ការ​អភិវឌ្ឍ​សង្គម

សិទ្ធិមនុស្ស

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីនភ្ញាក់ផ្អើល​ដែល​​បញ្ហាកម្ពុជា-ថៃ មិន​ត្រូវ​បាន​​អ្នកសារព័ត៌មានចោទសួរ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី​ Theresa P. Lazaro បានសម្តែងការភ្ញាក់ផ្អើលនៅចុងបញ្ចប់នៃសន្និសីទកាសែតរបស់លោក​ស្រី​ ដោយសារតែគ្មានអ្នករាយការណ៍ព័ត៌មានណាម្នាក់​ ដាក់​សំណួរ​ទៅ​លោក​​ស្រី​អំពីជម្លោះកម្ពុជា-ថៃ ដែលបានឆក់យកអាយុជីវិតមនុស្សជាងមួយរយនាក់នៅក្នុងប្រទេសទាំងពីរនោះទេ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1759-264567

សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោស លោក កើត សារ៉ាយ ខណៈលោកបានជាប់ពន្ធនាគារអស់២០ខែហើយ

សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសលើសកម្មជន លោក កើត សារ៉ាយ នៅព្រឹក​ថ្ងៃទី២៦ ខែមករា បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រហែល២០ខែមកហើយពីបទញុះញង់ ខណៈសាច់ញាតិរបស់លោក និងក្រុមការពារសិទ្ធិមនុស្សមានអារម្មណ៍​«សោកស្ដាយយ៉ាងខ្លាំង»ចំពោះសេចក្តីសម្រេចនេះ។ ...

គុជ ស៊ីកុល
https://khmer.cambojanews.com/after-serving-20-months-in-prison-koet-sarays-appeal-against-4-year-sentence-fails/

កម្ពុជា​បណ្តេញ​ជនជាតិកូរ៉េ និង​មីយ៉ាន់ម៉ា​​ជាង ២០០ នាក់ពាក់ព័ន្ធ​​​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

កម្ពុជា​បាន​បង្កើន​វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយបាន​បណ្តេញ​ជនបរទេស​ជាង ២០០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ក្របខណ្ឌ​នៃ​ការសហការ​ជាមួយ​ប្រទេស​ដៃគូ​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-23-151-264511

ប្អូនប្រុសរបស់លោក ជា វិជ្ជា សន្យាថានឹងរកយុត្តិធម៌ក្នុងរយៈពេលមួយសប្តាហ៍ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសកល

លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០០៤ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងកំណត់អត្តសញ្ញាណឃាតកក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើគណបក្សប្រឆាំងរបស់លោកឈ្នះការបោះឆ្នោតសកលនៅឆ្នាំ២០២៨។ ...

ឃួន ណារីម​
https://khmer.cambojanews.com/chea-vicheas-brother-vows-justice-if-opposition-wins-election/

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ​តំណាង​ OHCHR ជួយរក​វិធី​ឲ្យពលរដ្ឋ​កម្ពុជា​ត្រឡប់​ទៅលំនៅឋានវិញ​នៅទីតាំងដែលថៃកាន់កាប់

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការព្រួយបារម្ភ​ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-21-1758-264487

កម្ពុជា​ប្ដេជ្ញាកាត់ក្បាល​និង​បំបែកសម្បុកក្រុមឧក្រិដ្ឋជន​ឆបោក​​ឱ្យដល់ឬសគល់

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​បង្ក្រាប​​និង​បោស​សម្អាត​ការ​ឆបោក​តាមបច្ចេកវិទ្យា​ បាន​ថ្លែង​ប្រាប់​មន្ត្រីការទូត​ចិន​ថា កម្ពុជា​នឹង​ធ្វើ​កិច្ច​សហការ​ជាមួយ​ប្រទេស​ដៃ​គូ ដើម្បី«ធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់»។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-20-178-264474

ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1516-264443

ស្វាយរៀង​ប្រកាស​បង្ក្រាប​ការ​ឆបោក​តាម​អនឡាញ សុំកិច្ច​សហការ​ពី​ម្ចាស់​ផ្ទះសំណាក់ និង​កាស៊ីណូ

រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​ប្រកាស​ចាត់​វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ​ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-18-951-264448

វិវាទការងារនៅណាហ្គាវើលដ៍ត្រូវបានលើកមកជជែកឡើងវិញ ​បន្ទាប់ពីជាប់គាំង​រយៈ​ពេល​៤ឆ្នាំ

សហជីពដែលមានជម្លោះការងារដ៏យូរជាងគេនៅកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ដើម្បីជួយដោះស្រាយភាពជាប់គាំង នៃជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/nagaworld-labor-dispute-back-in-spotlight-after-four-year-standoff/

អាជ្ញាធរចិនថា​​នឹង​នាំ​ខ្លួន​បក្ខពួក​របស់​ Chen Zhi បន្ថែម​ទៀត

ក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសនៅថ្ងៃ​ទី៨ ខែមករា​នេះ​ថា ខ្លួនបានធ្វើបត្យាប័នឈ្មោះ Chen Zhi ដែលជាជនជាតិចិន ពីប្រទេសកម្ពុជាដោយជោគជ័យ កាលពីថ្ងៃទី៧ ខែមករា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1726-264351

រដ្ឋសម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ

អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​​អះអាង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​​ពន្យារពេល​យក​ពន្ធ​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យ គឺ​មិនអាច​ជួយ​​ជំរុញ​សម្ទុះ​ទីផ្សារអចលនទ្រព្យ​កម្ពុជា​ឱ្យ​ហក់​ឡើងលឿន​ទេ ប៉ុន្តែ​គឺ​ជា​ការ​មិន​ដាក់​​សម្ពាធ​បន្ថែម​​ទៅ​លើ​សកម្ម​ភាព​ទិញ​លក់។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1620-264320

អ្នកភូមិព្រៃចាន់ ជោគជ័យ តស៊ូ​នឹង​គ្រាប់កាំភ្លើង រងការ​គំរាម​ប្លន់​យក​ដី​ដូនតា​

នៅក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ជោគ​ជ័យ តាម​បណ្តោយ​ព្រំដែន​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ស្លាកស្នាម​នៃ​ការប្រយុទ្ធ​គ្នា​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ២៧ ខែធ្នូ អាច​មើលឃើញ​នៅក្នុង​ផ្ទះសម្បែង​ពលរដ្ឋ​ស៊ីវិល​​ដែល​ខូចខាត ​​វាលស្រែ និង​សត្វចិញ្ចឹម​​ត្រូវបាន​បោះបង់ចោល​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-5-833-264310

ផ្ទះពលរដ្ឋរងការបំផ្លាញនៅតំបន់បឹងត្រកួន ខណៈយោធាថៃបន្តរាយបន្លាលួស និងដាក់កុងតឺន័រ

ផ្ទះប្រជាពលរដ្ឋនៅក្បែររង្វង់មូលបឹងត្រកួន ស្ថិតក្នុងតំបន់បឹងត្រកួន ត្រូវបានបំផ្លិចបំផ្លាញដោយអាវុធយុទ្ធភណ្ឌរបស់យោធាថៃ អំឡុងការវាយប្រហារចន្លោះថ្ងៃទី៧ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-3-1718-264306

ស្ត្រី​​ចំណាស់​អង្វរ​​សុំ​សន្តិភាព ខណៈ​​មនុស្ស​រាប់ពាន់​នាក់បន្ដ​ភៀសខ្លួន​​ដោយអំពើ​ឈ្លានពានតាម​​ព្រំដែន

នៅ​មណ្ឌល​សុវត្ថិភាព​​ដ៏​មមាញឹក​មួយ​នៅ​​វត្ត​ព្រះពុទ្ធសាសនា​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ អ្នក​ស្រី គឹម សុផាត អាយុ ៧៣ ឆ្នាំ កំពុង​រង់ចាំ​អ្វីដែល​អ្នកស្រី​​និយាយថា ​សំខាន់​ជាង​ជំនួយ ឬ​ការបរិច្ចាគ​ គឺ​សន្តិភាព​ដែល​អនុញ្ញាតឱ្យ​ក្រុមគ្រួសារ​របស់អ្នកស្រី​​ត្រឡប់ទៅផ្ទះ​វិញ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-4-844-264308

គណៈកម្មាធិការសិទ្ធិមនុស្សបន្ថែម​ញត្តិ​ទៅ​ UN ករណី​ថៃ​ប្រើ T-50TH វាយប្រហារ​លើ​តំបន់​ស៊ីវិលនៅកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹង​ដាក់​ញត្តិ​បន្ថែម​ទៀត​ទៅ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការ ចំពោះ​ការ​រំលោភបំពាន​របស់​ថៃ​លើ​កម្ពុជា ដូចជា​ការ​ប្រើប្រាស់ យន្តហោះ F-16 និង T-50TH វាយប្រហារ​លើ​តំបន់​ស៊ីវិល។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-24-1544-264232

