មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នឹង​ដំណើរការ​នៅ​ផ្សារ​ទំនើប​ AEON​ ចាប់ពី​ ថ្ងៃ​ទី​១៥​ មិថុនា​ ២០១៦​ នេះ​តទៅ​

ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើត​មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​ AEON​ ក្ន​ង​គោលបំណង​ដើម្បី​បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ​ បង្ក​ភាព​ងាយស្រួល​ ចំណេញ​ពេលវេលា​ កាត់​បន្ថយ​ការ​ចំណាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ដែល​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​មាន​បណ្ណ​បើកបរ​អស់​សុពលភាព​ ខូច​ ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​នៅ​ទូ​ទាំង​ ២៥​រាជធានី​-​ខេត្ត​មក​ទទួល​សេវា​។​ មណ្ឌល​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១៥​ មិថុនា​ ២០១៦​ នៅ​ផ្សារ​ទំនើប​ AEON​ ជាន់​ទី​មួយ​ ដែល​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ចាប់ពី​ម៉ោង​ ០៩​ព្រឹក​ រហូត​ដល់​ម៉ោង​ ១០​យប់​។​

ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ទាញយក៖ pdf