ្ទះនាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ ២០១៣។ ...
គឹម សារុំ
http://bit.ly/2nRP49J
យាយព្រឿង ជាឈ្មួញរកស៊ីឈើ ត្រូវបានចោទប្រកាន់ក្នុងរាជធានីភ្នំពេញ
យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ហេង សំនៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីរូបនេះបានព្យាយាមទៅយកឈើខុសច្បាប់មួយចំនួនដោយមានជំនួយពីមនុស្សមួយក្រុម។ ...
អាកាសយានដ្ឋានកម្ពុជា ៩ខែទទួលអ្នកដំណើរជាង៥លាននាក់
អាកាសយានដ្ឋានកម្ពុជាទទួលបានអ្នកដំណើរជាង៥លាននាក់និង ៥៣០០០ ជើងហោះហើរក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៦ ពោលគឺចំនួនអ្នកធ្វើដំណើរកើនឡើង ៦.២ភាគរយ និងចំនួនជើងហោះហើរកើនឡើង ២.៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ ...
ស៊ុំ ម៉ាណេត
http://bit.ly/2ezr8CT
ការសិក្សា៖ ទូរស័ព្ទដៃអាចជួយទប់ស្កាត់ជម្ងឺអេដស៍
បច្ចេកវិទ្យាទូរស័ព្ទដៃអាចនឹងជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីលើកកម្ពស់សកម្មភាពផ្លូវភេទរបស់នារីដែលធ្វើការក្នុងសេវាកម្មកម្សាន្តរបស់ប្រទេសកម្ពុជា និងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបាន ...
Cristina Maza
http://bit.ly/2klPmFg