យោធាថៃ​បន្ដ​វាយ​ប្រហារ​ ជាការ​សាកល្បង​ការទូត​អាស៊ានក្រោយ​​​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពិសេស​នៅ​​ម៉ាឡេស៊ី​

ភាពជឿជាក់​នៃ​តួនាទី​គ្រប់គ្រង​ជម្លោះ​របស់​អាស៊ាន​នៅមាន​ភាព​ស្រពិចស្រពិល​ ​ដោយ​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែធ្នូ ​​កងកម្លាំង​យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​​ទឹកដី និង​តំបន់​ស៊ីវិល​របស់​កម្ពុ​ជា ទោះ​បីមាន​ការ​កោះប្រជុំ​​រដ្ឋមន្ត្រី​អាស៊ាន​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​គោលបំណង​បន្ធូរបន្ថយ​ភាព ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-1213-264214

ចំនួនពលរដ្ឋកម្ពុជាស្លាប់កើនឡើងសរុប២១នាក់ និងរបួស៨៣នាក់ ដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រាប់គ្រប់ប្រភេទរបស់យោធាថៃ

ការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ជនស៊ីវិលពីសំណាក់យោធាថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់សរុប២១នាក់ និងរបួស៨៣នាក់ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-22-2237-264211

ជនជាតិ​ចិនម្នាក់រងរបួស​នៅ​បាត់ដំបង ខណៈការបាញ់ប្រហារ​តាម​ព្រំដែន​កាន់​តែឡើងកម្តៅ

ជនជាតិចិន​ម្នាក់​បាន​រង​របួស​នៅ​ព្រឹកថ្ងៃចន្ទ​នេះ ដោយសារ​ការបាញ់ប្រហារ​របស់​ថៃ​ចូលទៅកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គេហដ្ឋានរបស់ជនរងគ្រោះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ ខណៈអត្តសញ្ញាណពេញលេញរបស់ជនរងគ្រោះរូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-national-injured-in-battambang-as-border-shelling-intensifies

ក្រសួងព័ត៌មាន៖ ចាប់​ពី​​ថ្ងៃថៃ​វាយប្រហារ​ជាលើក​ទី២​លើ​កម្ពុជា មាន​ព័ត៌មាន​ក្លែងក្លាយ​ ២១៨​ករណី

ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន រួម​ទាំង​ប្រើ​ AI ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជាដែល​ជា​ជន​ភៀសសឹក។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-21-929-264200

ចំនួនពលរដ្ឋស្លាប់កើនដល់១៧នាក់ និងរបួស៧៧នាក់, យោធាថៃបន្តទំលាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 នៅភូមិព្រៃចាន់

ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង​៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-17-857-264166

ជប៉ុនផ្តល់ថវិកាជាង១០ម៉ឺនដុល្លារ ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក

ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-16-1913-264164

ជន​ស៊ីវិល​ស្លាប់​១២​នាក់ របួស៧៤​នាក់ ជន​ភៀសសឹកកើនជាង ៤០ម៉ឺននាក់

ចំនួន​ជន​ស៊ីវិលដែល​ស្លាប់​ពី​ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​ថៃ​ បាន​កើន​ដល់ ១២​នាក់​ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ស្លាប់​ ហើយ​ចំនួន​អ្នក​រង​របួស​កើន​ដល់ ៧៥​នាក់ បូករួម​ទាំង​អ្នក​រង​របួស​ចំនួន១៥​នាក់ គិត​ត្រឹម​ម៉ោង​ ៦ល្ងាច​ថ្ងៃទី១៤ ធ្នូ។ ស្រប​ពេល​ជាមួយ​គ្នា ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-15-919-264145

ក្រសួង​ការពារជាតិចាត់​ទុកថា​ជា​ព័ត៌មាន​ភូត​កុហក់​ ដែល​ភាគី​ថៃ​ថា​កម្ពុជា​ជួល​បរទេស​មក​បញ្ជា​ដ្រូន​អត្តឃាត

ក្រសួងការពារជាតិ​បាន​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ The Nation Thailand ដែល​ចោទ​ថា ​កម្ពុជា​ប្រើ​ប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេស​មក​ជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1552-264109

បញ្ហា​សុខភាព​គឺ​ជាមូលហេតុ​ដែល​លោក Vitit Muntarbhorn លាលែង​ពី​មុខ​តំណែង​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាលែងពីតំណែងដោយសារតែ «ហេតុផលសុខភាព» បន្ទាប់ពីលោកបានទទួលការរិះគន់ជាច្រើនចំពោះភាព​អសកម្មរបស់លោកលើស្ថានភាពសិទ្ធិមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-8-90-264049

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WvbJn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!