ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងសាធារណការ និងដឹកជញ្ជូន
សេចក្តីប្រកាសព័ត៌មាន៖ ឥណទាន ១០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវានិងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទនៅកម្ពុជា
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement ...
ធនាគាពិភពលោក
ក្រសួងសាធារណការនឹងរឹតបន្តឹងរថយន្តដឹកលើសទម្ងន់ចាប់ពីដើមខែសីហា
កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនឹងដំណើរការនៅផ្សារទំនើប AEON ចាប់ពី ថ្ងៃទី១៥ មិថុនា ២០១៦ នេះតទៅ
ក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះបានសម្រេចបង្កើតមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON ក្នងគោលបំណងដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ដែលអនុញ្ញាតិឲ្យ ...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន